Les étudiants du CDL

@etudiantsducdl


La culture en partage

Les étudiants du CDL

17 Oct, 11:22


📣📣វិលមកសាជាថ្មី ជាមួយទស្សនីយភាពពិសេសប្លែកពីមុនគឺ ការសម្ដែងល្ខោននិយាយរួមជាមួយដន្ត្រី វីយូឡុង។
#អង្គការសកមមភាពសិល្បៈខ្មែរ មានសេចក្ដីសោមនស្សរីករាយនាំយកទស្សនីយភាព ល្ខោននិយាយ រឿង អណ្ដើកក្លាហាន សម្ដែងពីរថ្ងៃជាប់គ្នា៖
🗓 ថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៤
ចាប់ពីល្ងាច ម៉ោង ៦:៣០នាទី ដល់ម៉ោង ៧:៣០នាទី
🎟 ជាវសំបុត្រអនឡាញតាមរយ: LIVE. by Wonderpass
live.wonderpass.asia/event/thecourageousturtle
ប្រភេទសំបុត្រ: ៧ដុល្លារ (សិស្ស ៥ដុល្លារ)
📍 ទីតាំង៖ វិទ្យាស្ថានបារាំង

Les étudiants du CDL

26 Sep, 06:09


📚ចូលរួមដោយសេរី ក្នុងកម្មវិធីចែករំលែកផ្នត់គំនិតសហគ្រិនភាព ជាមួយ RULErs

🎓កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង៖
🖇️ចែករំលែក និងផ្តល់នូវការយល់ដឹងបន្ថែមថាអ្វីទៅគឺជាផ្នត់គំនិតសហគ្រិនភាព
🖇️បង្ហាញពីសារៈសំខាន់របស់ផ្នត់គំនិតសហគ្រិនភាព ទៅលើការងារ ការសិក្សារៀនសូត្រ និងបទពិសោធន៍ជីវិតរស់នៅប្រចាំថ្ងៃ
🖇️ពង្រីកបណ្ដាញទំនាក់ទំនងដល់អ្នកចូលរួម

ម៉ោង 9:30 ព្រឹក ដល់ 12:00 រសៀល
📅 ថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤
📍បណ្ណាល័យពហុឯកសារ ជាន់ទី១
🖇️ចុះឈ្មោះតាមរយ: ៖ https://docs.google.com/forms/d/e/1FAIpQLSd47p5MM4hLbKnFt_Q_8aZXJHf-is4aNYlmgLwDvhx3uBIf9A/viewform?usp=pp_url

🚨ចំនួនមានកំណត់

Les étudiants du CDL

23 Sep, 07:22


តើប្អូនបានចុះឈ្មោះសិក្សាភាសាបារាំងវគ្គថ្មីហើយឬនៅ?
‼️ សូមប្រញាប់រួសរាន់ឡើងព្រោះការចុះឈ្មោះចូលរៀនរបស់យើង នឹងទទួលត្រឹមថ្ងៃទី ២៦ ខែកញ្ញានេះតែប៉ុណ្ណោះ ! កុំចាំដល់ថ្ងៃផុតកំណត់ណា!
📌 ចុះឈ្មោះចូលរៀន 👉 https://tinyurl.com/4d4hsez8

Les étudiants du CDL

17 Sep, 03:11


📢 ជូនដំណឹងដល់សិស្សានុសិស្ស!
ឥឡូវនេះ អ្នកអាចចុះឈ្មោះ និងបង់ប្រាក់តាមអនឡាញនៅលើគណនីសិស្សរបស់អ្នកបានហើយ! សូមទស្សនាវីដេអូនេះ ប្រសិនបើអ្នកមិនច្បាស់ពីរបៀបប្រើប្រាស់ និងរបៀបពិនិត្យមើលលទ្ធផលរបស់អ្នក។

👉 លទ្ធផលតេស្តពីវគ្គមុនៗគឺមិនមាននៅលើគណនីសិស្សថ្មីរបស់អ្នកទេ។ ប្រសិនបើអ្នកត្រូវការលទ្ធផលតេស្តពីវគ្គមុនៗរបស់អ្នក សូមទំនាក់ទំនងមកកាន់ក្រុមការងារយើងតាមរយៈ 012 367 335 / 337 ឬ 015 463 425 ឬផ្ញើសារមកកាន់ប្រអប់សារ Facebook របស់យើង។

