来自 The SEED - គ្រាប់ពូជ (@theseed) 的最新 Telegram 贴文

The SEED - គ្រាប់ពូជ Telegram 帖子

The SEED - គ្រាប់ពូជ
The SEED_គ្រាប់ពូជ គឺជាវេទិការមួយសម្រាប់យុវជនដែលមានឈាមជ័រអង្គរក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការវិភាគលើព្រឹត្តិការណ៍ពិភពដូចបញ្ហាសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការអភិវឌ្ឍ និងរួមទាំងបណ្ដុះគ្រាប់ពូជជាច្រើនទៀតដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងជាតិ។
1,703 订阅者
451 张照片
7 个视频
最后更新于 01.03.2025 05:13

The SEED - គ្រាប់ពូជ 在 Telegram 上分享的最新内容


⚠️ លក្ខខណ្ឌដាក់ពាក្យ៖
- យុវជនដែលចង់ដាក់ពាក្យត្រូវរៀបចំ CV និង អត្ថបទមួយជាភាសាខ្មែរមួយ
- ប្រធានបទចំនួន ៥ ដែលយុវជនអាចជ្រើសរើសមួយយកមកសរសេររួមមាន៖ ១. ភូមិសាស្ត្រនយោបាយក្នុងឆ្នាំ២០២៥ ២.សេដ្ឋកិច្ចពិភពលោកក្រោយលោក Donald Trump ក្លាយជាប្រធានាធិបតី❗️ ៣.ប្រទេសមហាអំណាចប្រេង ❗️ ៤.DeepSeek❗️និង ៥. តួនាទីរបស់ចិននៅលើសកលលោក
- អត្ថបទនោះត្រូវប្រើ Font Khmer OS ទំហំ ១២ និងមិនត្រូវលើសពី ២ទំព័រ
- រួចផ្ញើ email មកកាន់ [email protected] ដោយបញ្ជាក់អំពីកម្មវិធីដែលចង់ដាក់ពាក្យដូចជាកម្មវិធីថង់ប្រាជ្ញា ឬកម្មវិធីវិចារណកថាថ្ងៃសុក្រ

⭕️ ចង់បញ្ចេញ និងអភិវឌ្ឍសមត្ថភាពក្នុងការសរសេរអត្ថបទភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចអត់?

The SEED Cambodia កំពុងស្វែងរកយុវជនស្ម័គ្រចិត្ដក្នុងកម្មវិធីវិចារណកថាថ្ងៃសុក្រ និងកម្មវិធីថង់ប្រាជ្ញា។ កម្មវិធីវិចារណកថាថ្ងៃសុក្រគឺជាកម្មវិធីសម្រាប់អ្នកដែលមានជំនាញនិងចំណេះដឹងគ្រប់គ្រាន់ដែលអាចវិភាគលើភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច។ កម្មវិធីថង់ប្រាជ្ញាគឺជាកម្មវិធីសម្រាប់អ្នកដែលមានបំណងចង់ក្លាយជាអ្នកជំនាញនិងអ្នកវិភាគក្នុងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ដែលយុវជនសរសេរអត្ថបទបែបចែករំលែកចំណេះដឹងនិងទទួលការបណ្ដុះបណ្ដាល។
✴️ អត្ថប្រយោជន៍៖
- យុវជនស្ម័គ្រចិត្ដនឹងទទួលបានវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ
- ទទួលបានវេទិកាបញ្ចេញសមត្ថភាពជាអ្នកសរសេរអត្ថបទ និងជាវាគ្មិនជំនាញ
- អាចទទួលបានឱកាសនានានៅក្នុងស្រុកនិងអន្តរជាតិ
- ទទួលបានវិញ្ញាបនបត្របន្ទាប់ពីបញ្ចប់ការស្ម័គ្រចិត្ដចំនួន ១ ឆ្នាំ
🛑 ថ្ងៃផុតកំណត់ដាក់ពាក្យ៖ ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥

[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ការចូលរួមរបស់ឥណ្ឌូនេស៊ីជាសមាជិក BRICS និងការសម្លឹងចូលរួមពីសមាជិកអាស៊ានមួយចំនួន]

នៅដើមឆ្នាំ២០២៥ BRICS បានកើនសមាជិកចំនួន ១០ ប្រទេសបន្ទាប់ប្រទេសប្រេស៊ីលដែលជាម្ចាស់ផ្ទះក្នុងឆ្នាំនេះបានប្រកាសពីការស្វាគមន៍ទី១០ របស់ខ្លួន។ ហើយសមាជិកទី១០ នោះគឺប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសដ៏ធំមួយនៅតំបន់អាស៊ានរួមទាំងពិភពលោកដែលមានប្រជាជនលេខរៀងទី៤ និងសេដ្ឋកិច្ចខ្លាំងស្ថិតក្នុង២០ប្រទេសផងដែរ។ តើការចូលជាសមាជិករបស់ឥណ្ឌូនេស៊ីនៅអង្គការBRICS អាចនឹងមានប្រទេសអាស៊ានផ្សេងទៀតត្រៀមខ្លួនចូលរួមជាសមាជិកពេញសិទ្ធិនៃអង្គការBRICS ដែរឬទេ?

