ឯកសារអប់រំកុមារតូចផ្លូវការ​ @eccd_cambodia Channel on Telegram

ឯកសារអប់រំកុមារតូចផ្លូវការ​

@eccd_cambodia


ក្រសួងអប់រំយុវជន និងកីឡា
គណៈកម្មាធិការជាតិគាំពារនិង អភិវឌ្ឍកុមារតូច
អគ្គលេខាធិការដ្ឋាន

ឯកសារអប់រំកុមារតូចផ្លូវការ​ (Khmer)

ខ្ញុំជាអ្នកដែលលេងស្នាដៃលាភូមិក្នុងការបង្កើតយុវជនដែលមានជំងឺឬមិនមានភាពធម៌ទេ។ រួចហើយ ខ្ញុំទទួលខុស្តជាលោកិល្បះពីអ្នកដែលប្រើបំផុតតូចផ្លូវការ eccd_cambodia ។ អ្នកទាំងអស់នឹងបានស្នាឡើងនិងទទួលការជម្រុញលោកិល្បះបន្ថែមប្រចាំថ្ងៃ។ សម្រាប់អ្នកដែលចង់ធ្វើអោយការបានបច្ចុប្បន្ត ទីតាំព្រវដោនរបស់យុវជន និងកីឡា នោះនឹងមានកម្រិតឱកាវ ប្រស឴ត្ន និងសេដ្ឋាដំបូល គឺពេលដែលអ្នកទាំងអស់ទៅជា​គ្រូបន្តកំហុុ៏ការបង្កើតខ្យល្យដេក​ ។ ភាគចារបសកំសំចូល រួចហើយភាគ្លឹ័ងអាយរភាមិបប្រ​៟់ដូនបណ្ត្ដឡេដ កា៟ ៕ ខ្ញុំក៏សូមអោយគ្​មួលដូចគរះអចគរៃអោ ៕

ឯកសារអប់រំកុមារតូចផ្លូវការ​

28 Jan, 09:45


ក្រសួងអប់រំ និង​ភាគីពាក់ព័ន្ធកំពុងរៀបចំការ​កំណត់​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​បង្កើត​ទារកដ្ឋាននៅ​កម្ពុជា

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐
Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

28 Jan, 09:11


ការចុះពិនិត្យដំណើរការសកម្មភាពថែទាំងកុមារតូចនៅទារកដ្ឋាសហគមន៍ ខេត្តកំពង់ស្ពឺ
======
កំពង់ស្ពឺ៖ ព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ យុវជន និងកីឡា​ បានអញ្ជើញចូលរួមជូនដំណើរលោកជំទាវ TANIA MEYER ប្រធានធនាគារពិភពលោក(World Bank)ប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការី ចុះពិនិត្យមើលដំណើរការសកម្មភាពថែទាំកុមារតូចនៅទារកដ្ឋាន២កន្លែង ស្ថិតនៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សូម​ចុច​អាន​

👉បណ្ដាញ​សង្គមផ្លូវការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច​
🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

22 Jan, 13:38


ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងអនុក្រឹត្យស្តីពី “ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់ការបង្កើតទារកដ្ឋាននៅកម្ពុជា”

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

18 Jan, 07:26


សៀមរាប៖ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យដំណើការមត្តេយ្យសិក្សាសហគមន៍ ស្ថិតនៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

09 Jan, 07:18


អនុក្រឹត្យ ស្តីពី គោលការណ៍និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែង នាយកនៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ។

ឯកសារអប់រំកុមារតូចផ្លូវការ​

07 Jan, 11:51


មត្តេយ្យសិក្សាជាមូលដ្ឋានគ្រឹះដំបូងមិនអាចខ្វះបានសម្រាប់កុមារមុនឈានដល់បឋមសិក្សា [អត្ថបទចលនា]

