ក្រុមហ៊ុនធំៗ ចំនួន ៥ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៦៥០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វេទិកាការងារ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ភាពងាយស្រួលដល់យុវជន សិស្ស/និស្សិត ក្នុងការដាក់ពាក្យស្វែងរកការងារ និងសម្ភាសការងារជាមួយតំណាងក្រុមហ៊ុនធំៗនៅមួយកន្លែងភ្លាមៗតែម្តង។
ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៧៨ ៦៦ ៥៥ និងតេលេក្រាម ឬ CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕
#MLVT #HENGSour #NEA