TVET-News

@tvetsector


Providing information about skills training programs, scholarships, career guidance, labour market information, and TVET institutions

TVET-News

23 Oct, 04:17


បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ថា ការប្រកួតនៅឆ្នាំនេះជាឱកាសបញ្ចេញសមត្ថភាពដើម្បីឆ្ពោះទៅការប្រកួតថ្នាក់អាស៊ានឆ្នាំ២០២៥

(ភ្នំពេញ)៖ បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤បានលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិឆ្នាំនេះគឺជាឱកាសដើម្បីបញ្ចេញសមត្ថភាពជំនាញបច្ចេកទេសរបស់ខ្លួនក្នុងការប្រជែងយកជ័យលាភីក្នុងចំណោមបេក្ខជនជាង៩០នាក់ ដើម្បីឆ្ពោះទៅការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ដើម្បីមុខមាត់ប្រទេសជាតិ។

យុវតី ណាន សុខហេង ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ជំនាញ Information Network Cabling មកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ គឺមានសារៈសំខាន់ណាស់សម្រាប់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីព្រោះក្រៅតែពីសិក្សាជំនាញបច្ចេកទេសនៅក្នុងថ្នាក់ និងការអនុវត្តផ្ទាល់នៅក្នុងសាលាមក មានតែកម្មវិធីប្រកួតប្រជែងនេះទេដែលអាចឱ្យយុវជនបានបញ្ចេញសមត្ថភាពឱ្យអស់ពីចិត្ត ដើម្បីដណ្តើមជ័យលាភីជាមួយបណ្តាបេក្ខជនមកពីគ្រឹះស្ថានផ្សេងៗទៀតនៅទូទាំងប្រទេស។

យុវតីរូបនេះបន្ថែមថា ខ្លួនសម្រេចចិត្តចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិនៅឆ្នាំនេះ គឺចង់ពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងលើជំនាញដែលខ្លួនកំពុងសិក្សា។ យុវតីរូបនេះសង្ឃឹមថានឹងទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ នេះជាពិសេសសង្ឃឹមយ៉ាងមុតមាំថានឹងត្រូវបានជ្រើសរើសទៅប្រកួតប្រជែងថ្នាក់អាស៊ាននៅប្រទេសហ្វីលីពីន ឆ្នាំ២០២៥ ខាងមុខ ដើម្បីមុខមាត់ប្រទេសជាតិ សាលារៀន គ្រួសារ និងក្រុមខ្លួនផ្ទាល់។ 

ដោយឡែក យុវជន អុល សុភារម្យ ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ លើជំនាញ Automation មកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងនេះគឺជាកន្លែងក្នុងក្តីស្រមៃរបស់យុវជនដែលកំពុងសិក្សាជំនាញ ដើម្បីបញ្ចេញសមត្ថភាព ហើយធ្វើការប្រកួតប្រជែងជាមួយបណ្តាបេក្ខជនមកពីបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលជាច្រើនទៀត ដូច្នេះការប្រកួតប្រជែងនេះពិសេសខ្លាំងណាស់ ប្រសិនបើយើងធ្វើបានលទ្ធផលល្អ ក្នុងចំណោមបេក្ខជនជាច្រើននៅពេលនេះ។

យុវជនរូបនេះ សម្រេចជ្រើសរើសជំនាញ Automation ក្នុងការប្រកួតថ្នាក់ជាតិនៅឆ្នាំនេះពីព្រោះ ខ្លួនសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ បន្ទាប់ពីមានការត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ ពេញលេញនៅមុនការប្រកួត។  អ្វីដែលសំខាន់នោះប្រសិនបើខ្លួនទទួលបានជ័យលាភី នោះជំនាញ  Automation នឹងក្លាយជាស្ពានចម្លងទៅដល់អនាគតរបស់គេយ៉ាងឆាប់រហ័ស ពីព្រោះបណ្តាក្រុមហ៊ុនឯកជននឹងសម្លឹងមើលឃើញរូបគេ ដែលជាបេក្ខជនឆ្នើមក្នុងការប្រឡងកម្មវិធីលំដាប់ថ្នាក់ជាតិមួយនេះ។ 

ទន្ទឹមនឹងនេះបេក្ខជនទាំងអស់នេះមានក្តីរំពឹងយ៉ាងមុតមាំថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ នៅពេលនេះនឹងធ្វើឱ្យពួកគេក្លាយជាម្ចាស់ជ័យលាភីដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ដើម្បីជាបេក្ខជនតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន និងអន្តរជាតិផ្សេងៗនាពេលខាងមុខ ដើម្បីជាកិត្តិយសខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល។

គូសបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។

លើសពីនេះ ការប្រកួតប្រជែងជំនាញផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះបណ្តាល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងយល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកបទៅដោយភាពច្នៃប្រឌិតសម្រាប់ការរៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំងពលកម្មនាពេលអនាគត ដើម្បីទទួលបានជំនាញតាមតម្រូវការក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញនៃជំនាញ៕

#MLVT #HENGSour #TVET

TVET-News

23 Oct, 04:17


😍 គ្រាន់តែ Poster ផ្សព្វផ្សាយរបស់ក្រុមហ៊ុនមានភាពទាក់ទាញម្លឹងហើយ ចុះទម្រាំបញ្ជរជាក់ស្តែងនៅថ្ងៃពិព័រណ៍ តើស្អាត និងទាក់ទាញកម្រឹតណាទៅ! ក្រុមហ៊ុនជាច្រើន បានត្រៀមរួចជាស្រេចក្នុងការផ្តល់ឱកាសការងារជាច្រើនកន្លែង ជូនដល់យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជននៅក្នុងមហាព្រឹត្តិការណ៍ដែលធំជាងគេប្រចាំឆ្នាំរបស់ NEA គឺ "ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤"។

👉ជួបគ្នានៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់ នៅអគារពិព័រណ៍កោះពេជ្រ! យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការរងារ សូមរៀបចំ CV អោយបានច្រើន ដើម្បីចូលរួមដាក់ពាក្យ សម្ភាសការងារភ្លាមៗដោយផ្ទាល់ ឬតាមអនឡាញ https://careerfair.nea.gov.kh/៕

TVET-News

23 Oct, 04:17


ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី នឹងមានឱកាសការងារជាច្រើនកន្លែងក្នុងមុខតំណែងផ្សេងៗគ្នា សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងមហាព្រឹត្តិការណ៍ការងារប្រចាំឆ្នាំដ៏ធំរបស់ NEA គឺ "ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

👉កុំភ្លេចរៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យស្វែងរកការងារទៅតាមជំនាញរៀងៗខ្លួន! ឱកាសការងារសរុបជាង ៣ម៉ឺន កន្លែង ពីក្រុមហ៊ុនធំៗ ១៥០ នឹងត្រូវយកទៅដាក់តាំងបង្ហាញ នៅអគារពីព័រណ៍កោះពេជ្ររយៈពេលពីរថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់៕

#NEA
📞 077 232378 / 016 786655 ( Telegram)
📱 Facebook (neakhmer)
📱 Website (ពិព័រណ៌ការងារ ឆ្នាំ២០២៤)
📱 Website (ទីភ្នាក់ងារជាតិមុខរបរនិងការងារ)
📱 TikTok ការងារខ្ញុំ-My Job (NEA)
📱 Telegram (NEA-ឱកាសការងារ)
✉️ [email protected]
📱 IOS (NEA Job Search)
🤖 Android (NEA JOB SEARCH)

TVET-News

23 Oct, 04:17


នៅសល់តែ ៣ ថ្ងៃ ទៀតប៉ុណ្ណោះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ នឹងចាប់ផ្តើមហើយ!

👉ឱកាសការងារសរុបជាង ៣ម៉ឺន កន្លែងពីក្រុមហ៊ុនធំៗ ១៥០! ដាក់ពាក្យុភ្លាម សម្ភាសភ្លាម។ កុំភ្លេច ត្រៀម CV ឲ្យបានច្រើន ដើម្បីចូលរួមទាំងអស់គ្នាណា!

#NEA
📞 077 232378 / 016 786655 ( Telegram)
📱 Facebook (neakhmer)
📱 Website (ពិព័រណ៌ការងារ ឆ្នាំ២០២៤)
📱 Website (ទីភ្នាក់ងារជាតិមុខរបរនិងការងារ)
📱 TikTok ការងារខ្ញុំ-My Job (NEA)
📱 Telegram (NEA-ឱកាសការងារ)
✉️ [email protected]
📱 IOS (NEA Job Search)
🤖 Android (NEA JOB SEARCH)

TVET-News

23 Oct, 01:54


សកម្មភាពនៃការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤
នៅសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ
ថ្ងៃទី២១-២៥ ខែតុលា ឆ្នាំ២០២៤
ចូលរួមទស្សនាដោយសេរី!

#TVETជំនាញពិតជីវិតប្រសើរ!
#MLVT #HENGSour #TVET
#ជំនាញសតវត្សរ៍ទី២១
#21stCenturySkill

TVET-News

23 Oct, 01:24


អបអរសាទរខួបលើកទី៣៣
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤

#TVETជំនាញពិតជីវិតប្រសើរ!
#MLVT #HENGSour #TVET
#ជំនាញសតវត្សរ៍ទី២១
#21stCenturySkill

5,244

subscribers

2,231

photos

414

videos