Coca-Cola Cambodia Beverage Company ltd @cocacolacambodia Channel on Telegram

Coca-Cola Cambodia Beverage Company ltd

@cocacolacambodia


Stay update on job vacancies within Coca-Cola Cambodia.

Stay Updated with Coca-Cola Cambodia Beverage Company Ltd (English)

Are you looking for exciting job opportunities in Cambodia? Look no further! Join our Telegram channel @cocacolacambodia to stay updated on job vacancies within Coca-Cola Cambodia Beverage Company Ltd. We are a leading beverage company dedicated to providing refreshing drinks to our loyal customers. By following our channel, you will have access to the latest job openings in various departments such as marketing, sales, production, and more. Whether you are a recent graduate looking to kickstart your career or a seasoned professional seeking new challenges, Coca-Cola Cambodia has something for everyone. Don't miss out on the chance to be part of our dynamic team and contribute to the success of a globally recognized brand. Join us on Telegram today and be the first to know about exciting career opportunities at Coca-Cola Cambodia Beverage Company Ltd!

Coca-Cola Cambodia Beverage Company ltd

27 Jan, 11:02


សួស្តីឆ្នាំថ្មីប្រពៃណីចិន!

អេដមីនសូមជូនពរបងប្អូនឱ្យជួបតែសុខភាពល្អ សុភមង្គល និងវិបុលសុខពេញមួយឆ្នាំ! 🐍🎉

#CambodiaBeverageCompany #CocaColaCambodia #SwireCocaCola #SwireCocaColaKH

Coca-Cola Cambodia Beverage Company ltd

10 Jan, 12:06


សូមស្វាគមន៍លោក Paulo Gaspar Rodrigues ជាអគ្គនាយកប្រតិបត្តិថ្មីរបស់កូកា-កូឡាកម្ពុជា! 🎉

លោក Paulo មានបទពិសោធន៍ជិត ៣០ឆ្នាំក្នុងសម្ព័ន្ធកូកា-កូឡាសាកល ដែលជាអ្នកដឹកនាំដ៏ប៉ិនប្រសប់មានឈ្មោះបោះសំលេងលើផ្នែកជំរុញឲ្យមានការច្នៃប្រឌិត និងពង្រីកចំណែកទីផ្សារ។

មុនពេលលោកមកកាន់តំណែងនៅប្រទេសកម្ពុជា លោកធ្លាប់ជាអនុប្រធានជាន់ខ្ពស់ផ្នែកនវានុវត្តន៍ពាណិជ្ជកម្ម និង បច្ចេកវិទ្យាAI នៅក្រុមហ៊ុនកូកា-កូឡា ថៃណាំធីប។ លោកគឺជាបុគ្គលសំខាន់ដែលបានធ្វើឲ្យ ថៃណាំធីប អភិវឌ្ឍពីបែបប្រពៃណី ទៅជាទំនើបទាន់សម័យ។ លោក Paulo មានបទពិសោធន៍ពាណិជ្ជកម្មយ៉ាងទូលំទូលាយ ជាពិសេសផ្នែកយុទ្ធសាស្រ្តនាំផ្លូវទៅទីផ្សារ (Route to Market) នៅប្រេស៊ីល និងអាស៊ី ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្រុមហ៊ុនបង្កើនភាពរីកចម្រើនទៅ មុខ។

លោក Paulo បានបន្ថែមថា “ក្នុងនាមជា CEO ថ្មីរបស់ CBC ខ្ញុំប្តេជ្ញាចិត្តក្នុងការជំរុញកំណើនប្រកបដោយចីរភាព ពង្រឹងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ និងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ CBC ក្នុងឧស្សាហកម្មភេសជ្ជៈនៅកម្ពុជា”។

Coca-Cola Cambodia Beverage Company ltd

23 Dec, 12:02


🏆 កូកា-កូឡា កម្ពុជា ទទួលបានពានមាសពីកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងឆ្នាំ២០២៤! 🎉