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

04 Jan, 14:55


«ជាតិជាមន្ត្រីល្អ» | អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា 🇰🇭

ឯកសារអប់រំកុមារតូចផ្លូវការ​

26 Dec, 13:11


អំណោយជាថវិកា និងសម្ភារៈសិក្សាបន្ថែមត្រូវបានសប្បុរសជននានា នាំយកមកប្រគល់ជូន សាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល

សូម​ចុច​ទស្សនា​​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

19 Dec, 03:32


សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយលើគោលការណ៍ណែនាំការអនុវត្តស្ដង់ដាសាលាមត្តេយ្យសិក្សាគំរូ ====== កំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នាយកដ្ឋានអប់រំកុមារតូច ដោយមានកិច្ចសហការពីអង្គការភ្លែនអន្ដរជាតិកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយលើគោលការណ៍ណែនាំការអនុវត្តស្ដង់ដាសាលាមត្តេយ្យសិក្សាគំរូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច ដោយមានការចូលរួមពីអ្នកជំនាញអប់រំកុមារតូចនៃមន្ទីរអប់រំ យុជន និងកីឡារាជធានី ខេត្ត ទាំង ២៥ នាយកសាលាមត្តេយ្យសិក្សាគំរូ ទាំង ១០​ និងមន្ត្រីជំនាញនៃនាយកដ្ឋានអប់រំកុមារតូច ដែលមានចំនួន សរុប ៥២នាក់ ស្រី ៣៤នាក់។

ឯកសារអប់រំកុមារតូចផ្លូវការ​

15 Dec, 09:27


ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការអប់រំបរិស្ថានសម្រាប់សាលាមត្តេយ្យសិក្សា។

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

13 Dec, 14:56


កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេសអន្តរ​ក្រសួង​ ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បីពិនិត្យនិងពិគ្រោះយោបល់កែលម្អសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត និងគ្រប់គ្រងទារកដ្ឋាននៅកម្ពុជា។

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

09 Dec, 11:32


ការប្រជុំពិភាក្សាការងារជាមួយភ្នាក់ងារផ្តល់សេវា CODEUS ស្តីពី​ការពង្រឹងការអប់រំគំនិត និងការច្នៃប្រឌិតសមត្ថភាពគ្រូអប់រំកុមារតូច។

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

04 Dec, 04:31


ព្រះវិហារ៖ ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច បានអញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលាតម្រង់ទិសការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្ដីពីការគាំពារនិងអភិវឌ្ឍកុមារតូច ខេត្តព្រះវិហារ។

ឯកសារអប់រំកុមារតូចផ្លូវការ​

02 Dec, 08:57


រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងគ.ជ.គ.ក. និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី IWAMA Miyoka ប្រធានអង្គការ NCR និងសហការី ដើម្បីពិភាក្សាការរៀបចំវគ្គបណ្តុះបណ្តាលការអប់រំបរិស្ថានសម្រាប់សាលាមត្តេយ្យសិក្សា នៅខេត្តព្រះសីហនុ។

ឯកសារអប់រំកុមារតូចផ្លូវការ​

21 Nov, 08:13


ថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឯកទេសអភិវឌ្ឍកុមារតូចនៃធនាគារពិភពលោក(World Bank) បានចុះសង្កេតសកម្មភាពគ្រូ កុមារ និងបានប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយនាយិកានិងគ្រូមត្តេយ្យសិក្សា នៅសាលាមត្តេយ្យសិក្សាទួលគោក មត្តេយ្យសិក្សាភូមិធំ រាជធានីភ្នំពេញ និងមត្តេយ្យសិក្សាធនធានបណ្ឌិតភិតថឺលីណាស្នាយពល ខេត្តព្រៃវែង ដើម្បីរៀបចំក្របខណ្ឌវាយតម្លៃសមត្ថភាពកុមារតូចស្របតាមតម្រូវការអភិវឌ្ឍចិត្តសង្គមកុមារ។

