ព័ត៌មានឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន

@ppsmnews


@ppsmnews

ព័ត៌មានឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន

20 Oct, 14:47


សូមរាយការណ៍  !  ទទក ៥ ល្ងាចស្អែកលេខ៨និងITV ផ្សាយម៉ោង៧ ព្រឹកស្អែក  ចំណែកអប្សរាផ្សាយម៉ោង ១២ថ្ងៃត្រង់ស្អែក។  សូមអរគុណ។

ព័ត៌មានឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន

19 Oct, 11:32


ពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភីបញ្ចប់ការសិក្សាកម្រិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៃសាកលវិទ្យាល័យអង្គរខេមរា
ខេត្តកំពត៖ នាព្រឹកថ្ងៃ សៅរ៍ ២រោច ខែអស្សុជ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤ នៅសាលសន្និសិទបូកគោ ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលកំពត និងជាប្រធានគណៈកម្មាធិការអង្គេតបោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភាជាតិ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៃសាកលវិទ្យាល័យអង្គរខេមរា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្នុង ជួររាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អស់លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត  សាកលវិទ្យាធិការ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ លោក លោកស្រី និងសិស្សនិស្សិតទាំងអស់សរុបប្រមាណ ១,៣០០នាក់។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន បានចូលរួមអបអរសាទរចំពោះសិស្សនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅថ្ងៃនេះ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យនៃសាកលវិទ្យាល័យអង្គរខេមរា ក្នុងការសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ទាំងការបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព ចំណេះដឹង និងសីលធម៌ខ្ពស់  ។ ឯកឧត្តមបានបន្តទៀតថាទាំងការអភិវឌ្ឍកម្មវិធីសិក្សាដោយផ្តោតលើការអនុវត្តការងារជាក់ស្តែង  និងបានលើកឡើងពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត AI ក្នុងការសិក្សារៀនសូត្រ ដូចជាការឆ្លើយតបទៅតាមតម្រូវការរបស់សិស្សនីមួយៗ និងចំណង់ចំណូលចិត្តផ្សេងៗគ្នារបស់សិស្ស។ ក្រៅពីនេះ បញ្ញាសិប្បនិម្មិត ក៏អាចប្រើប្រាស់សម្រាប់ជួយគាំទ្រសាស្ត្រាចារ្យ អាចរៀបចំជាប្រព័ន្ធធ្វើតេស្ត ប្រព័ន្ធវាយតម្លៃការសិក្សាដែលមានលក្ខណៈស្វ័យប្រវត្តិ ជួយកាត់បន្ថយការងាររបស់គ្រូបង្រៀន ដើម្បីឱ្យគ្រូបង្រៀនផ្តោតលើការជួយគាំទ្រ និងទំនាក់ទំនងជាមួយសិស្សផ្ទាល់ទៅតាមស្ថានភាពជាក់ស្តែង ឆ្ពោះទៅរកការសិក្សាពេញមួយជីវិត ក្នុងយុគសម័យថ្មី។
ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ថា ការទទួលបានសញ្ញាបត្រនាថ្ងៃនេះគឺមិនទាន់គ្រប់គ្រាន់ទេសម្រាប់ជីវិតនៃការសិក្សារបស់សិស្សនិស្សិត គឺត្រូវបន្តសិក្សារៀនសូត្របន្ថែមនៅកម្រិតសិក្សា និងនៅកន្លែងការងារបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ពោលគឺត្រូវបន្តរៀនសូត្រពេញមួយជីវិត ឬក៏អាចនិយាយម្យ៉ាងទៀតថាគ្មានទេទីបញ្ចប់នៃការសិក្សា។ ឯកឧត្ដមបណ្ឌិត បានចូលរួមអបអរសាទរជាមួយសិស្សនិស្សិតជ័យលាភីទាំង ២៥០ នាក់ និងសូមឱ្យបន្តបណ្តុះបណ្តាលធនធានមនុស្សទាំងអស់គ្នាចូលរួមបន្តលើកស្ទួយគុណភាពវិស័យអប់រំ ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល  ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា  ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានអញ្ជើញចែកជូនថវិកាដល់និស្សិតជ័យលាភី ម្នាក់ៗថវិកា ៥០,០០០រៀល និស្សិតសកលវិទ្យាល័យ អង្គរខេមរា ៣៥០នាក់ ម្នាក់ៗ ៥០,០០០រៀល គរុសិស្សជំនាន់ទី៤០ ៣៦ នាក់ ម្នាក់ៗ ៥០,០០០រៀលផងដែរ៕