នគរស្មេរ🪶 #NokorWriters📚❤️️ @nokorwriters Channel on Telegram

នគរស្មេរ🪶 #NokorWriters📚❤️

@nokorwriters


ពួកយើងសង្ឃឹមថាអត្ថបទទាំងនេះ អាចជួយជាកម្លាំងចិត្តដល់អ្នកទាំងអស់គ្នាបានតាមរយៈការចែករំលែក🥰🙏រក្សាសិទ្ធិដោយ ក្រុមការងារនគរស្មេរ 📝

https://nokorwriters.wordpress.com

នគរស្មេរ🪶 #NokorWriters📚❤️️ (Khmer)

នគរស្មេរ🪶 #NokorWriters📚❤️️ ជា​តោន​សាស្រ្ត​សង្ឃឹម​បាន​ច្បាស់​ខ្ណះ​ថា​ប្រជា​អត្ថ​បទ​នេះ​អាច​ជ​ួយ​ជា​កម្លាំង​ចិ​ត្ត​ដល់​អ្ន​ក​ទាំង​អស់​គ្នា​បាន​តា​មរយៈ​កា​រចែក​រំលែក🥰🙏 រក្សា​សិ​ទ្ធិ​ដោយ​ក្រុម​កា​រងា​រនគ​រស្មេរ📝។ ប្រសិ​នបើ​អ្នក​មាន​ចំណេះ​ដឹង​និង​ច្បាស់​ខ្ណះ​ក្នុង​អត្ថ​បទ​​-ក្រ​សសី​ភ​ជ្ជៈ​ឯ​លើឯ - ផង​ដែ​​ល​សម​រាប។ ចុះ​ទៅ​កាន់​ទីនេះ https://nokorwriters.wordpress.com ដើម្បី​មើល​បន្ថែម​អំពី​អ្នក​សរស្រ្ង។

នគរស្មេរ🪶 #NokorWriters📚❤️

28 Jan, 16:43


និយមន័យស្នេហ៍

នគរស្មេរ🪶 #NokorWriters📚❤️

28 Jan, 16:43


ពិធីមង្គលការ💕

នគរស្មេរ🪶 #NokorWriters📚❤️

26 Jan, 14:51


No.1045

នគរស្មេរ🪶 #NokorWriters📚❤️

26 Jan, 14:50


មេរៀន ៨ ពី "ផ្លូវដើរនៃបុរសកំពូល"

១. ស្វែងរកគោលបំណងពិតរបស់អ្នក៖ កុំដោះស្រាយដោយភាពស្លូតបូតទន់ទោតាមអារម្មណ៍។ ស្វែងរកគោលបំណងតែមួយគត់របស់អ្នក កម្លាំងជំរុញដែលដឹកនាំសកម្មភាពរបស់អ្នក។ នេះមិនមែនគ្រាន់តែអំពីផ្លូវអាជីពទេ។ វានិយាយអំពីការស្វែងរកការចូលរួមចំណែកតែមួយគត់របស់អ្នកចំពោះពិភពលោក ដែលជាកម្លាំងជំរុញដែលជំរុញទឹកចិត្តរបស់អ្នក និងជំរុញអ្នកឱ្យចាកចេញពីសញ្ញាវិជ្ជមាន។ វាពាក់ព័ន្ធនឹងការគិតពិចារណា ការស្វែងរកបញ្ហាប្រឈម និងការវិវត្តន៍ជានិច្ចនូវការយល់ដឹងអំពីខ្លួនអ្នក។

២. ទម្លាយពីដែនកំណត់៖ ការបោះបង់ការរំពឹងទុក និងសម្ពាធពីសង្គម មិនមែនមានន័យថាមិនគោរពប្រពៃណីនោះទេ។ វានិយាយអំពីការទាមទារភ្នាក់ងាររបស់អ្នក បង្កើតផ្លូវផ្ទាល់ខ្លួនរបស់អ្នក និងកំណត់ភាពជោគជ័យតាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់អ្នក។ នេះទាមទារភាពក្លាហាន ការយល់ដឹងដោយខ្លួនឯង និងឆន្ទៈក្នុងការប្រជែងនឹងស្ថានភាពបច្ចុប្បន្ន។

៣. ទទួលយកបញ្ហាប្រឈម៖ ការដើរចេញពីតំបន់សុខស្រួលរបស់អ្នកមិនមែនគ្រាន់តែជាសកម្មភាពបូម adrenaline ប៉ុណ្ណោះទេ។ វានិយាយអំពីការជំរុញព្រំដែនរបស់អ្នក ប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នក និងដោះស្រាយបញ្ហាប្រឈមផ្ទាល់ខ្លួន និងវិជ្ជាជីវៈ ដែលទីបំផុតនាំទៅរកការរីកចម្រើន និងការស្វែងរកខ្លួនឯង។ ការធ្វើដំណើរនេះទាមទារឱ្យមានការអត់ធ្មត់ វិន័យ និងផ្នត់គំនិតរីកចម្រើន។

៤. គោរពស្ត្រី៖ គំនិតរបស់លោក Deida នៃការ "មិនខ្លាចស្ត្រី" វាមិនសំដៅការលើកកម្ពស់ភាពលេចធ្លោនោះទេ។ វាសង្កត់ធ្ងន់ទៅលើការកសាងទំនាក់ទំនងប្រកបដោយសុខភាពល្អ ការគោរព ដែលបុរសទទួលស្គាល់ និងដឹងគុណចំពោះភាពខ្លាំង និងតម្លៃរបស់ស្ត្រីដោយមិនបាត់បង់ស្នូលនៃបុរសរបស់ពួកគេ។ វានិយាយអំពីការបង្កើតភាពជាដៃគូដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការទំនាក់ទំនង និងការយល់ដឹងពីអារម្មណ៍។

៥. រស់នៅជាមួយភាពស្មោះត្រង់៖ លើសពីភាពស្មោះត្រង់ នេះមានន័យថា តម្រឹមសកម្មភាពរបស់អ្នកជាមួយនឹងតម្លៃរបស់អ្នក ទោះជាវាលំបាកក៏ដោយ។ ការទទួលខុសត្រូវចំពោះកំហុសរបស់អ្នក ការធ្វើជាម្ចាស់ការសម្រេចចិត្តរបស់អ្នក និងការរស់នៅដោយពិតប្រាកដបង្កើតការទុកចិត្ត និងជំរុញទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអ្នកដទៃ។

៦. អំណាចនៃការកោតសរសើរ៖ បុរសតែងតែខ្មាស់អៀនពីការបង្ហាញពីអារម្មណ៍របស់ពួកគេ។ នេះបង្ហាញពីសារៈសំខាន់នៃការបង្ហាញពីការដឹងគុណចំពោះស្ត្រីក្នុងជីវិតរបស់ពួកគេ ការទទួលស្គាល់ការរួមចំណែករបស់ពួកគេ និងអបអរសាទរសមិទ្ធផលរបស់ពួកគេ។ នេះពង្រឹងចំណងមិត្តភាព ជំរុញភាពស្និទ្ធស្នាលខាងផ្លូវអារម្មណ៍ និងបង្កើតថាមពលវិជ្ជមានបន្ថែមទៀតនៅក្នុងទំនាក់ទំនង។

៧. អំណាចនៃសមាធិ៖ សមាធិមានន័យថា បណ្តុះភាពស្ងប់ស្ងាត់ខាងក្នុង អភិវឌ្ឍការដឹងខ្លួនឯង និងគ្រប់គ្រងលើគំនិត និងអារម្មណ៍របស់អ្នក។ ការអនុវត្តនេះអាចបង្កើនការផ្តោតអារម្មណ៍ ធ្វើឱ្យប្រសើរឡើងនូវបទប្បញ្ញត្តិអារម្មណ៍ និងបង្កើតភាពធន់នៅពេលប្រឈមមុខនឹងបញ្ហា។

៨.ទទួលយកបច្ចុប្បន្នកាល៖ ការរស់នៅក្នុងបច្ចុប្បន្ន មិនមែនមានន័យថា មិនអើពើនឹងអតីតកាល ឬអនាគតកាលនោះទេ។ វាគឺអំពីការមានវត្តមានយ៉ាងពេញលេញនៅក្នុងបទពិសោធន៍នីមួយៗ ស្រូបយកភាពរីករាយនៃពេលបច្ចុប្បន្ន និងការចូលទៅជិតជីវិតដោយការយល់ដឹងដោយសតិអារម្មណ៍។ នេះអនុញ្ញាតឱ្យអ្នកពេញចិត្តចំពោះរឿងតូចតាច ជៀសវាងការថប់បារម្ភអំពីអនាគត និងធ្វើការជ្រើសរើសដោយមនសិការស្របតាមតម្លៃរបស់អ្នក។
•••
អត្ថបទទី ១០៤៥
No. 1045
សរសេរដោយ៖ វ៉ាន់ ចន្ធី (SHT)
ថ្ងៃទី
ម្ចាស់ស្នាដៃសៀវភៅ "គំនិតជាទីប្រឹក្សា"✍️📗
©រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ នគរសៀវភៅ🚩
និងក្រុមអ្នកសរសេរនគរស្មេរ🪶
https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

26 Jan, 09:28


ឃើញហើយចាប់អារម្មណ៍សៀវភៅ No!
ឃើញហើយចាប់អារម្មណ៍អ្នកអាន Yes.😐😂😂
•••
សៀវភៅ #គនិតជាទីប្រឹក្សា
និពន្ធដោយ #SHT
រក្សាសិទ្ធិដោយ #នគរសៀវភៅ
រូបភាពដោយមិត្តអ្នកអាន #ម៉ាន់កង

នគរស្មេរ🪶 #NokorWriters📚❤️

22 Jan, 11:56


អានដោយឥតគិតថ្លៃ 📚😍

សៀវភៅខ្លី សៀវភៅទី១០ ពីបណ្ណាគារនគរសៀវភៅ និងបោះពុម្ពផ្សាយ បានចេញផ្សាយហើយ 🎉

✍️ សរសេរដោយ៖ រ៉ោញ សុភី

*សៀវភៅនេះនិយាយអំពី ឆាកជីវិតមនុស្សស្រីម្នាក់ដែលតស៊ូពីភាពលំបាក រហូតទទួលបានភាពជោគជ័យក្នុងជីវិត...។

បម្រាម៖ ហាមមិនឱ្យយកទៅធ្វើអាជីវកម្មគ្រប់រូបភាព ដោយមិនមានការអនុញ្ញាតពីអ្នកនិពន្ធ និងនគរសៀវភៅឡើយ
*ការលួចថតចម្លងគ្រប់រូបភាពជាអំពើខុសច្បាប់ និងអសីលធម៌*
https://t.me/NokorBooksPublisher

នគរស្មេរ🪶 #NokorWriters📚❤️

21 Jan, 00:50


បរាជ័យគឺជាជម្រើស!