អេដមីនចង់ប្រាប់ដំណឹងល្អ! កូកា-កូឡា កម្ពុជា យើងទទួលបានពានមាសជាលើកទី៣ជាប់ៗគ្នា ពីកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា (CGIA) 🥇។ ក្រុមហ៊ុនទទួលបានការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការវាយតម្លៃទៅលើសកម្មភាពក្រុមហ៊ុនដែលស្តែងចេញនូវឆន្ទៈគាំពារបរិស្ថាន និងចីរភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមធ្យោបាយថ្មីៗ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃអាជីវកម្មរបស់ខ្លួនទៅលើបរិស្ថាន។ ក្រុមហ៊ុនបានឆ្លងកាត់ការវិនិច្ឆ័យលើការថែទាំទឹក ការគ្រប់គ្រងសំណល់ ប្រសិទ្ធភាពថាមពល និងសកម្មភាពអាកាសធាតុ។💪

ស្នាដៃទាំងនេះអាចសម្រេចទៅបាន ក្រោមការចង្អុលបង្ហាញពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ចីរភាពឆ្នាំ2030 «ជម្រើសយើង អនាគតយើង» ជាត្រីវិស័យចង្អុលបង្ហាញផ្លូវដល់ក្រុមហ៊ុន ដើម្បីធ្វើការសម្រេចចិត្តថ្ងៃនេះដោយផ្អែកលើព័ត៌មានដែលមាន សំដៅសម្រេចឲ្យបាននូវអនាគតមួយដែលប្រកបដោយចីរភាព។ 🌱

Coca-Cola Cambodia Beverage Company ltd

10 Dec, 11:03


🌌🚀ពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ បែប «ចក្រវាលស្វាយអឺ» ពោរពេញដោយការស្លៀកពាក់រៀបចំខ្លួនបែបទំនើប!

រាត្រីនេះ គឺជាព្រឹត្តិការណ៍ដែលបានផ្សាភ្ជាប់ទំនាក់ទំនង និងការបំផុសគំនិតរួមគ្នា នៃលទ្ធភាពគ្មានដែនកំណត់ ដោយរួមទាំង “បច្ចេកវិទ្យា ការច្នៃប្រឌិត និងអនាគត" ។

#Uncapped #StaffParty #CocaColaCambodia #SwireCocaCola #SwireGalactica

Coca-Cola Cambodia Beverage Company ltd

04 Dec, 10:02


កុំនៅរង់ចាំយូរ! ចូលរួមដាក់ពាក្យថ្ងៃនេះ ដើម្បីបញ្ចេញសក្តានុពលរបស់អ្នកគ្មានដែនកំណត់!

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) គឺជាកន្លែងធ្វើការងារដ៏ល្អមួយដែលអ្នកអាចអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងអាជីពការងាររបស់អ្នក។

សម្រាប់ព័ត៌មានលម្អិត សូមចុចត្រង់នេះ៖ Link to JD

គិតគូរវែងឆ្ងាយពី #ឱកាសការងារ នៅទីនេះ ដើម្បីបញ្ចេញសក្តានុពល #គ្មានដែនកំណត់របស់អ្នក

Coca-Cola Cambodia Beverage Company ltd

02 Dec, 12:02


សមិទ្ធផលថ្មីមួយទៀត!

ប៉មចម្រោះទឹកស្អាត AquaTower ទី54របស់យេីង កំពុងផ្ដល់ទឹកស្អាតឥតគិតថ្លៃ ជូនដល់ប្រជាសហគមន៍ប្រមាណ1,800នាក់ ក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

យេីងខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មូលនិធិPlanet Water អាជ្ញាធរនិងសហគមន៍មូលដ្ឋាន ព្រមទាំងបុគ្គលិកអ្នកស្ម័គ្រចិត្តរបស់យេីង ដែលបានចូលរួមធ្វេីអោយប៉មចម្រោះទឹកនេះ លេចចេញជារូបរាងឡេីង។

#CocaColaCambodia #CBC #PlanetWaterFoundation #CleanWaterForCommunity #SwireCocaCola #SwireCocaColaCambodia #OurChoiceOurFuture

Coca-Cola Cambodia Beverage Company ltd

29 Nov, 11:02


កុំនៅរង់ចាំយូរ! ចូលរួមដាក់ពាក្យថ្ងៃនេះ ដើម្បីបញ្ចេញសក្តានុពលរបស់អ្នកគ្មានដែនកំណត់!

