Cambodia Book Fair

@cambodiabookfairofficial


ពិព័រណ៍សៀវភៅកម្ពុជា - ព្រឹត្តិការណ៍ប្រចាំឆ្នាំតែមួយគត់និងធំជាងគេនៅកម្ពុជា |
Cambodia's Biggest Annual Event on Books & Promote Reading Habit.

Chat with us at https://t.me/OfficialCambodiaBookFair

Cambodia Book Fair

14 Oct, 13:40


សូមស្វាគមន៍ជាថ្មីមកកាន់ពិព័រណ៍សៀវភៅកម្ពុជា​ឆ្នាំ២០២៤ 📖🙏

នេះជាសកម្មភាពខ្លះៗនៃដំណើរការជ្រើសរើសស្ដង់ទាំង ១១០ស្ថាប័ន។ សូមអរគុណចំពោះ លោកគ្រូ អ្នកគ្រូ និងក្រុមការងារដែលបានជួុយចូលរួមសម្របសម្រួលទៅដោយរលូន។
ជួបគ្នាឆាប់ៗនេះ!

#Cambodiabookfair #CBF24 #CBF2024 #readingculture #Nationallibrary #education #bookfairkh #bookworms #KohPich #bookfestival

Cambodia Book Fair

14 Oct, 11:00


[ឱកាសការងារស្ម័គ្រចិត្តជាមួយ ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤]

អ្នកណាខ្លះខកខានក្នុងការស្ម័គ្រចិត្តសម្រាប់ពិព័រណ៍សៀវភៅកម្ពុជាកាលពីឆ្នាំមុន? ចាំអង្កាល់ទៀត? ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤ បានត្រលប់មកវិញហើយ🤩📖

តោះៗ ប្រញាប់ដាក់ពាក្យចូលរួមទាំងអស់គ្នា💪

👉តំណចុះឈ្មោះដាក់ពាក្យធ្វើជាអ្នកស្ម័គ្រចិត្ត៖
- https://forms.gle/Nc8pEYNMT8sQfUKb7

🗓ឈប់ទទួលពាក្យថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះហើយ! មិនបាច់គិតច្រើនទេដាក់ពាក្យឱ្យលឿនមកណា! 🥰

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ពួកយើងតាមរយៈ៖
-Telegram៖ https://t.me/CBFVolunteerInfo

JOIN US
🌐 | TELEGRAM
🌐| TIKTOK

Cambodia Book Fair

25 Sep, 11:37


ដោយសារកៀកនឹងពិធីបុណ្យភ្ជុំបិណ្ឌ គណៈកម្មការពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ឆ្នាំ២០២៤​ សូមអនុញ្ញាតលើកថ្ងៃរើសស្តង់ដែលបានកំណត់ថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៤ ទៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ វិញ។ សូមអរគុណ!

Cambodia Book Fair

12 Sep, 02:14


បើកចុះឈ្មោះជួលស្តង់សម្រាប់ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤

ក្រុមការងារពិព័រណ៍សៀវភៅកម្ពុជា ផ្តល់អាទិភាពជួលស្តង់ទៅដល់ស្ថាប័នរដ្ឋ ឯកជន អង្គការ អ្នកនិពន្ធ ឬអ្នកដែលធ្វើការខាងវិស័យឧស្សាហកម្មសៀវភៅ ក៏ដូចជាអ្នកលក់សម្ភារៈសោតទស្សន៍ទាក់ទងនឹងសៀវភៅ សៀវភៅសំឡេង និងសៀវភៅឌីជីថលផងដែរ។

សូមចុចតំណរភ្ជាប់ខាងក្រោម ដើម្បីបំពេញបែបបទជួលស្តង់
https://ee-eu.kobotoolbox.org/x/e7s89hj9

Cambodia Book Fair

04 Sep, 06:49


នៅសល់តែ៧ថ្ងៃទៀតទេ! តើបងប្អូនវិចិត្រករណាខ្លះដែលមិនទាន់បានផ្ញើស្នាដៃ ចូលរួមប្រកួត? សូមរួសរាន់ផ្ញើស្នាដៃព្រាង ត្រឹមថ្ងៃ១១ កញ្ញា នេះកុំខាន!

លក្ខខណ្ឌចូលរួម៖ https://drive.google.com/file/d/1Yo6F2DtYFO6mZ5Ie2PRV0-yNaTrYbQFS/view?usp=sharing

ផ្ញើស្នាដៃព្រាងតាមអ៊ីមែល៖
[email protected]
ឬអាចផ្ញើតាម៖
https://t.me/+FFxrwJ6Jz-I1ODJl

Cambodia Book Fair

27 Aug, 02:49


ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤ បានកំណត់យកប្រធានបទ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត» ដើម្បីទទួលស្វាគមន៍បេក្ខជនជាអ្នកគូររូបទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមបញ្ចេញទេព្យកោសល្យប្រកួតស្នាដៃ គាំទ្រប្រធានបទខាងលើ!

Cambodia Book Fair

11 Mar, 07:58


កម្រងរូបភាពរបស់អ្នកចូលរួមពិព័រណ៍សៀវភៅដើម្បីអបអរទិវាជាតិអំណានលើកទី៩ ឆ្នាំ២០២៤😍🥰

🗓 ០៩-១០-១១ ខែមីនា ឆ្នាំ២០២៤ (សៅរ៍-អាទិត្យ-ចន្ទ)
📍វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)
8:00ព្រឹក - 7:00 យប់
🎟 ចូលរួមដោយសេរី
JOIN US
🌐 | TELEGRAM
🌐| TIKTOK

4,725

subscribers

633

photos

12

videos