វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI (@iti1928)の最新投稿

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI のテレグラム投稿

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
Industrial Technical Institute
2,443 人の購読者
2,680 枚の写真
94 本の動画
最終更新日 11.03.2025 06:16

類似チャンネル

reanmore.com
20,428 人の購読者
USEA Career Center
5,608 人の購読者
Job@LimHengGroup
2,853 人の購読者

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI によってTelegramで共有された最新のコンテンツ

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI

08 Mar, 01:53

358

អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI

07 Mar, 10:59

384

កំពុងស្វែងរកការងារមែនទេ? គិតត្រឹមថ្ងៃទី ០៧ ខែ មីនា​ ឆ្នាំ២០២៥នេះ យើងមានការងាររហូតដល់ទៅចំនួន ៤៤ ៧៥៣ កន្លែង កំពុងរង់ចាំអ្នក!

សូមបងប្អូន យុវជន សិស្ស និស្សិត មេត្តាទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ 🙏

#MLVT #HENGSour #NEA
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI

07 Mar, 10:38

394

កិច្ចប្រជុំគណៈកម្មការដឹកនាំការងារទំនាក់ទំនងរវាងវិទ្យាស្ថាន និងក្រុមហ៊ុនឯកជន (ISC) គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ
==================================
ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងលោក សាយ រតនៈ អគ្គនាយករងក្រុមហ៊ុនអ.អិម.អេ ខេមបូឌា ម.ក. និងជាសហប្រធានគណៈកម្មការដឹកនាំការងារទំនាក់ទំនងរវាងវិទ្យាស្ថាន និងក្រុមហ៊ុនឯកជន (ISC) បានដឹកនាំកិច្ចប្រជុំស្តីពី ទិន្នន័យតម្រូវការពលកម្មជំនាញ ការចុះហាត់ការ កម្មវិធីត្រឡប់ទៅឧស្សាហកម្មវិញ(RIS) វាគ្មិនចែករំលែកបទពិសោធន៍។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិកដែលតំណាងមកពីក្រុមហ៊ុនតូយ៉ូខេមបូឌា ក្រុមហ៊ុនMinebea Cambodia និងក្រុមហ៊ុនSumi Cambodia Wiring System និងលោក លោកស្រីជានាយករង ប្រធានការិយាល័យ និងដេប៉ាតឺម៉ង់ពាក់ព័ន្ធ។
កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖
១.ក្រុមហ៊ុនបានផ្តល់ទិន្នន័យព្យាករណ៍តម្រូវការកម្លាំពលកម្មជំនាញពីឆ្នាំ២០២៥-២០២៨
២.ក្រុមហ៊ុនបានផ្តល់ទិន្នន័យព្យាករណ៍តម្រូវការជំនាញបន្ថែម(Upskilling)ពីឆ្នាំ២០២៥-២០២៨
៣.ក្រុមហ៊ុនបានឯកភាពបន្តសហការប្របត្តិការជាមួយវិទ្យាស្ថាន ក្នុងការអនុវត្តគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ
៤.ក្រុមហ៊ុនឯកភាពបញ្ជូនអ្នកបច្ចេកទេស ដើម្បីពិភាក្សាលើការរៀបចំកម្មវិធីសិក្សារួមគ្នា ការចុះហាត់ការ កម្មវិធីត្រឡប់ទៅឧស្សាហកម្មវិញ(RIS) វាគ្មិនចែករំលែកបទពិសោធន៍
៥.គណៈកម្មការបានឯកភាពនឹងរៀបចំកិច្ចប្រជុំនៅខែបន្ទាប់។
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI

07 Mar, 05:55

378

សិស្សនិងបុគ្គលិកជាស្ត្រីនៃវិទ្យាស្ថាន TVET៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាសស្មើភាពគ្នាចំពោះស្រ្តីនិងយុវតីគ្រប់រូប អាចសិក្សា និងបំពេញការងារក្នុងគ្រប់វិស័យ។

#MLVT #HENGSour
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI

06 Mar, 12:32

588

សកម្មភាពចុះសួរសុខទុក្ខលោក ម៉ម ចាន់ណា នៅមន្ទីរពេទ្យព្រះអង្គឌួង
========================================
ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពីលោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម លោក សយ សុខឃាង នាយករងនិងសហការី បានចុះសួរសុខទុក្ខ និងនាំយកថវិកាវិទ្យាស្ថាន ជូនលោក ម៉ម ចាន់ណា គ្រូបច្ចេកទេស ដែលកំពុងសម្រាកព្យាបាលក្រោយវះកាត់ដុះសាច់បំពង់កនៅមន្ទីរពេទ្យព្រះអង្គឌួង។
លោក សយ សុខឃាង ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយកនិងបានជូនពរ លោក ម៉ម ចាន់ណា ឆាប់ជាសះស្បើយដូចដើមវិញ។
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI

