Últimas publicaciones de NooNa Diary - Motivation (@noonadiary) en Telegram

Publicaciones de Telegram de NooNa Diary - Motivation

NooNa Diary - Motivation
I read. I write. I share.


Tiktok: https://vt.tiktok.com/ZSRaB11BN

FB Page: https://www.facebook.com/noonadiary

Youtube: https://www.youtube.com/channel/UCO9rTODlKGkLxvx09cpZkuA

Personal: https://t.me/krylita
3,717 Suscriptores
687 Fotos
45 Videos
Última Actualización 06.03.2025 21:45

Canales Similares

ONE MORE GROUP Careers
6,648 Suscriptores
Marketing Media
2,375 Suscriptores

El contenido más reciente compartido por NooNa Diary - Motivation en Telegram

NooNa Diary - Motivation

18 Nov, 11:12

1,818

វាគ្មិនកិត្តិយសក្នុង “ ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ២០២៤ ” បានបង្ហាញខ្លួនហើយ 🎤
ត្រៀមខ្លួនចូលរួមស្តាប់ការចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់វាគ្មិនកិត្តិយសយើងជុំវិញមូលបទ ៣ ធំៗដូចជា “ ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ជីវិតជានិស្សិត ” “ ការឈោងចាប់ក្តីស្រមៃ ” និង “ ការត្រៀមលក្ខណៈឆ្ពោះទៅកាន់វិស័យការងារ ” ។

ចុះឈ្មោះចូលរួមដោយសេរី
👉 https://shlink.sala.tech/6Q4HolUJr
កាលបរិច្ឆេទ : ២២ - ២៣ វិច្ឆិកា ២០២៤
វេលាម៉ោង : ៨ ព្រឹក ដល់ ៥ ល្ងាច
ទីតាំង : មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC (RUPP)
NooNa Diary - Motivation

06 Nov, 14:31

3,330

ផ្តល់អាហារូបករណ៍ ១០០% សម្រាប់ការសិក្សាជំនាញកុំព្យូទ័ររដ្ឋបាល រយៈពេល ៣ខែ៖
លក្ខខណ្ឌ
👉🏻 ជាសាធារណជនទូទៅ ពិសេសសិស្សនិស្សិតនៅតាមសាលា និងសកលវិទ្យាល័យនានា ដែលចង់ពង្រឹងជំនាញកុំព្យូទ័ររដ្ឋបាល
👉🏻 មានការតាំងចិត្តខ្ពស់ និងទំនួលខុសត្រូវក្នុងការរៀនសូត្រ
👉🏻 មានពេលវេលាក្នុងការចូលរួមសកម្មភាព និងវគ្គបណ្តុះបណ្តាលផ្សេងទៀតរបស់ ប.យ.ក
ការទទួលឱ្យចូលរៀន
👉🏻 សិស្សអាចចុះឈ្មោះតាម google form និងចុះឈ្មោះផ្ទាល់ជាមួយរដ្ឋបាលនៅ ប.យ.ក
👉🏻 ចំពោះសិស្សចុះឈ្មោះតាម google form រួច នឹងត្រូវមកបំពេញឯកសារផ្ទាល់ជាមួយរដ្ឋបាលនៅ ប.យ.ក
👉🏻 ការបើកវគ្គសិក្សារយៈពេលកន្លះថ្ងៃជាមួយសិស្សថ្មីទាំងអស់ ដើម្បីបង្ហាញពី ប.យ.ក និងគោលការណ៍នៃថ្នាក់កុំព្យូទ័ររដ្ឋបាល
📝 សូមចុះតំណភ្ជាប់ខាងក្រោមនេះដើម្បីធ្វើការចុះឈ្មោះ៖
https://forms.gle/7ihaw3S1bWBgwXUXA

JOIN (https://t.me/noonadiary) សម្រាប់ឱកាសផ្សេងទៀត
NooNa Diary - Motivation

06 Nov, 04:03

3,196

***អាហារូបករណ៍សម្រាប់និស្សិតខ្វះខាត***

អាហារូបករណ៍ជាទឹកប្រាក់១០០០ដុល្លារក្នុងមួយឆ្នាំនឹងត្រូវផ្ដល់ជូនដល់និស្សិតចំនួន៥នាក់ ដោយកំណត់តាមអាទិភាពដូចខាងក្រោម៖

១.ជានិស្សិតដែលនឹងចាប់ផ្ដើមការសិក្សានៅសាកលវិទ្យាល័យណាមួយនៅរាជធានីភ្នំពេញចាប់ពីឆ្នាំសិក្សា២០២៤-២០២៥ ខាងមុខនេះ
២. មកពីគ្រួសារដែលមានជីវភាពខ្វះខាត ឬមានបន្ទុកគ្រួសារធ្ងន់
៣.ជាកូនទីមួយក្នុងគ្រួសារដែលមានឱកាសបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ
៤. មកពីបណ្ដាខេត្តដាច់ស្រយាល និងមិនមានគ្រួសារឬសាច់ញាតិជាទីពឹងអាស្រ័យនៅភ្នំពេញ
៥. មានចរិតស្លូតបូត និងស្មោះត្រង់
៦. ការសិក្សាមានលទ្ធផលល្អ ឬទទួលបាននិទ្ទេសល្អពីការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៤

