ព័ត៌មានមន្ត្រីរាជការ

@officer_cambodia


| ព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងមន្ត្រីរាជការ |

Contact us: 010 433 045

ព័ត៌មានមន្ត្រីរាជការ

01 Aug, 06:41


អបអរសាទរ! រាជរដ្ឋាភិបាល ចេញសារាចរ អនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ទាំងអស់ ឈប់សម្រាក ១ថ្ងៃ ក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ 🇰🇭

ព័ត៌មានមន្ត្រីរាជការ

31 Jul, 11:37


សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាពិសេស ចំនួន២៥នាក់ ដើម្បីចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

* ឈប់ទទួលពាក្យ៖ ៩ សីហា ២០២៤

ព័ត៌មានមន្ត្រីរាជការ

15 Jul, 08:58


ឱកាសល្អ! អាជ្ញាធរអគ្គិសនីកម្ពុជា ប្រកាសជ្រើសរើសបុគ្គលិក ចំនួន ៨ នាក់!
* ផុតកំណត់ទទួលពាក្យ៖ ១៥ សីហា ២០២៤

ព័ត៌មានមន្ត្រីរាជការ

12 Jul, 14:11


តែងតាំងទ្រង់ទ្រាយធំ! សម្តេចធីបតី ចេញអនុក្រឹត្យតែងតាំងមុខតំណែង ប្រធានមន្ទីរមុខងារសាធារណៈ រាជធានី ខេត្តទាំង ២៥ ចំនួន ២៥នាក់។ ៚

ព័ត៌មានមន្ត្រីរាជការ

03 Jul, 15:34


សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យតែងតាំង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ចំនួន ២ នាក់។ ៚

ព័ត៌មានមន្ត្រីរាជការ

03 Jul, 12:09


ឱកាសល្អ! ក្រសួងមុខងារសាធារណៈ ប្រកាសប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌ ចំនួន ៦ នាក់ ទៅបម្រើការនៅក្រសួងអភិវឌ្ឍន៍ជនបទ។

* ផុតកំណត់ទទួលពាក្យ៖ ០២ សីហា ២០២៤ ៚

ព័ត៌មានមន្ត្រីរាជការ

29 May, 07:12


ត្រៀមៗ ឱកាសល្អ! សាលាភូមិន្ទរដ្ឋបាល នឹងប្រឡងជ្រើសរើស សិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ដើម្បីឲ្យទៅបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់ផែនការក្របខណ្ឌ ឆ្នាំ២០២៦ និង សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ដើម្បីឲ្យទៅបម្រើការងារនៅតាមរដ្ឋបាលរាជធានី ខេត្ត សម្រាប់ផែនការក្របខណ្ឌ ឆ្នាំ២០២៧។ ៚

ព័ត៌មានមន្ត្រីរាជការ

22 Apr, 12:17


ឱកាសល្អ! ក្រសួងប្រកាសប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅបឋមសិក្សា ចំនួន ១៣៤៧ នាក់។

* អ្នកមានសញ្ញាបត្រទុតិយភូមិបាក់ឌុប អាចប្រឡងបាន។ ផុតកំណត់ទទួលពាក្យ ២២ ឧសភា ២០២៤។ ៚

ព័ត៌មានមន្ត្រីរាជការ

04 Apr, 12:05


រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ ដូចជា៖

១. មន្ទីរជំនាញ រាជធានី-ខេត្ត គ្រប់ក្រសួង
២. ស្នងការនគរបាលរាជធានី-ខេត្ត នៃក្រសួងមហាផ្ទៃ
៣. តំបន់ប្រតិបត្តិការសឹករងខេត្ត នៃក្រសួងការពារជាតិ
៤. កងរាជអាវុធហត្ថរាជធានី-ខេត្ត នៃក្រសួងការពារជាតិ។

ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤

3,129

subscribers

120

photos

3

videos