សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

@cyncambodia


Providing learning opportunities, scholarship information to youth in Cambodia

សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

23 Oct, 03:49


អបអរសាទរ ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ១៩៩១-២៣ តុលា ២០២៤។

JOIN (https://t.me/cyncambodia) : សម្រាប់ឱកាសផ្សេងទៀត

សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

23 Oct, 02:50


📷⁩ ⁨ តស់ៗ ឆ្លៀតពេលក្នុងការចូលរួមស្តាប់ការចែករំលែកបទពិសោធន៍របស់យុវជនហាត់ការសហគមន៍
[English Below]
ដែលបានចូលរួមកម្មវិធី «ការរស់នៅភ្ជាប់ខ្លួនអ្នកទៅនឹងសហគមន៍មូលដ្ឋាន»🤩 ដែលបានរៀបចំឡើងដោយយុវជនហាត់ការ fellowship programme របស់សមាគមបណ្តាញយុវជនកម្ពុជា ក្នុងគោលបំណង៖
- ដើម្បីឱ្យយុវជនឈ្វេងយល់ពីការវិវត្តបច្ចុប្បន្នភាពរបស់ធនធានធម្មជាតិនៃដែនជម្រកសត្វព្រៃ និងព្រៃសហគមន៍គោលដៅដែលយុវជនចុះកម្មសិក្សាបានរស់នៅ
- ដើម្បីឱ្យយុវជនផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នាជុំវិញបញ្ហាស្ដីពីធនធានធម្មជាតិនៅកម្ពុជា
- និងដើម្បីឱ្យយុវជនយល់ដឹងកាន់តែច្បាស់ពីតួនាទីរបស់ខ្លួនផ្សារភ្ជាប់ទៅនឹងធនធានធម្មជាតិ។
តើពួកគាត់បានទទួលបទពិសោធន៍ និងរៀនសូត្រអ្វីខ្លះពីសហគមន៍គោលដៅដែលខ្លួនបានទៅរស់នៅ?
កំពុងឆ្ងល់មែនទេ តស់ៗនៅចាំអីទៀតចុះឈ្មោះវឺតៗមក 🥰
🖇 ចុះឈ្មោះតាមតំណរភ្ជាប់ខាងក្រោម÷
https://docs.google.com/forms/d/1b0h0sT8MzvHBGoOM6I24VidtngH4AewDvSv-R9IQa14/edit?ts=6710d8eb
🗓 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្រ ទី២៧ ខែតុលា ឆ្នាំ២០២៤
⌛️ផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤
📍ទីតាំង៖ រាជធានីភ្នំពេញ
👥 ជ្រើសរើសអ្នកចូលរួម៖ ៤០ អង្គ/នាក់

JOIN (https://t.me/cyncambodia) : សម្រាប់ឱកាសផ្សេងទៀត

សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

22 Oct, 09:06


ការចែករំលែកបទពិសោធពីការចូលរួមសន្និសីទសង្គមស៊ីវិលអាស៊ាន/វេទិកាប្រជាពលរដ្ឋអាស៊ាន


កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ យុវជនដែលបានចូលរួមកម្មវិធីវេទិកាប្រជាពលរដ្ឋអាស៊ាន បានរៀបចំការចែករំលែកបទពិសោធពីការចូលរួមសន្និសីទសង្គមស៊ីវិលអាស៊ាន ឬវេទិកាប្រជាពលរដ្ឋអាស៊ាន នៅធីមកាហ្វេ ជាមួយអ្នកចូលរួមសរុបចំនួន ៤៤នាក់ ស្រ្តី ៣៤នាក់ LGBTIQ+ ១នាក់។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយពីវេទិកាប្រជាពលរដ្ឋ និងបទពិសោធន៍របស់យុវជន។ ជាលទ្ធផល អ្នកចូលរួមឈ្វេងយល់ពីកម្មវិធីសន្និសីទសង្គមស៊ីវិលអាស៊ាន ឬវេទិកាប្រជាពលរដ្ឋអាស៊ាន និងព័ត៌មានទូទៅពីប្រទេសទីម័រ។ លើសពីនេះ អ្នកចូលរួមបានរៀនសូត្រ និងស្តាប់ពីបទពិសោធន៍របស់យុវជនដែលបានចូលរួមកម្មវិធីវេទិកាប្រជាពលរដ្ឋអាស៊ាន។

JOIN (https://t.me/cyncambodia) : សម្រាប់ឱកាសផ្សេងទៀត

សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

22 Oct, 04:02


WE'RE HIRING!