សម្រាប់អត្ថបទលម្អិត | Telegram| Facebook

[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ អត្ថប្រយោជន៍នៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម]

សេរីភាវូបនីយកម្មពាណិជ្ជកម្មសេរីសំដៅលើដំណើរការនៃការកាត់បន្ថយ ឬលុបបំបាត់របាំងពាណិជ្ជកម្ម ដូចជាពន្ធគយ កូតា និងការរឹតបន្តឹងការនាំចូល ដើម្បីលើកទឹកចិត្តដល់លំហូរសេរីនៃទំនិញ និងសេវាកម្មឆ្លងកាត់ព្រំដែន។ គោលដៅគឺដើម្បីបង្កើតទីផ្សារពិភពលោកដែលបើកចំហ និងប្រកួតប្រជែងជាងមុន ដែលអាជីវកម្ម និងអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ពីឱកាសពាណិជ្ជកម្មកើនឡើង។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook

[ថង់ប្រាជ្ញា៖ ឥទ្ធិពលរបស់វិស័យ K-pop លើសេដ្ឋកិច្ចកូរ៉េខាងត្បូង ]

K-pop ដែលមានពាក្យពេញជា Korean Popular Music ជាប្រភេទតន្ត្រីដែលមានប្រភពមកពីប្រទេសកូរ៉េខាងត្បូង ដែលរួមបញ្ចូលចង្វាក់ចម្រុះ ទាំងកន្រ្តាក់ញាក់អារម្មណ៍និង​ កំសត់បែបមនោសញ្ចេតនា។ K-pop បានចាប់ផ្តើមពីចំណុចតូចមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីពីរបីទសវត្សរ៍មុន ប៉ុន្តែសព្វថ្ងៃ ប្រភេទចង្វាក់តន្ត្រីមួយប្រភេទនេះបានអង្រួនពិភពលោក និងបង្កបង្កើតបានក្រុមចម្រៀងនិងតារាល្បីៗជាច្រើនដូចជា BTS, Blackpink, TWICE ជាដើម។ ជាមួយនឹងបទចម្រៀងល្បីៗដូចជា “Gangnam Style” និង “APT”, K-pop កាន់តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងស្រុក និងទូទាំងពិភពលោក ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសេដ្ឋកិច្ចកូរ៉េខាងត្បូង។ អត្ថបទនេះនឹងពន្យល់កាន់តែស៊ីជម្រៅអំពីឥទ្ធិពលផ្ទាល់ និងឥទ្ធិពលប្រយោលរបស់ K-pop ចំពោះសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook

[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ស្ថានភាពនៃទំនាក់ទំនងភូមិសាស្ត្រចិន និងវៀតណាម]

ប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិន និងវៀតណាមមានតាំងពីយូរលង់ណាស់មកហើយ តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ដែលជាប្រទេសភូមិផងរបងជាមួយគ្នា។ វៀតណាមទទួលឥទ្ធិពលពីអរិយធម៌ចិនរាប់ពាន់ឆ្នាំមកហើយ ជាពិសេសនៅចន្លោះឆ្នាំ ១១១ មុនគ.ស រហូតដល់ ឆ្នាំ ៩៣៨នៃគ.ស ដែលវៀតណាមគឺស្ថិតក្រោមការត្រួតត្រារបស់ចិន។ ហេតុនេះហើយ ទាំងភាសា របៀបគ្រប់គ្រងរដ្ឋ និងជំនឿសាសនារបស់វៀតណាមសុទ្ធតែបញ្ជ្រាបមកពីចិន។ ក្រោយទទួលបានឯករាជ្យពីចិន វៀតណាមបន្តឈរ និងដុសខាត់បង្កើតបានជាអត្តសញ្ញាណជាតិដ៏រឹងមាំរហូតដល់បច្ចុប្បន្ន។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook

តើសហរដ្ឋអាមេរិកកំពុងឈានទៅដល់ការគ្រប់គ្រងដោយ Oligarchy? តើ Oligarchy នេះប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកបែបណា?

⭕️ អ្នកទាំងអស់គ្នាអាចទស្សនាវីដេអូការបកស្រាយនៅក្នុងតាមរយៈ Link Youtube របស់ The SEED នេះបាន៖ https://www.youtube.com/@theseedcambodia

[កម្មវិធីវិចារណកថាថ្ងៃសុក្រ៖តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនធ្លាក់ទៅក្នុងវិបត្តិបំណុលនៅអំឡុងឆ្នាំ១៩៨០?]