Les étudiants du CDL

10 Sep, 10:18


📢 សេចក្ដីជូនដំណឺង ដល់សិស្សានុសិស្ស !
វេបសាយថ្មីរបស់យើងបានដាក់អោយប្រើប្រាស់ជាសាធារណៈហើយ! 🎉
📌ដើម្បីចូលប្រើគណនីសិស្សរបស់អ្នកនៅលើវេបសាយថ្មីនេះ សូមទស្សនាវីដេអូណែនាំខ្លីរបស់យើងនៅទីនេះ៖https://youtu.be/vpV6HZKVOhY?si=Qo-fd7XKexmUP7FN
ត្រូវប្រាកដថា អ្នកធ្វើតាមគ្រប់ជំហាន!

លទ្ធផលតេស្តរបស់អ្នកនឹងដាក់បញ្ចូលក្នុងពេលឆាប់ៗនេះ យើងសូមអរគុណចំពោះការរង់ចាំរបស់អ្នក ប្រសិនបើអ្នកមិនទាន់ឃើញលទ្ធផលតេស្តរបស់អ្នកនៅលើប្រវត្តិរូបអ្នកទេ។ លោកគ្រូអ្នកគ្រូ កំពុងខិតខំធ្វើការយ៉ាងសស្រាកសស៊្រាំ ដើម្បីពន្លឿនពេលប្រកាសលទ្ធផលអោយចេញបានលឿនបំផុតតាមដែលអាចធ្វើបាន 💪

👉ប្រសិនបើអ្នកមានបញ្ហាក្នុងការចូលគណនីសិស្សរបស់អ្នក សូមទាក់ទងមកយើងខ្ញុំតាមរយៈ 012 367 335/337 ឬ 015 463 425 ឬផ្ញើសារមកកាន់ប្រអប់សារ ទំព័រFacebook របស់យើង។

Les étudiants du CDL

28 Aug, 03:53


🎭🎶 ចូលរួមទស្សនាការសម្តែងសិល្បៈ និងកម្មវិធីចំរុះដទៃទៀតដោយឥតគិតថ្លៃ !

ស្អែកនេះ សូមអញ្ជើញចូលរួមទស្សនាដោយឥតគិតថ្លៃ នូវការសម្តែងនៃក្រុមអចិន្ត្រៃយ៍នៃសាលាសិល្បៈ និងវប្បធម៌នៃអង្គការគ្រួសារថ្មី នៅសិរីសោភ័ណ តាមរយៈការសម្តែងសិល្បៈមហោរីក្នុងកម្មវិធីសប្បុរសធម៌ ដើម្បីឧទ្ទិសដល់សាមគ្គីភាពនៃពិការភាព និងភាពក្រីក្រ !

ថ្ងៃសៅរ៍ ទី ២៩ ខែសីហា ចាប់ពីម៉ោង ៦:១៥នាទី ល្ងាច
📍 នៅសាលមហោស្រពសមាគមសិល្បករគោកធ្លក៖ https://maps.app.goo.gl/n8MfbaCnfiuhjcUZ6

Les étudiants du CDL

23 Aug, 09:17


🗣 🇫🇷 ចង់ចេះអានភាសាបារាំងបានល្អ លឿន និងត្រឹមត្រូវ ព្រមទាំងមិនអស់លុយដែរឬទេ?

ចូលរួមជាមួយយើងនៅថ្ងៃស្អែកនេះ ជាមួយកម្មវិធីក្លឹបអំនាន។ ក្លឹបនេះនឹងជួយប្អូនអានភាសាបារាំងបានល្អ និងមានសំលេងដូចជនជាតិដើមអញ្ចឹង។ លើសពីនេះប្អូនៗក៏អាចរៀននូវពាក្យថ្មីៗ ដែលទាក់ទាក់ទងនឹងប្រធានបទថ្មីមួយ ដែលប្អូនៗមិនដែលរៀនពីមុនមក។

ប្រធានបទសម្រាប់សប្តាហ៍នេះគឺ៖ រឿងរ៉ាវដែលអាចទៅរួច នាពេលអនាគត

ថ្ងៃសៅរ៍ ទី២៤ ខែសីហា / ពីម៉ោង ២ រសៀល
!! ចាប់ពីអាយុ ១៦ឆ្នាំ (កម្រិត A2+) / ឥតគិតថ្លៃ
📌 ទីតាំង៖ សាលសម្រាប់អ្នកសិក្សានៃបណ្ណាល័យពហុឯកសារ
📧 [email protected]

Les étudiants du CDL

23 Aug, 06:04


🥰📚 ចូលរួមកម្មវិធីកកូរសៀវភៅលើកទី ១១ នាថ្ងៃស្អែកនេះ !