We are seeking a skilled, committed and passionate person to provide outstanding services as our Marketing and Communications Manager.

Reporting to the Communications and Events Director and working alongside the fundraising team, the Marketing and Communications Manager is responsible for effectively leveraging a variety of marketing and communications mediums to increase awareness and support for Ratanak International’s work with human trafficking survivors and vulnerable communities in Cambodia.

We are looking for someone who desires to use their skills to make a difference and resonates with Ratanak International's vision, mission and values in serving Cambodia.

The application deadline is Wednesday, October 30th at 9am (Pacific time).

You can view the job posting here: https://loom.ly/oSdH45c

JOIN (https://t.me/cyncambodia) : សម្រាប់ឱកាសផ្សេងទៀត

សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

22 Oct, 00:51


Are you passionate about gender equality, empowering youth, and wanting to build a gender-just society?⚧️☮️

🌈 Join our team and make a difference!

🌟 We're looking for a Project Coordinator, Project Finance Officer, and Field Officer (2 positions).

🔗For more information, please scan the QR code in the poster or visit: https://bongthom.com/job_detail/project_coordinators_project_finance_off_31977.html#position-33525
📩Submit your CV and a cover letter stating how you meet the criteria with an expected salary to [email protected]
📆Deadline: 16th November 2024

Note: Only shortlisted candidates will be contacted for interviews.

JOIN (https://t.me/cyncambodia) : សម្រាប់ឱកាសផ្សេងទៀត

សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

21 Oct, 09:32


🚀 Applications NOW OPEN for the YSEALI Blue Economy Regional Workshop!

The wait is over! Seize this opportunity to be part of a transformative experience.

🗓 Application Period: October 21 - November 10, 2024
🔗 Apply Here: https://yseali-blueeconomy.org/

JOIN (https://t.me/cyncambodia) : សម្រាប់ឱកាសផ្សេងទៀត

សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

21 Oct, 01:01


វីដេអូចំណាប់អារម្មណ៍របស់យុវជន
(English Below)
កាលពីថ្ងៃទី១៩ ដល់២១ ខែកញ្ញា ឆ្នាំ២០២៤ សមាគមបណ្តាញយុវជនកម្ពុជាបានបញ្ចូនយុវជនចំនួន ៥នាក់ ទៅចូលរួមកម្មវិធីសន្និសីទសង្គមស៊ីវិលអាស៊ាន ឬវេទិកាប្រជាពលរដ្ឋអាស៊ាននៅទីក្រុងឌីលី ប្រទេសទីម័រខាងលិច។ ជាមួយគ្នានេះ យុវតីបុត សុខលីន ដែលជាយុវជនមកពីសហគមន៍ព្រៃឡង់ បានបង្ហាញជាវីដេអូចំណាប់អារម្មណ៍ និងការរៀនសូត្រ ពីក្នុងការចូលរួមវេទិកានេះ។

Youth Expression’s Video

From 19 to 21 September 2024, the Cambodian Youth Network Association sent five people to participate in the ASEAN Civil Society Conference/ASEAN People’s Forum at Dili City, Timor-Leste. Meanwhile, Solin, a youth from the Prey Lang community, showed her expression and learned video from joining the forum.

JOIN (https://t.me/cyncambodia) : សម្រាប់ឱកាសផ្សេងទៀត

សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

18 Oct, 08:49


🎉 សមាគមបណ្តាញយុវជនកម្ពុជានឹងរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី អ្នកការពារសិទ្ធិមនុស្សវ័យក្មេង ក្នុងគោលបំណង ដើម្បីផ្តល់ចំណេះដឹងអំពី ប្រវត្តិសិទ្ធិមនុស្ស, មូលដ្ឋានគ្រឹះសិទ្ធិមនុស្ស, បទដ្ឋានគតិយុត្ត, កតិកាសញ្ញា, អនុសញ្ញាអន្តរជាតិ និងវិធីសាស្ត្រនៃការឃ្លាំមើលសិទ្ធិមនុស្ស។
លក្ខខណ្ឌ នៃការជ្រើសរើស÷
មានការប្តេជ្ញាចិត្តខ្ពស់ និងសកម្មក្នុងការឈ្វេងយល់
ចូលរួមបានពេញលេញទាំង ៣វគ្គ
អាចបង់វិភាគទានចំនួន ២០,០០០រៀល
យុវជនជនជាតិដើមភាគតិច ស្ត្រី និងជនមានពិការភាពត្រូវបានលើកទឹកចិត្ត
🗓 វគ្គទី១៖យុវជនក្នុងភាពជាពលរដ្ឋសកម្ម
ថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ទីតាំង៖ ភ្នំពេញ