ឮពាក្យថាបរាជ័យ មនុស្សមួយចំនួនប្រហែលជាមិនចង់ឮ មិនចង់ស្ដាប់ និងមិនចង់ជួបប្រទះវាឡើយ។ តែបរាជ័យនូវតែជាជម្រើសមួយដល់ល្អសម្រាប់ យើងគ្រប់គ្នា គ្រាន់បើជាងដែលយើងមិនទាន់តែបានធ្វើអ្វីផង ក៏ខ្លាចពាក្យបរាជ័យបាត់ទៅហើយ ឬអាចនិយាយថាមិនទាន់ទាំងបានចេញដំណើរផង ក៏បិទបាំងច្រកដើរដោយពាក្យថាបរាជ័យបាត់ដោយគ្មានការសាកល្បងអ្វីទាល់តែសោះ។ គេនិយាយថាបរាជ័យគួរឱ្យខ្លាច គួរឱ្យបាក់ស្បាត។ តែបរាជ័យគួរឱ្យត្រេកអរ ជាងការមិនបានធ្វើឬមិនបានទាំងចាប់កាន់ប៉ះពាល់នូវទង្វើនោះសូម្បីបន្តិច។ ហេតុអ្វីបរាជ័យគឺជាជម្រើស?

ក្នុងឆាកជីវិតនេះ នរណាក៏ចង់ល្អ ចង់មានចង់បាន ចង់សុខ ចង់រីកចម្រើន ហើយរឹតតែចង់ទទួលបានការជោគជ័យនូវក្នុងជីវិត ដោយមិនទៅប៉ះពាល់អ្វីបន្តិចនិងដែលន័យថាបរាជ័យឡើយ។ តែបើសិនជារត់កេចបាន យើងគ្រប់គ្នាអាចនិងរត់កេចពីបរាជ័យ ហើយស្រវាចាប់យកតែភាពជោគជ័យគ្រប់ៗគ្នា។ តែរត់អ្វីអាចរត់រួច តែបរាជ័យមើលទៅមនុស្សលោកសាមញ្ញជនដូចជាពួកយើងមិនអាចនិងរត់រួចទៅណាឡើយ ត្រូវជួបប្រទះគ្រប់ៗគ្នា មិនអាចកេចវាសបាន។ ក្នុងសកលលោក វីរជនណាដែលថាមិនបរាជ័យ សូម្បីដែលកំពូលអ្នកមាន កំពូលអ្នកប្រាជ្ញ បណ្ឌិត កវី មន្ត្រី អ្នកនិពន្ធ...និងជនដ៏ច្រើនទៀត ក៏អាចទទួលបរាជ័យ ហើយមិនមែនតែម្ដងទៀតផង អាចទៅរហូតរាប់រយសិបដងឯណោះ ទើបស្គាល់រសជាតិថា ជោគជ័យ។ បរាជ័យអាចល្វីងជូរចត់បន្តិចតែវានៅតែជាគ្រឿងផ្សំមួយ ដែលជួយជម្រុញលូតលាស់ទៅមុខឱ្យកាន់តែលឿននិងច្បាស់មួយកម្រិត។ ដូចជាសម្ដីរបស់បងស្រីដែលបានជួបនិងគ្រោះថ្នាក់ចរាចរណ៍ ស្ទើរតែបាត់បង់ជីវិត និងជាអ្នកនិយាយលើកទឹកចិត្តមនុស្សស្ទើរតែក្នុងសកលលោកនេះទាំងមូលគាត់បាននិយាយថា

" Everything is okay, bat giving up should not be an option. They always say that failure is not an option. Failure should be an option because when you fail you get up, and then you fail, and then you get up and that keeps you going That's how humans are strong. មានន័យថា គ្រប់យ៉ាងមិនមែនជាងបញ្ហានោះទេ តែការបោះបង់មិនគួជាជម្រើសនោះឡើយ។ គេតែងនិយាយថាបរាជ័យមិនមែនជាជម្រើសទេ។ ប៉ុន្តែបរាជ័យគួរតែជាជម្រើស ព្រោះថា អ្នកបរាជ័យហើយអ្នកក្រោក! អ្នកបរាជ័យហើយអ្នកក្រោក! នោះវានិងធ្វើឱ្យអ្នកដើរទៅមុខ ចំណុចមួយនេះហើយដែលធ្វើឱ្យយើងរឹងមាំ។" សម្រង់សម្តី របស់អ្នកស្រី"Muniba Mazari"

យើងឃើញទេថាបរាជ័យវាគឺជាជម្រើសមួយដ៏ល្អបំផុត ព្រោះនូវពេលបរាជ័យយើងទទួលបានមេរៀនជាច្រើនទៀតរាប់មិនអស់ ហើយមេរៀនទាំងនោះហើយ ដែលដឹកនាំយើងឱ្យទៅរកច្រកមួយនៃភាពជោគជ័យ នៃចុងបញ្ចប់នូវគោលដៅ។ បរាជ័យវាជាធាតុផ្សំរបស់ជោគជ័យ បើគ្មានបរាជ័យក៏គ្មានជោគជ័យ។ បើបរាជ័យហើយ យើងបោះបង់វាចោល នោះហើយជាសេចក្ដីបរាជ័យរបស់យើងយ៉ាងពិតប្រាកដ។ ក្រោកឡើងពីភាពបរាជ័យ រួចរៀនពីមេរៀនថ្មីៗនោះដើម្បីកាប់ឆ្កាវាបន្តដំណើរទៅមុខ។ មិនមានអ្វីជាបញ្ហាថាទេដែលយើងបរាជ័យ សំខាន់គឺយើងមិនបង់បោះគោលបំណងនោះ។ ចាប់ផ្ដើមសាជាថ្មី អ្វីៗនិងប្រសើរឡើងនៅពេលដែលយើង ធ្វើវាម្ដងទៀត។ កុំងាយចុះចាញ់ពេកអី វាមិនអីទេ ព្រោះវាតែងតែមានដំណោះស្រាយជានិច្ច។

"បរាជ័យគួរតែជាជម្រើស ព្រោះនៅពេលបរាជ័យ ទើបយើងអាចរកឃើញផ្លូវថ្មីមួយទៀតដែលល្អជាង មាំជាងផ្លូវដែលយើងកំពុងតែដើរ"
••••
ដកស្រង់ចេញពីសៀវភៅ #គំនិតជាទីប្រឹក្សា
និពន្ធដោយ #SHT " វ៉ាន់ចន្ធី "
រក្សាសិទ្ធិដោយ #នគរសៀវភៅ
រូបភាពដោយមិត្ដអ្នកអាន #ម៉ាន់កង

នគរស្មេរ🪶 #NokorWriters📚❤️

18 Jan, 13:38


https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

17 Jan, 11:12


https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

17 Jan, 11:12


https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

17 Jan, 11:12


https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

16 Jan, 13:18


សមាជិកផ្នែកលក់
VIP បង់ 5$
ប្រឹក្សារបៀបលក់
group មើលតម្លៃ និងរូបសៀវភៅ
ចែកផេកឱ្យកាន់លក់ (បង្កើតថ្មី បំពេញផេកស្តង់ដារ)
ចុះឈ្មោះ👇
https://t.me/+1baiIpJpekNlMjE1

នគរស្មេរ🪶 #NokorWriters📚❤️

16 Jan, 04:53


បើករើសសមាជិកផ្នែកលក់ជំនាន់ទី២៦ ឆ្នាំ២០២៥

*ចុះឈ្មោះតាមលីងខាងលើ (មិនចុះឈ្មោះក្នុង group ទេ)

របៀបចុះឈ្មោះ👇
https://t.me/+1baiIpJpekNlMjE1

នគរស្មេរ🪶 #NokorWriters📚❤️

15 Jan, 12:47


ស្អែកបើកចុះឈ្មោះសមាជិកលក់សៀវភៅអនឡាញ (មិនចំណាយដើមទុនសូម្បី១០០៛)
ត្រៀម
នគរសៀវភៅ🚩

នគរស្មេរ🪶 #NokorWriters📚❤️

15 Jan, 11:58


ជ្រើសរើសអ្នកនិពន្ធជំនាន់ទី៨ ឆ្នាំ២០២៥

ដាក់ពាក្យជាអ្នកនិពន្ធជាមួយ នគរសៀវភៅ មិនចាំបាច់ប្រកួត ដាក់ស្នាដៃត្រួតពិនិត្យ បើជាប់ក្លាយជាអ្នកនិពន្ធ និងបោះពុម្ពផ្សាយជាមួយ នគរសៀវភៅ តែម្ដង។

របៀបដាក់ពាក្យ
-ឈ្មោះពេញជាភាសាខ្មែរ
-នាមប៉ាកកា (បើមាន)
-ស្នាដៃ១-២វគ្គ (ប្រលោមលោក) ៣-៤អត្ថបទ (លើកទឹកចិត្ត)
-អត្ថបទសង្ខេបខ្លឹមសាររឿង/សៀវភៅ

ដាក់ពាក្យ
https://t.me/PhireakMoun
បិទទទួលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
សូមអរគុណ