ប្រសិនបើប្អូនៗជាសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២ឆ្នាំនេះ ឬបងប្អូនស្គាល់សិស្សណាដែលមានស្ថានភាពគ្រួសារដូចខាងលើ សូមដាក់ពាក្យស្នើសុំអាហារូបករណ៍មកមូលនិធិ បុប្ផាគន្ធ តាមរយៈតំណ៖ Link

ចាប់ផ្ដើមទទួលពាក្យស្នើសុំពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី៣១ ខែធ្នូ​​​ ឆ្នាំ២០២៤

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

JOIN ដើម្បីទទួលបានមាតិកាលើកទឹកចិត្ត និងឱកាសផ្សេងៗ
NooNa Diary - Motivation

04 Nov, 02:15

1,403

📣[ឱកាសទទួលបានកន្លែងស្នាក់នៅដោយឥតគិតថ្លៃ]

👉🏻ដាក់ពាក្យតាមរយៈ Link

ផុតកំណត់ថ្ងៃទី៣០ វិច្ឆិកា ២០២៤

JOIN ដើម្បីបានឱកាសផ្សេងៗជាច្រើន

FB: RULErs | Youtube | Tiktok
NooNa Diary - Motivation

31 Oct, 05:05

1,885

7 years ago, I expected an A but I got a B.
7 years ago, I got lost in choosing a major and hunting for scholarships.

Today, I have become
- Student Experience Lead consulting with students for free about problems related to study and higher education.
- Journalist producing videos related to inspiring youths.

Life tested our patience many times and we must be strong to win all those battles in silence.

Whatever grade you got right now, you still have to move on with life.
We do not get our dream grade, but the world doesn't end when we fail to achieve it , right?

Let's goooo and start new journey with hope and commitment.

Shoutout to mommy for never encouraging to give up on education in life till making me become who I am today.

#inspire #bacII
NooNa Diary - Motivation

30 Oct, 10:27

1,293

Sala កំពុងស្វែងរកបេក្ខជនជាក្រុមមកប្រកួតជជែកដេញដោល 🎤 🗣
ជុំវិញប្រធានបទ “ យុវជន និងការអប់រំ 🎓” ក្នុងព្រឹត្តិការណ៍ “ ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ២០២៤”

*ពានរង្វាន់
🥇ជ័យលាភីលេខ១៖ ៨០០០០០ រៀល
🥈ជ័យលាភីលេខ២៖ ៥០០០០០ រៀល​

លក្ខខណ្ឌសម្រាប់បេក្ខជន ៖
- អាយុចន្លោះ ១៨ ទៅ ២៥ ឆ្នាំ​
- ជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យណាមួយនៅរាជធានីភ្នំពេញ
- មានឆន្ទៈក្នុងការនិយាយជាសាធារណៈ និងការជជែកដេញដោល
- មានឆន្ទៈក្នុងការបញ្ចេញគំនិតដោយមានទឡ្ហីករណ៍ច្បាស់លាស់
- ដាក់ពាក្យជាក្រុមដែលមានសមាជិក៤នាក់

ផុតកំណត់ទទួលពាក្យ: ​០៦ វិច្ឆិកា ២០២៤ ម៉ោង ១១:៥៩ នាទីយប់
តំណភ្ជាប់សម្រាប់ការដាក់ពាក្យ: https://shlink.sala.tech/IA7xd7pLR

ការជជែកដេញដោលនេះនឹងប្រព្រឹត្តទៅនៅក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ២០២៤» នៅថ្ងៃទី ២២ - ២៣ វិច្ឆិកា ២០២៤
NooNa Diary - Motivation

29 Oct, 08:24

1,154

ឱកាសពិសេសសម្រាប់ប្អូនៗដែលរស់នៅខេត្តបាត់ដំបង ក្រចេះ កំពង់ចាម ស្ទឹងត្រែង សៀមរាប !!!
តើប្អូនៗជាសិស្សវិទ្យាល័យ (ថ្នាក់ទី ១០ ១១ ១២) ដែលស្រលាញ់ការងារសង្គម
ពាក់ព័ន្ធនឹងការអប់រំ ឬការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាមែនទេ?
Sala កំពុងជ្រើសរើសយុវជនទូតសុឆន្ទៈតំណាងខេត្តចំនួន ១៥ រូបដែលមានលក្ខណៈសម្បត្តិដូចប្អូនៗ។
----------------------------
***ស្វែងយល់ពីអត្ថប្រយោជន៍ និងលក្ខខណ្ឌចូលរួមដោយអានរូបភាពខាងក្រោម
*** ផុតកំណត់ថ្ងៃដាក់ពាក្យ ៩ វិច្ឆិកា ២០២៤
ចុះឈ្មោះដើម្បីក្លាយជាយុវជនទូតសុឆន្ទៈតំណាងខេត្តរបស់ប្អូនៗឥឡូវនេះតាមរយៈតំណភ្ជាប់
👉🏻 https://shlink.sala.tech/c4S8ChRZG 👈🏻

