ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

@uyfcmlvt


@UYFCMLVT

ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

23 Oct, 01:30


នៅសល់តែ ៣ ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយ!

👉ក្រុមហ៊ុនធំៗ ១៥០ នឹងផ្តល់ឱកាសការងារសរុបជាង ៣ម៉ឺន កន្លែង នាថ្ងៃទី២៦-២៧ ខែតុលា នេះ នៅអគារពិព័រណ៍កោះពេជ្រ។ យុវជនសិស្ស/និស្សិត កុំភ្លេច រៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Call Center ក្រសួង 1297 ឬ 1286៕

#UYFC #MLVT #HENGSour #NEA

ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

22 Oct, 12:03


ក្រុមការងារ ស.ស.យ.ក. វិស័យ ក.ស.ប. សហការជាមួយ មជ្ឈមណ្ឌលការងារចល័ត នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤
បានចុះផ្តល់សេវាការងារនៅតាមគ្រឹះស្ថានសិក្សារួមមាន៖
វិទ្យាស្ថានជាតិបណ្ដុះបណ្តាលបច្ចេកទេស (NTTI_ចូលរួមកម្មវិធីការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៩), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សាកលវិទ្យាល័យកម្ពុជា (UC), សាកលវិទ្យាល័យធនធានមនុស្ស (HRU), សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) និងវិទ្យាស្ថានជាតិសង្គមកិច្ច (NISA)។

#UYFC #MLVT #HENGSour #NEA

ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

22 Oct, 12:03


ក្រុមការងារ ស.ស.យ.ក. វិស័យ ក.ស.ប. នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ សហការជាមួយបេឡាជាតិស
ន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចូលរួម÷
១-រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពលើការធ្វើដំណើររបស់កម្មករនិយោជិត ជូនដល់កម្មករនិយោជិតរោងចក្រ WINDARA INTERNATIONAL CO., LTD ក្នុងខេត្តកំពង់ស្ពឺ ចំនួន ៤៤នាក់
២-រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម នៅរោងចក្រ HAND SEVEN APPAREL CO., LTD ក្នុងខេត្តរាជធានីភ្នំពេញ ចំនួន ៦៨នាក់
៣-ក្រុមការងារបានសម្របសម្រួលប្រជាពលរដ្ឋមកចុះបញ្ជីជាសមាជិក ប.ស.ស. បុគ្គលស្វ័យនិយោជន៍បានចំនួន ១៣៦នាក់។

#UYFC #MLVT #HENGSour  #NSSF

ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

22 Oct, 02:49


នៅសល់តែ ៤ ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយ!

👉ក្រុមហ៊ុនធំៗ ១៥០ នឹងផ្តល់ឱកាសការងារសរុបជាង ៣ម៉ឺន កន្លែង នាថ្ងៃទី២៦-២៧ ខែតុលា នេះ នៅអគារពិព័រណ៍កោះពេជ្រ។ យុវជនសិស្ស/និស្សិត កុំភ្លេច រៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Call Center ក្រសួង 1297 ឬ 1286៕

#UYFC #MLVT #HENGSour #NEA

ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

21 Oct, 12:34


ក្រុមការងារ ស.ស.យ.ក. វិស័យ ក.ស.ប. សហការជាមួយ មជ្ឈមណ្ឌលការងារចល័ត នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤
បានចុះផ្តល់សេវាការងារនៅតាមគ្រឹះស្ថានសិក្សារួមមាន៖
វិទ្យាស្ថានជាតិបណ្ដុះបណ្តាលបច្ចេកទេស (NTTI_ចូលរួមកម្មវិធីការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៩), សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ (BIU), វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា (AUB)។

#UYFC #MLVT #HENGSour #NEA

ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

21 Oct, 11:59


ក្រុមការងារ ស.ស.យ.ក.ប្រចាំវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចកទេស(NTTi) វិស័យ ក.ស.ប.
នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានចូលរួមសម្របសម្រួលក្នុងពិធី ប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅសាលប្រជុំធំអគារអង្គរវត្ត។

#UYFC #MLVT #HENGSour #TVET

1,359

subscribers

2,339

photos

128

videos