នគរស្មេរ🪶 #NokorWriters📚❤️

06 Jan, 14:35


មនុស្សស្រីម្នាក់ដែលយល់ចិត្តខ្ញុំ

ម៉ាក់គឺជាមនុស្សស្រីម្នាក់ដែលតែងតែយល់ចិត្តខ្ញុំជាងគេ ហើយតែងតែផ្ដល់នូវក្ដីស្រឡាញ់សម្រាប់កូនៗគ្រប់រូប។ នៅពេលដែលខ្ញុំធ្វើអ្វីមួយខុស ម៉ាក់តែងតែអប់រំទូន្មានស្ដីប្រដៅខ្ញុំ ដោយប្រើពាក្យផ្អែមល្ហែមចំពោះខ្ញុំជានិច្ច។ ម៉ាក់គឺជាមនុស្សស្រីម្នាក់ដែលមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះកូនៗគ្រប់រូប។ នៅពេលដែលកូនធ្វើអ្វីខុស ឬធ្វើអ្វីដែលមិនល្អ ម៉ាក់តែងតែប្រាប់នូវកំហុស ដើម្បីឱ្យកូនបានកែតម្រូវដោយម៉ាក់មិនប្រើហិង្សាមកលើខ្ញុំ។ ម៉ាក់តែងតែធ្វើការនឿយហត់ និងបំពេញតួនាទីជាម្ដាយយ៉ាងល្អសម្រាប់រូបកូន។

ក្ដីស្រឡាញ់និងទឹកចិត្តរបស់ម៉ាក់គឺពិតជាគ្មានអ្វីកាត់ថ្លៃបាននោះទេ។ ម៉ាក់ខិតខំតស៊ូជារៀងរាល់ថ្ងៃ គឺដើម្បីតែកូនៗក្នុងបន្ទុក បានប្រាក់ខ្លះសម្រាប់ឱ្យកូនទៅរៀន និងទុកប្រាក់មួយចំនួន ដើម្បីទិញម្ហូបអាហារឱ្យយើងញ៉ាំ។ បើនិយាយពីការយល់ចិត្តវិញគឺគ្មានមនុស្សស្រីណាដែលយល់ចិត្តយើង ជាងម្ដាយរបស់យើងនោះទេ។ គាត់តែងតែបំពេញនូវរាល់តម្រូវការរបស់យើង ដែលពេលខ្លះយើងជារូបកូនសឹងតែភ្លេច ប៉ុន្ដែគាត់នៅតែចាំហើយដាស់តឿនយើងជានិច្ច។ ចំណែកឯរាល់កិច្ចការក្នុងនិងក្រៅផ្ទះ គឺម្ដាយតែងតែធ្វើមិនថាគាត់ហត់នឿយយ៉ាងណានោះទេ គឺគាត់ខំដើម្បីតែយើងជាកូន។ គ្មានម្ដាយឯណាចង់ឃើញកូនលំបាកក្នុងជីវិតដែលគាត់បានបង្កើតយើងមកនោះទេ មិនថានៅពេលដែលយើងធំដឹងក្ដីទេ។ គាត់នៅតែគិតថាយើងជាក្មេងម្នាក់ដែលគាត់ត្រូវការការមើលថែ បារម្ភពីសុខទុក្ខជានិច្ច។ កូនៗគ្រប់រូបគួរតែបំពេញនៅកាតព្វកិច្ចរបស់យើងដែលជាកូនឱ្យបានត្រឹមត្រូវ ហើយក៏មិនត្រូវធ្វើអ្វីឱ្យម្ដាយរបស់យើងសោកស្ដាយនូវទង្វើរបស់យើងដែលបានធ្វើនោះទេ។ ក្ដីស្រឡាញ់របស់ម្ដាយគឺធំធាងណាស់សម្រាប់កូនៗគ្រប់រូប មិនថាយើងធំពេញរូបរាងក្ដី យើងនៅក្មេងក្ដី គឺគាត់ខំប្រឹងនឹងចង់ឃើញយើងប្រព្រឹត្តនូវទង្វើដែលល្អនិងជួយជាប្រយោជន៍ដល់សង្គមជាតិ។

នៅពេលអនាគតគាត់មិនអាចចិញ្ចឹមយើងបានទៀតទេ។ ប៉ុន្ដែទម្រាំតែទៅដល់អនាគត ក្នុងពេលបច្ចុប្បន្ននេះម្ដាយគឺខិតខំណាស់ដើម្បីបំពេញនូវកាតព្វកិច្ចក្នុងនាមជាម្ដាយមួយរូបបានយ៉ាងល្អបំផុត។ បើនិយាយអំពីទង្វើល្អរបស់ម្ដាយចំពោះកូនវិញគឺពិតជាគួរឱ្យអាណិតម្ដាយណាស់ ព្រោះថាពេលខ្លះគ្រួសារកំពុងស្ថិតក្នុងស្ថានភាពដែលលំបាក រកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក សឹងតែគ្មានអ្វីហូបក៏ថាបាន តែក្នុងនាមជាម្ដាយមួយរូបដែលមានអាហារបន្ដិចបន្ដួចសុខចិត្តលះបង់ឱ្យកូន ដើម្បីឱ្យកូនបានឆ្អែត ប៉ុន្ដែរូបគាត់វិញសុខចិត្តគេងឱបពោះទាំងក្ដីស្រែកឃ្លាន។ នេះហើយគឺជាទឹកចិត្តនិងទង្វើរបស់ម្ដាយចំពោះកូន ប៉ុន្ដែប្រសិនបើកូនគិតយល់ថាម្ដាយអញធ្វើគឺដើម្បីតែអញ។ ដូច្នេះអនាគតគឺអញត្រូវធ្វើដើម្បីគាត់វិញ មិនត្រូវទុកគាត់ចោល ឬមិនមើលថែរក្សាគាត់នៅពេលគាត់ជរាទេ។ យើងគួរតែនឹកឃើញនូវមនោសញ្ចេតនារបស់ម្ដាយ នៅពេលដែលចាប់ផ្ដើមពពោះប្រាំបួនខែដប់ថ្ងៃ សួរថាគាត់លំបាកប៉ុណ្ណា ហើយនៅពេលដែលយើងបានកើតមកគាត់លះបង់ទាំងពេលវេលាធ្វើការងារនៅផ្ទះដើម្បីមើលថែទាំយើង ហើយនៅពេលដែលយើងគ្រប់អាយុចូលសាលារៀនគាត់ត្រូវតែខិតខំរកប្រាក់ដើម្បីចំណាយឱ្យយើងមានចូលរៀនសាលាល្អ និងមានសម្ភារៈគ្រប់គ្រាន់ក្នុងការសិក្សា។ នៅពេលដែលយើងរៀនចប់វិទ្យាល័យ ត្រូវចូលសកលវិទ្យាល័យគាត់ត្រូវចំណាយប្រាក់និងមានក្ដីបារម្ភអំពីយើងដែលទៅសិក្សានៅភ្នំពេញបន្ដ។ អ្វីខាងដើមដែលខ្ញុំបានលើកមកគឺមួយចំណែកតែប៉ុណ្ណោះដែលមនុស្សគ្រប់រូបត្រូវតែជួបប្រទះមិនអាចប្រកែកបាន ប៉ុន្ដែនូវមានបញ្ហាជាច្រើនដែលយើងលើយកមករៀបរាប់មិនអស់។

កូនៗគ្រប់រូបត្រូវតែតបស្នងសងគុណលោកវិញ ដោយការខិតខំប្រឹងរៀនសូត្រ ការធ្វើអ្វីជាប្រយោជន៍ដល់សង្គម មិនត្រូវធ្វើអ្វីដែលនាំឱ្យគ្រួសារអាប់ឱន និងបំពេញតួនាទីទាំង៥របស់កូនគឺ៖
១.ត្រូវចិញ្ចឹមថែរក្សាឪពុកម្ដាយ
២.ត្រូវជួយធ្វើកិច្ចការរបស់ឪពុកម្ដាយ
៣.តាំងរក្សារង្សត្រកូលឱ្យបានល្អ
៤.ប្រព្រឹត្តខ្លួនឱ្យជាអ្នកគួរទទួលបានមរតក
៥.កាលឪពុកម្ដាយអស់សង្ខារហើយ គប្បីធ្វើបុណ្យឧទ្ទិសឱ្យលោកទាំងពីរ។

បន្ទាប់ពីកូនៗបានប្រព្រឹត្តនូវទង្វើខាងលើដែលខ្ញុំបានរៀបរាប់ ពេលនោះហើយគឺធ្វើឱ្យរូបកូនជួបតែសេចក្ដីសុខ និងរីកចម្រើនរាល់កិច្ចការដែលកូនៗបានធ្វើ។ ចុងក្រោយខ្ញុំមានពាក្យចង់ប្រាប់ទៅកាន់ម្ដាយរបស់ខ្ញុំថាខ្ញុំពិតជាស្រឡាញ់ម៉ាក់របស់ខ្ញុំណាស់ ហើយកូននឹងធ្វើអ្វីៗគឺដើម្បីឱ្យម៉ាក់សប្បាយចិត្តពេលនោះកូនក៏អស់នៅក្ដីទុក្ខព្រួយដែរ។

***
អត្ថបទទី ០០០៥
No. 0005
សរសេរដោយ៖ ម៉ុង ម៉េងលី
ថ្ងៃទី០៦ មករា ២០២៥
✍️ម្ចាស់ស្នាដៃសៀវភៅ"រស់ឱ្យមានន័យ"និងសៀវភៅ"បងប្រុស"📚
©រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ នគរសៀវភៅ🚩
និងក្រុមអ្នកសរសេរទំព័រស្មេរ📝
https://t.me/TomporSmae

នគរស្មេរ🪶 #NokorWriters📚❤️

06 Jan, 14:35


អត្ថបទទី ០០០៥
No. 0005

នគរស្មេរ🪶 #NokorWriters📚❤️

06 Jan, 09:22


ការយកប្ដីប្រពន្ធ

ការយកប្រពន្ធស្អាត យកប្ដីសង្ហា តែចរិតមិនល្អ បានសុខមិនយូរទេ នឹងជួបទុក្ខលំបាកមិនខាន។

មើលតែអ្នកណាមានអត្តចរិតល្អ កិរិយាមារយាទល្អ ចិត្តអធ្យាស្រ័យល្អ ដឹងខុសដឹងត្រូវ មានទំនួលខុសត្រូវ ជាមនុស្សអាចរួមសុខទុក្ខបាន ជ្រើសគេជាគូជីវិតចុះមិនខកបំណងឡើយ។

ខ្ញុំដឹងថានៅយុវវ័យ យើងចង់បានប្រពន្ធស្អាត ចង់បានប្ដីសង្ហា មានលុយកាក់ចាយសមរម្យ និងអត្តចរិតល្អ ប៉ុន្តែមនុស្សយើងមិនល្អទាំងព្រមទេ។

