Politico360

@politico360kh


Politico360 is a platform to share political and situation analysts locally and internationally. March 2021

Politico360

22 Oct, 12:02


World News Now:_

១. លោក Putin ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៅរុស្ស៊ី ខណៈសង្រ្គាម កំពុងបន្តនៅអ៊ុយក្រែន។ Reuters

២. កូរ៉េខាងត្បូង អាចនឹងពិចារណាផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ជុំវិញទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ី។ Reuters

៣. ក្រុម Hezbollah បានបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងទឹកដីអ៊ីស្រាអែល ខណៈសហរដ្ឋអាមេរិក បន្តស្វែងរកបទឈប់បាញ់។ CNA

៤. ចិន-ឥណ្ឌា ប្តេជ្ញាដោះស្រាយជម្លោះព្រំដែន និងពង្រឹងទំនាក់ទំនងការទូត និងយោធា។ RT

៥. លោក Zelenskyy៖ សហរដ្ឋអាមេរិក កំពុងរៀបចំកញ្ចប់ជំនួយផ្តល់ហិរញ្ញប្បទាន ដើម្បីផលិតយន្តហោះគ្មានមនុស្សបើកដល់អ៊ុយក្រែន។ Reuters

#IntNews @Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

22 Oct, 09:56


គណបក្សហ៊្វុនស៊ិនប៉ិចអបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤)។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ បានចាក់គ្រឹះសម្រាប់សន្តិភាព ការបង្រួបបង្រួមជាតិ និងស្ថិរភាពនៅកម្ពុជា បន្ទាប់ពីជម្លោះដ៏រាំរ៉ៃជាច្រើនឆ្នាំ ដែលបានបំផ្លាញប្រទេស និងបន្សល់ទុកនៅសោនាដកម្មយ៉ាងសោកសង្រេងរកទីបំផុតគ្មាន។

📰 Join Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

22 Oct, 09:02


Paetongtarn មិនបារម្ភពីការស៊ើបអង្កេតលើបក្សភឿថៃ

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយថា លោកស្រីមិនព្រួយបារម្ភអំពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ EC ស៊ើបអង្កេតគណបក្សភឿថៃ និងដៃគូចម្រុះ ចំនួន៦ របស់ខ្លួន ជុំវិញការចោទប្រកាន់ដែលថា ឪពុករបស់លោកស្រី «គ្រប់គ្រង» រដ្ឋាភិបាល នេះបើតាមកាសែត The Nation កាលពីថ្ងៃចន្ទ។

🎥: https://youtu.be/blshlpTWCpo

#IntNews @Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

22 Oct, 08:31


World News Now:_

១. កងទ័ពអ៊ីស្រាអែល៖ ប្រធានទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រុម Hezbollah ត្រូវបានសម្លាប់នៅស៊ីរី។ CNA

២. កងកម្លាំងអ៊ីស្រាអែល បន្តការវាយឆ្មក់ នៅតំបន់ហ្គាហ្សា ភាគខាងជើង។ CNA

៣. អូស្ត្រាលី នឹងទិញមីស៊ីលទំនើបរបស់អាមេរិក ក្នុងកិច្ចព្រមព្រៀង តម្លៃ ៤,៧ ពាន់លានដុល្លារ។ CNA

៤. អង្គការសហប្រជាជាតិ បានអំពាវនាវដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី ជួយសង្គ្រោះទូកដែលផ្ទុកដោយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ ១០០ នាក់ ពីឆ្នេរសមុទ្រភាគខាងលិច។ CNA

៥. តំណាងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បដិសេធថា ប្រទេសខ្លួន មិនបានបញ្ជូនកងទ័ពទៅរុស្ស៊ី។ CNA

#IntNews @Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

22 Oct, 08:04


មេដឹកនាំកំពូលវៀតណាមជំរុញការបង្ក្រាបអំពើពុករលួយ

លោក To Lam អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមបានប្រាប់សភា កាលពីថ្ងៃច័ន្ទ អំពីការបន្តជុំវិញយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ក៏ប៉ុន្តែ អ្នកវិភាគនិយាយថា វិធានការនេះ ត្រូវបានប្រើប្រាស់ សម្រាប់ការប្រជែង ផ្ទៃក្នុង។ AFP

🎥: https://youtu.be/7OSNoq1aTmI

#IntNews @Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

22 Oct, 07:42


រដ្ឋមន្ត្រីមហាផ្ទៃណែនាំឱ្យក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងមហាផ្ទៃបន្តរក្សាស្ថានភាពល្អ និងរិះរកវិធីសាស្រ្តថ្មីៗដើម្បីពង្រឹងការងារ

អានបន្ត
https://ams.page/c/1160070

📰 Join Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

22 Oct, 06:57


មេដឹកនាំគណបក្សធម្មាធិបតេយ្យ៖ សម្តេចព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គសំខាន់នាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស

អានបន្ត
https://ams.page/c/1160035

📰 Join Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

22 Oct, 05:33


គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅតាមឃុំ សង្កាត់ បានប​ញ្ច​​ប់ដោយជោគជ័យ

អានបន្ត
https://ams.page/c/1160004

📰 Join Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

22 Oct, 04:01


រឿងក្រៅឆាកនៃកិច្ចប្រជុំកំពូលអាស៊ាន៖ រឿងថ្មីលើទឹកដីឡាវ

លេចមុខមេដឹកនាំថ្មី៤រូប៖
នាយករដ្ឋមន្រ្តីទាំងបួនរួមមាន៖ លោក Shigeru Shiba (ជប៉ុន), លោក Christopher Luxon (នូវ៉ែលសេឡង់), លោក Lawrence Wong (សិង្ហបុរី វ័យ៥១ឆ្នាំ), និងលោកស្រី Paetongtarn Shinawatra (ថៃ វ័យ៣៧ឆ្នាំ)។

លោកស្រី Paetongtarn ជាមេដឹកនាំវ័យក្មេងជាងគេ ជាស្រ្តីតែម្នាក់គត់ ហើយក៏ជាអ្នកឌីជីថលនិយមដ៏ទាន់សម័យ។ មានតែលោកស្រីម្នាក់គត់ ដែលប្រើ Ipad អានបទអន្តរាគម នៅពេលដែលមេដឹកនាំដទៃទៀត អានលើក្រដាសធម្មតា។

ឥឡូវបែរមកនិយាយអំពីខ្លឹមសារនៃកិច្ចប្រជុំវិញម្តង រឿងដែលក្តៅជាងគេ គឺបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ជម្លោះនៅមជ្ឈិមបូព៌ា និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ មិនខុសពីកិច្ចប្រជុំប៉ុន្មានឆ្នាំចុងក្រោយនោះឡើយ មីយ៉ាន់ម៉ា រុស្ស៊ី និងចិន ត្រូវបានគេព្រួតគ្នាសំពងយ៉ាងចាស់ដៃ ហើយជានិច្ចកាល រុស្ស៊ី និងចិន តែងវេចសម្ពាយគម្ពីរពាក្យពេចន៍មកពីនាយ ដើម្បីទុកតតាំងជាមួយលោកខាងលិច ដែលមានអាម៉េរិក កាណាដា អូស្រ្តាលី និងជប៉ុន ជាដើមដែលតែងប្រើពាក្យខ្លាំងៗ និងធ្ងន់ទៅលើរុស្ស៊ីនិងចិន។

✍🏻Puy Kea
📸Online
📚 https://www.facebook.com/share/p/cq11YFpJ4Tc4WDQx/?mibextid=WC7FNe

#aseansummit2024 @Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

22 Oct, 03:03


World News Now:_

១. តម្លៃមាស $2,725/អោន, តម្លៃប្រេង WTI $70/ប៉ារែល, និងតម្លៃប្រេង Brent $74/ប៉ារែល នៅលេីទីផ្សារ CFX

២. ហ្គាហ្សា៖ មន្ទីរពេទ្យ ត្រូវរងការបាញ់ប្រហារ ខណៈកងកម្លាំងអ៊ីស្រាអែល បង្កើនប្រតិបត្តិការកាន់តែខ្លាំង នៅភាគខាងជើង។ Reuters

៣. ឥណ្ឌា៖ មនុស្សប្រាំពីរនាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ ក្នុងតំបន់ Kashmir។ RT

៤. កូរ៉េខាងត្បូង អំពាវនាវឱ្យដកទ័ពកូរ៉េខាងជើង ដែលមាននៅរុស្ស៊ី។ AP

៥. លោក Blinken ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាជាលើកទី១១ ចាប់តាំងពីសង្រ្គាមហ្កាហ្សាចាប់ផ្ដើម។ AP

#IntNews @Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

21 Oct, 14:53


ព័ត៌មានសំខាន់ៗប្រចាំថ្ងៃទី២១ ខែតុលា៖

១. សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាផ្ញើសារលិខិតអបអរសាទរឯកឧត្តម លឿង គឿង (Luong Cuong) ដែលទើបជាប់ឆ្នោតជា ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ អាន

២. រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជប៉ុន ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ អាន

៣. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរនៅជប៉ុនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារព្រំដែន និងអធិបតេយ្យភាពរបស់កម្ពុជា។ អាន

៤. AVI Voice: បច្ចុប្បន្នភាព និងការស្វែងយល់អំពីការផ្លាស់ប្ដូរពី The QUAD ទៅជា The SQUAD។ មើល

៥. អន្តរជាតិ៖ អាមេរិកផ្តល់រង្វាន់ ១០លានដុល្លារដល់អ្នករកឃើញព័ត៌មានរុស្ស៊ីជ្រៀតជ្រែកការបោះឆ្នោត។
មើល