ឯកសារអប់រំកុមារតូចផ្លូវការ​

20 Nov, 04:18


កំពត៖ ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មការធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិនិត្យសេចក្ដីព្រាងចុងក្រោយនៃកម្មវិធីកុមារត្រៀមខ្លួនចូលរៀនថ្នាក់ទី១ ដែលទទួលបានការគាំទ្រថវិកាដោយអង្គការភ្លែនអន្ដរជាតិ ប្រចាំកម្ពុជា។ សមាសភាពដែលបានចូលរួម មកពីមន្ត្រីជំនាញនាយកដ្ឋានអប់រំកុមារតូច នាយកដ្ឋានពាក់ព័ន្ធ និងអ្នកជំនាញអប់រំកុមារតូចនៃមន្ទីរអប់រំ យុវជន កីឡារាជធានី ខេត្ត​ ទាំង ២៥ និងមន្ត្រីជំនាញនៃអង្គការភ្លែនអន្ដរជាតិ សរុបចំនួន ៥៨ នាក់ ស្រី ៣១ នាក់។

ឯកសារអប់រំកុមារតូចផ្លូវការ​

07 Nov, 11:56


វេទិកាសាធាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល នៅឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

01 Nov, 04:22


អបអរសាទរពិធីបើកបវេនកាលឆ្នាំសិក្សា២០២៤-២០២៥ រៀបចំនៅបរិវេណសាលាបឋមសិក្សាព្រែកក្របៅ ស្ថិតនៅក្នុងឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងគណកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច មានសមាសភាពចូលរួមដោយក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ តំណាងរដ្ឋបាលស្រុក អាជ្ញាធរឃុំ តំណាងសហគមន៍មាតាបិតា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន​ ៤០៩នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធាន និងក្រុមការងារបានផ្ដល់ជូនដល់សិស្សានុសិស្សរួមមាន៖
1-សៀវភៅសរសេរចំនួន ២០០ក្បាល ឧបត្ថម្ភដោយសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា។
2-សំលៀកបំពាក់សិស្សានុសិស្សចំនួន ៦៦៦កំប្លេ ឧបត្ថម្ដដោយក្រុមហ៊ុន K-Lona Logistic Co, Ltd
3-ថវិកាសម្រាប់រៀបចំកម្មវិធីចំនួន ១១៣០ ០០០រៀល។

សូមជូនពរគ្រប់គ្រឹះស្ថានសិក្សាដំណើរឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ បានប្រព្រឹត្តទៅដោយជោគជ័យ💐🇰🇭💐

ឯកសារអប់រំកុមារតូចផ្លូវការ​

18 Oct, 09:15


សេចក្ដីណែនាំស្ដីពីដំណើរការគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ មត្តេយ្យសិក្សាសហគមន៍ ឆ្នាំសិក្សា២០២៤-២០២៥

ឯកសារអប់រំកុមារតូចផ្លូវការ​

17 Oct, 07:10


រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងគណកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចសិក្ខាសាលាស្តីពីការផ្គត់ផ្គង់ និងតម្រូវការសេវាថែទាំកុមារដែលងាយស្រួលប្រើប្រាស់និងមានតម្លៃសមរម្យនៅកម្ពុជា រៀបចំដោយធនាគារពិភពលោក(World Bank) នៅសណ្ឋាគារណូវ៉ូថែល រាជធានីភ្នំពេញ។

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

17 Oct, 02:04


ការផ្សាយផ្ទាល់ពីការផ្សព្វផ្សាយរបាយការណ៍ ការផ្គត់ផ្គង់ និងតម្រូវការសេវាថែទាំកុមារដែលងាយស្រួលប្រើប្រាស់និងមានតម្លៃសមរម្យនៅកម្ពុជា។ យើងចាប់ផ្តើម ម៉ោង ៩ព្រឹកតទៅ

ឯកសារអប់រំកុមារតូចផ្លូវការ​

15 Oct, 01:56


សូមថ្វាយមហាព្រះរាជកុសល ខួបគម្រប់ ១២ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត 💐🙏🇰🇭