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) គឺជាកន្លែងធ្វើការងារដ៏ល្អមួយដែលអ្នកអាចអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងអាជីពការងាររបស់អ្នក។

សម្រាប់ព័ត៌មានលម្អិត សូមចុចត្រង់នេះ៖ Link to JD

គិតគូរវែងឆ្ងាយពី #ឱកាសការងារ នៅទីនេះ ដើម្បីបញ្ចេញសក្តានុពល #គ្មានដែនកំណត់របស់អ្នក

Coca-Cola Cambodia Beverage Company ltd

25 Nov, 08:01


កុំនៅរង់ចាំយូរ! ចូលរួមដាក់ពាក្យថ្ងៃនេះ ដើម្បីបញ្ចេញសក្តានុពលរបស់អ្នកគ្មានដែនកំណត់!

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) គឺជាកន្លែងធ្វើការងារដ៏ល្អមួយដែលអ្នកអាចអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងអាជីពការងាររបស់អ្នក។

សម្រាប់ព័ត៌មានលម្អិត សូមចុចត្រង់នេះ៖ Link to JD

គិតគូរវែងឆ្ងាយពី #ឱកាសការងារ នៅទីនេះ ដើម្បីបញ្ចេញសក្តានុពល #គ្មានដែនកំណត់របស់អ្នក

Coca-Cola Cambodia Beverage Company ltd

22 Nov, 04:51


🚀 តើអ្នកកំពុងស្វែងរក “កន្លែងធ្វើការងារដ៏ល្អមួយ” មែនទេ?

យើងមានមោទនភាពក្នុងការប្រកាសថាក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត ដែលជាផ្នែកមួយនៃក្រុមហ៊ុន Swire Coca-Cola ត្រូវបានទទួលស្គាល់ថាទីនេះជា “កន្លែងធ្វើការងារដ៏ល្អមួយ” ចំនួន២ឆ្នាំជាប់គ្នា

សមិទ្ធិផលដ៏មានកិត្យានុភាពនេះ គឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់ពីវប្បធម៌នៅកន្លែងធ្វើការដ៏អស្ចារ្យរបស់យើង ក៏ដូចជា ឥរិយាបថនៃអ្នកដឹកនាំ ការថែរក្សាបុគ្គលិក និងការបង្កើនភាពច្នៃប្រឌិត ដែលអាចបញ្ជាក់បានថាទីនេះ គឺជាក្រុមហ៊ុនជាទីពេញចិត្តមួយសម្រាប់អភិវឌ្ឍអាជីពការងារ លើកទឹកចិត្តឲ្យនិយោជិតសម្រេចគោលដៅ និងបង្ហាញស្នាដៃឲ្យអស់ពីលទ្ធភាពរបស់ខ្លួន។

មោទនភាពនិងការងារនៅក្នុងក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)។ មហិច្ឆតារបស់យើង! #គ្មានដែនកំណត់

Coca-Cola Cambodia Beverage Company ltd

14 Nov, 03:02


អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក!

#WaterFestival2024 #CocaColaCambodia #SwireCocaColaCambodia #SwireCocaCola

Coca-Cola Cambodia Beverage Company ltd

13 Nov, 12:01


ស្នាមញញឹមបុគ្គលិករបស់យើង ក្នុងការចូលរួមដាំដើមឈើដើម្បីបង្កើនភាពបៃតងស្រស់បំព្រងដល់សហគមន៍រុនតាឯកតេជោសែន នាខេត្តសៀមរាប!
#CRST #CocaColaCambodia #SwireCocaCola #CocaCola #OurChoiceOurFuture #CBC #Sustainability #ClimateAction

