អគ្គនាយកដ្ឋានអន្តោប្រវេសន៍ GDI-News

@gdiofficial


សូមចូលរួមជាសមាជិកតេឡេក្រាមព័ត៌មាន របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI-NEWS)
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration – (GDI)

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ GDI-News

22 Oct, 04:10


នារសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានសមាសភាពចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពុំ វិទ្យា អគ្គនាយករងអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត លោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ លោកស្រីឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាអន្តោប្រវេសន៍ និងសហការី បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឌុសិដ្ឋ ម៉ាណាផាន់ ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងសហការីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

https://www.facebook.com/photo/?fbid=940736278081707&set=pcb.940737981414870

🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ GDI-News

22 Oct, 03:46


ព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំតូចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំវិភាគមុខងារ របស់នាយកដ្ឋាន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន។ កិច្ចប្រជុំមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែកពាក់ព័ន្ធ។

https://www.facebook.com/photo/?fbid=940725834749418&set=pcb.940726298082705

🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ GDI-News

21 Oct, 14:32


យោងតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារយេនឌ័ររបស់នាយកដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉េក មុនីស័ក្តិ អនុប្រធាននាយកដ្ឋាន បាននាំយកថវិកា និងកន្ត្រកផ្លែឈើ ចុះសាកសួរសុខទុក្ខលោកស្រីវរសេនីយ៍ឯក កែវ រស្មី អនុប្រធាននាយកដ្ឋាននិងជាប្រធានក្រុមយេនឌ័ររបស់នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត នឹងជនភៀសខ្លួន ដែលមានជំងឺប្រចាំកាយ ព្រមទាំងជូនពរជូនពរ  ឲ្យឆាប់ជាសះស្បើយពីជំងឺ នឹង ឆាប់បានវិលត្រលប់ចូលបម្រើការងារវិញ។ សូមគោរពអរគុណ។
https://www.facebook.com/share/p/D15cSYbg9NJBkZrm/


🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ GDI-News

21 Oct, 02:37


ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍អន្តរជាតិ ជាជនជាតិចិន ពីការប្រេីប្រាស់ប្រព័ន្ធ Cambodia e-Arrival ។

https://vt.tiktok.com/ZSjedF9M1/

🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ GDI-News

20 Oct, 09:40


ខ្ញុំបាទ ឧត្ដមសេនីយ៍ឯក សុខ​ វាសនា​ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងភរិយា​ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមគោរពចូលរួមសម្ដែងអំណរសាទរប្រកបដោយសេចក្ដីសោមនស្សក្រៃលែងជូនចំពោះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏សិរីមង្គលនៃពិធីចម្រើនជន្មាយុ។

https://www.facebook.com/share/p/BBpdAiATnqWugmvd/?mibextid=WC7FNe

🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ GDI-News

20 Oct, 02:14


ក្រុមការងារទី១របស់នាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនិងជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន ក្រុមការងារទី៣ ដឹកនាំលោកឧត្តមសេនីយ៍ទោ មាន កុត្តរា អនុប្រធាននាយកដ្ឋាន និងក្រុមការងារទី៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ងួន សុងហួត អនុប្រធាននាយកដ្ឋាន បានធ្វើការបូកសរុបនិងបិទបញ្ចប់ការធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។ ដោយឡែកចំពោះក្រុមការងារចំនួន០២ក្រុមទៀតបាននឹងកំពុងបន្តការងារធ្វើបច្ចប្បន្នភាពជាបន្តទៀតនៅ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប។https://www.facebook.com/share/p/yiLDqWcem5t611dm/


🌐 https://www.tiktok.com/@gdicambodia
🌐 https://t.me/GDIOfficial
🌐 https://www.facebook.com/GDIOfficial/
🌐 www.immigration.gov.kh

3,789

subscribers

4,256

photos

79

videos