ត្រូវផ្ដោតលើអត្តចរិត ចិត្តគំនិត អធ្យាស្រ័យ ការរួមសុខទុក្ខឱ្យបានច្រើនមែនទែន ព្រោះថាយើងត្រូវរស់នៅជាមួយគ្នាវែងឆ្ងាយទៀត មិនមែនតែ៤-១០ថ្ងៃទេ។

១. បើអ្នកផ្ដោតលើសម្រស់ ថ្ងៃក្រោយសម្រស់ប្រែអស់ ចិត្តក៏ប្រែប្រួល ហើយរហូតដល់ស្វែងរកការផិតក្បត់ក៏អាចនឹងមានដែរ បើមិនស្មោះត្រង់។

២. បើអ្នកផ្ដោតលើចរិតល្អ ចិត្តអធ្យាស្រ័យល្អ ថ្ងៃក្រោយទៅ អ្នកបានរស់នៅជាមួយមនុស្សយល់ចិត្ត និងមិនខកបំណងឡើយ។

ការយកដៃគូជីវិត ជាសិទ្ធិសេរីភាព និងក្ដីស្រឡាញ់របស់យើងម្នាក់ៗ យើងយកខុស យើងជួបទុក្ខ យើងយកត្រូវ យើងជួបសុខ នេះជាជម្រើសរបស់យើងទេ ចង់អ្នកសម្រេចចិត្តយកបែបណា ក៏ស្រេចចិត្តបែបហ្នឹងចុះ ប៉ុន្តែអ្នកត្រូវដឹងថា យើងរស់នៅជាមួយគ្នា ផ្នែកដែលទំនាក់ទំនងច្រើនជាងគេ គឺកាយ វាចា និងចិត្ត ម៉្លោះហើយយើងត្រូវគិតឱ្យមែនទែន មិនមែនសម្រស់ទេ៕

•••
អត្ថបទទី ១០៤៤
No. 1044
សរសេរដោយ៖ ខ្ញីចាស់
ថ្ងៃទី ១៣ ០១ ២០២៥
©រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ នគរសៀវភៅ🚩
និងក្រុមអ្នកសរសេរនគរស្មេរ🪶
:https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

05 Jan, 06:47


សម្រាប់បងប្អូន/គុណម្ចាស់/លោកគ្រូអ្នកគ្រូ/សាស្ត្រាចារ្យ... ដែលមានជំនាញផ្នែកសរសេរ/និពន្ធ អាចទំនាក់ទំនងការងារជាមួយ នគរសៀវភៅ បាន។
យើងត្រូវការអ្នកសរសេរ/និពន្ធ/រៀបរៀង/ស្រាវជ្រាវជាច្រើនដូចជា៖
១. សៀវភៅលើកទឹកចិត្ត
២. សៀវភៅអភិវឌ្ឍន៍ខ្លួន
៣. រឿងខ្លីគ្រប់ប្រភេទ
៤. ប្រលោមលោកគ្រប់ប្រភេទ
៥. សៀវភៅរៀនភាសា (អង់គ្លេស ចិន កូរ៉េ ថៃ ជប៉ុន...)
៦. ចងក្របសៀវភៅវិញ្ញាសាមេរៀន7-12
៧. ជំនាញ (កុំព្យូទ័រ អគ្គិសនី សំណង់...)
៨. ។ល។
អាចទំនាក់ទំនង ប្រឹក្សាផ្នែកបោះពុម្ពផ្សាយសៀវភៅជាមួយនគរសៀវភៅ👇
https://t.me/PhireakMoun

នគរស្មេរ🪶 #NokorWriters📚❤️

05 Jan, 00:19


No.1043

នគរស្មេរ🪶 #NokorWriters📚❤️

05 Jan, 00:19


កុំខ្ជះខ្ជាយពេលវេលាក្នុងឆ្នាំ 2025 ដល់ពេលហើយសម្រាប់ គម្រោងការណ៍ ក្នុងឆ្នាំថ្មីមួយនេះ!

នៅឆ្នាំ 2025 Stay Focused - 2025 មិនមែនជាឆ្នាំដែលត្រូវខ្ជះខ្ជាយទេ។ រាល់ពេលគឺជាអំណោយ។ ចូរផ្តោតលើអ្វីដែលពិតជាសំខាន់នៅក្នុងជីវិត និងការងាររបស់អ្នក។ ជៀសវាងរបស់ដែលធ្វើឱ្យខ្ជះខ្ជាយពេលវេលារបស់អ្នក ហើយបង្អាក់ថាមពលរបស់អ្នក។

នៅឆ្នាំ 2025 សូមអនុវត្តតាមគោលដៅរបស់អ្នក។ កំណត់ជំហានច្បាស់លាស់ និងរក្សាវិន័យជារៀងរាល់ថ្ងៃ។ ជៀសវាងការដោះសារ ហើយមានអារមុណ៍រុញរាមិនចង់ទៅមុខ ទោះបីជាវាពិបាកក៏ដោយ ត្រូវជម្នះវា។ ជោគជ័យកើតមកលើអ្នកដែលតាំងចិត្តនឹងមានចក្ខុវិស័យ។

នៅឆ្នាំ 2025 កសាងភាពជាដៃគូយុទ្ធសាស្ត្រ។ គ្មាននរណាម្នាក់ជោគជ័យតែម្នាក់ឯងទេ។ ធ្វើការជាមួយអ្នកដទៃដើម្បីរីកចម្រើន។ បណ្តាញជាមួយមនុស្សដែលចែករំលែកតម្លៃ និងគោលដៅរបស់អ្នក។ កិច្ចសហប្រតិបត្តិការបង្កើនឥទ្ធិពល និងបង្កើតភាពជោគជ័យយូរអង្វែង។

នៅឆ្នាំ 2025 ចូរមានចិត្តទូលាយ។ ប្រើឆ្នាំ 2025 ដើម្បីបង្កើតឥទ្ធិពលវិជ្ជមានលើអ្នកដែលនៅជុំវិញអ្នក។ ជួយអ្នកខ្វះខាតជាងខ្លួន ហើយបង្ហាញសេចក្ដីសប្បុរសដល់អ្នកដទៃ។ ភាពសប្បុរសបង្កើតឥទ្ធិពលនៃក្តីសង្ឃឹម និងការផ្លាស់ប្តូរនៅក្នុងសង្គម។

នៅឆ្នាំ 2025 ចូរមានទំនុកចិត្ដលើការដឹងគុណជាមួយនឹងគម្រោងផែនការរបស់អ្នក។ សូមដាក់ផែនការទាំងអស់របស់អ្នកក្នុងជំនឿមួយ ហើយស្វែងរកការណែនាំពីមនុស្សដែលធ្លាប់ឆ្លងកាត់មានបទពិសោធ ។ សូមបិទក្រដាសសរសេរពីលៅលដៅរបស់អ្នកលើជញ្ជាំងបន្ទប់ ឬកន្លែងណាមួយដែលអ្នកអាចឃើញវារាល់ថ្ងៃ រួចបំបែកវាជាចំណែកតូចៗ ចូលធ្វើឱ្យបានល្អដោយដាក់វិន័យលើខ្លួនឯង ធ្វើតាមការសម្រេចចិត្តរបស់អ្នកជារៀងរាល់ថ្ងៃដោយលម្អិតពីជំហានតូចៗទាំងនោះ។ ចូរបន្ទាបខ្លួន ដោយដឹងថា ជោគជ័យមកពីពីការប្រឹងបែង ដោយមិនបោះបង់។ សូមប្រើជីវិតក្នុងឆ្នាំ 2025 ដោយភាពរីករាយ ព្រមពេញចិត្តនិងបច្ចុប្បន្នភាព កសាងអតីតកាលមួយដ៏ស្រស់បំព្រង!
•••
អត្ថបទទី ១០៤៣
No. 1043
សរសេរដោយ៖ វ៉ាន់ ចន្ធី (SHT)
ថ្ងៃទី ០៥ ០១ ២០២៥
ម្ចាស់ស្នាដៃសៀវភៅ "គំនិតជាទីព្រឹក្សា"✍️📗
©រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ នគរសៀវភៅ🚩
និងក្រុមអ្នកសរសេរនគរស្មេរ🪶
:https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

03 Jan, 14:31


https://www.facebook.com/share/p/15EmmGET41/

នគរស្មេរ🪶 #NokorWriters📚❤️

02 Jan, 12:40


មិនទាន់ទម្លាប់ដៃ😂

នគរស្មេរ🪶 #NokorWriters📚❤️

01 Jan, 05:30


រីករាយឆ្នាំថ្មី ឆ្នាំសកល២០២៥🥰📚
ជូនពរឆ្នាំថ្មីដល់បងប្អូនមិត្តអ្នកអានទាំងអស់គ្នា ចួបតែសេចក្ដីសុខ សេចក្ដីចម្រើន សុខសុភមង្គល សុវត្ថិភាព និងលុយចូលច្រើនៗ🎉🙏🥰

នគរស្មេរ🪶 #NokorWriters📚❤️

30 Dec, 14:42


https://vt.tiktok.com/ZS6S11EpJ

នគរស្មេរ🪶 #NokorWriters📚❤️

29 Dec, 01:16


NO.1042

នគរស្មេរ🪶 #NokorWriters📚❤️

29 Dec, 01:15


នៅពេលដែលអ្នកមានអារម្មណ៍ មិនរីករាយ និងច្របូកច្របល់អំពីទិសដៅជីវិតរបស់អ្នក
----
សូមអានអត្ថបតខាងក្រោមទាំងនេះយឺតៗ!