ថ្ងៃស្អែកនេះ វិទ្យាស្ថានបារំាង សហការជាមួយ កកូរសៀវភៅ (Korko Sheavphov) បានរៀបចំឲ្យមានព្រឹត្តិការណ៍ «ជំនួបកកូរសៀវភៅ លើកទី១១ » និងកិច្ចពិភាក្សាក្រោមប្រធានបទ «កក្តាប្រឈមនិងឱកាសក្នុងការធ្វើជាអ្នកនិពន្ធឯករាជ្យ»។
👥 សម្រាប់ជំនួបលើកនេះ យើងសូមណែនាំលោកអ្នកឲ្យជួបជាមួយអ្នកនិព្ធ ដែលត្រូវបានអញ្ជើញមកធ្វើជាវាគ្មិនកិត្តិយសគឺ កញ្ញារ៉េត សុដាវណ្ណ ជាអ្នកនិពន្ធសៀវភៅប្រលោមលោក រឿងចារកិច្ចសិង្ហកំណាច។

សូមកុំភ្លេច ចូលរួមទាំងអស់គ្នា ហើយការចូលរួមគឺដោយសេរី !

🗓 ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤
📍 បណ្ណាល័យពហុឯកសារជាន់ទី១ នៃវិទ្យាស្ថានបារាំង
វេលាម៉ោង ១:៣០ រសៀល ដល់ ៤:៣០ ល្ងាច

Les étudiants du CDL

20 Aug, 04:10


🇫🇷📖 ដំណឹងល្អសម្រាប់ប្អូនទើបតែរៀនភាសាបារាំង ហើយពិបាកផ្នែកវេយ្យាករណ៍ !

ប្អូនៗចេះប្រើគុណនាម (L'adjectif) នៅក្នុងភាសាបារាំងបានច្បាស់ហើយឬនៅ? តើទីតាំងគុណនាមសំខាន់កម្រិតណាក្នុងការធ្វើឲ្យឃ្លាទាំងមូល ដូរនូវអត្ថន័យ? ចូលរួមទាំងអស់គ្នាជាមួយក្លឹបសិក្សាភាសាបារាំង ដែលធ្វើឡើង ពីរថ្ងៃជាប់គ្នា នឹងជួយលោកអ្នកឲ្យយល់ច្បាស់ពីវេយ្យាករណ៍ក្នុងភាសាបារាំង និងប្រើប្រាស់ភាសាបារាំងកាន់តែត្រឹមត្រូវជាងមុន។

កម្មវិធីសម្រាប់សបា្តហ៍នេះ៖ ទីតាំងរបស់គុណនាម (La place de l’adjectif)

ថ្ងៃទី ២១ និង ២២ ខែសីហា / ពីម៉ោង ៥ ដល់ ៦ល្ងាច
!! កម្រិត A1+ // ចុះឈ្មោះចូលរួមឥតគិតថ្លៃ

📌 ទីតាំង៖ បណ្ណាល័យសម្រាប់អ្នកសិក្សា (ជាន់ទី១)
ចុះឈ្មោះតាមអ៊ីម៉ែល 📧 [email protected]

Les étudiants du CDL

16 Aug, 02:57


🤔🗣🇫🇷 និយាយថារៀនឡើងថ្នាក់កម្រិត B1 ហើយតែឲ្យតែផ្តើមនិយាយសន្ទានាជាភាសាបារាំង ដឹងតែបែកញើសជោគ និយាយមិនចេញមែនទេ?

