Canadia Bank @canadiabank Channel on Telegram

Canadia Bank

@canadiabank


Stay connected with us for our update products and promotion.

Website: https://www.canadiabank.com.kh/
Facebook: https://web.facebook.com/CanadiaBankCambodia/
TikTok: https://www.tiktok.com/@canadia_bank

Canadia Bank (English)

Are you looking for a reliable and customer-friendly bank in Cambodia? Look no further than Canadia Bank! Our Telegram channel, @canadiabank, is your one-stop destination for staying connected with us for our latest products and promotions.

Canadia Bank is committed to providing top-notch banking services to our customers, with a focus on convenience, security, and innovation. Whether you're looking for personal banking solutions, business banking services, or digital banking options, Canadia Bank has you covered.

By joining our Telegram channel, you'll have easy access to updates on our products and promotions, ensuring that you never miss out on any exciting offers. Be the first to know about new banking products, special promotions, and exclusive deals available only to our Telegram subscribers.

In addition to our Telegram channel, you can also visit our website at https://www.canadiabank.com.kh/ for more information on our services and offerings. Connect with us on Facebook at https://web.facebook.com/CanadiaBankCambodia/ and follow us on TikTok at https://www.tiktok.com/@canadia_bank for even more updates and engaging content.

Join Canadia Bank on Telegram today and let us be your trusted banking partner in Cambodia. Stay connected, stay informed, and let us help you achieve your financial goals with ease and convenience. Canadia Bank - your gateway to a better banking experience!

Canadia Bank

14 Jan, 07:00


ទូទាត់ថ្លៃប្រមូលសំរាមយ៉ាងងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង ទៅកាន់សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ពីទូរស័ព្ទដៃរបស់អ្នកដោយផ្ទាល់ជាមួយ Canadia Bank App!

Effortlessly manage your solid waste collection fee anytime, anywhere by paying directly to the Phnom Penh Municipal Solid Waste Management Enterprise from your mobile phone with the Canadia Bank App!

通过使用加华手机银行 APP,您可以通过手机直接向金边市固体废物管理企业付款,随时随地轻松管理固体废物收集费用!

Canadia Bank

13 Jan, 05:00


ផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា ដោយចូលរួមបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយធនាគារ កាណាឌីយ៉ា។ អ្នកអាចចូលរួមបរិច្ចាគតាមរយៈ Canadia Bank App ឬស្កេន KHQR ក្នុងរូបភាពខាងលើ។

ការចូលរួមរបស់អ្នកនឹងជួយបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង ព្រមទាំងធានាបាននូវអនាគតដ៏ភ្លឺស្វាង និងសុខភាពល្អសម្រាប់កុមារកម្ពុជា។

Help bring smiles to Cambodian children by donating to the Cambodia Kantha Bopha Foundation through Canadia Bank. You can contribute via the Canadia Bank App or by scanning the KHQR code in the image above.

Your donation supports the Cambodia Kantha Bopha Foundation’s mission to sustain the five Kantha Bopha Hospitals, ensuring a brighter, healthier future for Cambodian children.

通过加华银行向柬埔寨 Kantha Bopha 基金会捐款,帮助柬埔寨儿童重拾笑容。您可以通过加华手机银行App或扫描上图中的 KHQR 代码进行捐款。

您的捐款将支持柬埔寨 Kantha Bopha 基金会的使命,即维持五所 Kantha Bopha 医院,确保柬埔寨儿童拥有更光明、更健康的未来。

Canadia Bank

10 Jan, 11:00


🌟 ទទួលបានអាំងប៉ាវមុនគេ ជាមួយប័ណ្ណឥណពន្ធវីសា កាណាឌីយ៉ា!
🤩 រីករាយជាមួយទឹកប្រាក់ត្រលប់មកវិញ $3 សម្រាប់ការចាយវាយតាមប័ណ្ណឥណពន្ធវីសា កាណាឌីយ៉ា 3ដង ក្នុងមួយសប្តាហ៍។ 💳 ផ្តល់ជូនផ្ដាច់មុខសម្រាប់តែប័ណ្ណឥណពន្ធវីសា ដែលបោះពុម្ពមុនថ្ងៃទី 02 ខែធ្នូ ឆ្នាំ2024 តែបុណ្ណោះ។

🎉 ប្រូម៉ូសិននេះផ្តល់ជូនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 2025។

🌟 Get your Red Pocket early with your Canadia Visa Card!
🤩 Earn $3 cashback when you make at least three purchases per week using your Canadia Visa Debit Card. 💳 This offer is exclusively available for Visa Debit Cards issued before December 2, 2024.

🎉 From now until 8th February 2025.

🌟 使用您的加华银行维萨卡尽早获得红包!
🤩 使用您的加华维萨借记卡每周至少购物三次即可获得 3 美元现金返还。💳 此优惠仅适用于 2024 年 12 月 2 日之前发行的维萨借记卡。

🎉 即日起至 2025 年 2 月 8 日。

Canadia Bank

10 Jan, 09:04


កាលពីពេលថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានចូលជួបសម្តែងការគួរសម ជាមួយអង្គការ Smile Cambodia នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀត ព្រមទាំងបានឃើញដោយផ្ទាល់ពីការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់នៃក្រុមអ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្រ្ដ ដើម្បីជួយផ្លាស់ប្តូរការរស់នៅរបស់អ្នកជម្ងឺ តាមរយៈបេសកកម្មផ្តល់ការវះកាត់ជូនអ្នកជំងឺពិការស្លឹកត្រចៀក អ្នកជំងឺឆែបមាត់/ក្រអូមឆែប។ យើងខ្ញុំពិតជាមានមោទនភាពក្នុងការគាំទ្របេសកកម្មរបស់អង្គការ Smile Cambodia ព្រមទាំងទទួលស្គាល់ពីផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងទាំងនេះមកលើការរស់នៅរបស់ប្រជាជនកម្ពុជារាប់ពាន់នាក់។

Canadia Bank recently paid a courtesy visit to Smile Cambodia at the Khmer-Soviet Hospital, witnessing the remarkable dedication of medical volunteers transforming lives through surgical missions for microtia and cleft lip/palate. We are proud to support Smile Cambodia’s mission, recognizing the profound impact these efforts have on countless Cambodian lives.

加华银行最近在柬埔寨-苏联医院对微笑柬埔寨进行了礼节性拜访,见证了医疗志愿者通过小耳畸形和唇腭裂手术改变人们生活的非凡奉献精神。我行很自豪能够支持微笑柬埔寨的使命,认识到这些努力对无数柬埔寨人的生活产生了深远的影响。

Canadia Bank

10 Jan, 06:09


សូមចូលរួមអបអរសាទរអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍ទី ១ ពីការបញ្ចូលទឹកប្រាក់សម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ - ក្រុងព្រះសីហនុ។

កុំភ្លេចណា៎ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក! ទទួលបានឱកាសឈ្នះរៀងរាល់សប្ដាហ៍សរុបជាង ៥០ រង្វាន់ ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងផ្លាកលេខយានយន្តរបស់លោកអ្នកតាម Canadia Bank App សម្រាប់ធ្វើដំណើរលើគន្លង ANPR។ សម្រាប់ព័ត៌មានបន្ថែម៖ bit.ly/PPSHVpromo

Congratulations to the first week's winners of the Phnom Penh-Sihanoukville Expressway Top-up Promotion!

The next lucky winner could be you! Enjoy the chance to win from over 50 prizes every week by topping up your license plate through the Canadia Bank App for travel via the ANPR lane. For more information: (link above)

恭喜金边-西哈努克高速公路充值优惠活动第一周的获奖者!

下一个幸运的获奖者可能就是您!通过加华手机银行App 充值车牌,通过 ANPR 车道出行,每周有机会赢得 50 多个奖品。欲了解更多信息:(上述链接)

Canadia Bank

09 Jan, 11:00


គ្រប់គ្រងដំណើរការបើកប្រាក់បៀវត្សរបស់អ្នកយ៉ាងរលូន ជាមួយ សេវា ធនាគារ កាណាឌីយ៉ា តាមអុីនធឺណិត សម្រាប់ក្រុមហ៊ុន! រីករាយជាមួយការបើកប្រាក់បៀវត្សជូនបុគ្គលិកទៀងទាត់ពេលវេលា ពីគ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាពខ្ពស់ និងឥតគិតថ្លៃសេវា។

ចុះឈ្មោះប្រើប្រាស់សេវា ធនាគារ កាណាឌីយ៉ា តាមអុីនធឺណិត សម្រាប់ក្រុមហ៊ុន ឥឡូវនេះ! សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈ 023 868 222 ឬចូលទៅកាន់គេហទំព័រ៖ bit.ly/CIB-Corporate

Effortlessly manage your payroll with Canadia Corporate Internet Banking! Experience timely payroll distribution from anywhere, high security, and free service fees.

Register for Canadia Corporate Internet Banking now! Please contact us at 023 868 222, or visit our website for more information: (link above)

使用加华银行-企业网银轻松管理您的代发薪资服务!随时随地体验及时的工资发放、高安全性和免手续费。

立即申请加华银行-企业网银!请致电 023 868 222 联系我行,或访问我行的网站了解更多信息:(上述链接)

Canadia Bank

09 Jan, 08:55


📣 ប្រូម៉ូសិនអស់ពីស្តុក📣

ប្រូម៉ូសិនបញ្ចុះតម្លៃលើការកក់សំបុត្រយន្តហោះ និងកន្លែងស្នាក់នៅ ជាមួយ Trip.com រាល់ពេលទូទាត់តាមប័ណ្ណវីសា កាណាឌីយ៉ា បានអស់ពីស្តុកហើយ។ យើងខ្ញុំសូមថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់អតិថិជនទាំងអស់ ហើយសូមរង់ចាំការផ្តល់ជូនពិសេសបន្ថែមទៀតពីធនាគារ កាណាឌីយ៉ា នាពេលខាងមុខ។

📣 Promotion Out of Stock 📣

The special discount on flights and hotel booking via Trip.com when pay with Canadia Visa cards is fully redeem. We sincerely thank all our customers for their support, please stay tuned for more exciting offers from Canadia Bank in the future!

