Neth Pheaktra នេត្រ ភក្ត្រា

@neth_pheaktra


រដ្ឋមន្ត្រីក្រសួងព័ត៌មាន, កម្ពុជា
Minister of Information, Cambodia

Neth Pheaktra នេត្រ ភក្ត្រា

22 Oct, 11:02


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យក្រុមការងារ TV Storm មកពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Lee Young Seok (Eric Lee) លើការសិក្សាទីផ្សារ និងពិនិត្យលទ្ធភាពបង្កើតការិយាល័យទូរទស្សន៍បង់លុយនៅកម្ពុជា ផ្សព្វផ្សាយតាមរយៈ APP ដែលជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួង រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
អានអត្ថបទពេញ

រូបថត៖ ខឹម សុវណ្ណារ៉ា

Neth Pheaktra នេត្រ ភក្ត្រា

22 Oct, 08:42


ក្នុងបេសកកម្មជាមួយគណៈកម្មការរៀបចំបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែមកកាន់វត្តខ្មែរក្រោម ខ្ញុំមានឱកាសមកថ្វាយបង្គុំព្រះសង្ឃរាជ ព្រះនាម ថាច់ សុខសាន្ត ព្រះចៅអធិការវត្តអង្គររាជបុរី និងជាប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ។ គ្រាន់តែក្រឡេកឃើញមុខ ព្រះអង្គស្គាល់ឈ្មោះនិងតួនាទីដោយសារតែព្រះអង្គបានតាមដានទស្សនាព័ត៌មានជាប្រចាំតាមយូធូប និងហ្វេសប៊ុក។ ព្រះអង្គ ថាន់ សុខសាន្ត បានសាងផ្នួសតាំងពីឆ្នាំ ១៩៦៨ មកម៉្លេះ ហើយវត្តអង្គរាជបុរីនេះមានអាយុកាលជាង ១០៣០ ឆ្នាំហើយ ពោលគឺកសាងតាំងពីឆ្នាំ ៩៩០ ស្ថិតក្នុងខេត្តព្រះត្រពាំង (កម្ពុជាក្រោម) បច្ចុប្បន្ន ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជាមួយគ្នា ខ្ញុំបានទៅទស្សនាស្រះស្រីស្រះប្រុស។

រូបថតដោយ ឡុង ដេវីត

4,595

subscribers

9,440

photos

698

videos