Traffic Cambodia (@trafficcambodia) Kanalının Son Gönderileri

Traffic Cambodia Telegram Gönderileri

Traffic Cambodia
This is Traffic Cambodia Official Telegram Channel
Find us on Facebook: www.facebook.com/trafficcambodiapage
18,688 Abone
1,038 Fotoğraf
418 Video
Son Güncelleme 12.03.2025 06:36

Traffic Cambodia tarafından Telegram'da paylaşılan en son içerikler

Traffic Cambodia

18 Dec, 08:43

7,513

ដោយសារ​ប្រទេស​កម្ពុជា​យើង​បេីកបរ​ប្រកាន់​ស្តាំ​ ដូច្នេះ​រាល់​ការ​បត់​ឆ្វេង​ ឬ​បត់​ស្តាំ​ ត្រូវ​សៀរ​ស្តាំ​ដៃ​ ហាម​បត់​ឆ្វេង​ដូចម៉ូតូ​បៃ​តង​ ។

Join Telegram Channel សូមចុចតំណរភ្ជាប់ខាងក្រោម
https://t.me/trafficcambodia
Traffic Cambodia

15 Dec, 08:36

9,004

យល់ដឹងពីជំងឺបង្កឡេីងដោយមេរោគ Norovirus
ដេីម្បីបំភ្លឺដល់បណ្តាញសង្គមមួយចំនួនដែលផ្សាយខុស​
-​ ជាជំងឺកេីតឡេីងជាប្រចាំនៅបណ្តាប្រទេសត្រជាក់​ ឬហៅថា​ ជំងឺក្អូតរាកបង្កឡេីងដោយមេរោគនៅរដូវត្រជាក់​ ដែលតែងតែកេីតឡេីង​ និងរាតត្បាតនៅបណ្តាប្រទេសត្រជាក់ដូចជា​ ចិន​ អាមេរិក​ អឺរ៉ុប​ ។ ល។
​-​ ជាមេរោគមានវត្តមានយូរមកហេីយ​ និងមិនមែនជាមេរោគផ្ទុះថ្មីទេ​ឬក៏គម្រាមកំហែងរាតត្បាតសកលទេ
-​ ជាមេរោគងាយងាប់នៅសីតុណ្ហភាពក្តៅ​ ចាប់ពី​ ៦០អង្សារឡេីងទៅ​ ដូច្នេះមិនងាយមានវត្តមាននៅក្នុងប្រទេសក្តៅសេីម​ទេ​ ដូចជាប្រទេសយេីងជាដេីម​
-​ អ្នកឆ្លងជំងឺនេះមានរោគសញ្ញា​ ចង្អោរ​ ក្អួត​ រាក​ និងងាយជាទៅវិញរយៈពេលខ្លី​
-​ ឆ្លងតាមរយៈប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គអ្នកជំងឺ​ដូចជា​ ក្អក​ កំអួត​ លាមក​
-​ បង្ការជំងឺតាមរយៈ​ ពាក់ម៉ាស់​ លាងដៃ​ សំអាតអនាម័យ​ ប្រដាប់ប្រេីប្រាស់​ និងបរិដ្ឋានជុំវិញ​
ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥

ប្រភព​អត្ថបទ​
https://www.facebook.com/share/p/143zzc1Nn3/?mibextid=wwXIfr
Traffic Cambodia