📣 优惠活动 送完为止 📣

使用加华银行维萨卡付款,在 Trip.com 预订机票和酒店即可享受特别折扣,优惠已全部兑现。我行衷心感谢所有客户的支持,请继续关注加华银行未来推出的更多精彩优惠!

Canadia Bank

08 Jan, 12:00


🏮 រៀបចំដំណើរកម្សាន្តរបស់អ្នកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខាងមុខនេះ! 🏮

🎉 រីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 8% សម្រាប់ការកក់ការស្នាក់នៅលើ agoda.com រាល់ពេលអ្នកទូទាត់ជាមួយប័ណ្ណវីសា កាណាឌីយ៉ា របស់អ្នក។ ការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025។

🏮 Plan your trip for the upcoming Chinese New Year! 🏮

🎉 Enjoy up to 8% off on hotel bookings with Agoda.com when you pay with your Canadia Visa Card. Offer valid until 31st December 2025.

🏮 为即将到来的新春做好旅行计划吧!🏮

🎉 使用加华维萨卡付款,在 Agoda.com 预订酒店可享受高达 8% 的折扣。优惠有效期至 2025 年 12 月 31 日。

Canadia Bank

07 Jan, 01:00


អបអរសាទរខួបលើកទី ៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា។

Celebrate the 46th Anniversary of the Victory over Genocide Day.

庆祝46周年胜利纪念日。

Canadia Bank

06 Jan, 07:07


អតិថិជនជាទីគោរព!
សូមជម្រាបថា ប្រព័ន្ធបាគងនឹងត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នដើម្បីធ្វើតំហែទាំប្រព័ន្ធ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២២:០០ យប់ រហូតដល់ម៉ោង ០៥:០០ ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ដោយឡែក ការផ្ទេរប្រាក់ទៅមករវាងគណនី ធនាគារ កាណាឌីយ៉ា ដូចគ្នានឹងបន្តដំណើរការជាធម្មតា។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាធនាគារផ្សេងៗ សូមទំនាក់ទំនងមកកាន់ ០២៣ ៨៦៨ ២២២។ សូមអរគុណ!

Dear valued customers!
Please be informed that Bakong will be temporarily unavailable due to system maintenance on January 6, 2025 from 22:00 PM to 05:00 AM on January 7, 2025. However, transfers within Canadia Bank Accounts will continue to work normally. For more information on other banking services, please contact 023 868 222. Thank you!

尊敬的各位客户!
请注意,由于系统维护,Bakong 将于 2025 年 1 月 6 日 22:00 PM 至 2025 年 1 月 7 日 05:00 AM 暂时不可用。但是,加华银行账户内的转账将继续正常进行。有关其他银行服务的更多信息,请联系 023 868 222。谢谢!

Canadia Bank

06 Jan, 05:14


ធនាគារ កាណាឌីយ៉ា ក.អ ទីស្នាក់ការកណ្តាល និងគ្រប់សាខាទាំងអស់នឹងបិទប្រតិបត្តិការក្នុង ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។ យើងខ្ញុំនឹងបើកប្រតិបត្តិការឡើងវិញនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។

Canadia Bank Plc’s Head Office and all branches will close our operations for Victory Over Genocide Day on 07th January 2025. We will resume our operations on 08th January 2025.

加华银行总行及各分行将于2025年01月07日柬埔寨解放日期间暂停营业,并将于2025年01月08日起恢复正常营业。

Canadia Bank

03 Jan, 05:02


ផ្ដល់ជូនអាជីវកម្មរបស់អ្នកនូវជំនួយហិរញ្ញប្បទានដ៏ល្អបំផុតជាមួយឥណទានវិបារូបរ៍ របស់ធនាគារ កាណាឌីយ៉ា!
រីករាយជាមួយទំហំឥណទានធំសម្រាប់បង្កើនទុនធ្វើអាជីវកម្ម និងពង្រីកសាខាបន្ថែម ព្រមទាំងគ្រប់គ្រងលំហូរសាច់ប្រាក់ឲ្យកាន់តែមានប្រសិទ្ធិភាព។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈ 077 220 110 / 071 661 2333។

Give your business the best financing with Canadia Bank's Overdraft Loan!
Take advantage of a substantial loan amount to enhance your business capital, expand your branch network, and effectively manage your operational cash flow. For more information, please contact us at 077 220 110 / 071 661 2333.

借助加华银行透支贷款,为您的企业提供最佳融资!
利用大量贷款来增强您的企业资本,扩大您的分行,并有效管理您的运营现金流。欲了解更多信息,请致电 077 220 110 / 071 661 2333 联系我行。

Canadia Bank

02 Jan, 12:00


💡 ផ្លាស់ប្តូរការទូទាត់វិក្កយបត្ររបស់អ្នកទៅជាប្រាក់ចំណេញ!
ទូទាត់វិក្កយបត្រសំខាន់ៗប្រចាំខែរបស់អ្នកដូចជា ទឹក ភ្លើង និងសំរាម ជាលើកដំបូងតាមរយៈ Canadia Bank App ដើម្បីទទួលបានទឹកប្រាក់ត្រលប់មកវិញ 5 ដុល្លារ។💸 ចាប់ផ្តេីមទទួលយកនូវបទពិសោធន៍នៃការប្រេីប្រាស់សេវាធនាគារចល័តប្រកបដោយប្រសិទ្ធភាពជាមួយ Canadia Bank App នៅថ្ងៃនេះ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖​ bit.ly/CNButility-cashback

💡 Transform your payments into cash back rewards!
Pay your monthly essential bills such as water, electricity, and solid waste for the first time using the Canadia Bank App and receive $5 cash back. 💸 Experience the efficiency of mobile banking with the Canadia Bank App today. Terms and conditions apply: (link above)

💡 将您的付款转化为现金返还奖励!
首次使用加华手机银行App 支付水、电和固体废物等 每月基本账单,即可获得 5 美元现金返还。💸 立即使用加华手机银行 App 体验移动银行的效率。适用的条款和条件:(上述链接)

Canadia Bank

02 Jan, 09:56


ជម្រើសបង់ពន្ធគយច្រើន និងឥតគិតថ្លៃសេវា!
ជាមួយសេវាធនាគារ កាណាឌីយ៉ា លោកអ្នកអាចបង់ពន្ធគយជូនអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានយ៉ាងងាយស្រួលតាមរយៈបញ្ជរធនាគារ - Canadia Bank App - សេវាធនាគារ កាណាឌីយ៉ា តាមអុីនធឺណិត សម្រាប់ក្រុមហ៊ុន - Cambodia Customs Trader App និងប្រព័ន្ធអេឡិចត្រូនិកគយ (E-customs System)។

សម្រាប់អតិថិជនដែលមាន Payment Advice ដែលបោះពុម្ពពីប្រព័ន្ធ E-customs របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏អាចអញ្ជើញមកបង់នៅបញ្ជរធនាគារ កាណាឌីយ៉ា ជាលក្ខណៈអនឡាញបានដែរ។

Multiple convenient payment options for customs tax are available at no additional cost!
Canadia Bank offers an easy and seamless way to pay customs duties to the General Department of Customs and Excise of Cambodia through various channels, including bank counters, the Canadia Bank App, Canadia Corporate Internet Banking, the Cambodia Customs Trader App, and the E-Customs System.

Customers with a Payment Advice generated from the E-Customs System of the General Department of Customs and Excise can also make online payments at any Canadia Bank counter.

多种便捷的关税支付方式可供选择,无需额外付费用!

加华银行提供简单、最好的方式,通过各种渠道向柬埔寨海关总署缴纳关税,包括银行柜台、加华手机银行APP、加华-企业网银、柬埔寨贸易商APP和电子海关系统。

持有海关总署电子海关系统生成的付款通知的客户也可以在任何加华银行柜台进行在线支付。

👉 ទាញយក | Download | 立即下載 Canadia Bank App: bit.ly/mbv3online

Canadia Bank

02 Jan, 05:00


🌟 ទទួលបានប្រាក់ត្រលប់មកវិញរហូតដល់ 5 ដុល្លារ នៅពេលអ្នកបញ្ចូលសមតុល្យទូរស័ព្ទជាលើកដំបូង ជាមួយ Canadia Bank App។ 💸 ចាប់ផ្តេីមទទួលយកនូវបទពិសោធន៍នៃការប្រេីប្រាស់សេវាធនាគារចល័តប្រកបដោយប្រសិទ្ធភាពជាមួយ Canadia Bank App នៅថ្ងៃនេះ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ bit.ly/CNBtopup-cashback

🌟 Get $5 cashback on your first phone balance top-up through the Canadia Bank App. 💸 Experience the efficiency of mobile banking with the Canadia Bank App today. Terms and conditions apply: (link above)

🌟 通过加华手机银行App 首次充值手机余额即可获得 5 美元现金返还。💸 立即使用加华手机银行App 体验移动银行的高效性。适用的条款和条件:(上述链接)

Canadia Bank

31 Dec, 17:01


🎉 សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៥ 🎉

យើងខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិរន្តរ៍ ដល់លោក លោកស្រី និងក្រុមគ្រួសារ។ ខណៈយើងស្វាគមន៍ឆ្នាំថ្មី យើងខ្ញុំនឹងនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រអតិថិជនគ្រប់រូបឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ សូមអរគុណសម្រាប់ការបន្តជ្រើសរើសធនាគារ កាណាឌីយ៉ា ជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុតរបស់លោកអ្នក!

