គាំពារសង្គមកម្ពុជា Social Protection in Cambodia

@socialprotectionkh


“គាំពារសង្គមកម្ពុជា Social Protection in Cambodia” គឺជាថ្នាលផ្លូវការមួយដែលបង្កើតឡើងដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគាំពារ​សង្គម សម្រាប់ប្រជាជនទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ #គាំពារសង្គមកម្ពុជា

គាំពារសង្គមកម្ពុជា Social Protection in Cambodia

21 Jan, 00:15


ក្នុងព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ ១២ព្រះវស្សា នៃការយាងចូលព្រះទីវង្គត ​ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូររណភាពទឹកដី និងឯកភាពជាតិខ្មែរ (១៥ តុលា ២០១២ - ១៥ តុលា ២០២៤) កូនចៅ ចៅ ចៅទួត សូមថ្វាយព្រះរាជមហាកុសលព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមទ្រង់យាងបដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីអាក់ខានឡើយ។

គាំពារសង្គមកម្ពុជា Social Protection in Cambodia

21 Jan, 00:04


TVET ធ្វើឱ្យខ្ញុំរកបានការងារល្អ និងក្លាយជាជន្ទល់គ្រួសារ
———————————————

យុវជនមកពីគ្រួសារក្រីក្រ ដែលជាជនជាតិដើមភាគតិច "ព្នង" នៅខេត្តមណ្ឌលគិរី សប្បាយចិត្តជាខ្លាំងដោយទទួលបានការងារល្អ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​អគ្គិសនី ដោយ​ឥតគិតថ្លៃ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី 
ជាមួយនឹងប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល​ក្រោម​កម្មវិធី​ជាតិជំនួយ​សង្គមផ្នែកបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ក្នុងចំណោមសិស្សក្រីក្រជាច្រើនរូប យុវជន ផាត សារ៉ាត បានលើកឡើងថា វគ្គសិក្សានេះ អាចសម្រួលជីវភាពគ្រួសារក្រីក្រ ដោយផ្តល់ជំនាញច្បាស់លាស់ និងសមត្ថភាពពេញលេញ ក្នុងការស្វែងរកការងារល្អប្រសើរ ដែលមានប្រាក់ខែសមរម្យ និងអាចជួយសម្រាលបន្ទុកគ្រួសារ និងចូលរួមអភិវឌ្ឍប្រទេសជាតិ។

គាំពារសង្គមកម្ពុជា Social Protection in Cambodia

20 Jan, 23:55


សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ! ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមគោរពជូនពរពុកម៉ែ បងប្អូន ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូណ៍ និងធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព។

គាំពារសង្គមកម្ពុជា Social Protection in Cambodia

20 Jan, 23:45


អបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤

គាំពារសង្គមកម្ពុជា Social Protection in Cambodia

20 Jan, 23:30


អត្ថប្រយោជន៍នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ
--------------------
ក្រុមគ្រួសារដែលមានបណ្ណសមធម៌ ជាពិសេសជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី កំពុងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ, សូមអញ្ជើញក្រុមគ្រួសារដែលមានបណ្ណសមធម៌មានសុពលភាព ទៅឃុំ សង្កាត់ ដើម្បីចុះឈ្មោះចូលក្នុងកម្មវិធីនេះ។
ព័ត៌មានបន្ថែម ៖ សូមទាក់ទងឃុំ សង្កាត់ ឬមូលនិធិជាតិជំនួយសង្គម តាមរយៈទូរសព្ទលេខ៖ ០៩២ ២១៩ ៨៨៨/០១៥ ២១៩ ៨៨៨
#គាំពារសង្គមកម្ពុជា #socialprotectioncambodia

គាំពារសង្គមកម្ពុជា Social Protection in Cambodia

20 Jan, 23:18


សេក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៣។

តំណទាញយក៖ https://bit.ly/3My9SPd

គាំពារសង្គមកម្ពុជា Social Protection in Cambodia

20 Jan, 22:44


ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា បានចេញផ្សាយរបាយការណ៍ ស្តីពីការតាមដានវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជាក្នុងរយៈពេល ៥ឆ្នាំ (២០១៨-២០២២) កន្លងមក ដោយផ្ដោតជាពិសេសលើការវិនិយោគ, ការគ្របដណ្តប់នៃរបបសន្តិសុខសង្គម និងកម្មវិធីជំនួយសង្គម ព្រមទាំងការឆ្លើយតបនឹងគ្រោះអាសន្ន។