១. មិនថាអ្វីក៏ដោយ ទោះខ្យល់បក់ពីទិសខាងណា ផ្កាឈូករ័ត្ននៅតែបែរមុខទៅរកព្រះអាទិត្យជានិច្ច។

២.ពេលភ្ញាក់ពីដំណេកគួរតែមានផែនការធ្វើការ ពេលវង្វេងគួរតែអានសៀវភៅ ពេលខឹងគួរសម្រួលអារម្មណ៍មុនចូលគេង ពេលនៅម្នាក់ឯងគួរតែធ្វើសមាធិ។

៣. ទោះលំបាកយ៉ាងណាក៏ត្រូវតែតស៊ូ ទោះរឿងល្អយ៉ាងណាក៏ត្រូវស្ងប់ស្ងាត់ ទោះក្រយ៉ាងណាក៏ត្រូវតែជឿជាក់ ទោះមានលុយច្រើនក៏ត្រូវតែចេះសន្សំដែរ។

៤. ផ្លូវរបស់អ្នកគឺជារបស់អ្នក កុំប្រើស្តង់ដាររបស់អ្នកដទៃយកមកវាស់វែងដើម្បីរៀបចំផែនការជីវិតរបស់អ្នក។

៥. ថ្ងៃនេះដែលអ្នកខ្ជះខ្ជាយគឺជាថ្ងៃស្អែកដែលមនុស្សដែលបានស្លាប់កាលពីម្សិលមិញចង់បាន។ បច្ចុប្បន្នដែលអ្នកកំពុងស្អប់គឺជាអតីតកាលដែលអ្នកនៅ ថ្ងៃអនាគតនឹងមិនអាចត្រឡប់ពីអតីតកាលបានទេ ចូររស់នៅថ្ងៃនេះឱ្យល្អបំផុត។

៦. ប្រសិនបើអ្នកមិនអាចគ្រប់គ្រងស្ថានភាពផ្លូវចិត្តរបស់អ្នកបានទេ អ្នកប្រាកដជាក្លាយជាទាសករនៃអារម្មណ៍របស់អ្នកជាក់ជាមិនខាន អានអប់រំចិត្ត ឱ្យអំណត់ អត់ធ្មត់ រៀនទទួលស្គាល់ការពិត។

៧. ជីវិតខ្លីពេក មិនចាំបាច់ចំណាយពេលមួយនាទីលើមនុស្ស ឬរឿងអវិជ្ជមានច្រើនដែលធ្វើឱ្យអ្នកមិនសប្បាយចិត្តនោះទេ រស់នៅត្រូវដឹងពី សមធម៌របស់មនុស្សនិងសង្គម។

៨. គ្មាននរណាម្នាក់អមដំណើរអ្នកពេញមួយជីវិតទេ ដូច្នេះអ្នកត្រូវសម្របខ្លួនទៅនឹងភាពឯកា។ គ្មាននរណាម្នាក់ជួយអ្នកពេញមួយជីវិតទេ ដូច្នេះអ្នកត្រូវតែខិតខំប្រឹងប្រែងទៅមុខជានិច្ច បើហត់ចូលសម្រាក ហើយលំបាកត្រូវស្វែងរកវិធី ប្ដូរផ្លូវ តែកុំងាយក្នុងការប្ដូរគោលដៅ។

៩. កុំគិតពីបញ្ហាដដែលៗម្តងហើយម្តងទៀត កុំដាក់អារម្មណ៍ទាំងអស់លើមនុស្សតែម្នាក់ដែលធ្លាប់ធ្វើឱ្យអ្នកឈឺចាប់ អស់សង្ឃឹមនិងមានរបួសស្នាម ត្រូវចាំថាអ្នកនៅតែមានឪពុកម្តាយ បងប្អូន និងមិត្តភក្តិរបស់អ្នកជាច្រើននាក់ទៀត ដែលចង់ឃើញអ្នករឹងមាំជោគជ័យ និងផ្ដល់ក្ដីស្រឡាញ់ឱ្យអ្នកគ្មានដែនកំណត់ឮដាក់បន្ទាត់ខណ្ឌ។

១០. អារម្មណ៍អវិជ្ជមានក៏ជារឿងធម្មតាដែរ ប៉ុន្តែអ្នកត្រូវតែដឹង និងយល់ថានេះគ្រាន់តែជាផ្នែកតូចមួយនៃជីវិតប៉ុណ្ណោះ។ ក្នុងអំឡុងពេលនេះ អ្នកត្រូវតែព្យាយាមរក្សាអារម្មណ៍ឱ្យស្ថិតស្ថេរ រៀនអប់រំផ្លូវចិត្តឱ្យបានល្អ ដូចជាអានសៀវភៅ ស្ដាប់ធម៌ទេសនា ឬក៏វីដេអូអបើរំលើកទឹកចិត្ដ។

១១.កុំខ្លាចកំហុស ទោះបីអ្នកខុសក៏ដោយ កុំបារម្ភច្រើនពេក។ ជីវិតមានត្រូវនិងខុស មិនបាច់និយាយច្រើនទេ មានរឿងច្រើនទៀតដែលរឿងត្រូវជួប មានបញ្ហា មានកំហុសច្រើនទៀតដែលុើងត្រូវរៀន រៀនពីវា ហើយក្រឡេកមើលទៅក្រោយត្រូវឬខុសលែងជាបញ្ហា ព្រោះវាបានបង្រៀនអ្នកនូវមេរៀនយ៉ាងច្រើន ដើម្បីបានឆ្ពោះទៅមុខបន្ត។

១២. ពេលមានអារម្មណ៍អវិជ្ជមាន ចូរកំណត់ការនិយាយតិចតាមដែលអាចធ្វើទៅបាន។ ពេលអារម្មណ៍មិនល្អ ការគ្រប់គ្រងផ្លូវចិត្តក៏ចុះខ្សោយ សូមកុំនិយាយអ្វីតាមតែអារម្មណ៍ ខឹងឬសប្បាយ ព្រោះពាក្យសម្ដី វាជាអាវុធដែលអាចបំផ្លាញ់មនុស្សនិងពិភពលោកទាំងមូល។ រៀនប្រើសម្ដីដោយសតិ កុំប្រើដោយអារម្មណ៍ដែលអ្នកមានមួយឆាវ។

១៣.បញ្ហាទាំងអស់ត្រូវបានរកឃើញដោយខ្លួនយើង ដូច្នេះយើងអាចដោះស្រាយបានដោយខ្លួនឯងប៉ុណ្ណោះ។ កុំរកមិត្តភ័ក្តិអង្គុយសម្កុកយំប្រាប់រឿងអី គួរតែអញ្ជើញទៅញ៉ាំអាហារឬនាំគេទៅលេងកីឡា អានសៀវភៅជាមួយគ្នា ហើយពិភាក្សារឿងមួយចំនួនជាមួយពួកគេ។ ការចែករំលែកបញ្ហាគ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍ ការចែករំលែកភាពសប្បាយរីករាយគ្រាន់តែជាការបង្អួត តែការចែករំលែកជាមួយអារម្មណ៍ស្ងប់ ស្ថិតនូវចំកណ្តាលដោយប្រើសតិ គឺជាក្ដីសុខរបស់ផ្លូវចិត្ដគ្រប់មនុស្សដែលចង់បាន។

១៤. បើអ្នកនិយាយថាត្រូវតែធ្វើវា ទោះបីវាមានអ្បកមើលមកថាមិនសម ឬមើលមកថាអ្នកជាមនុស្សល្ងង់ក៏ដោយ អ្នកក៏គួរតែធ្វើដែរ ព្រោះវាប្រសើរជាងការបំពានការសន្យាពាក្យសម្ដីរបស់អ្នក។

១៥. មិនថាមានរឿងអ្វីកើតឡើងទេ កុំឱ្យវាមានឥទ្ធិពលលើអ្នក មករំខានគ្រប់គ្រងលើជីវិតរបស់អ្នកទាំងស្រុង ទៅជួបស្ថានភាពបែបណាអ្នកក៏កុំភ្លេច ត្រូវកំណត់ពេលញ៉ាំអាហារ និងចូលគេងឱ្យបានទាងទាត់។ រឿងគ្រប់យ៉ាង និងប្រសើរឡើងនូវពេលដែលអ្នកចេះដកវា(បញ្ហា)ចេញពីជីវិត ទុកជាចំណែកតូចមួយដែលអ្នកមាននិងគួរតែជួប។
•••
អត្ថបទទី ១០៤២
No. 1042
សរសេរដោយ៖ វ៉ាន់ ចន្ធី (SHT)
ថ្ងៃទី ២៩ ធ្នូ ២០២៤
ម្ចាស់ស្នាដៃសៀវភៅ "គំនិតជាទីព្រឹក្សា"✍️📗
©រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ នគរសៀវភៅ🚩
និងក្រុមអ្នកសរសេរនគរស្មេរ🪶
:https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

24 Dec, 10:23


មនុស្សដែលលើកទឹកចិត្តគេ ជួយគេ ក៏ជាមនុស្សដែលបាក់ទឹកចិត្ត គ្មានអ្នកលើកទឹកចិត្ត ហើយក៏ខ្វះជំនួយដែរ...
ដាមទឹកខ្មៅ-ប៊ិកស្មេរ

នគរស្មេរ🪶 #NokorWriters📚❤️

23 Dec, 03:32


No.1041

នគរស្មេរ🪶 #NokorWriters📚❤️

23 Dec, 03:32


រឿង១០ យ៉ាងដែលខ្ញុំមិនបានដឹងនៅពេលខ្ញុំអាយុមាន ២០ ឆ្នាំ

ប្រសិនបើខ្ញុំអាចត្រឡប់ទៅនិយាយជាមួយខ្លួនឯងវិញ នេះជារឿង ១០ យ៉ាងដែលខ្ញុំចង់ឱ្យខ្លួនឯងបានដឹងនឹងអាចជួយសង្រ្គោះខ្លួនឯងពីពេលវេលាដែលបានចំណាយខុស ឥតប្រយោជន៍ច្រើន ហើយក៏មិនមកត្រូវជួប ការឈឺចិត្ត ការខូចចិត្ត របួសស្នាម និងកំហុសជាច្រើនដែលបានបង្កបង្កើតឡើងមកដែរ។

ទាំងនេះគឺជារឿងដែលអ្នកត្រូវអាននុងយល់ដឹងក្នុងពេលឥឡូវនេះ ដូច្នេះអ្នកអាចបង្កើនកម្រិតកាន់តែលឿន មុតស្រួច និងខ្លាំងជាងមុន រឹងមាំជាងមុន ដើម្បីគ្រោងនិងទទួលយករឿងរ៉ាវជាច្រើនដែលបន្តកើតឡើងមកក្នុងជីវិតរបស់ខ្លួនជាបន្តបន្ទាប់។

