HMTelegramNEWS

@hmtelegramnews


HMTelegramNEWS

21 Jan, 00:26


ជម្លោះស្នេហាត្រីកោណឈានដល់ការប្រើអំពើរហិង្សារវាងបុរស២នាក់ ព្រោះតែនារីម្នាក់ បង្កការភ្ញាក់ផ្អើលពេញផ្លូវ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ទីតាំងកើតហេតុ ស្ថិតនៅលើកំណាត់វិថី ព្រះស៉ីសុវត្ថិទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Jan, 00:26


គួរ​អោយ​ខ្លោច​ចិត្ត​ណាស់​ស្រ្តី​ពោះ​ធំ​ម្នាក់​បានស្លាប់​ទាំង​ពោះ​ជិត​គ្រប់​ខែ​ណា​មួយ​ក្រុម​គ្រួសារ​មិន​ដឹង​ថា​ស្រ្តី​រង​គ្រោះ​មាន​ផ្ទៃ​ពោះ​ទៀត​ផង​ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​តែ​ជា​អកុសល​ជនរងគ្រោះ​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្រ​ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​១រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ខែ​តុលា​ឆ្នាំ​២០២៤​នៅ​បន្ទប់​ជួល​ជាន់​ទី​៣​ភូមិ​អង្គ​ សង្កាត់​ចោមចៅ​ទី​៣ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​។ សព​ឈ្មោះ​ ជុំ​ សុខណា​ ភេទ​ស្រី​អាយុ​២២ឆ្នាំ​ ជា​កម្មករ​រោងចក្រ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Jan, 00:24


នារីស្រស់ស្អាតម្នាក់បើករថយន្ត ព្រុស មកឈប់លើស្ពានជ្រោយចង្វារ ហើយលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ មិនដឹងមានវិបត្តិអ្វីនារីរូបស្រស់ម្នាក់បានបើករថយន្តម៉ាក តូយ៉ូតាព្រុសមួយគ្រឿងឡើងលើស្ពានជ្រោយចង្វារួចឈុបរថយន្តបើកទ្វារលោតចូលទៅក្នុងទន្លេបានសម្រេច។ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ភ្លឺត្រូវនិងថ្ងៃទី ២១ខែតុលាឆ្នាំ ២០២៤ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងរសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Jan, 00:24


សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
. ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (តម្លៃដដែល)
. ប្រេងម៉ាស៊ូត = ៣.៨០០រៀល/លីត្រ (តម្លៃដដែល)

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Jan, 00:24


ឆក់ចំនារីក្លាហាន! ជន​សង្ស័យ​ឆក់​ទូរសព្ទ​នារីម្នាក់​បាន​សម្រេច ​តែ​​ត្រូវ​ជនរងគ្រោះ​ជិះ​ម៉ូតូ​បំបុក​ដួល​ម៉ូតូ​យក​ទូរសព្ទ​បាន​វិញ​ ជន​សង្ស័យ​ភ័យ​រត់​ចោល​ម៉ូតូ​បាត់​ស្រមោល​

ភ្នំពេញ​៖​ នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​ជន​សង្ស័យ​ឆក់​យក​ទូរសព្ទ​បានសម្រេច តែ​បើក​ម៉ូតូ​យឺត​ពេក​ត្រូវ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​បំបុក​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ធ្លាក់ទាំង​ទូរសព្ទ​ នៅ​កន្លែង​កើត​ហេតុ​ចំណែក​ជន​សង្ស័យ​ភ័យ​រត់​ចោល​ម៉ូតូ​គេច​ខ្លួន​បាត់​ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​ ១០យប់​ថ្ងៃ​ទី​២០ខែ​តុលា​ឆ្នាំ​២០២៤​នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ គល់​ស្ពាន​អាកាស​ចោមចៅ​ ដែល​ស្ថិត​នៅ​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ភ្នំពេញ​៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Jan, 00:24


ខឹងអតីតប្រពន្ធ បិទទូរស័ព្ទ មិននិយាយជាមួយ បុរសម្នាក់បានជិះម៉ូតូទៅវាយ ចាក់ បណ្តាលអោយរងរបួសធ្ងន់