ការនិយាយជាភាសាបារាំងក៏ដូចជាភាសាដទៃទៀតអញ្ចឹង មានតែការអនុវត្តន៍ជាប្រចាំទេទើបធ្វើឲ្យប្អូននិយាយបានល្អជាងមុន និងជៀសវាងនូវកំហុសឆ្គង។ ប្រសិនបើប្អូនជួបនូវការលំបាកនេះ ចូលរួមជាមួយយើងនៅថ្ងៃស្អែកនេះ សម្រាប់កម្មវិធី “អ្នកនិយាយដ៏ឆ្នើម” រួចនិយាយភាសាបារាំងប្រកបដោយទំនុកចិត្ត។

!! កម្រិត B1+ // ចុះឈ្មោះចូលរួមឥតគិតថ្លៃ
ថ្ងៃសៅរ៍ ទី ១៦ ខែសីហា / ម៉ោង ៣រសៀល ដល់ ៤រសៀល

📌 ទីតាំង៖ បណ្ណាល័យពហុឯកសារជាន់ទី ១
📧 ចុះឈ្មោះជាមុនតាមអ៊ីម៉ែល៖ [email protected]

Les étudiants du CDL

14 Aug, 02:39


🤔🇫🇷 ប្អូនៗ បានចុះឈ្មោះប្រឡង DELF B1/B2 ខែកញ្ញានេះ ឬមានបំណងប្រឡងនាពេលខាងមុខនេះមែនឬទេ ⁉️ តើប្អូនចង់ដឹងពីគន្លឹះសំខាន់ៗអ្វីខ្លះ ដើម្បីប្រឡងឲ្យជាប់នាពេលខ្លីខាងមុខនេះ ?

ជួបជាមួយពួកយើងជាថ្មីម្តងទៀត ក្នុងកម្មវិធី “ ការចែករំលែកគឺស្រលាញ់៖ ខ្ញុំប្រលងជាប់ DELF B1/B2” ដោយយើងបានអញ្ជើញ បេក្ខជនដែលប្រឡងជាប់ DELF B1 និង DELF B2 នាសម័យប្រឡងមុនៗ ដើម្បីចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ដ្រល្អៗ ដើម្បីត្រៀមប្រលងឲ្យជាប់ដូចពួកគាត់ដែរ។

🗣 វាក្មិនកិត្តិយសរួមមាន៖
- អ៊ឹង ម៉េងហ៊ាង (និស្សិតឆ្នាំទី ៥ ផ្នែកវេជ្ជសាស្ត្រនៃ ស.វ.ស ) - កម្រិត B2
- លី ជួឡៃស៊ិន (និសិ្សត ផ្នែកវេជ្ជសាស្ត្រនៃ ស.វ.ស) - កម្រិត B2
- ស៊ិន ពិសិដ្ឋ (និសិ្សតឆ្នាំទី ២ នៃ ស.ភ.ន.វ.ស) - កម្រិត B1
- យ៉ែម ច័ន្ទគ្រឹស្នា (និស្សិតផ្នែកវេជ្ជសាស្ត្រនៃ ស.វ.ស) - កម្រិត B1

🕘 ថ្ងៃសុក្រ ទី ១៦ ខែសីហា ចាប់ពីម៉ោង ៥:៣០ល្ងាច ដល់ ៦:៣០ល្ងាច
‼️ ប្រញាប់ចុះឈ្មោះណា ព្រោះកន្លែងមានកំណត់
ការចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ តាមរយៈ [email protected]

Les étudiants du CDL

02 Aug, 02:40


🗣 💬 🇫🇷 មានតែការអនុវត្តជាភាសាបារាំងជាប្រចាំប៉ុណ្ណោះ ដែលធ្វើឱ្យសមត្ថភាពផ្នែកភាសារបស់លោកអ្នកមានភាពល្អឥតខ្ចោះ !

ចង់និយាយភាសាបារាំងឲ្យល្អជាងមុន និងឆាប់រហ័សមែនទេ? ចូលរួមជាមួយយើងនៅថ្ងៃស្អែកនេះ ជាមួយក្លឹបសិក្សាកាហ្វេពីនេះពីនោះ ដោយក្លឹបសិក្សានេះនឹងអនុញ្ញាតឲ្យលោកអ្នកបញ្ចេញសមត្ថភាពលើកការនិយាយភាសាបារាំង ឲ្យកាន់តែល្អជាងមុន។

ប្រធានបទសម្រាប់សបា្តហ៍នេះគឺ៖ គម្រោងវិស្សមកាល

ថ្ងៃសៅរ៍ ទី០៣ ខែសីហា / ចាប់ពីម៉ោង ២រសៀល
!! កម្រិត A2+ // ចុះឈ្មោះចូលរួមឥតគិតថ្លៃ
📌 ទីតាំង៖ សាលសម្រាប់អ្នកសិក្សា
📧 [email protected]

Les étudiants du CDL

26 Jul, 04:25


🗣 🇫🇷 ចង់អានភាសាបារាំងរត់មាត់ និងមានតុងដូចជនជាតិដើមមែនទេ?
ចេះអានហើយ ចេះពាក្យថ្មីៗ ទៀត ហើយសំខាន់ឥតគិតថ្លៃ !


