ព័ត៌មានមុខងារសាធារណៈ

@civilservicenews31


ចែករំលែកព័ត៌មាន និងចំណេះដឹង

ព័ត៌មានមុខងារសាធារណៈ

23 Oct, 03:51


កំពុងដំណើរការ៖ ក្រសួងសុខាភិបាល បង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការសហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងសុខាភិបាល រៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. នៅទីស្តីការក្រសួងសុខាភិបាល។

ព័ត៌មានមុខងារសាធារណៈ

23 Oct, 01:33


ឱកាសក្លាយជាមន្ត្រីរាជការស៊ីវិល ដើម្បីចូលបម្រើការងារក្របខណ្ឌតាមក្រសួង ស្ថាប័ន!!!

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់ ជូនដល់សាធារណជន យុវជន យុវនារី ក្នុងការសម្រេចការប៉ងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល ហើយចូលរួមបម្រើប្រទេសជាតិ និងប្រជាជន តាមរយៈការប្រឡងប្រជែង។ ការប្រឡងប្រជែងនេះ ជាការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការប្រឡងប្រជែងទាំងអស់ត្រូវ អនុលោមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព Çចេះគឺជាប់ ជាប់ដោយមោទន និងធ្លាក់ដោយអស់ចិត្តÈ។

ខណៈនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង និងកំពុងបើកទទួលពាក្យ សម្រាប់ការប្រឡងប្រជែងចំនួន៤គឺ ៖ (១)មន្ត្រីកសិកម្មឃុំ ចំនួន១០០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង(៣) សិស្សមន្ត្រីក្រមការជំនាន់ទី១១ ចំនួន១៨០កន្លែង និង (៤)សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន៥០កន្លែង ដើម្បីចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល។

សូមស្វែងរកតំណភ្ជាប់ និងតាមរយៈការស្កែនដែលមានភ្ជាប់ជូនដើម្បីដាក់ពាក្យចូលរួមប្រឡងប្រជែង។

(១)មន្ត្រីកសិកម្មឃុំ https://go.gov.kh/era/agric1000
(២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ https://go.gov.kh/era/eco01
(៣)សិស្សមន្ត្រីក្រមការ https://go.gov.kh/era/mcskkr
(៤)សិស្សមន្ត្រីជាន់ខ្ពស់ https://go.gov.kh/era/mcsehf

សូមបេក្ខជនត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ការប្រឡងប្រជែង ហើយសូមជូនពរប្អូនៗ និងបេក្ខជនទាំងអស់ទទួលបានជោគជ័យ និងសម្រេចតាមក្តីប្រាថ្នារៀងៗខ្លួន។

សូមតាមដានការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ លើគេហទំព័រផ្លូវការរបស់ក្រសួងមុខងារសាធារណៈ និងសូមជៀសវាងឱ្យឆ្ងាយពីជនទុច្ចរិតដែលអះអាង ធានា ឬក្លែងបន្លំបោកប្រាស់គ្រប់រូបភាពទាំងអស់។

ព័ត៌មានមុខងារសាធារណៈ

22 Oct, 23:56


ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការកែលម្អប្រព័ន្ធការងារពីទម្រង់ប្រព័ន្ធអាជីព (ក្របខណ្ឌ) មកជាទម្រង់ប្រព័ន្ធនិយោជន៍ (ផ្អែកលើកិច្ចព្រមព្រៀងការងារ) ដោយទម្រង់ទាំងពីរត្រូវដើរទន្ទឹមគ្នា

ក្រៅពីការដាក់ឱ្យអនុវត្ត និយាមនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលក្រសួងមុខងារសាធារណៈបាន និងកំពុងដឹកនាំអនុវត្តកន្លងមក សកម្មភាពការងារមួយផ្សេងទៀត នៃការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី គឺការរៀបចំគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | W
ebsite
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

25,271

subscribers

4,953

photos

136

videos