ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវនឹងបិណ្ឌទី១១ ក្រុមការងាររបស់ក្រុមហ៊ុនមេហ្គា អាសិត មេនេចមេន បាននាំយកទេយ្យទាន រួមមានគ្រឿងឧបភោគបរិភោគផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ។
នាឱកាសពិធីបុណ្យភ្ជ៉ំបិណ្ឌនេះ ក្រុមហ៊ុនមេហ្គា អាសិត មេនេចមេន យើងខ្ញុំ សូមគោរពថ្លែងអំណរគុណដល់បុគ្គលិកនិងថ្នាក់ដឹកនាំទាំងអស់ដែលបានខិតខំប្រឹងធ្វើការអស់ពីកម្លាំងកាយចិត្តប្រកបដោយទំនួលខុសត្រូវខ្ពស់។ ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់លើការបង្កើតបរិយាកាសការងារដែលមានការអភិវឌ្ឍវិជ្ជាជីវ និងភាពស្និតស្នាលរវាងបុគ្គលិកគ្រប់ជាន់ថ្នាក់។
យើងខ្ញុំជូនពរដល់ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឱ្យជួបតែសំណាងល្អ រកទទួលទានមានបាន និងធ្វើដំណើរទៅកាន់ស្រុកកំណើត ប្រកបដោយសេចក្ដីសុខ និងសុវត្ថិភាព ។
សូមអរគុណ។