១. កុំប្រញាប់ប្រញាល់ការចាប់ផ្ដើមនូវក្នុងទំនាក់ទំនង ចូរចំណាយពេលរបស់អ្នក កសាងខ្លួនឯងជាមុនសិន។ ទំនាក់ទំនងកើតឡើងបន្ទាប់ពីអ្នករឹងមាំ មានសមត្ថភាពសមល្មមអាចកសាងគ្រួរសារនិងរួមរស់ជាមួយគ្នា។

២. វិនិយោគលើសុខភាពរបស់អ្នក រាងកាយរបស់អ្នកគឺជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់អ្នក។ កុំរង់ចាំរហូតដល់វាយឺតពេលដើម្បីចាប់ផ្តើមរបបអាហារ ទើបញ៉ាំបានត្រឹមត្រូវ ហាត់ប្រាណជាប្រាំ និងរក្សារាងឱ្យសមនោះ។

៣. រៀននិយាយថា "ទេ" អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។ ការពារពេលវេលា ថាមពល និងការផ្តោតអារម្មណ៍របស់អ្នក។ វាមិនអីទេក្នុងការបង្វែរខ្លួនចេញពីរឿងនិងមនុស្សដែលអវិជ្ជមានទាំងនោះ។

៤. បង្កើតបណ្តាញរបស់អ្នក មនុស្សដែលអ្នកនៅជុំវិញខ្លួនអ្នកនឹងកំណត់ភាពជោគជ័យរបស់អ្នក។ ចាប់ផ្តើមបង្កើតទំនាក់ទំនងរឹងមាំឥឡូវនេះ។

៥. ឈប់ខ្វល់ពីអ្វីដែលអ្នកដ៏ទៃគិតនិងនិយាយពីអ្វីដែលមានគោលបំណងចង់បង្អាក់ដំណើររបស់អ្នក ព្រោះពេលដែលអ្នកលំបាក ពួកគេមិនបានមកហុចដៃចាំជួយអ្នកនោះទេ។ ចូរធ្វើអ្វីដែលអ្នកគិតថាត្រឹមត្រូវ មិនប៉ះពាល់អ្នកដទៃ និងផ្ដល់ផលអវិជ្ជមានដល់សង្គមជាតិ។

៦. សន្សំប្រាក់ ទោះបីជាវាមានចំនួនតិចតួចក៏ដោយ ចូរចាប់ផ្តើមប្រមូលប្រាក់របស់អ្នកឱ្យបានឆាប់។ អ្នកចាប់ផ្តើមពីតិចតួចទៅ នេះក៏រឿងដែលកាន់តែរួមផ្សំ។

៧. រៀនប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព មិនថាជាអាជីវកម្ម ទំនាក់ទំនង ឬជីវិតសង្គម ការដឹងពីរបៀបនិយាយជាមួយមនុស្សគឺជាគន្លឹះចម្បងទាំងអស់។

៨. កុំខ្ជះខ្ជាយពេលវេលាជាមួយមនុស្សកម្លៅ បើគេបង្ខូចអ្នក ឬបង្អាក់ដំណើររបស់អ្នក អ្នកគួរតែដកឬកាត់វាចោល ទោះជាបងប្អូនសាច់ញាតិ ឬកីមិត្តភាពក៏ដោយ។ អ្នកមិនគួរខ្ជះខ្ជាយពេលដែលមានសម្រាប់ភាពអវិជ្ជមានមួយចំនួននោះទេ។ អ្វីទាំងអស់នោះមិនអាចជួយឱ្យអ្នករីកចម្រើនឬទៅមុខលឿនឡើយ។

៩. វិនិយោគលើជំនាញរបស់អ្នក ជំនាញមានតម្លៃជាងសញ្ញាបត្រ។ មិនមែនត្រូវតែរៀនជំនាញដែលមានប្រាក់ចំណូលខ្ពស់នោះទេ បើអ្នកមានជំនាញឮ ចេះដឹង ចេះពិតប្រាកដ អ្វីមួយក៏ដោយ វាតែងតែមានតម្រូវការ។

១០. ឈប់គិតនិងយល់ច្រឡំថាការបរាជ័យគឺជាទីបញ្ចប់ ការបរាជ័យគ្រាន់តែជាផ្នែកមួយនៃដំណើរការប៉ុណ្ណោះ។ បើអ្នកបរាជ័យ គួរតែរៀនពីបរាជ័យនោះហើយបន្តដំណើតទៅមុខ។ ការបរាជ័យទាំងអស់នោះ វាគឺជាមេរៀន វិធីសាស្រ្តដែលថ្មីមួយដែលអ្នកបានគួរឃើញ។ អ្នកគួរតែរៀនសូត្រពីវា និងរៀនទទួលយកការរីកលូតលាស់ពីរឿងទាំងនោះដែលអ្នកបានជួបប្រទះនិងឆ្លងកាត់។

•••
អត្ថបទទី ១០៤១
No. 1041
សរសេរដោយ៖ វ៉ាន់ ចន្ធី (SHT)
ថ្ងៃទី ២៣ ធ្នូ ២០២៤
ម្ចាស់ស្នាដៃសៀវភៅ "គំនិតជាទីព្រឹក្សា"✍️📗
©រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ នគរសៀវភៅ🚩
និងក្រុមអ្នកសរសេរនគរស្មេរ🪶
:https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

15 Dec, 01:41


១៥ ទម្លាប់ប្រចាំថ្ងៃដែលត្រូវបំបែកបន្ទាប់ពី ១ ខែ

១. ភ្ញាក់ពីគេងនៅម៉ោង 6:00ព្រឹកជាងរៀងរាល់ថ្ងៃ។
២. ប្រើបណ្តាញសង្គមមិនលើសពី 15 នាទីក្នុងមួយដង មិនលើសពី 2 ម៉ោងក្នុងមួយថ្ងៃ។
៣. អានសៀវភៅ 15 នាទីជារៀងរាល់ថ្ងៃ។
៤. ផឹកទឹកឱ្យបានគ្រប់គ្រាន់ 1.5 - 2 លីត្រក្នុងមួយថ្ងៃ
៥. នៅពេលធ្វើការ សូមបិទទូរសព្ទរបស់អ្នក ឬដាក់វានៅក្នុងរបៀបស្ងាត់។
៦. ធ្វើលំហាត់ប្រាណរយៈពេល 30 នាទី។
៧. តែងតែរៀបចំផែនការសម្រាប់ថ្ងៃបន្ទាប់។
៨. សរសេរ "បញ្ជីដែលត្រូវធ្វើ" ជារៀងរាល់ថ្ងៃ ហើយប្តេជ្ញាចិត្តដើម្បីបំពេញវាឱ្យបានល្អ។
៩. មិនត្រូវបរិភោគអាហារ និងភេសជ្ជៈដែលមិនល្អសម្រាប់រាងកាយញឹកញាប់ឬច្រើនពេកទេ។
១០. រៀនយ៉ាងហោចណាស់ 1រឿងថ្មី ជារៀងរាល់ថ្ងៃ។
១១. ការចេះសន្សំសំចៃ។
១២. គិតឱ្យបានហ្មត់ចត់ថា "តើវាពិតជាចាំបាច់" មុនពេលទិញរបស់របរអ្វីមួយ។
១៣. សម្អាត និងរក្សាបរិស្ថានរស់នៅឱ្យស្អាតល្អ។
១៤. ញ៉ាំបន្លែឱ្យបានច្រើន។
១៥. ចំណាយពេល 30 នាទីដើម្បីរៀនភាសាបរទេសជារៀងរាល់ថ្ងៃ។
•••
អត្ថបទទី ១០៤០
No. 1040
សរសេរដោយ៖ វ៉ាន់ ចន្ធី (SHT)
ថ្ងៃទី ១៥ ធ្នូ ២០២៤
ម្ចាស់ស្នាដៃសៀវភៅ "គំនិតជាទីព្រឹក្សា"✍️📗
©រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ នគរសៀវភៅ🚩
និងក្រុមអ្នកសរសេរនគរស្មេរ🪶
:https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

13 Dec, 11:24


ក្រដាសប្រឡង ខ្នាតស្តង់ដា A3
មានលក់រាយ និងបោះដុំ
10សន្លឹក 2,500៛
50សន្លឹក 10,000៛
100សន្លឹក 18,000៛
500សន្លឹក 85,000៛
1,000សន្លឹក 160,000៛
5,000សន្លឹក 750,000៛
10,000សន្លឹក 1,400,000៛
សម្រាប់ការកុម្ម៉ង់ចាប់ពី 5,000សន្លឹកឡើង អាចកុម្ម៉ង់ម៉ូតបាន (ដាក់ឈ្មោះសាលា)
***
មានលក់នៅ នគរសៀវភៅ🚩
https://m.me/NokorBookstore
https://t.me/NokorBookstore
រកមើលសៀវភៅជាច្រើនទៀត
https://t.me/NokorBookstocks

នគរស្មេរ🪶 #NokorWriters📚❤️

12 Dec, 14:11


រៀងដែលមិនគួរចួប ក៏ចួបហើយ នៅឡើយរឿងដែលនឹងចួបថ្ងៃខាងមុនមិនដឹងថាល្អែអាក្រក់ប៉ុណ្ណា...
ដាមទឹកខ្មៅ-ទំព័រស្មេរ

នគរស្មេរ🪶 #NokorWriters📚❤️

08 Dec, 23:44


NO.1039

នគរស្មេរ🪶 #NokorWriters📚❤️

08 Dec, 23:44


អានរឿងទាំង ១៤ នេះជារៀងរាល់ថ្ងៃ អ្នកនឹងកាន់តែសប្បាយចិត្ត មានកម្លាំងចិត្ត និងបន្តដំណើរទៅមុខ!