អាស្រ័យហេតុនេះ, សូម ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ, គ្រឹះស្ថានឯកជន, និងសាធារណជន ជ្រាបជាព័ត៌មាន និងអាចទាញយករបាយកាណ៍ ស្តីពីការតាមដានវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជានេះបានតាមរយៈតំណភ្ជាប់ https://bit.ly/3Y6up4d។

គាំពារសង្គមកម្ពុជា Social Protection in Cambodia

20 Jan, 22:40


សូមទស្សនាកិច្ចសម្ភាសពិសេសជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ។

គាំពារសង្គមកម្ពុជា Social Protection in Cambodia

20 Jan, 22:40


សំណួរ-ចម្លេីយខ្លីតែខ្លឹម

សប្តាហ៍មុនពុកម៉ែបងប្អូនបានស្គាល់រួចហើយអំពីអត្ថប្រយោជន៍របស់បណ្ណ​ក្រោមមូលនិធិសមធម៌សុខាភិបាល ដូច្នេះសប្តាហ៍នេះយើងនាំគ្នាមកយល់ដឹងបន្ថែមអំពីសុពលភាពរបស់បណ្ណនីមួយៗវិញម្តង​។

បើសិនជាបណ្ណអស់សុពលភាព សូមពុកម៉ែបងប្អូនអញ្ជេីញសួរព័ត៌មាន​នៅឃុំសង្កាត់ដែលពុកម៉ែបងប្អូន​រស់នៅ​ ដេីម្បីពិនិត្យ​ និងវាយតម្លៃស្ថានភាពគ្រួសារឡេីងវិញ។

#គាំពារសង្គមកម្ពុជា

គាំពារសង្គមកម្ពុជា Social Protection in Cambodia

20 Jan, 22:28


សំណួរ-ចម្លេីយខ្លីតែខ្លឹម

តោះ! ថ្ងៃនេះនាំពុកម៉ែបងប្អូនមកស្គាល់ប្រភេទបណ្ណ ដែលប្រើប្រាស់ដើម្បីទទួលបានអត្ថប្រយោជន៍ក្រោមមូលនិធិសមធម៌សុខាភិបាល។

ពុកម៉ែបងប្អូនដែលមានបណ្ណទាំងនេះ អាចប្រេីប្រាស់ដេីម្បីទទួលបាន​សេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតបង់ថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណ:​ (មន្ទីរពេទ្យរដ្ឋ) ដែលនៅជិតបងប្អូន។

#គាំពារសង្គមកម្ពុជា

គាំពារសង្គមកម្ពុជា Social Protection in Cambodia

20 Jan, 22:26


សេចក្ដីប្រកាសព័ត៌មាន ស្ដីពី
លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២

គាំពារសង្គមកម្ពុជា Social Protection in Cambodia

20 Jan, 22:26


ទៅរៀនទទួលបានអាហារបរិភោគ ញ៉ាំឆ្អែត មានកម្លាំងរៀន ក្រោមកម្មវិធីផ្តល់អាហាតាមសាលារៀន តាមសាលាតំបន់ដាច់ស្រយាល, ខណៈសិស្សចំនួនជាង ៣០ម៉ឺននាក់ បានទទួលផល
---------------------------------
កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បាន និងកំពុងត្រូវបានដាក់ឱ្យអនុវត្តតាមសាលារៀនគោលដៅចំនួន ១ ១១៤ ក្នុងតំបន់ដែលជីវភាពពលរដ្ឋនៅមានកម្រិត ក្នុងខេត្តចំនួន ១០ រួមមានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ។ កម្មវិធីនេះ អនុវត្តរួមគ្នាដោយរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោកនេះ បានរួមចំណែកដ៏សំខាន់ក្នុងការកសាងមូលធនមនុស្ស តាមរយៈការផ្ដល់អាហារពេលព្រឹកដល់កុមារដែលជាសិស្សចំនួនជាង ៣០ម៉ឺននាក់ នៅតាមសាលាបឋមសិក្សាគោលដៅខាងលើ។
សូមទាញយកឯកសារតាមរយៈតំណនេះ៖ https://bit.ly/4aDU601
#គាំពារសង្គមកម្ពុជា

គាំពារសង្គមកម្ពុជា Social Protection in Cambodia

20 Jan, 22:25


ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី១២ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងសម្រេចលើ សេចក្ដីព្រាងគោលនយោបាយជាតិស្តីពីការផ្តល់អាហារតាមសាលារៀន, របាយការណ៍បិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

1,534

subscribers

337

photos

21

videos