15 Dec, 04:08

8,115

មនុស្ស១នាក់បាត់​បង់​ជីវិត​ និង៣នាក់រងរបួស​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លើផ្លូវល្បឿនលឿន ចំណុច KM20+300 ទិសដៅពីភ្នំពេញ ទៅព្រះសីហនុ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ តាម​ការ​បញ្ជាក់​ពី​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ មានរថយន្ដ ១គ្រឿង ម៉ាក តូយ៉ូតា prius ពណ៌ក្រហម អ្នកបើកបរឈ្មោះ (សាំង ហ៊ីងឈុង) ភេទប្រុស ជាជនជាតិចិន ស្នាក់នៅ រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើបានបុកប៉ះរថយន្តផ្នែកពីក្រោយម៉ាក Hyundai ពណ៌ខៀវ (មានដឹកបន្ទះក្ដារ) អ្នកបើកបរឈ្មោះ ឌិន ប៊ុនថុន នៅ ខណ្ឌច្បារមនអំពៅ រាជធានីភ្នំពេញ ដែលកំពុងបើកបរពីទិសខាងកើតទៅលិច បណ្ដាលឱ្យគ្រោះថ្នាក់ក្រឡាប់ ។
បន្ទាប់មកមានរថយន្ដ១គ្រឿង ម៉ាកMercedes ពណ៌ស អ្នកបើកបរឈ្មោះ (លី វ៉េនពីង) ស្នាក់នៅ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកបរពីទិសខាងកើតទៅលិច កំពុងតែបេីកបរក្នុងល្បឿនលឿន រួចបានកិននិងប៉ះជាមួយបន្ទះក្តាដែលធ្លាក់លើផ្លូវ បណ្ដាលឱ្យគ្រោះថ្នាក់ និងខូចខាតរថយន្ត ។
Traffic Cambodia

14 Dec, 16:18

5,646

យប់​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ គណៈបញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌ​ទួលគោក​ បាន​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​តាម​បណ្ដោយ​ផ្លូវ​បរិវេណ​ម្តុំផ្សារ​ដេីមគរ​ដេីម្បី​រក្សា​សណ្ដាប់​ធ្នាប់​ និង​សុវត្ថិភាព​ចរាចរណ៍​សាធារណៈ​ ។
Traffic Cambodia

14 Dec, 05:05

6,066

ខ្លួន​ឯង​ជិះ​បញ្រ្ចាស​ផ្លូវ​ គ្រវី​ក្បាល​ដាក់​ឡាន​នឹង​មាន​ន័យ​ថា​ម៉េច​ ចង់​ថាឡាន​ជិះ​អត់ដឹង​ខ្យល់​អីមែន​ទេ​?

Join Telegram Channel សូមចុចតំណរភ្ជាប់ខាងក្រោម
https://t.me/trafficcambodia
Traffic Cambodia

13 Dec, 14:22

9,433

ស្ថានភាព​ផ្លូវ​​ម្តុំ​ផ្សារ​នាគមាស​កំពុង​ត្រូវ​បាន​បង្ក​បញ្ហា​កកស្ទះ​ទាំង​យប់​ទាំង​ថ្ងៃ​ ។ ផ្លូវ​សាធារណៈ​ត្រូវ​បាន​រំលោភ​ទាំង​ចិញ្ចើម​ផ្លូវ​ និង​ទ្រូង​ផ្លូវ​ ចតផង​ លក់​ផង​ ទុក​ទំនិញ​សព្វបែប​យ៉ាង​ សូម​អាជ្ញាធរ​មេត្តា​ជួយ​ពិនិត្យ​ដោះស្រាយ​ផង​ ព្រោះ​ផ្លូវ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​ប្រជាជន​ប្រេីប្រាស់ទាំង​អស់​គ្នា​ ។

Join Telegram Channel សូមចុចតំណរភ្ជាប់ខាងក្រោម
https://t.me/trafficcambodia
Traffic Cambodia

13 Dec, 03:16

7,197

ក្មួយៗពិតជាមានសុជីវធម៍ល្អណាស់
Traffic Cambodia

07 Dec, 13:59

8,225

☆. ពួកក្រុមអ្នកដឹកជញ្ជូនឥវ៉ាន់ បញ្ចេញចរិតកាន់តែឈ្លើយហើយ សមត្ថកិច្ចគួរមើលនិងជួយសម្រួលពួកនោះផង នៅស្ពានអាកាសស្ទឹងមានជ័យ...៕
Traffic Cambodia

07 Dec, 13:59

10,284

ច្បាស់នៅប៉ុណ្ណឹង បងៗប៉ូលីស+ប៉េអឹម អាចធ្វើការបានទេ..។
Traffic Cambodia

06 Dec, 12:48

8,787

ជ្រែ​លេខ​រៀង​ ជ្រែ​គន្លង​ ហេីយ​បាននៅ​មុខ​គេ​តែ​ប៉ុន្មាន​ម៉ែត្រ​ដដែល​ ចុះ​ប្រឹង​ម៉្លេះ​ ?

Join Telegram Channel សូមចុចតំណរភ្ជាប់ខាងក្រោម
https://t.me/trafficcambodia