ចូលរួមជាមួយយើងនៅថ្ងៃស្អែកនេះជាមួយកម្មវិធីក្លឹបអំនាន។ ក្លឹបនេះនឹងជួយប្អូនអានភាសាបារាំងបានល្អ និងមានសំលេងដូចជនជាតិដើមអញ្ចឹង។ លើសពីនេះប្អូនៗក៏អាចរៀននូវពាក្យថ្មីៗ ដែលទាក់ទាក់ទងនឹងប្រធានបទថ្មីមួយ ដែលប្អូនៗមិនដែលរៀនពីមុនមក។

ប្រធានបទសម្រាប់សប្តាហ៍នេះគឺ៖ កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤

ថ្ងៃសៅរ៍ ទី២៩ ខែមិថុនា / ពីម៉ោង ២ រសៀល
!! ចាប់ពីអាយុ ១៦ឆ្នាំ (កម្រិត A2+)
📌 ទីតាំង៖ សាលសម្រាប់អ្នកសិក្សានៃបណ្ណាល័យពហុឯកសារ
📧 [email protected]

Les étudiants du CDL

12 Jul, 03:12


🗣🇫🇷 ស្អែកនេះ ចូលរួមក្លឹបសិក្សាសន្ទនាកម្រិត B1 ដោយឥតគិតថ្លៃ !

ប្អូនៗមានកម្រិតភាសាបារាំង B1 តែឲ្យតែពេលនិយាយបារាំងម្តងៗ រឹងមាត់ រឹងកនិយាយមិនចេញសោះត្រូវទេ? រៀនភាសាបារាំងយូរទៅ ចេះក៏ច្រើនតែ និយាយនៅតែដាក់ដុបមែនទេ?

វាជារឿងធម្មតាទេ ដើម្បីនិយាយភាសាបទេសឲ្យបានល្អ វាទាមទារឲ្យយើងធ្វើការអនុវត្តន៍ជារឿយៗ រហូតនិយាយបានយ៉ាងរត់មាត់ ស្ទាត់ជំនាញ និងត្រឹមត្រូវ។ ចូលរួមជាមួយយើងនៅថ្ងៃស្អែកនេះ សម្រាប់កម្មវិធី “អ្នកនិយាយដ៏ឆ្នើម” រួចនិយាយភាសាបារាំងប្រកបដោយទំនុកចិត្ត។

!! កម្រិត B1+ // ចុះឈ្មោះចូលរួមឥតគិតថ្លៃ

ថ្ងៃសៅរ៍ ទី ១៣ ខែកក្កដា / ម៉ោង ៣រសៀល ដល់ ៤រសៀល
📌 ទីតាំង៖ បណ្ណាល័យពហុឯកសារជាន់ទី ១
📧 [email protected]

Les étudiants du CDL

09 Jul, 09:25


សួស្តីអ្នកទាំងអស់គ្នា

វិទ្យាស្ថានបារាំងកម្ពុជា បានអញ្ជើញ សិល្បការិនីបារាំង The Rodeo ដើម្បីបង្កើតតន្ត្រី ជាមួយក្រុម Studio Kongchak ហើយយើងកំពុងរង់ចាំអ្នកជាមួយនឹងរាត្រីតន្ត្រីជាមួយនឹងក្រុម Elec'Tro ដែលលាយបញ្ចូលសំឡេង និងចង្វាក់ខ្មែរជាមួយ Elec- music។

ជួបគ្នានៅថ្ងៃទី 10 ខែកក្កដា វេលាម៉ោង 7 យប់ នៅសួនច្បារនៃវិទ្យាស្ថានបារាំងជាមួយនឹងការប្រគុំតន្ត្រីដ៏អធិកអធមបែបប៉ុបបារាំងដ៏ចម្លែក ស្មុគ្រស្មាញ និងទាក់ទាញ ការព្រមព្រៀង និងការមិនយល់ស្រប ក្នុងការសន្ទនាជាមួយសំឡេងក្នុងស្រុក !