វិបត្តិសេដ្ឋកិច្ចគឺជាបញ្ហាប្រឈមរបស់សេដ្ឋកិច្ចនយោបាយសកល។ នៅពេលដែលបណ្តាប្រទេសក្នុងតំបន់ផ្សេងៗបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច វាបង្កជាគុណវិបត្តិដូចជាការធ្លាក់ចុះនូវគុណភាពជីវិតរបស់ប្រជាជន ហើយបើធ្ងន់ធ្ងរជាងនេះទៅទៀតគឺកាលប្រើប្រាស់គោលនយោបាយមិនសមស្របនឹងកាលៈទេសៈក្នុងការដុះស្រាយវិបត្តិសេដ្ឋកិច្ចនោះអាចរុញច្រានឱ្យប្រទេសនោះធ្លាក់ទៅក្នុងភាពក្រីក្រថែមទៀត។​ ទិដ្ឋភាពបែបនេះធ្លាប់បានកើតរួចមកហើយគឺវិបត្តិបំណុលនៅតំបន់អាមេរិកឡាទីន។ វិបត្តិបំណុលនេះបានបង្រៀនឱ្យប្រទេសនានាមានការប្រុងប្រយ័ត្នក្នុងការខ្ចីប្រាក់ពីស្ថាប័នអន្តរជាតិក៏ដូចជាកម្ចីប្រាក់ពីប្រទេសអភិវឌ្ឍន៏ ដើម្បីយកមកដោះស្រាយបញ្ហាក្នុងស្រុក។ វិបត្តិបំណុលនេះក៏ជាមេរៀនសម្រាប់ស្ថាប័នអន្តរជាតិ និងប្រទេសអភិវឌ្ឍន៏ឱ្យមានការប្រុងប្រយ័ត្នផងដែរព្រោះជំនួយរបស់ពួកគេអាចបង្កគ្រោះថ្នាក់ដល់ប្រទេសដែលខ្ចីប្រាក់ពីខ្លួន។​

សម្រាប់អត្ថបទលម្អិត | Telegram| Facebook

[ថង់ប្រាជ្ញា៖ ហេតុផលនៅពីក្រោយភាពក្រីក្ររបស់ហៃទី ]

ហៃទី ជារឿយៗត្រូវបានពិភពលោកដាក់រហ័សនាមថាជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិកកណ្តាល និងនៅអឌ្ឍគោលខាងលិច។ រឿងរ៉ាវរបស់ប្រទេសនេះគឺពិតជាអកុសលណាស់ ទាំងប្រវត្តិសាស្ត្រ ភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ដែលកត្តាទាំងអស់នេះពិតជាធ្វើឱ្យប្រទេសហៃទីពិបាកក្នុងការស្វែងរកនូវការអភិវឌ្ឍ។ អត្ថបទនេះនឹងសិក្សាឱ្យស៊ីជម្រៅទៅលើកត្តាទាំងនេះ ព្រមទាំងផ្តល់នូវការបកស្រាយដល់សម​ស្របមួយដើម្បីពន្យល់នូវភាពក្រីក្ររបស់ហៃទី។

សម្រាប់អត្ថបទលម្អិត | Telegram| Facebook

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស និងសហប្រតិបត្ដិការអន្តរជាតិ ដែលបានអនុញ្ញាតឱ្យក្រុមការងារ The SEED Cambodia ជួបសម្ដែងការគួរសមដើម្បីទទួលបានអនុសាសន៍ក្នុងការបន្តអភិវឌ្ឍ The SEED។ ក្នុងនោះ ឯកឧត្ដម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចាប់អារម្មណ៍លើការចេញផ្សាយអត្ថបទនិងការរៀបចំកម្មវិធី ព្រមទាំងផ្ដល់អនុសាសន៍ដូចជា៖ ១. ការសរសេរអត្ថបទនិងធ្វើមាតិកាខ្លីតែខ្លឹម ២. ការបន្តធ្វើបច្ចុប្បន្នកម្មអំពីការប្រែប្រួលស្ថានការណ៍ពិភពលោក និងភូមិសាស្ត្រនយោបាយ ៣. ការបង្កើតឱ្យមានផែនការផ្សព្វផ្សាយឱ្យបានល្អ។ ទន្ទឹមនេះ ឯកឧត្ដម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នឹងជួយជ្រោមជ្រែង The SEED តាមរយៈធ្វើជាវាគ្មិនដើម្បីធ្វើបាកឋកថា និងបទអន្តរាគមន៍នាថ្ងៃខាងមុខទៅតាមប្រធានបទនិងពេលវេលាសមស្រប និងភ្ជាប់ទៅកាន់វាគ្មិនជំនាញផ្សេងៗទៀត។