12 Feb, 07:08

428

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin-Pyo) អតីតប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាអង្គការដើម្បីពិភពលោកទាំងអស់គ្នា(Global Together)។

ជំនួបធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ផ្តោតលើការបញ្ជូនពលករទៅសាធារណៈរដ្ឋកូរ៉េ ដើម្បីទទួលការបណ្ដុះបណ្តាលជាអ្នកជំនាញផ្នែករថយន្តអេឡិចត្រូនិក និងការណែនាំអំពីអង្គភាព/នាយកដ្ឋានទទួលបន្ទុកអនុម័តលើការបង្កើតអង្គការមិនមែនរដ្ឋាភិបាល (NGO) នៅ
កម្ពុជា៕

#MLVT #HENGSour
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI

12 Feb, 00:09

493

សេចក្តីបំភ្លឺ ស្ដីពីការផ្តល់សេវាព្យាបាល និងថែទំាវេជ្ជសាស្ត្រជូនសមាជិក ប.ស.ស. នៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.។

#MLVT #HENGSour #បសស
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI

10 Feb, 10:04

684

ខ្ញុំបាទមានកិត្តិយសសូមគោរពជូនឯកឧត្តមរដ្ឋមន្រ្តីមេត្តាជ្រាបដ៏ខ្ពស់ខ្ពស់ថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំក្រុមការងារ មន្រ្តីនាយកដ្ឋានជំនាញចំនួន២រូប ចុះជួបសំណេះសំណាល និងត្រួតពិនិត្យលើការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម មានដូចខាងក្រោម៖
  ១.ជួបប្រជុំ និងពិនិត្យលើវឌ្ឍនភាពការងារជាមួយខ្ញុំបាទ
  ២.ជួបប្រជុំ និងពិនិត្យលទ្ធផលការងារជាមួយនាយករង
  ៣.ជួបប្រជុំ និងពិនិត្យលទ្ធផលការងារជាមួយប្រធាន អនុប្រធានការិយាល័យ និងដេប៉ាតឺម៉ង់
  ៤.ប្រជុំបូកសរុបលទ្ធផលការងារតាមដាន និងត្រួតពិនិត្យ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូរបស់វិទ្យាស្ថានផងដែរ។
បន្ទាប់ពីចុះពិនិត្យតាមបន្ទប់បណ្តុះបណ្តាល និងរោងជាងអនុវត្តរួចមក ឯកឧត្តមអនុរដ្ឋលេខាធិការ បានពាំនាំមតិផ្តាំផ្ញើ សួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្រ្តី ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូរបស់វិទ្យាស្ថាន និងថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានប្រឹងប្រែង បំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ រួបរួមសាមគ្គីគ្នាសម្រេចបានលទ្ធផលល្អនាពេលនេះ។
ឯកឧត្តមក៏បានផ្តល់អនុសាសន៍ ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដូចខាងក្រោម៖
១.បន្តជំរុញយុវជនគោលដៅចុះឈ្មោះចូលរៀនឱ្យបានកាន់តែច្រើនបន្ថែមទៀត
២.បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យសម្រេចបានតាមផែនការរបស់ថ្នាក់ដឹកនាំ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមរដ្ឋមន្រ្តី មេត្តាជ្រាបជារបាយការណ៍ ដោយសេចក្តីអនុគ្រោះ។ សូមឯកឧត្តមរដ្ឋមន្រ្តីមេត្តាទទួលនូវគារវកិច្ចដ៏ខ្ពស់ខ្ពស់ពីខ្ញុំបាទ។
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI

04 Feb, 04:15

537

មជ្ឈមណ្ឌលការងារខេត្តពោធិ៍សាត់របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ បានរៀបចំវេទិកាការងារស្ដីពី៖ «ឱកាសការងារ និងការជ្រើសរើសកម្លាំងពលកម្ម» ដោយបាននាំយកក្រុមហ៊ុនធំៗគឺក្រុមហ៊ុន Minebea Mitsumi និងធនាគារកាណាឌីយ៉ា ដែលផ្តល់ឱកាសការងារចំនួន ៦៣ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។ វេទិកាការងារនេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដោយមានយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ចូលរួមប្រមាណ ២០០នាក់។

👉យុវជន និងអ្នកស្វែងរកការងារ នៅទូទាំងប្រទេស ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យស្វែងរកការងារគ្រប់ប្រភេទ សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៧៨ ៦៦ ៥៥ និងតេលេក្រាម ០៧៧ ២៣២ ៣៧៨ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - ITI

01 Feb, 00:49

805

https://youtu.be/jS6sDFSzW-o?si=gl48801q2nEEoARD