បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

@royalacademyforjusticecambodia


បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

19 Oct, 09:08


សារលិខិតជូនពរ របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រកបដ៏មហានក្ខត្តឫក្សនៃខួបចម្រើនអាយុវឌ្ឍនមង្គលរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងជន្មាយុគម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ ដែលឈានចូលមកដល់នៅថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

18 Oct, 10:51


នៅថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំពិធីបើកវគ្តបណ្តុះបណ្តាល ស្តីពី “នីតិវិធីនៃការបញ្ជូនក្នុងរឿងក្តីព្រហ្មទណ្ឌ” ដល់ចៅក្រម និងព្រះរាជអាជ្ញា នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីចូលរួមចំណែកដល់ដំណើរការ នៃការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ នៅតាមសាលាជម្រះក្តី ព្រមទាំងដើម្បីជាការចូលរួមជម្រុញ និងពន្លឿនការដោះស្រាយរឿងក្តី និងការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី ធានាឱ្យដំណើរការរឿងក្តីរបស់តុលាការ ទាំងរឿងក្តីព្រហ្មទណ្ឌ និងរឿងក្តីរដ្ឋប្បវេណី ប្រព្រឹត្តទៅស្របតាមគោលការណ៍ចំពោះមុខ និងគោលការណ៍នៃសិទ្ធិទទួលបានការកាត់សេចក្តីដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

10,427

subscribers

6,243

photos

20

videos