Coca-Cola Cambodia Beverage Company ltd

08 Nov, 12:07


"ជម្រើសយើង អនាគតយើង!"
បុគ្គលិករបស់យើងប្រមាណ80នាក់ មកពីកម្ពុជានិងក្រៅប្រទេស បានចូលរួមជាមួយនឹងអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដើម្បីដាំដើមឈើ ជាប្រយោជន៍បង្កើនភាពបៃតង សម្រាប់ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ នេះជាកាយវិការសបញ្ជាក់ឲ្យឃើញនូវការប្ដេជ្ញាចិត្តការពារភពផែនដីរបស់ប្រព័ន្ធកូកា-កូឡា ចំពោះសកម្មភាពអាកាសធាតុ។
#CRST #CocaColaCambodia #SwireCocaCola #CocaCola #OurChoiceOurFuture #CBC #Sustainability #ClimateAction

Coca-Cola Cambodia Beverage Company ltd

05 Nov, 04:56


តើត្រៀមខ្លួនដើម្បីអភិវឌ្ឍសមត្ថភាព និងដឹកនាំអនាគតរបស់អ្នកហើយឬនៅ?

កញ្ញា ទេព ចន្ទ្រនាថ បុគ្គលិកផ្នែក RED Process and Analytics Supervisor បានចែករំលែកពីដំណើរវិវត្តនៃអាជីពការងាររបស់គាត់ថា “តើកត្តាអ្វីខ្លះដែលបានផ្លាស់ប្តូរគាត់នៅទីនេះ?"

គិតគូរវែងឆ្ងាយ នៅក្នុងក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)។ ការអភិវឌ្ឍសមត្ថភាពរបស់អ្នក #គ្មានដែនកំណត់

Coca-Cola Cambodia Beverage Company ltd

24 Oct, 04:51


កុំនៅរង់ចាំយូរ! ចូលរួមដាក់ពាក្យថ្ងៃនេះ ដើម្បីបញ្ចេញសក្តានុពលរបស់អ្នកគ្មានដែនកំណត់!

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) គឺជាកន្លែងធ្វើការងារដ៏ល្អមួយដែលអ្នកអាចអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងអាជីពការងាររបស់អ្នក។

សម្រាប់ព័ត៌មានលម្អិត សូមចុចត្រង់នេះ៖ Link to JD

គិតគូរវែងឆ្ងាយពី #ឱកាសការងារ នៅទីនេះ ដើម្បីបញ្ចេញសក្តានុពល #គ្មានដែនកំណត់របស់អ្នក

Coca-Cola Cambodia Beverage Company ltd

21 Oct, 10:02


🎓និស្សិតវ័យក្មេង គឺជាជំនាន់ក្រោយនៃការបង្កើតភាពច្នៃប្រឌិតនាពេលអនាគត!

ចូលរួមត្រេកអរដល់ក្រុមនិស្សិតដែលបានបញ្ចប់ការចុះកម្មសិក្សារបស់យើង! ក្នុងរយៈពេល ៣ ខែកន្លងមកនេះ និស្សិតទាំងអស់បានបង្ហាញពីចំណង់ចំណូលចិត្ត និងការជំរុញដ៏អស្ចារ្យក្នុងការសិក្សាអំពីចំណេះដឹងនៃវិស័យ STEM ។ វាពិតជាគួរឱ្យរំភើបណាស់ក្នុងការក្លាយជាផ្នែកនៃដំណើរអភិវឌ្ឍ និងការផ្តួចផ្តើមតម្រង់ទិសដៅលើសេចក្តីប្រាថ្នានៃអាជីពរបស់គាត់។

🚀 អបអរសាទរ អ្នកទាំងអស់គ្នា! ហើយនេះជាការជោគជ័យបន្ថែមទៀត ក្នុងការប្រឹងប្រែងឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត!

គិតគូវែងឆ្ងាយចំពោះ កម្មវិធីចុះកម្មសិក្សានៅទីនេះ, ការអភិវឌ្ឍទេពកោសល្យ #គ្មានដែនកំណត់
#Uncapped #InternshipGraduation #LifeatSCC

Coca-Cola Cambodia Beverage Company ltd

18 Oct, 04:59


ការផ្តល់អនុភាព និងការបង្កើនសមត្ថភាពវិជ្ជាជីវៈយុវជនវ័យក្មេង គឺជាចំណុចអទិភាពរបស់យើង!