១៥ តុលា ២០១២ - ១៥ តុលា ២០២៤

ឯកសារអប់រំកុមារតូចផ្លូវការ​

08 Oct, 10:37


ឥណ្ឌូនេស៊ី៖ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការងគណៈកម្មការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា ចូលរួមកិច្ចប្រជុំលើកទី ៧ របស់ក្រុមប្រឹក្សាភិបាល SEAMEO-CECCEP នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Yogyakarta ប្រទសឥណ្ឌូនេស៊ី។ ក្នុងឱកាសនោះឯកឧត្តមត្រូវបានសមាជិកក្រុមប្រឹក្សាភិបាលបោះឆ្នោតជ្រើសរើសជាអនុប្រធានដឹកនាំកិច្ចប្រជុំ ដែលជាលទ្ធផលកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ បានអនុម័តលើកិច្ចការចំនួន ១៣ចំណុច របស់ SEAMEO-CECCEP។

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

07 Oct, 05:40


គន្លឺះនៃការចិញ្ចឹមកូនឱ្យមានភាពឆ្លាតវៃ
សូមចុះឈ្មោះចូលកម្មវិធី «ការចិញ្ចឹមកូន» ដោយឥតគិតថ្លៃ គ្រាន់តែចុចទូរស័ព្ទ 1279 ឬស្កែន QR Code ក្នុងរូបខាងក្រោមនេះ ចូលក្នុងក្រុមតេលេក្រាម នោះលោកអ្នកនឹងទទួលបាននូវព័ត៌មានសំខាន់ៗ ជាច្រើនអំពីគន្លឺះនៃការចិញ្ចឹមកូន។

ឯកសារអប់រំកុមារតូចផ្លូវការ​

06 Oct, 05:20


រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យទី០៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងគណៈកម្មាធិការជាតិគាំពារ និងលោកជំទាវ ឃូ អូជាវ បាននាំយកអំណោយមួយចំនួន ជូនដល់មណ្ឌលទារកនិងកុមារជាតិ ដែលជាមណ្ឌលថែទាំទារកគេបោះបង់ចោលនិងថែទាំកុមារពិការធ្ងន់ធ្ងរ ដើម្បីចាត់ចែងប្រើប្រាស់៖
-ថវិកាចំនួន 200ដុល្លា សម្រាប់ចាត់ចែងធ្វើម្ហូប1ថ្ងៃ
-អង្ករ 50Kg ចំនួន 3បាវ
-ខោអាវកុមារនិងមនុស្សធំចំនួន 6បាវ
-ធ្នើដែកសម្រាប់ដាក់អីវ៉ាន់ចំនួន 3

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

04 Oct, 12:50


អនុក្រឹត្យ​ស្ដីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រី​រាជការ​ និយោជិត​ កម្មករ​ ប្រចាំឆ្នាំ​២០២៥

ឯកសារអប់រំកុមារតូចផ្លូវការ​

29 Sep, 04:51


ប៉ារីស៖ ក្នុងឱកាសបំពេញការងារនៅទីក្រុងប៉ារីស ប្រទេសបារាំង ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការងគណៈកម្មការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អេង រតមុន្នី អគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ខកិច្ច សង្គម និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោក​ ប៉ូវ​ វី ប្រធានផ្នែកគោលនយោបាយអគ្គលេខាធិការដ្ឋាន គ.ជ.គ.ក. និងជាអនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងអប់រំ យុវជន និងកីឡា បានទស្សនកិច្ចស្វែងយល់ការបង្កើតនិងដំណើរការទារកដ្ឋាន១កន្លែង និងកន្លែងផ្តល់សេវាបច្ចេកទេសដល់អ្នកមើលថែកុមារតូចនៅតាមផ្ទះ១កន្លែង​ នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ក្រុមការងារក៏បានជួបប្រជុំជាមួយ Mrs. Alice Rongier អភិបាលរងខណ្ឌ Saint-Denis ដើម្បីស្វែងយល់ការគ្រប់គ្រងនិងគាំទ្រសម្រាប់ការគាំពារនិងអភិវឌ្ឍកុមារតូច។