🎉 Happy New Year 2025 🎉

We would like to extend our warmest wishes to you and your family for a year filled with good health, happiness, and prosperity. As we welcome the new year, we remain committed to supporting customers achieve their goals. Thank you for continuously choosing us as your Best Financial Partner!

🎉 2025 元旦快乐 🎉

我行谨向您和您的家人致以最热烈的祝福,祝您身体健康、幸福快乐、事业有成。在迎接新年之际,我行将继续致力于帮助客户实现他们的目标。感谢您一直选择我行作为您的最佳金融合作伙伴!

Canadia Bank

31 Dec, 01:01


ក្នុងឱកាសចូលឆ្នាំសកល និងអំឡុងពេលបិទបញ្ជីប្រចាំឆ្នាំ យើងខ្ញុំសូមជម្រាបជូនថា នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ធនាគារ កាណាឌីយ៉ា នឹងបិទប្រតិបត្តិការគ្រប់សាខាទាំងអស់ ត្រឹមម៉ោង ១២:០០​ រសៀល លើកលែងតែសាខាអ៊ីអនមានជ័យ សាខាសូរិយា និងបញ្ជរ ETC ដែលបើករហូតដល់ម៉ោង ៥:​០០ល្ងាច។ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ សាខាមួយចំនួនដែលបើកបម្រើជារៀងរាល់ថ្ងៃ និងបញ្ជរ ETC នឹងបន្តបើកដំណើរការពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៨:០០យប់។ យើងខ្ញុំនឹងបើកប្រតិបត្តិការឡើងវិញនៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥។

On the occasion of the International New year’s and close year-end report, we would like to inform our respective customers that on December 31, 2024, Canadia Bank will close all branches at 12:00 PM, except AEON Mean Chey, Sorya, ETC Counter until 05:00 PM. On January 1, 2025, our extended hour branches, and ETC Counter will operate from 08:00 AM to 08:00 PM. Operations will resume on January 2, 2025.

值此元旦和年终报告之际,我们谨通知所有客户,2024年12月31日,加华银行总行和各分行将营业至中午12点,但永旺棉芷分行、苏利亚分行与ETC柜台将正常营业至下午5点。2025年 1 月 1 日,我行的部分分行和 ETC 柜台的营业时间为上午 08:00 至晚上 08:00 。2025年 1 月 2 日将恢复正常营业。

Canadia Bank

29 Dec, 10:00


ទូទាត់ថ្លៃប្រមូលសំរាម និងកាកសំណល់រឹង ទៅកាន់សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ដោយផ្ទាល់ តាមរយៈ ទូរស័ព្ទដៃរបស់អ្នក ជាមួយ Canadia Bank App!

Pay your solid waste collection fee to the Enterprise for Managing Municipal Solid Waste in Phnom Penh directly from your mobile phone using Canadia Bank App!

使用 Canadia Bank App直接从您的手机 向金边固废管理企业缴纳垃圾及固废收集费!

Canadia Bank

29 Dec, 00:49


អបអរសាទរខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤)។

ថ្ងៃនេះ យើងអបអរសាទរដំណើរនៃការតស៊ូ ការបង្រួបបង្រួម និងក្តីសង្ឃឹមរបស់កម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព និងប្ដេជ្ញាចិត្តថែរក្សារគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស។

Celebrating the 26th Anniversary of Peace Day in Cambodia (December 29, 1998 - December 29, 2024).

Today, we honor Cambodia's path of resilience, unity, and hope, shaped under the banner of peace, and reaffirm our commitment to uphold its values, and work together to protect and preserve peace in Cambodia.

庆祝柬埔寨和平日26周年(1998年12月29日-2024年12月29日)。

今天,我行向柬埔寨在和平旗帜下走上的坚韧、团结和希望之路致敬,并重申我行致力于维护其价值观,共同努力保护和维护柬埔寨的和平。

Canadia Bank

28 Dec, 05:23


បង្កើតអនុស្សាវរីយ៏ដែលមិនអាចបំភ្លេចបាននៅប្រទេសកូរ៉េ ជាមួយ Canadia Mastercard!
រីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 20% នៅកន្លែងកម្សាន្តល្បីៗលំដាប់ពិភពលោកដូចជា Lotte World និង Seoul Sky នៅ Lotte World Tower។ 🏙🎢 មិនតែប៉ុណ្ណោះ អ្នកនឹងទទួលបានការបញ្ចុះតម្លៃសម្រាប់ការស្នាក់នៅរបស់អ្នកនៅ Travelodge Hotels Asia នៅពេលអ្នកទូទាត់ជាមួយប័ណ្ណ Canadia Mastercard។ 🏨

📅 នៅចាំអីទៀត! ចាប់ផ្តើមដំណើរកម្សាន្តក្នុងក្តីស្រមៃរបស់អ្នកនៅថ្ងៃនេះ ហើយរីករាយឆ្នាំថ្មីជាមួយប័ណ្ណ Canadia Mastercard! លក្ខខណ្ឌត្រូវបានអនុវត្ត៖ bit.ly/CNBMastercard-Korea

🌟 Make your Korea adventure unforgettable with Canadia Mastercard! 🌟
Enjoy up to 20% off at iconic attractions like Lotte World and Seoul Sky at Lotte World Tower. 🏙🎢 Plus, make your stay even more memorable with exclusive discounts at Travelodge Hotels Asia, just by paying with your Canadia Mastercard. 🏨

📅 Don’t wait! Start the New Year in style with Canadia Bank Mastercard.
Terms and conditions apply. Visit: (insert link)

🌟 使用加华万事达卡让您的韩国之旅难忘!🌟
在Lotte World 和Seoul Sky的Lotte World Tower 标志性景点享受高达 20% 的折扣。🏙🎢 此外,只需使用加华万事达卡付款,即可在 Travelodge Hotels Asia 享受独家折扣,让您的住宿更加难忘。🏨

📅 请不要等待!使用加华银行万事达卡以时尚的方式开始新的一年。
适用的条款和条件。访问:(上述链接)

Canadia Bank

27 Dec, 08:26


ធនាគារ កាណាឌីយ៉ា មានមោទនភាពក្នុងការចូលរួមក្នុងក្បួនដង្ហែនៃព្រឹត្តិការណ៍ “សាទរកម្ពុជា” ដំបូងបង្អស់ដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងលើកតម្កើងប្រវត្តិសាស្ត្រដ៏សម្បូរបែប និងអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា។ ចូលរួមជាមួយយើងខ្ញុំនៅសួនច្បារមុខព្រះបរមរាជវាំង ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ដើម្បីជាផ្នែកមួយនៃការប្រារព្ធព្រឹត្តិការណ៍នេះ យើងខ្ញុំនឹងដាក់បង្ហាញនូវត្រីចក្រយាន្តរបស់យើងដែលត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ លាយឡំជាមួយនឹងនិមិត្តសញ្ញាជាតិ ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំចំពោះការគាំទ្រប្រាក់រៀលខ្មែរ និងបេតិកភណ្ឌដ៏រស់រវើករបស់កម្ពុជា។

សូមចូលរួមទាំងអស់គ្នាដើម្បីអបអរសាទរដោយបេះដូង និងស្មារតីកម្ពុជា!

Canadia Bank is proud to join the first-ever “Celebrating Cambodia” parade, honoring the nation’s rich history and bright future. Join us at the park in front of the Royal Palace on December 31, 2024, for this momentous event.

As part of the celebration, we’ll unveil our uniquely designed Tuk-Tuk, blending artistic flair with national symbols to reflect our commitment to the Khmer Riel and Cambodia’s vibrant heritage.

Let’s come together to celebrate the heart and spirit of Cambodia!

加华银行非常荣幸能参加首届“庆祝柬埔寨”游行,以纪念该国丰富的历史和光明的未来。2024 年 12 月 31 日,欢迎来到皇宫前的公园,参加这一重大活动。

作为庆祝活动的一部分,我行将推出设计独特的嘟嘟车,将艺术气息与国家象征融为一体,以反映我行对柬币瑞尔和柬埔寨丰富多彩遗产的承诺。

让我行一起庆祝柬埔寨的心脏和精神!

Canadia Bank

27 Dec, 05:02


ទទួលយកបទពិសោធថ្មីនៃឧត្តមភាព ជាមួយសេវាកម្មអាទិភាព របស់ធនាគារ កាណាឌីយ៉ា!
រីករាយជាមួយសេវាកម្មធនាគារបែបឯកជន នៅទីតាំងអាទិភាពដ៏ប្រណិតប្រកបដោយផាសុកភាព និងអត្ថប្រយោជន៍ពិសេសផ្សេងៗទៀត ដែលផ្តល់ជូននូវភាពងាយស្រួល និងលើកកម្ពស់បទពិសោធន៍ធនាគាររបស់អ្នកឲ្យកាន់តែប្រសើរឡើង។

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ ០២៣ ៨៦៨ ២២២។

Redefine excellence with Canadia Bank Premier Services!
Experience a new level of personalized banking services, exclusive access to Premier Services Lounges, and premium benefits designed to elevate your banking experience.

For more information, please call 023 868 222.

通过加华银行优享银行服务获得卓越的新体验!

体验全新级别的个性化银行服务、尊享优享银行服务休息室,以及旨在提升您的银行体验的优质福利。

欲了解更多信息,请致电 023 868 222 。

Canadia Bank

26 Dec, 10:10


ពង្រឹងអនាគតហិរញ្ញវត្ថុរបស់អ្នកជាមួយគណនីធីន របស់ធនាគារ កាណាឌីយ៉ា!
បើកគណនីធីន ឥឡូវនេះដើម្បីរីករាយជាមួយរង្វាន់ជាទឹកប្រាក់ត្រឡប់មកវិញរហូតដល់ 8,000 រៀល និងកាដូពិសេសៗជាច្រើនទៀតពីប្រូម៉ូសិនរបស់យើង។
🎁 រួសរាន់ឡេីង រង្វាន់ទាំងអស់នេះកំពុងរង់ចាំលោកអ្នក!