សម្រាប់ចម្ងល់ ឬព័ត៌មានបន្ថែមពីការដាក់ពាក្យ
សូមទាក់ទងមកកាន់ https://t.me/Sala_Advisor098

JOIN ដើម្បីបានឱកាសផ្សេងៗជាច្រើន
Telegram Group | FB: Sala.co | Website | App
NooNa Diary - Motivation

24 Oct, 08:26

1,121

បើកការចុះឈ្មោះជួលស្តង់ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ ២០២៤”

សូមទាក់ទងមកកាន់ 👉012 433 831 / Telegram: https://t.ly/0TM-A

អត្ថប្រយោជន៍នៃការដាក់ស្តង់ក្នុងព្រឹត្តិការណ៍នេះ៖
- ចំនួបជាមួយសិស្សវិទ្យាល័យ និងនិស្សិត ចូលរួមជាង ៣០០០​ នាក់
- ផ្សព្វផ្សាយពីវគ្គសិក្សា អាហារូបករណ៍ និងស្ថាប័នអប់រំរបស់ខ្លួន
- ចូលរួមចំណែកផ្តល់ការណែនាំដល់សិស្សានុសិស្សអំពីការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យឱ្យបានត្រឹមត្រូវ ដើម្បីជួយតម្រង់ទិសអាជីពការងារនៅថ្ងៃអនាគតរបស់ពួកគេ
- ការធ្វើបទបង្ហាញពីស្ថាប័ន និងវគ្គសិក្សា (University Showcase)
- ឱកាសទំនាក់ទំនងជាមួយស្ថាប័នផ្សេងៗក្នុងវិស័យអប់រំ

កាលបរិច្ឆេទ : ២២ - ២៣ វិច្ឆិកា ២០២៤
វេលាម៉ោង : ៨ ព្រឹក ដល់ ៥ ល្ងាច
ទីតាំង : មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC (RUPP)
NooNa Diary - Motivation

22 Oct, 07:19

1,018

[ឱកាសអាហារូបករណ៍សម្រាប់សិស្សទី១២ ដែលទើបប្រឡងបាក់ឌុបចប់!!]

១​​​ ចុចទីនេះ
២​ ចុចទីនេះ
៣​ ចុចទីនេះ
៤ ចុចទីនេះ
៥​ ចុចទីនេះ
៦​​ ចុចទីនេះ
៧ ចុចទីនេះ
៨ ចុចទីនេះ
៩​ ចុចទីនេះ
១០ ចុចទីនេះ
១១ ចុចទីនេះ
១២​​ ចុចទីនេះ
១៣ ចុចទីនេះ

JOIN ដើម្បីបានឱកាសផ្សេងៗជាច្រើន

FB: RULErs | Youtube | Tiktok
NooNa Diary - Motivation

16 Oct, 10:46

1,263

🎉ចូលរួមដោយឥតគិតថ្លៃ ចំនួនមានកំណត់!!🥳 [ការប្រកួតជជែកដេញដោលទស្សនៈយុវជនរដូវកាលទី៤ «វគ្គផ្តាច់ព្រ័ត្រ» ] 🏆🥇🥈🏅

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះនៅក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្ររួចមក បេក្ខជនទាំង២ក្រុមបានឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រហើយ!!! បេក្ខជនទាំង២ក្រុមសុទ្ធតែខ្លាំងៗ និងមានសមត្ថភាព។

នៅចាំអ្វីទៀត តស់! ជួបជាមួយ «ក្រុមបញ្ចយុទ្ធ»​ និងក្រុម «ក្រុមGen Z’s Genius» ដែលនឹងប្រកួតជជែកដេញដោលលើប្រធានបទ “តួនាទីយេនឌ័រ និងផ្នត់គំនិតសង្គម ជាមូលហេតុចម្បងនាំឱ្យមានវិសមភាពនៃការចូលរួមរបស់ស្រ្តីក្នុងវិស័យការងារ”។

🗓កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤
ពេលវេលា​៖ ១:០០ ដល់ ៦:០០ ល្ងាច
🎯ទីតាំង៖ Himawari Hotel Apartment (https://maps.app.goo.gl/FJ7AvXQZTVJTTeSz5...)

សម្រាប់អ្នកដែលមានបំណងចូលរួមទស្សនាការប្រកួត សូមចុះឈ្មោះតាមតំណភ្ជាប់៖ https://forms.gle/9HMDPs3ALKzVvxYRA
បញ្ជាក់​​​​​៖ ការបើកឲ្យចុះឈ្មោះចូលរួមក្នុងកម្មវិធីគឺមានកំណត់! សូមរួសរាន់ណា!

ចង់ដឹងទេថា តើក្រុមមួយណាដែលជាម្ចាស់ជ៏យលាភីលេខ១នៅក្នុងរដូវកាលនេះ? 🏅