នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

@ddc_gda_moi


នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

22 Oct, 10:05


ទីស្ដីការគណៈរដ្ឋមន្រ្តី៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤

លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃនិងសហការី បានអមដំណើរឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម លោកជំទាវអគ្គលេខាធិការរង អគ្គនាយក និងប្រធាននាយកដ្ឋាន ព្រមទាំង ក្រុមការងារពាក់ព័ន្ធសរុបប្រមាណ២២រូប ស្រី ៣រូប។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងកែសម្រួលលើខ្លឹមសារសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លេខកូដសម្គាល់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មុននឹងធ្វើសេចក្ដីរាយការណ៍ និងដាក់សេចក្ដីព្រាងអនុក្រឹត្យជូនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់។

https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

22 Oct, 05:16


ក្រុមប្រឹក្សាអ្នកច្បាប់ជូនដំណឹងស្តីពីការជ្រើសរើសអ្នកជំនាញការផ្នែកច្បាប់ ចំនួន២០នាក់ ដើម្បីចូលបំពេញការងារពេញម៉ោងនៅគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

21 Oct, 07:38


តួនាទីភារកិច្ចនិងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ ដោយលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

18 Oct, 10:35


ថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤
————————————-
លោក ថន ពិសិដ្ឋ និងលោក ផល្លីពិសី បានចូលរួមសិក្ខាសាលាសហរចនា ស្តីពីការរៀបចំក្រុមការងារហិរញ្ញវត្ថុប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក ដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់។ សមាសភាពចូលរួមចំនួន២៨រូប ស្រី១២រូប។

https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

18 Oct, 09:20


ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ញ៉ាវ តង និង លោក សុខ វាសនា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលេខាធិការដ្ឋានក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃក្រោមអធិបតីភាព ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

https://t.me/ddc_gda_moi

10,877

subscribers

3,278

photos

52

videos