Empower your financial future with Canadia Bank’s Teen Account!
Open a Teen Account now to enjoy cashback rewards of up to 8,000 KHR and exclusive premium merchandise as part of our promotion.
🎁 Hurry up, all these prizes are waiting for you!

使用加华银行青少年账户为您的财务未来!
立即开设青少年账户,享受高达 8,000 柬币瑞尔(KHR)的现金返与奖励和独家商品,这是我行优惠活动的一部分。
🎁 请快点,所有奖品等着您!

Canadia Bank

26 Dec, 05:00


មានគម្រោងធ្វើដំណើរផ្លូវល្បឿនលឿន ភ្នំពេញ - ក្រុងព្រះសីហនុ សម្រាប់ថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះមែនអត់? 🚗
តស់! បញ្ចូលទឹកប្រាក់ក្នុងផ្លាកលេខយានយន្តរបស់លោកអ្នកតាម Canadia Bank app សម្រាប់ធ្វើដំណើរលើគន្លង ANPR ដើម្បីមានឱកាសទទួលបានកាដូរៀងរាល់សប្ដាហ៍ សរុបជាង ៥០រង្វាន់។ 🎁🎉 លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ bit.ly/PPSHVpromo

Are you planning to travel on the PPSHV expressway this New Year's Eve? 🚗
Ensure your license plate is topped up through the Canadia Bank app to access the ANPR lane and stand a chance to win from over 50 exclusive weekly prizes. 🎁🎉 Terms and conditions apply: (link above)

您是否打算在元旦的时候在金边-西哈努克高速公路上行驶?🚗
请确保您的车牌已通过加华银APP充钱,以进入 ANPR 车道,并有机会赢得超过 50 个独家每周奖品。🎁🎉 适用的条款和条件:(上述链接)

Canadia Bank

25 Dec, 10:12


🎉 សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ធំការស្នាក់នៅរីសតកោះសង្សារ ចំនួន២យប់ និងអតិថិជនចំនួន ៥រូប ដែលឈ្នះរង្វាន់ការស្នាក់នៅសណ្ឋារគារឯករាជ្យ ចំនួន២យប់ ពីការប្រើប្រាស់ប័ណ្ណនិម្មិតវីសា កាណាឌីយ៉ា របស់ពួកគេ! 🌟

បន្តប្រើប្រាស់ប័ណ្ណនិម្មិតវីសា កាណាឌីយ៉ា ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់សម្រាប់ការទូទាត់ទំនិញអនឡាញ ឬធ្វើដំណើរកម្សាន្ត​នានារបស់លោកអ្នក។
📌 ដើម្បីស្វែងយល់បន្ថែមពីរបៀបបើកប័ណ្ណនិម្មិត កាណាឌីយ៉ា សូមចុចទីនេះ៖ bit.ly/CNBVirtualCard-howto

🎉 Congratulations to the grand prize winner of 2 nights stay at Song Saa Island and the 5 lucky customers who won 2 nights​ stay at Independence Hotel simply by using their Canadia Virtual Card! 🌟

Keep enjoying the convenience, confidence, and security of your Canadia Virtual Card for all your online purchases or travel needs. 💳✈️
📌 Learn how to open your Canadia Virtual Card here: (link above)

🎉 恭喜获得颂萨岛 2 晚住宿大奖的获奖者,以及 5 位幸运客户,只需使用加华银行虚拟卡即可获得 独立酒店 2 晚住宿!🌟

继续享受使用加华虚拟卡的便利、信心与安全性,满足您所有的在线购物或旅行需求。💳✈️
📌 在此处了解如何开设加华虚拟卡:(上述链接)

Canadia Bank

25 Dec, 07:35


ធនាគារ កាណាឌីយ៉ា សហការជាមួយមជ្ឈមណ្ឌលសម្រាប់ការសិក្សាផ្នែកធនាគារ បានរៀបចំសិក្ខាសាលាស្តីពី "ចំណេះដឹងសុខភាពហិរញ្ញវត្ថុ ​ការអភិវឌ្ឍ​សមត្ថភាព និងឱកាសការងារជាមួយធនាគារ កាណាឌីយ៉ា"។ 🌟

អ្នកចូលរួមទាំងអស់បានទទួលការយល់ដឹងអំពីការសន្សំ យុទ្ធសាស្រ្តនៃការធ្វើផែនការហិរញ្ញវត្ថុ និងសារៈសំខាន់នៃការការពារខ្លួនពីការឆបោកអនឡាញ ខណៈទទួលបានឱកាសការងារជាច្រើន រួមជាមួយកម្មវិធី "បណ្តុះបណ្តាលអាជីពជាអ្នកធនាគារវ័យក្មេង" ផងដែរ។ 💡

Canadia Bank, in collaboration with the Center for Banking Studies, hosted an inspiring workshop on “Financial Literacy Program and Job Opportunities at Canadia Bank.” 🌟

Participants gained valuable insights into saving, strategic financial planning, and the importance of safeguarding against online scams, while also exploring exciting career opportunities, including the "Young Professional Banker" program. 💡

加华银行与银行研究中心合作,举办了一场关于“加华银行金融知识普及计划和就业机会”的启发性研讨会。🌟

参与者获得了有关储蓄、战略财务规划以及防范网络诈骗的重要性的宝贵见解,同时还探索了职业机会,包括“年轻专业银行家”计划。💡

Canadia Bank

09 Dec, 11:06


យើងខ្ញុំពិតជាមានកិត្តិយសក្រៃលែងដែលបានទទួលស្វាគមន៍ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អមជាមួយនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅការិយាល័យកណ្តាល ធនាគារ កាណាឌីយ៉ា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់ការណែនាំ ក៏ដូចជាការជ្រោមជ្រែងដ៏មានតម្លៃក្នុងការជំរុញគោលដៅជារួមរបស់យើងខ្ញុំ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សហគមន៍ ក៏ដូចជាការលើកទឹកចិត្តអតិថិជនរបស់យើងខ្ញុំឲ្យចូលរួមប្រើប្រាស់ប្រាក់រៀលផងដែរ។

ដំណើរទស្សនកិច្ចនេះបានបញ្ចប់ទៅជាមួយនឹងការដើរទស្សនា ធនាគារឆ្លាតវៃ ស្នាក់ការកណ្តាល របស់យើងខ្ញុំ ដែលជាទីតាំងដ៏សំខាន់ក្នុងការស្តែងចេញឲ្យឃើញពីដំណើរការនៃការអនុវត្តយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល​របស់យើងខ្ញុំ៕

We were deeply honored to welcome H.E. Yim Leat, Deputy Governor of the National Bank of Cambodia (NBC), and his esteemed team for an official courtesy visit to Canadia Head Office, on December 9th, 2024.

We would like to express our sincere gratitude to the National Bank of Cambodia for their invaluable guidance and support in advancing our shared goals of promoting financial inclusion and literacy to the communities, as well as encouraging the use of the Khmer Riel (KHR) among our customers.

The visit concluded with a tour of our Smart Banking Head Office, where we proudly demonstrated our progress in implementing digital transformation strategies.

我行非常荣幸地欢迎柬埔寨国家银行 (NBC) 副行长 Yim Leat 阁下及其尊贵团队对加华银行总部进行正式礼节性访问,2024 年 12 月 9 日。

我行要向柬埔寨国家银行表示诚挚的感谢,感谢他们为推进我们共同的目标所提供的宝贵指导和支持,即促进社区的金融包容性和扫盲,以及鼓励我行的客户使用柬币瑞尔 (KHR)。

此次访问以参观我行的智能银行总部结束,我行自豪地展示了我行在实施数字化转型战略方面取得的进展。

Canadia Bank

09 Dec, 08:59


ពង្រីកអាជីវកម្មរបស់អ្នកឲ្យកាន់តែធំ ជាមួយឥណទានអាជីវកម្ម របស់ធនាគារ កាណាឌីយ៉ា!
រីករាយជាមួយអត្រាការប្រាក់ទាបចាប់ពី 7.5% ឡើងទៅក្នុងមួយឆ្នាំ ព្រមទាំងផ្តល់ហិរញ្ញប្បទានរហូតដល់ 100% នៃតម្លៃទ្រព្យធានា និងឥតគិតថ្លៃសេវាមេធាវី។ ប្រញាប់ឡើង! ការផ្តល់ជូននេះមានកំណត់!

ធ្វើឱ្យក្ដីស្រមៃរបស់អ្នកក្លាយជាពិត ជាមួយធនាគារ កាណាឌីយ៉ា ដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់អ្នក! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 023 868 222. លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

Grow your business with Canadia Bank's SME Loan!
Benefit from a competitive interest rate starting at just 7.5% per annum, financing up to 100% of your collateral value, and free of legal service charges. Hurry up, this special offer is available for a limited time only.

Turn your business aspirations into reality with Canadia Bank, your trusted financial partner! For more details, call us at 023 868 222. Terms and conditions apply.

