KhmerToday

@khmertoday


គោលដៅរបស់ពួកយើង គឺចង់ឲ្យអ្នកអានទាំងអស់ ទទួលបាន ព័ត៌មានថ្មីៗ សំខាន់ៗ និងអត្ថប្រយោជន៍ពីការអានអត្ថបទផ្សេងៗ ជាច្រើនប្រភេទ រួមមាន ចំណេះដឹង, បែបផែនជីវិត, បច្ចេកវិទ្យា, សុខភាព, សិល្បៈតារា ជាដើម ។

KhmerToday

16 Oct, 02:26


រាជរដ្ឋាភិបាល ចេញអនុក្រឹត្យអនុញ្ញាតឲ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀល

KhmerToday

14 Jul, 01:53


BREAKING: អតីតប្រធានាធិបតីអាមេរិក Donald Trump រងការបាញ់ប្រហារ !

(សហរដ្ឋអាមេរិក)៖ អតីតប្រធានាធិបតីអាមេរិក Donald Trump រងការបាញ់ប្រហារ ខណៈកំពុងឡើងថ្លែងនៅក្នុងការជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

លោក Donald Trump រងរបួសដោយឃើញឈាមនៅផ្ទៃមុខរបស់លោក ! នេះបើយោងតាមសារព័ត៌មាន CNN និង BBC ព្រមទាំងសារព័ត៌មាន RT ចេញផ្សាយមុននេះ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

KhmerToday

13 Jul, 09:29


ក្រសួងការពារជាតិ៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន

KhmerToday

17 Jun, 13:01


ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺប្អូនប្រុស លី សុង និងគូដណ្តឹង។ ឯកឧត្តមក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពរបស់ប្អូនទាំងពីរ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា : ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដ ' ល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ។

ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើសដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។

យើងគួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ដើម្បីសង្គមកម្ពុជាមានភាពសុខុដុមរមនា និងសុភមង្គល។

KhmerToday

26 Apr, 03:32


សេចក្តីជូនដំណឹង ! ខេត្ដបាត់ដំបង អាចនឹងកើនឡើងកម្ដៅដល់ ៤១ អង្សា ក្នុងរយៈពេល ៣ ថ្ងៃ

KhmerToday

20 Apr, 05:09


លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទទួលមរណភាពហើយ នាវេលាម៉ោង៥៖៤០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងជុន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

លោកសាស្រ្តាចារ្យ​ សំបូរ មាណ្ណារ៉ា​ បាន​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ ពិសេសលើ​ជំនាញ​ប្រវត្តិសាស្ត្រ​ ប្រមាណ​​៤០​ឆ្នាំ​មកហើយ។ កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣​កន្លងទៅ លោក មាណ្ណារ៉ា ទទួល​បានការ​ប្រោស​ព្រះរាជទាន​ឋានៈ ជាទី​ប្រឹក្សា សម្ដេច ហ៊ុន សែន ដែលជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នាពេលនោះ​៕

KhmerToday

19 Apr, 04:10


ឧកញ៉ា គិត ស៊ូឡា កូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

KhmerToday

21 Dec, 10:15


សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២១ ធ្នូនេះ បានចេញបទបញ្ជាដល់រដ្ឋមន្ត្រីចំនួន២រូបពិនិត្យពីបុគ្គលដែលរៀបចំសកម្មភាពយកសាសនាធ្វើអាជីវកម្មផ្ទាល់ខ្លួន។ការចេញបទបញ្ជានេះ ធ្វើឡើងក្រោយពីសម្តេចនាយករដ្ឋមន្ត្រីសង្កេតឃើញមានបុគ្គលមួយចំនួនតាំងខ្លួនជាព្រះហើយបោកប្រាស់ដល់ប្រជាពលរដ្ឋនាំឱ្យប៉ះពាល់ដល់តម្លៃនៃសាសនា។

KhmerToday

08 Oct, 05:00


ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ
និស្សិតឈ្មោះ ចាន់ឧត្តម ជានិស្សិតឆ្នាំទី៣ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទទួលមរណះភាពនៅក្នុងហេតុការណ៍វាយប្រហារបស់ក្រុម Hamas មកលើប្រទេសអ៉ីស្រាអ៊ែល។
សូមវិញ្ញាណខន្ខប្អូនទៅកាន់សុគតិភព🙏🙏🙏

KhmerToday

08 Oct, 01:31


BREAKING: និស្សិតខ្មែរម្នាក់ បានស្លាប់ ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់

KhmerToday

29 Aug, 06:13


អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការសិក្សាធ្វើប័ណ្ណ បើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី ៦០cc ឡើងទៅ

KhmerToday

15 Aug, 05:19


អាជ្ញាធររដ្ឋហាវ៉ៃបានឱ្យដឹងថា នាពេលនេះ តួលេខមនុស្សដែលបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃ នៅលើកោះ Maui បានបន្ត កើនដល់ ៩៣នាក់ហើយ ជាហេតុធ្វើឱ្យវាក្លាយជាភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក ដែលសម្លាប់មនុស្សច្រើនបំផុត បើគិតក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ ២០២៣ ។