ចូលរួមដោយសេរី !

សូមស្វែងរកពត៍មានលម្អិតបន្ថែមទៀតនៃព្រឹត្តិការណ៍នេះនៅខាងក្រោម

វិទ្យាស្ថានបារាំងរីករាយក្នុងការស្វាគមន៍លោកអ្នក !
---------------

Chers apprenants,

L'Institut français du Cambodge accueille l'artiste française The Rodeo pour une résidence de création artistique avec les Studio Son Kongchak, nous vous attendons pour une soirée musicale avec le collectif Elec'Tro mêlant les sons et les rythmes cambodgiens vers les musiques Elec-Tro POP !

Rendez-vous le 10 juillet à 19h dans le jardin de l'Institut français pour un concert festif de morceaux de pop française baroques, complexes et accrocheurs, accords et désacords en dialogue avec les sonorités locales !
• The Rodeo, guitare et voix
• Hansley, basse
• Leandro, percussions
• Metta Legita, piano
• Sokpheak Soun, flute
• Chanthy Moeurn, tro

Entrée libre !

Veuillez trouver ci-dessous le descriptif détaillé de l'événement.

Au plaisir de vous accueillir.

----------------------------------------------------------
🎶 Venez fêter l'été avec un concert live dans le jardin de l'Institut français !
L'artiste française The Rodeo a posé ses valises pour quelques jours au Cambodge pour une résidence artistique avec Kongchak Studio. Elle a travaillé notamment avec les musiciens du collectif Elec'Tro, cambodgiens et étrangers, pour mêler les sons et les rythmes. Rendez-vous le 10 juillet à l'IFC pour un concert de morceaux de pop française baroques, complexes et accrocheurs, en dialogue avec les sonorités locales !
• The Rodeo, guitare et voix
• Hansley, basse
• Leandro, percussions
• Metta Legita, piano
• Sokpheak Soun, flute
• Chanthy Moeurn, tro

Entrée libre ‼️ Et pour découvrir la musique de The Rodeo en attendant le concert, c'est par ici 👉 https://www.youtube.com/@TheRodeo

---

🎶 មកអបអរសាទររដូវក្តៅជាមួយនឹងការប្រគុំតន្ត្រីផ្ទាល់នៅសួននៃវិទ្យាស្ថាន !

វិចិត្រករជនជាតិបារាំងឈ្មោះ The Rodeo បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាពីរបីថ្ងៃ សម្រាប់ការស្នាក់ដើម្បីបំពេញការងារផ្នែកសិល្បៈជាមួយ Kongchak Studio។ គាត់នឹងធ្វើការជាពិសេសជាមួយតន្រ្តីករនៃក្រុម Elec'Tro រួមមានទាំងខ្មែរ និងបរទេសផងដែរ ដើម្បីបង្កើតនូវតន្រ្តី និងចង្វាក់ភ្លេង។ ជួបគ្នាជាមួយពួកគាត់នៅថ្ងៃទី ១០ ខែកក្កដានៅវិទ្យាស្ថានសម្រាប់ការប្រគុំតន្ត្រីនៃបទភ្លេងប៉ុបបារាំងដ៏ចម្លែកប្លែកអារម្មរណ៍ស្មុគស្មាញ ប៉ុន្តែទាក់ទាញ ជាមួយការលាយបញ្ចូលគ្នាសំឡេងតន្ត្រីក្នុងស្រុក !

• The Rodeo, ហ្គីតា និងសំឡេង
• Hansley, បាស
• Leandro, ស្គរ
• Metta Legita, ព្យាណូ
• សួន សុខភ័ក្រ, ខ្លុយ
• មឿន ចាន់ធី, ទ្រ

ចូលរួមដោយសេរី ‼️

ហើយដើម្បីស្វែងយល់ពីតន្ត្រីរបស់ The Rodeo ដែលនឹងប្រគុំនៅវិទ្យស្ថាននៅពេលខាងមុខនេះ សូមទស្សនាទីនេះ 👉 https://www.youtube.com/@TheRodeo