通过加华银行的中小企业贷款发展您的业务!
享受极具竞争力的利率,年利率仅为 7.5%,融资额最高可达抵押品价值的 100%,且免收法律服务费。尽快,此特别优惠仅在有限时间内有效。

借助您值得信赖的金融合作伙伴加华银行,将您的商业愿望变为现实!欲了解更多详情,请致电 023 868 222。适用的条款与条件。

Canadia Bank

09 Dec, 05:00


ត្រៀម​ខ្លួន​ដើម្បី​ទទួលបានកាដូពិសេសឬនៅ? 🎁 បើកគណនីថ្មី ឬស្នើសុំប័ណ្ណឥណពន្ធ វីសា កាណាឌីយ៉ា តាមរយៈម៉ាស៊ីនបើកគណនី (VTM) របស់ធនាគារ កាណាឌីយ៉ា ដើម្បីទទួលបានរង្វាន់ជាច្រើនភ្លាមៗ។ កុំ​ខកខានឱកាសនេះ! បើកគណនី ឬស្នើសុំប័ណ្ណឥណពន្ធរបស់អ្នកនៅសាខា ធនាគារ កាណាឌីយ៉ា ដែលបានជ្រើសរើសឥឡូវនេះ!

Your FREE gifts are waiting! 🎁 Open a new account or request your Canadia Visa Debit Card at one of Canadia Bank Virtual Teller Machines (VTMs) and get amazing rewards instantly. Don't miss out! Open your account and request a debit card today at selected Canadia Bank branches now!

免费礼品在等您!🎁 在加华银行虚拟柜员机 (VTM) 上开立新账户或申请加华维萨借记卡,即可立即获得特别礼品。请不要错过!立即在选定的加华银行分行开立账户并申请借记卡!

Canadia Bank

07 Dec, 10:39


ចាប់ពីពេលនេះតទៅ រាល់ការបង់ថ្លៃសេវាសាធារណៈជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺពុំមានគិតថ្លៃសេវាធនាគារឡើយ។ សេវាទាំងនោះរួមមាន សេវាស្នើសុំលិខិតអនុញ្ញាត វិញ្ញាបនបត្រ អាជ្ញាប័ណ្ណ។ល។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០២៣ ៨៦៨ ២២២។

From now on, all payments for public services to the Ministry of Posts and Telecommunications will no longer incur service fees. This includes requests for permits, certificates, licenses, etc. For more information, please contact 023 868 222.

从现在起,所有向邮电部支付的公共服务费用将不再支付手续费。这包括申请许可证、证书、执照等。欲欲了解更多信息,请致电 023 868 222。

Canadia Bank

07 Dec, 04:53


បង្កើនបទពិសោធន៍ធនាគាររបស់អ្នក ជាមួយគណនីលេខពិសេស របស់ធនាគារ កាណាឌីយ៉ា ក្នុងតម្លៃត្រឹមតែ $3.3 ប៉ុណ្ណោះ!
កំណត់លេខគណនីផ្ទាល់ខ្លួនរបស់អ្នកជាមួយលេខទូរស័ព្ទ ឬថ្ងៃខែឆ្នាំកំណើត ក្នុងតម្លៃត្រឹមតែ $3.3 តាមរយៈ Canadia Bank App។ បើកគណនីលេខពិសេស ដែលងាយស្រួលចាំ និងលេចធ្លោ ជាមួយធនាគារ កាណាឌីយ៉ា ឥឡូវនេះ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ bit.ly/specialacc-app

Upgrade your banking experience with Canadia Bank's Special Account Number for only $3.3!
Personalize your account number with your phone number or date of birth for just $3.3 via Canadia Bank App. Make your account memorable and unique with Canadia Bank's Special Account Number now! Terms and conditions apply: (link above)

只需 3.3 美元 即可使用加华银行高级账户增强您的银行体验!
通过加华银行APP,只需 3.3 美元即可使用您的电话号码或出生日期设置您的个人账户。立即使用加华银行的特殊账户,让您的账户容易记住和独一无二!适用条款和条件:(上述链接)

Canadia Bank

06 Dec, 08:30


អតិថិជនជាទីគោរព!
ធនាគារ កាណាឌីយ៉ា នឹងធ្វើការកែសម្រួលប្រព័ន្ធធនាគារនៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ១:១០ ព្រឹក រហូតដល់ម៉ោង ១:៣៥ ព្រឹក។ ក្នុងអំឡុងពេលនេះ សេវាកម្មផ្សេងៗរបស់ធនាគារយើងខ្ញុំនឹងជួបប្រទះបញ្ហារអាក់រអួលជាបណ្តោះអាសន្ន។ យើងខ្ញុំសូមអរគុណសម្រាប់ការសហការ និងយោគយល់របស់អ្នក ក្នុងពេលយើងធ្វើការកែសម្រួលប្រព័ន្ធ ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍សេវាកម្មធនាគារកាន់តែល្អប្រសើរ។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាធនាគារផ្សេងៗ សូមទំនាក់ទំនងមកកាន់ ០២៣ ៨៦៨ ២២២។

Dear Valued Customers,
Canadia Bank will be performing a scheduled maintenance of system on Saturday, December 7, 2024, from 01:10 AM until 01:35 AM. During this time, our banking services may experience intermittent disruptions. Your patience is appreciated as this enhancement is to provide you with an improved banking experience. For more information on other banking services, please contact 023 868 222.

尊敬的加华银行客户!
加华银行将于 2024 年 12 月 7 日星期六凌晨 1:10 至凌晨 1:35 进行系统维护。在此期间,我行的银行服务会出现间歇性中断。感谢您的耐心等待,因为此增强功能提供更好的银行体验 。有关其他银行服务的更多信息,请联系 023 868 222。

Canadia Bank

06 Dec, 07:54


យើងខ្ញុំសូមថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងពិធីសម្ពោធនៃការពង្រីកអគាររបស់ធនាគារ កាណាឌីយ៉ា សាខាស្រុកព្រៃនប់-ឃុំបិតត្រាំង! 🎉

អតិថិជនទាំងអស់អាចអញ្ជើញមកទទួលយកបទពិសោធន៍ថ្មីនៅសាខាដែលទើបតែកែលម្អ និងកាន់តែធំទូលាយរបស់យើងខ្ញុំ។ រីករាយជាមួយការប្រឹក្សាផ្នែកហិរញ្ញវត្ថុពីបុគ្គលិកជំនាញ និងទាញយកអត្ថប្រយោជន៍ពីភាពងាយស្រួលនៃម៉ាស៊ីនស្វ័យសេវាធនាគារ 24/7 សម្រាប់ប្រតិបត្តិការដកប្រាក់ និងដាក់ប្រាក់យ៉ាងរហ័ស។

🎁 មិនទាន់អស់នៅឡើយទេ! លោកអ្នកអាចបើកគណនីធនាគារ កាណាឌីយ៉ា ក្នុងអំឡុងឱកាសពិសេសនេះ ដើម្បីរីករាយជាមួយការផ្តល់ជូនផ្តាច់មុខផងដែរ!

📍ស្វែងរកទីតាំងរបស់យើងនៅទីនេះ៖ bit.ly/CNB-PreyNobBranch
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ bit.ly/PreyNobPromo

Thank you for celebrating with us the expansion of Canadia Bank Prey Nob District Branch — Bet Trang Commune! 🎉

Come visit us to experience our newly designed, spacious branch. Enjoy expert financial advice, and take advantage of our 24/7 Self-Service Banking Machines for quick and easy withdrawals and deposits.

🎁 But that’s not all! Open a Canadia Bank account during this special event and enjoy exclusive offers!

📍 Check out our location: (link above)
For more information, visit: (link above)

感谢您与我行一起庆祝加华银行波礼努分行扩建盛大开业!🎉

参加我行开业 体验我行全新设计的宽敞分行。享受专家的财务建议,并利用我们的 24/7 自助银行机 快速 轻松地进行取款和存款。

🎁 还没完!在此特别活动期间开设加华银行账户并享受独家优惠!

📍 我行的位置:(上述链接)
了解更多信息,请访问 (上述链接)

Canadia Bank

23 Nov, 10:00


ចំណេញទ្វេដង! ទទួលបានការបញ្ចុះតម្លៃ 5% លើទំនិញជាច្រើន ដូចជារ៉ូប និងសំលៀកបំពាក់ផ្សេងៗ នៅ VCam Fashion ដោយគ្រាន់តែទូទាត់តាមរយៈ Canadia KHQR ជាមួយ Canadia Bank App។ ជាពិសេសនឹងទទួលបានប័ណ្ណទឹកប្រាក់ 10$ ត្រឡប់មកវិញ ក្រោយពេលទិញសំលៀកបំពាក់។
ផ្តល់ជូនរហូតដល់ថ្ងៃទី 25 ខែមករា ឆ្នាំ 2025។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

Double your savings! Get up to 5% off on many items, including dresses and clothes, at VCam Fashion when you pay using Canadia KHQR via the Canadia Bank App. Plus, enjoy a $10 voucher with every clothing purchase. This offer is valid until January 25, 2025. Terms and conditions apply.

节省更多!在 VCam Fashion,使用加华银行KHQR 通过加华银行APP付款,可享受全部商品(包括连衣裙和服饰)高达 5% 的折扣。此外,每次购买服装均可享受 10 美元代金券。此优惠有效期至 2025 年 1 月 25 日。适用的条款与条件。

Canadia Bank

23 Nov, 08:00


បើកគណនីប្រាក់បៀវត្សសម្រាប់បុគ្គលិក ជាមួយធនាគារ កាណាឌីយ៉ា ឥឡូវនេះ ដើម្បីរីករាយជាមួយអត្រាការប្រាក់ខ្ពស់រហូតដល់ 1.65% ក៏ដូចជាអត្ថប្រយោជន៍ពិសេសជាច្រើនទៀត ជាមួយនឹងភាពងាយស្រួល សុវត្ថិភាព សម្រាប់និយោជក់ និងនិយោជិក។

Open an Employee Banking Account with Canadia Bank to enjoy up to 1.65% interest rate, plus many special benefits, safety, and convenience for both employers and employees.