វគ្គទី២៖អ្នកការពារសិទ្ធិមនុស្សវ័យក្មេង
ថ្ងៃទី២២-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ទីតាំង៖ ខេត្តកំពត

វគ្គទី៣៖ ការតស៊ូមតិ និងប្រព័ន្ធផ្សព្វផ្សាយ
ថ្ងៃទី៧-៨ ខែធ្នូ ឆ្នាំ២០២៤
ទីតាំង៖ ភ្នំពេញ
🚫 ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង៥:០០ល្ងាច

👉 សូមចូលទៅកាន់តំណរភ្ចាប់នេះ ដើម្បីធ្វើការដាក់ពាក្យ៖ https://forms.gle/dVrcMtMoktmgN3hX7

☎️ ទំនាក់ទំនងលេខ៖ 096 828 6144 / 097 227 1279

🔗JOIN (https://t.me/cyncambodia) : សម្រាប់ឱកាសផ្សេងទៀត

សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

17 Oct, 05:53


📢 ឱកាសល្អសម្រាប់យុវជនរៀនថតរូប ដើម្បីក្លាយជាអ្នកថតរូបសម្រាប់ពិព័រណ៍រូបថតស្តីពីសហគមន៍ ឆ្នាំ២០២៥ 📷🥰 តស់ តស់ ! ចំនួនមានកំណត់ត្រឹមតែ ២០នាក់ប៉ុណ្ណោះ។ វគ្គបណ្ដុះបណ្ដាលនេះជាការចូលរួមចំណែកជួយកសាងសមត្ថភាពរបស់យុវជនលើជំនាញថតរូប ដែលផ្សារភ្ជាប់ជាមួយជីវភាពរស់នៅរបស់សហគមន៍។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួម សូមចូលទៅកាន់តំណភ្ជាប់៖ https://shorturl.at/wwdZG

JOIN (https://t.me/cyncambodia) : សម្រាប់ឱកាសផ្សេងទៀត

សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

17 Oct, 01:07


📣𝐖𝐄 𝐀𝐑𝐄 𝐇𝐈𝐑𝐈𝐍𝐆!

CDRI is seeking ambitious and highly qualified applicants for the following positions

🟢Monitoring, Evaluation, Accountability, and Learning Officer: https://rb.gy/08qfij
🟢Finance Officer: https://rb.gy/8ccqob
🟢Senior Human Resource and Operation Officer: https://rb.gy/z4c1lq
🟢HR Assistant: https://rb.gy/u3khlw
🟢Data Scientist: https://rb.gy/4io097

Application Deadline: 31 December 2024

Make sure to submit the required documents at [email protected]

JOIN (https://t.me/cyncambodia): សម្រាប់ឱកាសផ្សេងទៀត

សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

16 Oct, 09:18


សម្រាប់អ្នកទាំងអស់គ្នា ដែលចាប់អារម្មណ៍ទៅលើប្រធានបទ ឬក៏កំពុងតែធ្វើគម្រោងផ្សេងៗដែលជួយដល់សហគមន៍ជនជាតិដើមភាគតិច ឥឡូវនេះលោកអ្នកអាចចូលរួម «ការប្រកួតសំណេរយុវជន» បានហើយ!!! ✍️💚

📌 ប្រធានបទសម្រាប់ការប្រកួតនេះគឺ «ជនជាតិដើមភាគតិច និងធនធានធម្មជាតិ»
👉 សម្រាប់ការផ្ញើសំណេរជាទម្រង់ឌីជីថល សូមផ្ញើសំណេររបស់អ្នកតាមរយៈតំណភ្ជាប់នេះ៖ https://shorturl.at/Vv6de
👉 សម្រាប់ការផ្ញើសំណេរជាទម្រង់ឯកសារសរសេរដៃ សូមផ្ញើមកកាន់ការិយាល័យយើងផ្ទាល់តាមរយៈអាសយដ្ឋាននេះ៖ ផ្ទះលេខ ២៣បេ ផ្លូវលេខ ៦០៦ ​សង្កាត់បឹងកក់ទី២ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ​ ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ (https://maps.app.goo.gl/CU87ShtS16o4SUqW6)
🗓 ថ្ងៃផុតកំណត់ទទួលសំណេរ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤

