ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

@mcfanews


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
Ministry Of Culture and Fine Arts

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

22 Oct, 10:37


ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ពិភាក្សាការងារជាមួយអនុប្រធានសារមន្ទីរ Palace នៃប្រទេសចិន

ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក បានទទួលជួបពិភាក្សាការងារជាមួយលោក DU Haijiang អនុប្រធានសារមន្ទីរ Palace នៃប្រទេសចិន។ គោលបំណងសំខាន់នៃជំនួបខាងលើដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយសារមន្ទីរដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បង្កើនកិច្ចសហប្រតិបត្តិការវប្បធម៌រវាងចិន និងកម្ពុជា កាន់តែប្រសើរឡើងថែមទៀត៕

https://www.facebook.com/share/p/EJ6pqmMELVR83poY/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

22 Oct, 10:36


លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកវប្បធម៌ និងសិល្បៈ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២០ឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ។

https://www.facebook.com/share/p/tudmxDCVb9DdzSQ6/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

21 Oct, 02:00


ព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌របស់កម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍ ក៏កាន់តែខិតជិតមកដល់ សូមចូលរួមគាំទ្រទាំងអស់គ្នា ដើម្បីលើកទឹកចិត្ត និងបង្ហាញថា កម្ពុជា គឺពិតជាគោលដៅទេសចរណ៍ វប្បធម៌ ឈានមុខគេនៅអាសុី។
សៀមរាប ថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ។

https://www.facebook.com/share/v/1Wq3xdh7g2YXfy6y/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

19 Oct, 23:16


វីដេអូ ស្តីពីការយាងចេញជាលើកទី២នៃប្រតិមាវិចិត្រ ព្រះវិស្ណុផ្ទុំធ្វើពីសំរឹទ្ធ ដើម្បីទៅជួសជុលនៅប្រទេសបារាំង។

https://www.facebook.com/share/v/mZSXmUYzaS6znUwm/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

19 Oct, 13:41


សារលិខិតជូនពររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃចម្រើនជន្មាយុ គម្រប់៤៧ឆ្នាំ ឈានចូល៤៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នាពេលខាងមុខ។

https://www.facebook.com/share/c1YGGUv1VPVTVizr/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

19 Oct, 09:47


សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការធ្វើបច្ចុប្បន្នភាពបេតិកភណ្ឌស្ថិតក្នុងបញ្ជីត្រៀមបម្រុង សម្រាប់ស្នើសុំចុះជាបេតិកភណ្ឌពិភពលោក”

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោកបានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី “ការធ្វើបច្ចុប្បន្នភាពបេតិកភណ្ឌស្ថិតក្នុងបញ្ជីត្រៀមបម្រុង សម្រាប់ស្នើសុំចុះជាបេតិកភណ្ឌពិភពលោក” នៅសាលអង្គរវត្ត នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រីតំណាងក្រសួង ស្ថាប័ន មន្ទីរ និងអង្គការពាក់ព័ន្ធ។

https://www.facebook.com/share/MNQLuYRKWA6eEY2w/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

18 Oct, 05:20


ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា​ នៅថ្ងៃសៅរ៍ទី២ ដល់ថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងនឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានកិច្ចសហការយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលស្រុកបន្ទាយមាស និងវិទ្យាល័យទូកមាស។

https://www.facebook.com/share/p/o5YUjGHjLQPY8rjw/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

18 Oct, 01:48


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតជូន តំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន តំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិន ព្រមទាំងក្រុមការងារចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្នុងការរៀបចំព្រឹត្តការណ៍វប្បធម៌មិត្តភាពកម្ពុជា ចិន នៅខេត្តសៀមរាបនាពេលខាងមុខនេះ។

https://www.facebook.com/share/HdgNVeUgE1ENc1w5/?mibextid=WC7FNe

6,078

subscribers

1,483

photos

73

videos