在加华银行开设员代发薪资服务账户,可享受高达 1.65% 的利率,以及雇主和雇员的诸多特殊福利、安全和便利。

Canadia Bank

23 Nov, 05:00


ស្របតាមការប្តេជ្ញាចិត្តរបស់ធនាគារ កាណាឌីយ៉ា លើគំនិតផ្តួចផ្តើមសម្រាប់បរិស្ថាន សង្គម និងអភិបាលកិច្ច យើងខ្ញុំមានមោទនភាពក្នុងការសហការរៀបយុទ្ធនាការ «ទីក្រុងភំ្នពេញ! ទីក្រុងយើង ផ្ទះយើង!» ជាមួយក្រុមហ៊ុន​វិនិយោគទុនអនិកជនកម្ពុជា (OCIC) និងកោះពេជ្រ ដែលប្រព្រឹត្តឡើងនៅក្នុងទីក្រុងកោះពេជ្រ។ គំនិតផ្តួចផ្តើមនេះបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងទំនួលខុសត្រូវលើបរិស្ថាន ព្រមទាំងបង្ហាញការចូលរួមគាំទ្រយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរអាចធ្វើបាន” របស់ក្រសួងបរិស្ថាន ផងដែរ។

Driven by our Canadia Bank Cares commitment to Environmental, Social, and Governance (ESG), we proudly co-organized the “Phnom Penh, Our City, Our Home” Cleanup Drive alongside OCIC and Koh Pich in Koh Pich City. This initiative highlights the power of civic engagement and environmental responsibility, while amplifying the Ministry of Environment’s “Clean Cambodia, Khmer Can Do” campaign.

在 Canadia Bank Cares 对环境、社会和治理 (ESG) 承诺的推动下,我行自豪地与 OCIC 与钻石岛在钻石岛市共同组织了“金边,我们的城市,我们的家园”清洁活动。这项倡议凸显了公民参与和环境责任的力量,同时扩大了环境部的“清洁柬埔寨,柬埔寨人可以做到”运动。

Canadia Bank

22 Nov, 12:00


សារក្រើនរំលឹក៖ សូមបង្កើនការប្រុងប្រយ័ត្នចំពោះជនឆបោក!

យើង​ខ្ញុំសូមជម្រាបជូនអំ​ពី​ករណី​ឆបោកក្លែង​បន្លំ​អត្តសញ្ញាណចេញពី​គណនី WhatsApp ក្លែងក្លាយ ​ដែលកំពុងក្លែងបន្លំអត្តសញ្ញាណសមាជិកនៃគណៈគ្រប់គ្រងរបស់ធនាគារ កាណាឌីយ៉ា។ ដោយសារ​ករណី​ឆបោកទាំងនេះនៅតែបន្តកើតមាន សូមអតិថិជនបង្កើនការប្រុងប្រយ័ត្ននៅពេលប្រើប្រាស់បណ្តាញសង្គមផ្សេងៗ។ សូមបញ្ជាក់ថា មានតែបណ្តាញសង្គមផ្លូវការរបស់ធនាគារ កាណាឌីយ៉ា ប៉ុណ្ណោះដែលផ្ដល់ជូនព័ត៌មានត្រឹមត្រូវពិតប្រាកដ និងសូមកុំចុចលើតំណរគួរឲ្យសង្ស័យណាមួយដែលគ្មានប្រភពច្បាស់លាស់។ យើងខ្ញុំសូមលើកទឹកចិត្តឲ្យអតិថិជនទាំងអស់រក្សាការប្រុងប្រយ័ត្ន និងសូមរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យណាមួយ។ ប្រសិនបើអ្នកជួបប្រទះសកម្មភាពក្លែងបន្លំទាំងនេះ សូមទំនាក់ទំនងមកកាន់ភ្នាក់ងារសេវាកម្មអតិថិជនរបស់យើង (023 868 222) សម្រាប់ជំនួយបន្ថែម។

REMINDER: BEWARE OF SCAMMERS!

We would like to bring your attention to a recent incident of identity fraud involving a fake WhatsApp account impersonating members of Canadia Bank's Management team. As these scams persist, we urge you to exercise caution when using various social media channels and messaging platforms. Please rely only on Canadia Bank's official channels for accurate information and do not click any suspicious links. We encourage you to remain vigilant and report any suspicious activity. If you encounter any fraudulent activity, kindly contact our Customer Service Center at 023 868 222.

提醒消息:小心骗子!

我们想提请您注意最近发生的一起身份欺诈事件,该事件涉及一个假冒的 WhatsApp 账户,该账户冒充了加华银行管理团队成员。由于这些骗局持续存在,我行敦促您在使用各种社交媒体渠道和消息平台时要小心谨慎。请仅依靠加华银行的官方渠道获取准确信息,请不要点击任何可疑链接。我行鼓励您保持警惕并报告任何可疑活动。如果您遇到任何欺诈活动,请致电我行的客户服务中心 023 868 222。

Canadia Bank

22 Nov, 10:00


ធនាគារ កាណាឌីយ៉ា ដែលមានលោកស្រី សុង ខេងឡាយ នាយិកាប្រតិបត្តិ ប្រតិបត្តិការ ជាតំណាងកិត្តិយស បានចាប់ដៃគូជាមួយក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ឯ.ក និង GIZ ដោយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់និរន្តរភាពនៃកំណើនសហគ្រាសធុនតូច និងមធ្យម នៅខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង។

កិច្ចសហការនេះនាំមកជូននូវដំណោះស្រាយហិរញ្ញប្បទានពិសេស កម្មវិធីពង្រឹងសមត្ថភាព និងការចូលរួមទីផ្សារមូលធន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការកសាងអាជីវកម្មដ៏រឹងមាំនៅទូទាំងប្រទេសកម្ពុជា។

Canadia Bank, represented by Ms. Song Khenglay, COO, has partnered with Canadia Securities and GIZ by signing a Memorandum of Understanding to promote SME sustainable growth in Siem Reap, Banteay Meanchey, and Battambang.

This collaboration brings tailored financing solutions, capacity-building programs, and access to capital markets, empowering SMEs and building resilient businesses across Cambodia.

加华银行首席运营官 Song Khenglay 女士代表加华银行与加华证券和 GIZ 作机构签署谅解备忘录,以促进暹省粒、班蒂棉吉省和马德望省的中小企业可持续发展。

此次合作带来了量身定制的融资解决方案、能力建设计划和资本市场准入,提高柬埔寨中小企业的能力并打造了具有韧性的企业

Canadia Bank

22 Nov, 08:45


ដំណឹងពិសេស! ធនាគារ កាណាឌីយ៉ា និងធនាគារ ចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណទ្វេភាគីរវៀងប្រាក់រៀល និងប្រាក់យ័ន។ កិច្ចសហការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់ជូននូវសេវាហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ រួមមានការប្តូររូបិយប័ណ្ណ កិច្ច​សន្យា​ប្តូរ​រូបិយប័ណ្ណ​ទុក​មុន និងដំណោះស្រាយហិរញ្ញប្បទាន ដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីគាំទ្រដល់កំណើន និងនិរន្តរភាពនៃអាជីវកម្ម បង្កើនការប្រើប្រាស់ប្រាក់រៀល លើកកម្ពស់ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

Exciting news! Canadia Bank and Bank of China (Hong Kong) Limited Phnom Penh Branch signed a strategic partnership to promote the use of bilateral currencies, KHR and RMB. This collaboration aims to provide a wide range of financial services, including currency exchange, forward exchange settlement, and tailored financing solutions that support the growth and sustainability of businesses, increase the usage of Khmer Riel, and enhance trade and economic development in the region.

好消息!加华银行与中国银行(香港)有限公司金边分行签署战略合作协议,以推动使用双边柬币瑞尔和人民币。此次合作皆在为客户提供更广泛的金融服务,包括货币兑换、远期结售汇和量身定制的融资解决方案,以支持企业的增长和可持续发展,提高使用柬币瑞尔,并促进该地区的贸易和经济发展。

Canadia Bank

21 Nov, 05:05


សូមអបអរសាទរដល់អតិថិជនដែលឈ្នះរង្វាន់ទឹកប្រាក់ត្រឡប់មកវិញពីការទទួលប្រាក់ពីក្រៅប្រទេសតាមរយៈប្រព័ន្ធ MoneyGram របស់ធនាគារ កាណាឌីយ៉ា!

យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនគ្រប់រូបដែលតែងតែជឿជាក់ និងប្រើប្រាស់សេវាកម្មរបស់ធនាគារយេីងខ្ញុំ! សូមបន្តតាមដានបណ្ដាញសង្គមរបស់ធនាគារ កាណាឌីយ៉ា ដើម្បីទទួលបានដំណឹងពីការផ្តល់​ជូនពិសេសៗជាច្រើនទៀត។

Congratulations to the customers who won cash back for receiving money overseas via MoneyGram of Canadia Bank!

We sincerely appreciate your trust in our banking services. Don’t forget to follow Canadia Bank on social media for more exciting offers!

恭喜通过加华银行 MoneyGram 收款海外现金返还奖金的客户!

我行真诚感谢您对我行服务的信任。请在社交媒体上关注加华银行,获取更多优惠!

Canadia Bank

31 Oct, 12:06


បង្កើនទំនុកចិត្តជាមួយដៃគូពាណិជ្ជកម្មរបស់អ្នកទាំងក្នុង និងក្រៅប្រទេស ជាមួយសេវាលិខិតធានា របស់ធនាគារ កាណាឌីយ៉ា!
សេវាលិខិតធានារបស់យើងផ្ដល់ជូនកម្រៃសេវាប្រកួតប្រជែង និងលក្ខខណ្ឌដែលមានភាពបត់បែនតាមស្ថានភាពអាជីវកម្ម ដើម្បីភាពងាយស្រួលក្នុងការផ្តល់ទំនុកចិត្តដល់ដៃគូពាណិជ្ជកម្មរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ 071 273 8333 / 071 661 7333 ដើម្បីពិភាក្សាតម្រូវការអាជីវកម្មរបស់អ្នក។

Strengthen your relationship and partnership with your domestic and international partners with Canadia Bank’s Bank Guarantee service!
Our Bank Guarantee service offers competitive fees and flexible conditions, fostering trust and confidence among your business associates. For more information, please contact 071 273 8333 / 071 661 7333 to discuss your business needs.