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

27 Sep, 05:47


ប៉ារីស៖ ប្រតិភូកម្ពុជាមានឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការងគណៈកម្មការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អេង រតមុន្នី អគ្គលេខាធិការរងក្រុមប្រឹក្សាសេដ្ខកិច្ច សង្គម និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោក​ ប៉ូវ​ វី ប្រធានផ្នែកគោលនយោបាយអគ្គលេខាធិការដ្ឋាន គ.ជ.គ.ក. និងជាអនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមមហាសន្និបាតក្រោមប្រធានបទ ស្តីពីវិទ្យាសាស្ត្រនៃកោសិការខួរក្បាលកុមារ និងការគាំពារ និងអប់រំកុមារ (Brain Sciences, Early Childhood Care and Education) ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤​ នាការិយាល័យអង្គការយូណេស្កូ ទីក្រុងប៉ារីស ដែលចូលរួមដោយអ្នកស្រាវជ្រាវ អ្នកសេដ្ឋកិច្ចវិទូ អ្នកជំនាញ និងអ្នកអនុវត្តសម្រាប់ការគាំពារ និងអប់រំកុមារតូច សរុបចំនួន ១ ៦៧១នាក់ មកពីជុំវិញពិភពលោក។

សូម​ចុច​អាន​….. ​​

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

27 Sep, 03:11


សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងដំបូងស្ដីពីគោលការណ៍ណែនាំការអនុវត្តស្ដង់ដាសាលាមត្តេយ្យសិក្សាគំរូ

ឯកសារអប់រំកុមារតូចផ្លូវការ​

24 Sep, 04:14


ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច និងជាប្រធាននាយកដ្ឋានអប់រំកុមារតូច​ បាន​ប្រគល់​វិញ្ញាបនប័ត្រ​ថ្លែង​អំណរគុណ​ និង​វត្ថុ​អនុស្សាវរីយ៍​របស់​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​ ជូនចំពោះ Prof. Kerry Lee ប្រធាននាយកដ្ឋានអប់រំកុមារតូចនៃសាកលវិទ្យាល័យអប់រំហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានចំណាយ​ពេល​វេលា​ដ៏មានតម្លៃផ្តល់វគ្គបណ្តុះបណ្តាលនូវ​ចំណេះ​ដឹង​លេីប្រធានបទស្តីពីការអភិវឌ្ឍន៍សមត្ថភាពក្នុងការវិភាគទិន្នន័យសម្រាប់ការអប់រំកុមារតូច ដល់​មន្ត្រីនៃនាយកដ្ឋានអប់រំកុមារតូច ក្រសួង​អប់រំ យុវជន និងកីឡា។

សូម​ចុច​អាន​….. ​​

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

23 Sep, 13:49


សិក្ខាសាលា​ពិនិត្យ​ឡើង​វិញពាក់កណ្តាលអាណត្តិនៃការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការគាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​ ឆ្នាំ២០២២-២០២៦
=====
រាជធានី​ភ្នំពេញ​៖​ ថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២៤​ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច បានរៀបចំសិក្ខាសាលា​ពិនិត្យ​ឡើង​វិញ​ពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការគាំពារ ​និង​អភិវឌ្ឍន៍​កុមារ​តូច​ ឆ្នាំ២០២២-២០២៦ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ សិក្ខាសាលានេះ ​មានសមាសភាពចូលរួម​សរុបចំនួន ៧៣នាក់ ស្រី ៣៤នាក់ ជាថ្នាក់ដឹកនាំនិងមន្ត្រីជំនាញមកពីក្រសួង/ស្ថាប័នពាក់ព័ន្ធនៃគណៈកម្មាធិការជាតិគាំពារ​ និងអភិវឌ្ឍកុមារតូច ថ្នាក់ដឹកនាំគណៈអភិបាលខេត្ត ប្រធានគ.ក.ស.ក. ថ្នាក់ដឹកនាំមន្ទីរ វិស័យជុំវិញរដ្ឋបាលខេត្តកំពង់ចាម​ ក្រចេះ​ សៀមរាប និងខេត្តរតនគិរី​ និងតំណាងអង្គការពាក់ព័ន្ធ គាំទ្រដោយអង្គការ UNICEF។