១. ប្រសិនបើអ្នកដឹងថាមាននរណាម្នាក់យកបញ្ហាមកកុហក គ្រាន់តែធ្វើពុតជាជឿដើម្បីឱ្យគេសប្បាយចិត្តចុះ។

២. ចិត្តរសើបហួសហេតុពេក ជាទ្រព្យអកុសលក្នុងជីវិតដែលមិនស្ថិតស្ថេរនៅក្នុងលោកនេះ។

៣. មានការរំពឹងទុកកាន់តែខ្ពស់ ទទួលបានការឈឺចាប់ក៏កាន់តែខ្លាំង។

៤. ប្រសិនបើអ្នកពិតជាអាចយំបាន នោះមិនមែនជារឿងអាក្រក់នោះទេ។ ត្រូវចងចាំថាបន្ទាប់ពីមេឃមានភ្លៀង ព្រះអាទិត្យនឹងរះម្តងទៀត បន្ទាប់ពីយំរួច អ្នកនឹងកាន់តែរឹងមាំ។

៥. យើងមិនអាចផ្លាស់ប្តូរទិសដៅនៃខ្យល់បានទេ ប៉ុន្តែយើងអាចបើកទូកក្នុងទិសដៅផ្សេងបាន។ យើងមិនអាចបញ្ឈប់រលកបានទេ ប៉ុន្តែយើងអាចហែលឆ្លងកាត់វាបាន។អ្នកត្រូវមានភាពអំណត់នៅក្នុងខ្លួន។

៦. សកម្មភាពហាក់ដូចជាធ្វើតាមអារម្មណ៍ ប៉ុន្តែតាមពិតសកម្មភាព និងអារម្មណ៍ទៅព្រមជាមួយគ្នា។ ហើយតាមរយៈការធ្វើនិយតកម្មសកម្មភាព ដែលឆន្ទៈអាចគ្រប់គ្រងដោយផ្ទាល់ យើងអាចគ្រប់គ្រងអារម្មណ៍ដោយប្រយោល ដែលឆន្ទៈមិនអាចគ្រប់គ្រងបាន។ រៀនគ្រប់ខ្លួនឯង។

៧. គ្មានស្ថានការណ៍ណាមួយធ្វើឱ្យអ្នកអស់សង្ឃឹមទេ មានតែមនុស្សអស់សង្ឃឹមព្រោះស្ថានភាពដែលខ្លួនកំពុងជួបនិងស្ថិតនៅប៉ុណ្ណោះ។ ពេលវេលាដែលកន្លងផុតទៅ វាក៏រលាយទៅតាមនឹង។

៨. កាលខ្ញុំនៅក្មេង សូម្បីតែការឈឺចាប់បន្តិចក៏មិនអាចទ្រាំបានដែរ។ ក្រោយមក ខ្ញុំបានដឹងថា យើងត្រូវស៊ូទ្រាំនឹងការឈឺចាប់ដើម្បីរីកចម្រើននិងទទួលបានលទ្ធផលល្អមួយ។

៩.តើអ្នកណាគួរឆ្លាតដោយមិនចេះល្ងង់ បើចង់រៀនដើរត្រូវរៀនដួលមុនគេ បើចង់ងើយខ្ពស់ត្រូវចេះឱនក្បាលចុះ។ អ្នកឱនក្បាលទាប អ្នកអាចងើយមើលបានខ្ពស់ឡើងក្នុងថ្ងៃណាមួយ ភាពដែលខ្ពង់ខ្ពស់និងមានឧត្តមភាពល្អសម្រាបថ្ងៃខាងក្រោយធ្វើជាគំរូ។

១០. អ្នកណាមិនកុហក អ្នកណាមិនផ្លាស់ប្តូរដោយងាយ គ្មានអ្នកណាជាអ្នកផ្សេង។ អ្នកត្រូវពិចារណាមនុស្សខ្លះ និងរឿងខ្លះដែលសំខាន់ រឿងណាគួរគិត ឬមិនគួរគិត មនុស្សណាត្រូវសេពគប់ឬត្រូវជៀសវាង។

១១.បញ្ហាក្នុងជីវិត បង្កប់ដោយ២១ពាក្យនិង៤ឃ្លា៖ (១).មិនអាចដោះលែងបាន (២).គិតមិនច្បាស់ (៣).មិនអាចមើលឃើញច្បាស់ (៤).មិនអាចបំភ្លេចបាន!

១២. បើអ្នកពឹងលើភ្នំ នោះភ្នំនឹងធ្លាក់។ បើផ្អែកលើទន្លេទឹកនឹងហូរ។ វាអាស្រ័យលើអ្នក ធ្វើម៉េចអ្នកត្រូវតែដឹងថាពេលណាអហនកត្រូវនៅឬអ្នកត្រូវតែចាកចេញ? ការរស់នៅលើលោកនេះ បើចង់រស់ គឺអាចពឹងលើខ្លួនឯងបាន។

១៣. កុំអធិស្ឋានឬធ្វើការបន់ស្រន់សុំឱ្យបន្ទុកកាន់តែស្រាល តែចូរហ្វឹកហាត់ស្មារបស់អ្នកឱ្យរឹងមាំបន្ថែម។

១៤.សន្តិភាពកើតចេញពីខាងក្នុងខ្លួន កុំព្យាយាមស្វែងរកខាងក្រៅខ្លួន។ គ្មានផ្លូវទៅរកសុភមង្គលទេ សុភមង្គលគឺជាផ្លូវដែលអ្នកកំពុងដើរ ចូរជ្រើសរើសផ្លូវដើរ ហើយកសាងសុភមង្គលឱ្យដល់ខ្លួនឯង។

អរុណសួស្តី រីករាយថ្ងៃថ្មី ញញឹម សង្ឃឹម និងបន្តដំណើរទៅមុខដោយភាពរឹងប៉ឹង🌄☺️🤍
•••
អត្ថបទទី ១០៣៩
No. 1039
សរសេរដោយ៖ វ៉ាន់ ចន្ធី (SHT)
ថ្ងៃទី ៩ ធ្នូ ២០២៤
ម្ចាស់ស្នាដៃសៀវភៅ "គំនិតជាទីព្រឹក្សា"✍️📗
©រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ នគរសៀវភៅ🚩
និងក្រុមអ្នកសរសេរនគរស្មេរ🪶
:https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

08 Dec, 17:24


ទំព័រស្មេរ ទំព័រទី១របស់យើងនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ...

នគរស្មេរ🪶 #NokorWriters📚❤️

08 Dec, 10:22


ស្រឡាញ់១ណាជាង🤭
ទី១ឬទី២?

នគរស្មេរ🪶 #NokorWriters📚❤️

07 Dec, 23:34


No.1038

នគរស្មេរ🪶 #NokorWriters📚❤️

07 Dec, 23:34


អាថ៌កំបាំងទាំង ១០ ក្នុងការកសាងគុណភាព និងទំនាក់ទំនងប្រកបដោយនិរន្តរភាព

១. ទំនាក់ទំនងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ៖ ការវិនិយោគលើទំនាក់ទំនងនឹងនាំមកនូវការគាំទ្រ និងឱកាសល្អសម្រាប់ជីវិត និងហិរញ្ញវត្ថុរបស់អ្នក។

២. ផ្តល់ឱ្យដោយមិនរំពឹងអ្វីតបស្នង៖ ការចែករំលែក និងការជួយដោយសេរីនឹងចែកចាយនូវសេចក្តីសប្បុរស ក្ដីមេត្តា និងនាំមកនូវសេចក្តីរីករាយដល់អ្នកវិញ។

៣. ទំនាក់ទំនងដោយស្មោះ៖ ត្រូវធ្វើជាខ្លួនអ្នកជានិច្ច បង្ហាញចំណាប់អារម្មណ៍ដោយស្មោះត្រង់ ដើម្បីបង្កើតទំនាក់ទំនងយូរអង្វែងមួយ។

៤. ពង្រីកទំនាក់ទំនង៖ ការចូលរួមក្នុងព្រឹត្តិការណ៍សង្គម និងការជួបមនុស្សថ្មីៗនឹងបើកឱកាស និងចំណេះដឹងអ្នកជាច្រើន។

៥. ប្រាស្រ័យទាក់ទងជាមួយបេះដូង៖ ត្រូវចេះស្តាប់ និងយល់ចិត្ត ដើម្បីបង្កើតទំនាក់ទំនងដ៏ស៊ីជម្រៅ។

៦. ទុកចំណាប់អារម្មណ៍ល្អ៖ រូបរាងស្អាត អាកប្បកិរិយាវិជ្ជមាន និងទំនុកចិត្តនឹងបង្កើតឱកាស និងទំនាក់ទំនងល្អមួយ។

៧. ថែទាំទំនាក់ទំនង៖ ទំនាក់ទំនងល្អ គឺត្រូវចេះចែករំលែកជាប្រចាំ ដើម្បីរក្សាទំនាក់ទំនង។

៨. ការដឹងគុណ៖ ឱ្យតម្លៃ និងបង្ហាញពីការដឹងគុណចំពោះការចិញ្ចឹមបីបាច់នៃទំនាក់ទំនង។

៩. រៀនពីអ្នករាល់គ្នា៖ ត្រូវបើកចំហក្នុងការរៀនសូត្រពីគ្រប់មនុស្សដែលអ្នកជួបដើម្បីអភិវឌ្ឍខ្លួនឯង។

១០. តស៊ូជាមួយទំនាក់ទំនង៖ ត្រូវអត់ធ្មត់ ហើយកុំចុះចាញ់ក្នុងការកសាង និងរក្សាទំនាក់ទំនងនោះ។

•••
អត្ថបទទី ១០៣៨
No. 1038
សរសេរដោយ៖ វ៉ាន់ ចន្ធី (SHT)
ថ្ងៃទី ៨ ធ្នូ ២០២៤
ម្ចាស់ស្នាដៃសៀវភៅ "គំនិតជាទីព្រឹក្សា"✍️📗
©រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ នគរសៀវភៅ🚩
និងក្រុមអ្នកសរសេរនគរស្មេរ🪶
:https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

07 Dec, 15:26


ស្រឡាញ់១ណាជាង🤭
ទី១ឬទី២?