通过加华银行的银行担保服务,加强您与国内外合作伙伴的关系!
我们的银行担保服务提供有竞争力的费用和灵活的条件,在您的业务伙伴之间建立信任和信心。欲了解更多信息,请致电 071 273 8333 / 071 661 7333 讨论您的业务需求。

Canadia Bank

31 Oct, 10:00


បន្តរីករាយជាមួយប្រូម៉ូសិនឥតគិតថ្លៃសេវាទទួលប្រាក់ សម្រាប់ការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT!
អ្នកអាចទទួលការផ្ទេរប្រាក់ពីសាច់ញាតិ ឬដៃគូអាជីវកម្មជុំវិញពិភពលោក មកកាន់ប្រទេសកម្ពុជាតាមរយៈ ប្រព័ន្ធ SWIFT របស់ធនាគារ កាណាឌីយ៉ា ដោយមិនបាច់អស់ថ្លៃសេវាទទួលប្រាក់។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024។

Continue to enjoy receiving money via SWIFT with FREE remittance fee!
You can receive transfers from your family and business partners around the world to Cambodia via Canadia Bank's SWIFT​ free of remittance fee. From now until December 31st, 2024.

继续享受通过 SWIFT 收款并免收汇款费!
您可以通过加华银行的 SWIFT 接收来自世界各地的家人与商业伙伴向柬埔寨的汇款,无需支付汇款费。即日起至 2024 年 12 月 31 日。

Canadia Bank

30 Oct, 10:00


🎉 អបអរសាទរដល់អ្នកឈ្នះរង្វាន់កញ្ចប់ដំណើកម្សាន្តទៅប្រទេសជប៉ុន កាបូបដាក់កាតម៉ាកល្បី និងកញ្ចប់ពិនិត្យសុខភាពពីប្រូម៉ូសិនរបស់ប័ណ្ណ Canadia Mastercard Contactless Credit Card។ 🌟

ប្រសិនបើអ្នកមិនទាន់បានទទួលរង្វាន់របស់អ្នកនៅឡើយទេ សូមទាក់ទងមកយើងខ្ញុំតាមរយៈទំព័រ Facebook ផ្លូបការរបស់ធនាគារ កាណាឌីយ៉ា យ៉ាងយូរបំផុតត្រឹមថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2024 បើមិនដូច្នោះទេ រង្វាន់នឹងត្រូវចាត់ទុកជាអសារបង់។

🎉 Congratulations to the winners of the Japan Trip package, Premium Cardholders, and Health Check-up package at Intercare Hospital from our Canadia Mastercard Contactless Credit Card Promotion! 🌟

If you haven't claimed your prize yet, please contact us through our Facebook page by not later than November 12, 2024, or it will be disregarded.

🎉 恭喜加华银行万事达卡非接触式信用卡优惠活动的日本旅行套餐、高级持卡人和 Intercare 医院健康检查套餐的获奖者!🌟

如果您尚未获取礼品,请在 2024 年 11 月 12 日之前 通过我们的 Facebook 页面与我们联系,否则将不予受理。

Canadia Bank

30 Oct, 06:29


កម្មវិធីឥណទាន SME CARE នៃធនាគារ កាណាឌីយ៉ា ជាជម្រើសដ៏សាកសមបំផុតក្នុងការស្នើសុំឥណទានសម្រាប់ពង្រីកអាជីវកម្ម ឬ ស្នើសុំផ្ទេរឥណទានអាជីវកម្មពីស្ថាប័នផ្សេង ជាមួយអត្រាការប្រាក់ទាបត្រឹមតែ ៧.៥% ក្នុងមួយឆ្នាំ។ អ្វីដែលកាន់តែជាពិសេសទៀតនោះគឺ លោកអ្នកអាចស្នើសុំបានច្រើនជាងមុន រហូតដល់ ១០០% នៃតម្លៃទ្រព្យធានា ជាមួយរយៈពេលឥណទានវែងរហូតដល់ ១២០ខែ និងមានលក្ខខណ្ឌងាយស្រួល។
រួសរាន់ឡើង! ទាក់ទងមកកាន់ភ្នាក់ងារយើងដើម្បីស្នើសុំឥឡូវនេះតាមរយៈ ០២៣ ៨៦៨ ២២២។

Canadia Bank's SME CARE program is the optimal choice for expanding your business or refinancing an existing loan from another institution, with the interest rate of just from 7.5% per annum. Furthermore, you have the flexibility to borrow up to 100% of the collateral value, coupled with a generous loan term of up to 120 months and uncomplicated terms and conditions.
Don't delay! contact us to apply for SME CARE Program today via 023 868 222.

加华银行的 SME CARE 计划是扩大业务或为其他机构的现有贷款再融资的最佳选择,年利率仅为 7.5%。此外,您可以灵活地借入高达抵押品价值 100% 的贷款,加上长达 120 个月的慷慨贷款期限和简单的条款与条件。
不要等!立即致电 023 868 222 联系我们申请 SME CARE 计划。

Canadia Bank

30 Oct, 02:41


នាថ្ងៃទី 26 ខែតុលា ឆ្នាំ 2024 ធនាគារ កាណាឌីយ៉ា បានរៀបចំសិក្ខាសាលាពិសេសមួយសម្រាប់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាមួយវត្តមានដ៏ខ្ពង់ខ្ពស់របស់សាកលវិទ្យាធិការរង លោក Stephen Paterson និងសាស្ត្រាចារ្យ។ យើងបានចូលរួមចែករំលែកការយល់ដឹងសំខាន់ៗអំពីសេវាធនាគារបែបឌីជីថល ការទូទាត់តាមប័ណ្ណ និងការផ្ទេរប្រាក់អន្តរជាតិ ដែលជំរុញឱ្យមានការខិតខំឈ្វេងយល់ និងភាពច្នៃប្រឌិតក្នុងចំណោមយុវជនដែលជាសហគ្រិន និងអ្នកដឹកនាំនាពេលអនាគត។ 🌟

On October 26, 2024, Canadia Bank hosted an inspiring workshop for National University of Management (NUM) students, honored by the presence of Vice Rector Mr. Stephen Paterson and lecturer. Together, we shared valuable insights into digital banking, card payment innovations, and international remittances, sparking curiosity and innovation in future entrepreneurs and leaders. 🌟

2024 年 10 月 26 日,加华银行为​ ​National University of Management (NUM) 的学生举办了一场鼓舞人心的研讨会,副校长 Stephen Paterson 先生和讲师出席了此次研讨会。我们一起分享了关于数字银行、信用卡支付创新和国际汇款的宝贵见解,激发了未来企业家和领导者的好奇心和创新精神。🌟

Canadia Bank

29 Oct, 05:16


ដំណឹង​ល្អ​សម្រាប់​អតិថិជន​ធនាគារ​ កាណាឌីយ៉ា នៅក្រុងព្រះសីហនុ! 🚗💨 ឥឡូវនេះអ្នកអាចមកទទួលយកឧបករណ៍ OBU របស់អ្នកបានយ៉ាងងាយស្រួលនៅសាខាធនាគារ កាណាឌីយ៉ា ក្រុងព្រះសីហនុ។ ស្នើសុំឧបករណ៍ OBU របស់អ្នកនៅថ្ងៃនេះ និងរីករាយជាមួយការធ្វើដំណើរតាមគន្លង ETC នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

Great news for Canadia Bank customers in Sihanoukville! 🚗💨 Now, you can easily pick up your OBU device right at the Canadia Bank Sihanoukville branch. Request your OBU device today and enjoy the convenience of driving through the ETC lanes on the Phnom Penh-Sihanoukville Expressway. Terms and conditions apply.

西哈努克加华银行客户的好消息!🚗💨现在,您可以在西哈努克加华银行分行轻松领取 OBU 设备。立即申请您的 OBU 设备,享受在金边-西哈努克高速公路上 通过 ETC 车道的便利。条款与条件适用。

Canadia Bank

29 Oct, 01:00


សូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសរំឭកខួបទី ២០ នៃព្រះរាជពិធីគ្រងរាជសម្បត្តិ! សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រខ្មែរ។

Canadia Bank would like to extend our best wishes to His Majesty King Norodom Sihamoni on the 20th anniversary of his ascending to the throne. May his Majesty be blessed with good health, longevity, and prosperity.

加华银行向诺罗敦·西哈莫尼国王陛下登基20 周年致以祝福,愿国王陛下身体健康,万寿无疆!