👉 សូមស្គែន QR នៅលើផ្ទាំងរូបភាព ឬចុចតំណនេះ៖ https://shorturl.at/f5liw ដើម្បីអានពីលក្ខខណ្ឌចូលរួម និងព័ត៌មានសំខាន់ផ្សេងៗទៀត

JOIN (https://t.me/cyncambodia): សម្រាប់ឱកាសផ្សេងទៀត

សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

15 Oct, 07:24


🎉ចូលរួមដោយឥតគិតថ្លៃ ចំនួនមានកំណត់!!🥳 [ការប្រកួតជជែកដេញដោលទស្សនៈយុវជនរដូវកាលទី៤ «វគ្គផ្តាច់ព្រ័ត្រ» ] 🏆🥇🥈🏅

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះនៅក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្ររួចមក បេក្ខជនទាំង២ក្រុមបានឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រហើយ!!! បេក្ខជនទាំង២ក្រុមសុទ្ធតែខ្លាំងៗ និងមានសមត្ថភាព។

នៅចាំអ្វីទៀត តស់! ជួបជាមួយ «ក្រុមបញ្ចយុទ្ធ»​ និងក្រុម «ក្រុមGen Z’s Genius» ដែលនឹងប្រកួតជជែកដេញដោលលើប្រធានបទ “តួនាទីយេនឌ័រ និងផ្នត់គំនិតសង្គម ជាមូលហេតុចម្បងនាំឱ្យមានវិសមភាពនៃការចូលរួមរបស់ស្រ្តីក្នុងវិស័យការងារ”។

🗓កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤
ពេលវេលា​៖ ១:០០ ដល់ ៦:០០ ល្ងាច
🎯ទីតាំង៖ Himawari Hotel Apartment (https://maps.app.goo.gl/FJ7AvXQZTVJTTeSz5?g_st=com.google.maps.preview.copy)

សម្រាប់អ្នកដែលមានបំណងចូលរួមទស្សនាការប្រកួត សូមចុះឈ្មោះតាមតំណភ្ជាប់៖ https://forms.gle/9HMDPs3ALKzVvxYRA
បញ្ជាក់​​​​​៖ ការបើកឲ្យចុះឈ្មោះចូលរួមក្នុងកម្មវិធីគឺមានកំណត់! សូមរួសរាន់ណា!

ចង់ដឹងទេថា តើក្រុមមួយណាដែលជាម្ចាស់ជ៏យលាភីលេខ១នៅក្នុងរដូវកាលនេះ? 🏅

JOIN (https://t.me/cyncambodia): សម្រាប់ឱកាសផ្សេងទៀត

សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

14 Oct, 03:25


[English Below]

🌏 ចូលរួមជាមួយពួកយើងឈ្វេងយល់ពីវេទិកាប្រជាពលរដ្ឋអាស៊ាន 🌏
ថ្មីៗនេះ សមាគមបណ្តាញយុវជនកម្ពុជាមានឱកាសចូលរួមសន្និសីទសង្គមស៊ីវិលអាស៊ាន ឬវេទិកាប្រជាពលរដ្ឋអាស៊ាននៅប្រទេសទីម័រខាងកើត ដែលយើងបានពិភាក្សាអំពីបញ្ហាសំខាន់ៗមួយចំនួនដូចជាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការពារបរិស្ថាន និងបញ្ហាផ្សេងៗរវាងអ្នកចូលរួមនានាមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត។
គោលបំណងកម្មវិធី៖
១. អ្នកចូលរួមទទួលបានឱកាសឈ្វេងយល់ពីសន្និសីទសង្គមស៊ីវិលអាស៊ាន ឬវេទិកាប្រជាពលរដ្ឋអាស៊ាន។
២. អ្នកចូលរួមទទួលឱកាសក្នុងការជួបសំណេះសំណាលជាមួយយុវជនដែលបានចូលរួមកម្មវិធីវេទិកាប្រជាពលរដ្ឋអាស៊ាន។

👥 ជ្រើសរើសអ្នកចូលរួម៖ ៤០អង្គ/នាក់
📅 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤
ពេលវេលា៖ ម៉ោង៨ ដល់ម៉ោង ១១:៣០នាទី
📍 ទីតាំង៖ រាជធានីភ្នំពេញ
ចុះឈ្មោះតាមរយៈ QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់៖ https://forms.gle/dKFHLkYsf8xiUN2q8
ផុតកំណត់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤

JOIN (https://t.me/cyncambodia): សម្រាប់ឱកាសផ្សេងទៀត