នគរស្មេរ🪶 #NokorWriters📚❤️

09 Nov, 13:22


ខ្លះៗពីរឿង បរិវារវិញ្ញាណនាងវរយង់
By: សុំ សុធារ៉ា (ទឹកភ្នែកសម្ងាត់)
https://vt.tiktok.com/ZSjSExAHW/

នគរស្មេរ🪶 #NokorWriters📚❤️

04 Nov, 04:50


វិធីទន្ទេញមេរៀនដែលជួយខ្ញុំឱ្យបាននិទ្ទេសA!
By: សុំ សុធារ៉ា/បុញ្ញាកា (ទឹកភ្នែកសម្ងាត់)
https://vt.tiktok.com/ZSjrefdG1/

នគរស្មេរ🪶 #NokorWriters📚❤️

03 Nov, 00:25


បទពិសោធរៀនតាមមុខវិជ្ជាដើម្បីទទួលបាននិទ្ទេសA
By: សុំ សុធារ៉ា/បុញ្ញាកា (ទឹកភ្នែកសម្ងាត់)


https://vt.tiktok.com/ZSjMFmtjM/

នគរស្មេរ🪶 #NokorWriters📚❤️

02 Nov, 06:31


សៀវភៅថ្មី🎊🎉 សៀវភៅទី៥៣
📖 សំណើចរាល់ថ្ងៃ
📚 រៀបរៀងដោយ ខន ស៊ាងហោ
🌟 រឿងកំប្លែងខ្លី+ការអប់រំ
• កម្រាស់ 180ទំព័រ មានក្របបត់
• ក្រដាសពណ៌កាកអំពៅស្រាល
💵 តម្លៃ 18,000៛ | 4.5$
បើកកក់ថ្ងៃនេះបញ្ចុះសល់ 14,000៛ | 3.5$
🪅 ទិញសៀវភៅនេះមានបន្ថែមជូន
• ស្នៀត 2ដើម
បិទកក់ថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2024
សៀវភៅផ្សេងៗ
https://t.me/NokorBooks

នគរស្មេរ🪶 #NokorWriters📚❤️

02 Nov, 06:31


សៀវភៅថ្មី🎊🎉 សៀវភៅទី៥៤
📖 សំណើចរាល់ថ្ងៃ
📚 រៀបរៀងដោយ ខន ស៊ាងហោ
🌟 រឿងកំប្លែងខ្លី+ការអប់រំ
• កម្រាស់ 180ទំព័រ មានក្របបត់
• ក្រដាសពណ៌កាកអំពៅស្រាល
💵 តម្លៃ 18,000៛ | 4.5$
បើកកក់ថ្ងៃនេះបញ្ចុះសល់ 14,000៛ | 3.5$
🪅 ទិញសៀវភៅនេះមានបន្ថែមជូន
• ស្នៀត 2ដើម
បិទកក់ថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2024
សៀវភៅផ្សេងៗ
https://t.me/NokorBooks

នគរស្មេរ🪶 #NokorWriters📚❤️

02 Nov, 06:31


សៀវភៅថ្មី🎊🎉 សៀវភៅទី៥២
📖 រស់ក្នុងការពិត
📚 ដឹកនាំសរសេរដោយ មន់ ភីរក្ស
"រស់នៅជាខ្លួនឯងក្នុងភាពសាមញ្ញ ភាពអត់ណត់ អត់ធ្មត់ និងមេត្តាធម៌ គឺជាធាតុសំខាន់បំផុតរបស់មនុស្ស"
🌟 ប្រភេទសៀវភៅ អត្ថបទលើកទឹកចិត្ត និងបទពិសោធជីវិត
• កម្រាស់ 299ទំព័រ មានក្របបត់
• ក្រដាសពណ៌កាកអំពៅស្រាល
💵 តម្លៃ 30,000៛ | 7.5$
បើកកក់ថ្ងៃនេះបញ្ចុះសល់ 26,000៛ | 6.5$
🪅 ទិញសៀវភៅនេះមានបន្ថែមជូន
• ស្នៀត 2ដើម
• ផុសកាត B6 1សន្លឹក
បិទកក់ថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2024
សៀវភៅផ្សេងៗ
https://t.me/NokorBooks

នគរស្មេរ🪶 #NokorWriters📚❤️

16 Oct, 07:13


ក្របសៀវភៅ (កុម៉្មង់)
១ឈុត គ្រប់មុខវិជ្ជា
តម្លៃ 8,000រៀល
t.me/NokorBookstore

នគរស្មេរ🪶 #NokorWriters📚❤️

16 Oct, 02:55


No.1033

នគរស្មេរ🪶 #NokorWriters📚❤️

16 Oct, 02:55


៩ ឃ្លា "បញ្ឈប់" ដើម្បីបង្កើនគុណភាពនៃជីវិតរបស់អ្នក

១. ឈប់ស្ដាយអតីតកាល ហើយខ្វល់ខ្វាយពីអនាគត។ ការរស់នៅរាល់ពេលឱ្យបានពេញលេញធ្វើឱ្យអ្នកសប្បាយចិត្ត។

២. ឈប់រស់នៅដើម្បីផ្គាប់ចិត្តអ្នកដទៃ។ ចូរយើងរស់នៅដោយសប្បុរស!

៣. ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ ផ្តោតលើគោលដៅ។ ក្លាយជាកំណែដ៏ល្អបំផុតសម្រាប់ខ្លួនអ្នកជារៀងរាល់ថ្ងៃ។

៤. ឈប់ត្អូញត្អែរ និងគិតអវិជ្ជមាន។ នៅពេលអ្នកជួបរឿងមិនពេញចិត្ត ចូរដឹងគុណព្រោះវាជាឱកាសសម្រាប់អ្នកដើម្បីជួបប្រទះវា។

៥. ឈប់ខ្ជះខ្ជាយពេលវេលា។ ពេលវេលាមានតម្លៃណាស់ ប្រើវាឱ្យមានន័យ។

៦. ឈប់សង្ឃឹមលើសុភមង្គលរបស់អ្នកលើអ្នកដទៃ។ ការស្រលាញ់ និងរីករាយជាមួយខ្លួនឯង គឺជាសុភមង្គលដែលមាននិរន្តរភាពបំផុត។

៧. ឈប់គ្រប់គ្រងអ្នកដទៃ។ រឿងតែមួយគត់ដែលអ្នកអាចគ្រប់គ្រងបានគឺខ្លួនអ្នក។

៨. ឈប់បន្ទោសអ្នកដទៃចំពោះបញ្ហារបស់អ្នក។ ព្រោះអ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នកគឺដោយសារតែអ្នកខ្លួនឯងជាមុន។

៩. ឈប់រំពឹងថាអ្នកដ៏ទៃនឹងប្រព្រឹត្តចំពោះអ្នកបានល្អ។ រស់នៅដោយមានទំនួលខុសត្រូវជាមួយខ្លួនអ្នកជាមុនសិន។
•••
អត្ថបទទី ១០៣៣
No. 1033
សរសេរដោយ៖ វ៉ាន់ ចន្ធី (SHT)
ថ្ងៃទី ១៦ តុលា ២០២៤
©រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ នគរសៀវភៅ🚩
និងក្រុមអ្នកសរសេរនគរស្មេរ🪶
:https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

15 Oct, 13:19


ក្របសៀវភៅ (កុម៉្មង់)
១ឈុត គ្រប់មុខវិជ្ជា
តម្លៃ 8,000រៀល
t.me/NokorBookstore

នគរស្មេរ🪶 #NokorWriters📚❤️

15 Oct, 10:07


ចែកកាត VIP 500នាក់
លក្ខខណ្ឌ ទិញសៀវភៅ2ក្បាលឡើង ចែកកាត VIP នេះឱ្យ 1សន្លឹក សម្រាប់ទិញបញ្ចុះតម្លៃលើកក្រោយ🥰
https://t.me/PhireakMoun

នគរស្មេរ🪶 #NokorWriters📚❤️

14 Oct, 12:30


សូមស្វាគមន៍មកកាន់ទំព័រអ្នកបាក់ឌុប
#BacII2025
https://t.me/BacIIbyNokorBooks

នគរស្មេរ🪶 #NokorWriters📚❤️

14 Oct, 12:14


ព័ត៌មានផ្លូវការ‼️
បាក់ឌុប២០២៥ ស៊ូៗ💪📚

នគរស្មេរ🪶 #NokorWriters📚❤️

13 Oct, 07:04


ជម្រាបសួរបងប្អូនទាំងអស់គ្នា
ចួបគ្នាថ្ងៃទី១៩ដល់ទី២២ តែធ្នូ ឆ្នាំ២០២៤ នៅពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ទីតាំងនៅភ្នំពេញ កោះពេជ្រ
ស្តង់លេខ A13 និង A143
កុំភ្លេចមកលេងអែតមីនផងណា
សៀវភៅ បណ្ដុះគំនិត
សៀវភៅអប្សរា - ApsaraBook
នគរសៀវភៅ #NokorBooks

នគរស្មេរ🪶 #NokorWriters📚❤️

10 Oct, 11:51


សូមស្វាគមន៍មកកាន់ VIP ទិញសៀវភៅអាន
លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសនៅទីនេះ...
👇👇👇📚🇰🇭
https://t.me/+wNfZlWTwMcMwN2M1

នគរស្មេរ🪶 #NokorWriters📚❤️

09 Oct, 09:33


ប្រញាប់យកបាយឱ្យឪ🤣🤭
ដកស្រង់ពីសៀវភៅ សំណើចរាល់រាត្រី
ចេញផ្សាយឆាប់ៗនេះ...

នគរសៀវភៅ🚩

នគរស្មេរ🪶 #NokorWriters📚❤️

08 Oct, 12:26


សរសេរអត្ថបទ១ ទទួលបានសៀវភៅអាន១ក្បាល ជិតមកវិញហើយ
ចង់បានប្រធានបទបែបណាដែរ?
comment👇
https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

07 Oct, 03:43


https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

06 Oct, 13:10


https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

06 Oct, 13:10


https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

05 Oct, 12:42


សម្ពាធ?
រឿងខ្លះដឹងថាវាពិបាកទ្រាំ តែខ្លួនមិនអាចប្រឈមមុខជាមួយវាបាន។ ចង់រក្សាទុកក៏ពិបាកសម្រេចចិត្ត។ ចង់បោះបង់ក៏រឹងតែពិបាកសម្រេចចិត្ត...។

-ប៊ិកស្មេរ
ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤
នគរសៀវភៅ🚩
https://t.me/NokorWriters

នគរស្មេរ🪶 #NokorWriters📚❤️

04 Oct, 12:51


មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែទទួលបានការអប់រំ (អានសៀវភៅ) ហើយគ្រប់អ្នកអានសៀវភៅមិនសុទ្ធតែចូលចិត្តអាន ដូចនេះអ្នកដែលរស់ជាមួយសៀវភៅគឺជាវាសនាល្អបំផុតហើយ🥰

-ប៊ិកស្មេរ
ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤
នគរសៀវភៅ🚩
https://t.me/NokorWriters