Canadia Bank

28 Oct, 07:59


អតិថិជនជាទីគោរព
យើង​ខ្ញុំសូមជម្រាបជូនអំ​ពី​ករណី​ឆបាកក្លែង​បន្លំ​អត្តសញ្ញាណចេញពី​គណនី និងគ្រុបតេលេក្រាមក្លែងក្លាយ ​ដែលកំពុងក្លែងបន្លំអត្តសញ្ញាណ​​លោកអ្នក​ឧកញ៉ាបណ្ឌិត ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា។ គណនីក្លែងក្លាយទាំងនេះមានឈ្មោះ "@pungkheavsee," "@pungkheavseee" និង "@pungkheavseeee" កំពុងប្រើប្រាស់រូបភាព និងឈ្មោះរបស់លោកអ្នក​ឧកញ៉ាដើម្បីបោកបញ្ឆោតសមាជិកខ្លួន។

សូមជ្រាបថា ធនាគារ កាណាឌីយ៉ា និងប្រធានក្រុមប្រឹក្សាភិបាលរបស់យើង មិនមានការពាក់ព័ន្ធជាមួយគណនីក្លែងក្លាយខាងលើ ឬគ្រុបជួញដូររូបិយប័ណ្ណគ្រីបតូណាមួយនៅលើតេលេក្រាមឡើយ។ ឆានែលតេលេក្រាមផ្លូវការតែមួយគត់របស់យើងគឺ "Canadia Bank" ដែលមានសញ្ញាធីកពណ៌ខៀវ។

យើងខ្ញុំសូមលើកទឹកចិត្តឱ្យអតិថិជនទាំងអស់រក្សាការប្រុងប្រយ័ត្ន និងសូមរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យណាមួយ។ ប្រសិនបើអ្នកជួបប្រទះសកម្មភាពក្លែងបន្លំទាំងនេះ សូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសេវាកម្មអតិថិជនរបស់យើង (023 868 222) សម្រាប់ជំនួយបន្ថែម។

Dear Valued Customers,
We want to alert you to a recent case of identity fraud involving fake Telegram accounts and group that are impersonating our Chairman, Lok Neak Okhna Dr. Pung Kheav Se. These accounts, with usernames "@pungkheavsee," "@pungkheavseee," and "@pungkheavseeee," are using his images and name to mislead individuals.

Please note that Canadia Bank nor our Chairman has no association with these fraudulent accounts or any cryptocurrency trading groups on Telegram. Our only official Telegram channel is "Canadia Bank," which is verified with a blue checkmark.

We encourage you to remain vigilant and report any suspicious activity. If you encounter any fraudulent activity, kindly contact our Customer Service Center at 023 868 222.

尊敬的加华银行广大客户,
我们在此提醒您请注意最近发生了冒充加华银行董事长方侨生大公爵的Telegram账户诈欺事件。以下Telegram用户名“@pungkheavsee”、“@pungkheavseee”和“@pungkheavseeee”为冒充的Telegram账号,并且还使用了方侨生董事长的图像和姓名来进行诈骗。

以上Telegram账户或加密货币交易团体与加华银行和方侨生董事长无任何关系。我们宣布加华银行唯一的官方Telegram频道是带有蓝色复选标记的“Canadia Bank”字样。

请各位加华银行客户保持警惕并报告任何可疑活动。如果您遇到任何欺诈行为,请联系我们的客户服务中心:023 868 222,以获得进一步帮助。

Canadia Bank

28 Oct, 06:11


🌍✈️ តើអ្នកជាពលករ និងសិក្ខាកាមកំពុងត្រៀមខ្លួនចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស កូរ៉េខាងត្បូង ជប៉ុន និងថៃមែនទេ?
ធនាគារ កាណាឌីយ៉ា សូមណែនាំឥណទានពលករ ដែលផ្ដល់ជូនចំនួនទឹកប្រាក់កម្ចីរហូតដល់ 20,000,000 រៀល ជាមួយលក្ខខណ្ឌងាយៗ និងអត្រាការប្រាក់ទាប ដើម្បីជួយរ៉ាប់រងការចំណាយសំខាន់ៗដែលអ្នកត្រូវការ។
ស្នើសុំឥណទានពលករនៅសាខាធនាគារ កាណាឌីយ៉ា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកលេខ 071 676 0333។

🌍✈️ Are you a migrant worker or trainee ready to take your next big step to South Korea, Japan and Thailand?
Canadia Bank would like to introduce Personal Loan for Migrant Workers and Trainees that provides up to KHR 20,000,000 with flexible repayment terms and competitive interest rates to help cover essential expense you need.
Apply for our loan today at your nearest Canadia Bank branch or call us at 071 676 0333.

🌍✈️ 您是否工人或实习生,准备出国前往 韩国、日本和泰国吗?
加华银行将为工人和实习生推出个人贷款,最高贷款额为 20,000,000 柬币瑞尔,还款条件非常灵活,利率具有竞争力,可帮助支付您所需的费用。
立即前往离您附近的加华银行分行申请贷款,或致电 071 676 0333 联系我们。

Canadia Bank

28 Oct, 03:20


ធនាគារ កាណាឌីយ៉ា ក.អ ទីស្នាក់ការកណ្តាល និងគ្រប់សាខាទាំងអស់នឹងបិទប្រតិបត្តិការក្នុង ព្រះរាជពិធីគ្រងរាជ្យសម្បត្តិរបស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ យើងខ្ញុំនឹងបើកប្រតិបត្តិការឡើងវិញនៅ ថ្ងៃទី៣០ ​ខែតុលា ឆ្នាំ២០២៤។

Canadia Bank Plc’s Head Office and all branches will close our operations for King Norodom Sihamoni’s Coronation Day on 29th October 2024. We will resume our operations on 30th October 2024.

加华银行总行及各分行将于2024年10月29日诺罗敦·西哈莫尼国王登基日期间暂停营业,并将于2024年10月30日起恢复正常营业。

Canadia Bank

26 Oct, 10:00


មានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ខេត្តឧត្តរមានជ័យមែនទេ?
កាន់តែចំណេញ ពី Canadia KHQR បញ្ចុះតម្លៃ ១៥% ភ្លាមៗ ដោយគ្រាន់តែធ្វើការទូទាត់ប្រាក់ជាមួយ Canadia KHQR នៅផ្ទះសំណាក់ ភ្នំពេជ្រ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

Planning to travel to Oddor Mean hey Province?
Enjoy 15% discount immediately by making payment with Canadia KHQR at Phnom Pich Guest House. Terms and conditions apply.

您是否计划前往奥多棉芷省?
在 Phnom Pich 宾馆使用 加华银行KHQR 付款 即可享受 15% 折扣。条款与条件适用。

Canadia Bank

25 Oct, 10:04


គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ កាណាឌីយ៉ា មានទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ក្នុងជន្មាយុ៧៣ឆ្នាំ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងការចូលរួមអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះទៅកាន់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ឯកឧត្តម និង សូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

The management and staff of Canadia Bank are deeply saddened to learn of the passing of H.E. Chea Chanto, Member of Parliament for Kampong Thom Province, and the Honorary Governor of the National Bank of Cambodia.

We are deeply grateful for His Excellency's remarkable contributions to the development of Cambodia's banking and financial sector. Our heartfelt condolences go out to his family and loved ones during this difficult time. We dedicate our prayers for his soul to rest in peace.

加华银行管理层及全体职员对柬埔寨磅同省国会议员、柬埔寨国家银行名誉行长 谢占都 阁下逝世表示沉痛悼念和深切缅怀,并对其家人表示深切慰问。

我们由衷感谢谢占都阁下多年来为柬埔寨银行与金融业发展做出的卓越贡献。
我们在此沉痛哀悼谢占都阁下,谨此悼文,共寄哀思。
Chea Chanto阁下千古!

Canadia Bank

25 Oct, 05:00


ធ្វើដំណើរទៅក្រៅប្រទេស ដោយមិនចាំបាច់ប្តូរប្រាក់ ងាយស្រួលតែម្ដង! ✈️🇰🇭🇻🇳
ឥឡូវនេះ អ្នកប្រើប្រាស់ Canadia Bank App អាចទូទាត់ទំនិញយ៉ាងងាយស្រួលនៅប្រទេសវៀតណាម ជាមួយគណនីប្រាក់រៀលរបស់លោកអ្នក។

ងាយៗ ឥតគិតថ្លៃសេវា គ្រាន់តែស្កេន QR នៅតាមបណ្ដាអាជីវករដែលមានស្លាកសញ្ញា VietQR នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.canadiabank.com.kh/digital/canadia-bank-mb-app
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Traveling abroad without the hassle of exchanging money! ✈️🇰🇭🇻🇳
Canadia Bank App users can now conveniently make payments when travelling in Vietnam.

Simply scan VietQR at various merchants across Vietnam, FREE of charge. For more information, please visit: (link above)
*Terms and conditions apply

出国旅行时无需兑换货币!✈️🇰🇭🇻🇳
加华银行 App 用户 现在可以在越南旅行时方便地付款。

只需在越南各地的商家扫描 VietQR 即可,免手续费费。欲了解更多信息,请访问:(上述链接)
*条款与条件适用

Canadia Bank

24 Oct, 03:54


កាលពីពេលថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានរៀបចំសិក្ខាសាលាមួយជាមួយវត្តមានរបស់និស្សិតមកពីអុីអិលធី អេឌ្យូខេសិន និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដោយផ្តោតលើសារៈសំខាន់នៃការសន្សំប្រាក់ ធ្វើផែនការហិរញ្ញវត្ថុដ៏ឆ្លាតវៃ និងវិធីការពារខ្លួនពីការឆបោកតាមអនឡាញ។ 💡📊 សិក្ខាសាលានេះបានបង្ហាញឲ្យឃើញពីការខិតខំយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មពីសំណាក់យុវជនដែលចូលរួមទាំងអស់! នេះ​ជា​ការជម្រុញ និងគាំទ្រដល់យុវជនជំនាន់​ក្រោយ​ឱ្យ​ឈ្វេងយល់អំពីចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បន្តិចម្ដងៗ។ 💰

Recently, Canadia Bank has hosted an insightful workshop with students from ELT Education and Asia Euro University, focusing on the importance of savings, smart financial planning, and safeguarding against online scams. 💡📊 It was inspiring to see these young minds actively learning and engaging! Here’s to empowering the next generation to be financially wise, step by step. 💰

最近,加华银行与 ELT Education 和亚欧大学的学生举办了一场富有洞察力的研讨会,重点讨论了储蓄、明智的财务规划和防范网络诈骗的重要性。💡📊 看到这些年轻人积极学习和参与,真是令人鼓舞!让我们一步步帮助下一代掌握财务智慧。💰