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

20 Sep, 11:11


ថ្ងៃទី២០-២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.គ.ក ជាន់ទី៥ អាគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា មានបើកវគ្គបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍន៍សមត្ថភាពក្នុងការវិភាគទិន្នន័យសម្រាប់ការអប់រំកុមារតូច ដល់មន្ត្រីជំនាញនៃនាយកដ្ឋានអប់រំកុមារតូច ដែលដឹកនាំបណ្តុះបណ្តាលដោយ Prof. Kerry Lee ប្រធាននាយកដ្ឋានអប់រំកុមារតូច នៃសាកលវិទ្យាល័យអប់រំហុងកុង។

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

18 Sep, 13:24


ដំណើរទស្សនកិច្ចសាលា​មត្តេយ្យសិក្សា​ធនធាន​វត្ត​ស្វាយ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្វែងយល់​ពីដំណើរការការបង្រៀននិងរៀនរបស់កុមារ និងបានចូលរួមអនុវត្តសកម្មភាពផ្ទាល់ជាមួយកុមារ ជាការកត់សម្គាល់កុមារដែលបានទទួលការសិក្សាអប់រំត្រឹមត្រូវសមស្របតាមបទដ្ឋានគរុកោសល្យមានការអភិវឌ្ឍន៍សមត្ថភាពយ៉ាងល្អប្រសើរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃ និងកោតសសើរចំពោះនាយក បុគ្គលិកអប់រំ គណៈ​កម្មការគ្រប់គ្រងសាលាមត្តេយ្យសិក្សាធនធានវត្តស្វាយ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលក្រុងសៀមរាប មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប និងជាពិសេសអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលបានចិត្តទុកដាក់គាំទ្រទាំងបច្ចេកទេស និងធនធានគ្រប់បែបយ៉ាងគាំទ្រសាលារហូតមក និងសូមបន្តជួយអភិវឌ្ឍ ដើម្បីប្រែក្លាយជាសាលាមត្តេយ្យសិក្សាគំរូ។

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

18 Sep, 08:14


សិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា
=====
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូច បានចូលរួមធ្វើវាគ្មិនកិត្តយសចែករំលែកពុទ្ធិបន្ថែមដល់មន្ត្រីរាជការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ស្វែងយល់លេីគោលនយោបាយជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ និងមន្ត្រីរាជការនៃក្រសួង ស.អ.យ. ទាំង២៥រាជធានី ខេត្ត សរុបប្រមាណជាង ១៤០នាក់ ស្រី ៤៥នាក់។

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

ឯកសារអប់រំកុមារតូចផ្លូវការ​

17 Sep, 10:49


ដំណើរទស្សនកិច្ចពិនិត្យការរៀន និងបង្រៀន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ ដែលបានប្រព្រឹត្ត​ទៅ​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤​ ស្ថិតក្នុង​សាលា​មត្តេយ្យសិក្សា​ធនធាន​វត្ត​ស្វាយ​ សង្កាត់សាលា​កំរេីក ក្រុង​សៀមរាប​ ខេត្តសៀមរាប។

សូម​ចុច​អាន​…..

បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​នាយ​កដ្ឋាន​អប់រំ​កុមារ​តូច

🌐Telegram | 🌐Facebook | 🌐Youtube

2,385

subscribers

229

photos

19

videos