យើងបន្តពង្រឹងការយល់ដឹងពីជំនាញវិជ្ជាជីវៈ និងចែករំលែកដំបូន្មានជាមួយនិស្សិតនៅក្នុងពិព័រណ៍ការងារ នៃសាកលវិទ្យាល័យ East Asia Management (EAMU) ។ លោក អៀប សុខា នាយកផ្នែកឌីជីថល និងព័ត៌មានវិទ្យាប្រចាំប្រទេស ក៏បានចូលរួមក្នុងវេទិកាពិភាក្សាការងារ ដើម្បីពន្យល់បន្ថែមអំពីប្រធានបទ 'លំនាំនៃបច្ចេកវិទ្យា'។ 🚀 លោកបានផ្តល់ចំណេះដឹងពីការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សនៃអនាគតបច្ចេកវិទ្យា និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានៅក្នុងអាជីវកម្មលំដាប់ពិភពលោក ជាគន្លឹះសម្រាប់យុវជនក្នុងការត្រៀមខ្លួនបង្កើតគោលដៅការងារនាពេលអនាគត អោយសមស្របទៅតាមបច្ចេកវិទ្យា ដែលកំពុងវិវត្តជាសកល!

#CareerFair #PotentialUncapped #CareerAdvice #TechnologyTrend

Coca-Cola Cambodia Beverage Company ltd

14 Oct, 04:59


📚 ការរៀនសូត្រពីទ្រឹស្តីគឺរឿងមួយ ហើយការរៀនបន្ថែមពីបុគ្គលដែលមានបទពិសោធន៍ជាក់ស្តែងគឺជាកត្តាមួយជំរុញអោយអ្នកទទួលបានភាពជោគជ័យ!

🌟 លោកស្រីRony W.Y. Tse នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេសក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) បានចែករំលែកពីបទពិសោធន៍ដ៏មានតម្លៃក្រោមប្រធានបទ “វិធីសាស្រ្តគ្រប់គ្រងតម្លៃ និងដំណើរការផលិតនៅ កូកា-កូឡា” ទៅកាន់និស្សិតវ័យក្មេងនៃសាលា CamEd Business School។លោកស្រីក៏បានចែករំលែកយ៉ាងលម្អិតពីគន្លឹះសំខាន់ៗនៃការគ្រប់គ្រង និងបង្កើនផលិតភាព ដើម្បីស្របតាមស្តង់ដារបច្ចេកទេសលំដាប់ពិភពលោករបស់រោងចក្រផលិតភេសជ្ជៈមួយនេះ។

ភាពជាអ្នកដឹកនាំ និងជំនាញវិជ្ជាជីវៈរបស់លោកស្រីបានបំផុសគំនិតដល់និស្សិតឱ្យព្យាយាមកាន់តែខ្លាំងក្នុងការស្វែងយល់ ក្រេបយកចំណេះដឹងថ្មីៗ និង បន្តអភិវឌ្ឍខ្លួនគ្មានដែនកំណត់!

#FinanceExcellence #PotentialUncapped #CareerAdvice

Coca-Cola Cambodia Beverage Company ltd

07 Oct, 04:51


📣 កុំនៅរង់ចាំយូរ! ចូលរួមដាក់ពាក្យថ្ងៃនេះ ដើម្បីបញ្ចេញសក្តានុពលរបស់អ្នកគ្មានដែនកំណត់!

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) គឺជាកន្លែងធ្វើការងារដ៏ល្អមួយដែលអ្នកអាចអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងអាជីពការងាររបស់អ្នក។

សម្រាប់ព័ត៌មានលម្អិត សូមចុចត្រង់នេះ៖ https://qrco.de/bfNtdP

គិតគូរវែងឆ្ងាយពី #ឱកាសការងារ នៅទីនេះ ដើម្បីបញ្ចេញសក្តានុពល #គ្មានដែនកំណត់

Coca-Cola Cambodia Beverage Company ltd

30 Sep, 05:45


សូមធ្វើដំណើរដោយសុខសុវត្ថិភាពទាំងអស់គ្នា

#PchumBenDay
#CocaColaCambodia #SwireCocaColaCambodia