៦. អន្តរជាតិ៖ វៀតណាមចាប់ផ្តើមជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃនេះ។ មើល

៧. អន្តរជាតិ៖ រុស្ស៊ីឆ្លៀតបញ្ជូននាវាចម្បាំងទៅធ្វើសមយុទ្ធនៅមីយ៉ាន់ម៉ា ទោះជាប់ដៃប្រយុទ្ធនៅអ៊ុយក្រែន។ មើល

៨. អន្តរជាតិ៖ នាវាចម្បាំងអាមេរិក និងកាណាដា ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយពីចិន បានធ្វើសមយុទ្ធយោធាជុំវិញតំបន់នេះ។ អាន

៩. អន្តរជាតិ៖ បារាំង ប្តេជ្ញាបណ្តុះបណ្តាលកងទ័ព បន្ថែមទៀតនៅលើទឹកដីអ៊ុយក្រែន។ អាន

១០. អន្តរជាតិ៖ លោក Putin កោតសរសើរទំហំពាណិជ្ជកម្មរវាង រុស្ស៊ី-អារ៉ាប់រួម ក្នុងភាពជាដៃគូមនុស្សធម៌។ អាន

#DailyBrief @Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

21 Oct, 12:44


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាផ្ញើសារលិខិតអបអរសាទរឯកឧត្តម លឿង គឿង (Luong Cuong) ដែលទើបជាប់ឆ្នោតជា ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

📰 Join Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

21 Oct, 12:01


World News Now:_

១. បារាំង នឹងបញ្ជូនកាំភ្លើងបន្ថែមទៀត ឱ្យទៅអ៊ុយក្រែន ដោយប្រើថវិកាដែលបនពីការបង្កកពីទ្រព្យសម្បត្តិរបស់រុស្ស៊ី។ RT

២. ប្រមុខមន្ទីរបញ្ចកោណ មិនអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ។ RT

៣. កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ថ្កោលទោស អ៊ីស្រាអែលចំពោះការវាយប្រហារប៉មយាមការពារនៅទីតាំងរបស់ខ្លួន។ RT

៤. សហភាពអឺរ៉ុប អាចនឹងរៀបចំផែនការ រក្សាសន្តិភាពនៅអ៊ុយក្រែន ក្រោយជម្លោះ។ RT

៥. វៀតណាម នឹងតែងតាំងឧត្តមសេនីយចេញពីកងទ័ព ជាប្រធានាធិបតីថ្មី។ AP

#IntNews @Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

21 Oct, 11:14


រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជប៉ុន ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ

អានបន្ត
https://ams.page/c/1159805

📰 Join Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

21 Oct, 10:31


រុស្ស៊ីឆ្លៀតបញ្ជូននាវាចម្បាំងទៅធ្វើសមយុទ្ធនៅមីយ៉ាន់ម៉ា ទោះជាប់ដៃប្រយុទ្ធនៅអ៊ុយក្រែន

ណៃពិដោ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះរាយការណ៍ថា នាវាកងទ័ពជើងទឹករុស្ស៊ីមួយក្រុម ធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយសារសង្រ្គាមហើយ ដើម្បីចូលរួមសមយុទ្ធដែនសមុទ្រជាមួយកងទ័ពជើងទឹករបស់របបយោធា។ AFP

🎥: https://youtu.be/mfalbx5Wtdc

#IntNews @Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

21 Oct, 10:04


វៀតណាមចាប់ផ្តើមជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃនេះ

មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយថា សភាជាតិរបស់ប្រទេសវៀតណាមចាប់ផ្តើមដំណើរការជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី២១ ខែតុលានេះ បន្ទាប់ពីការផ្លាស់ប្តូរអ្នកដឹកនាំ ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យរដ្ឋកុម្មុយនិស្ត មួយនេះ ធ្លាក់ចូលទៅក្នុងរយៈពេលមិនធម្មតា នៃចលាចលនយោបាយ។ AFP

🎥: https://youtu.be/FwHedRjyQb8

#IntNews @Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

21 Oct, 09:31


អាមេរិកផ្តល់រង្វាន់ ១០លានដុល្លារដល់អ្នករកឃើញព័ត៌មានរុស្ស៊ីជ្រៀតជ្រែកការបោះឆ្នោត

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ១០លានដុល្លារ សម្រាប់ជនបរទេស ឬអង្គភាពទាំងឡាយណាដែលអាចរកឃើញថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតអាមេរិក។ AFP

🎥: https://youtu.be/B4MC-_bzwBM

#IntNews @Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

Politico360

21 Oct, 08:56


ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរនៅជប៉ុនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារព្រំដែន និងអធិបតេយ្យភាពរបស់កម្ពុជា

អានបន្ត
https://ams.page/c/1159757

📰 Join Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook

7,368

subscribers

13,401

photos

2,325

videos