ខេត្តកំពង់ធំ ៖ ដោយសារតែខឹង អតីតប្រពន្ធ បិទទូរស័ព្ទ មិននិយាយជាមួយ និងគួបផ្សំ ភ្លើងប្រច័ណ្ឌផង ធ្វើអោយបុរស ដែលជាអតីត ប្តី ជិះម៉ូតូ ចូលទៅ វាយ និងជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ មានករណីប៉ុនប៉ុងឃាដកម្មមួយកើតឡើងនៅភូមិកោះ ឃុំទ្រា ស្រុកស្ទោង៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Jan, 00:24


អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនបុរសជនជាតិថៃម្នាក់ ឈ្មោះ វ៉ាឈីរ៉ាវីត ហុងសិរិ (WACHIRAVIT HONGSIRI) ហៅ វីត អាយុ២៤ឆ្នាំ ឆែកឆេរលើខ្លួនរកឃើញមានវត្ថុតាងគ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ១,៣០ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅសថ្លា (កេតាមីន) ចំនួន ០១ថង់កិប ទម្ងន់ ១,១០ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកiPhone12 Pron Max ពណ៌ទឹកមាស) រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុក និងប្រើប្រាស់ពិតប្រាកដមែន៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Jan, 00:21


ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ក្រោមបុព្វបទ"កីឡាជាតិដើម្បីព្រៃជីកហ្វូណនតេជោ" កំពុងបន្តរត់ផ្សព្វផ្សាយនៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ខេត្តកំពង់ឆ្នាំង មានកិត្តិយសទទួលពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី ៤និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ"កីឡាជាតិដើម្បីព្រៃជីកហ្វូណនតេជោ" ។ ដោយក្នុងពិធីនេះឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ទទួលភ្លើងគប់ពីរឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងរត់ចេញដំណើរនៅសួនដំរីស មកកាន់វេទិកានៅខាងមុខបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងក្រុងកំពង់ឆ្នាំង រួមដំណើរថ្នាក់ដឹកនាំខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី កីឡាករកីឡាការិនី សិស្សានុសិស្ស កាកបាទក្រហម យុវជនសសយក និងមានការចូលរួមពីប្រជាពលរដ្ឋអបអរសាទរអមសង្ខាងផ្លូវយ៉ាងអធិកអធមផងដែរ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Jan, 00:21


ស្ត្រី ម្នាក់ ជិះ ម៉ូតូ ទៅ ទិញ បន្លែ ត្រូវ ជនសង្ស័យ មួយ ក្រុម ឆក់ យក កាបូប មិន បានសំរេច ដោយ ជន រងគ្រោះ ផ្តួល ម៉ូតូ ទាន់
ភ្នំពេញៈ ស្ត្រី ម្នាក់ ជិះ ម៉ូតូ ចេញ ពី ផ្ទះ រក ទិញ បន្លែ នៅ ផ្សារ ដើម គ រ តែ ដល់ ពាក់ កណ្ដាល ផ្លូវ ក៍ត្រូវ ជនសង្ស័យ មួយ ក្រុម បានធ្វើ សកម្មភាព ឆក់ យក កាបូប ស្ពាយ មិន បានសំរេច ព្រោះ ជន រងគ្រោះ ផ្តួល ម៉ូតូ ទាន់ ពេល ។
ហេតុការណ៍ នេះ ផង ដែរ បានកេីត ឡេីង នៅ វេលា ម៉ោង ៥និង ៤៥នាទី ព្រឹក ថ្ងៃ ទី ១៨ខែ តុលា ឆ្នាំ ២០២៤ ជិះ ស្ពាន អាកាស ស្ទឹង មានជ័យ ផ្លូវ ២៧១ សង្កាត់ ស្ទឹងមានជ័យ ទី ១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Jan, 00:20


កម្លាំងប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបណ្ដេញជនជាតិថៃ ចេញពីប្រទេសកម្ពុជា ដែលលួចឆ្លងដែនខុសច្បាប់ ចំនួន១១នាក់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ សមត្ថកិច្ចអោយដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ ឋានៈនាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១១នាក់ ស្រី ០៥នាក់ (ខ្វះប្រកាសបណ្តេញចេញ) ពីបទលួចឆ្លងដែន (គ្មានលិខិតឆ្លងដែន) និងស្នាក់នៅធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់៕

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram : https://t.me/HMTelegramNews

HMTelegramNEWS

21 Jan, 00:20


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ស៊ិនឡាវង់ ឃុតផៃធូន (Sinlavong Khoutphaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា រាជធានីភ្នំពេញ។

ថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤

2,770

subscribers

9,238

photos

1,508

videos