ព័ត៌មានគ្រូទទួលបន្ទុកថ្នាក់ HRU

@heakmom


ព័ត៌មានគ្រូទទួលបន្ទុកថ្នាក់ HRU

22 Oct, 01:15


ឱកាសការងារជាង ៣ ម៉ឺន កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជននៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិដ៏ធំជាងគេប្រចាំឆ្នាំដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

យុវជន សិស្ស/និសិ្សត និងអ្នកស្វែងរកការរងារ សូមរៀបចំ CV អោយបានច្រើន ដើម្បីចូលរួមដាក់ពាក្យ សម្ភាសការងារភ្លាមៗដោយផ្ទាល់ ឬតាមអនឡាញ https://careerfair.nea.gov.kh/ និង អាចចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិជាច្រើនផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ 017 871 807 ឬ Call Center ក្រសួង 1297 ឬ 1286៕

ព័ត៌មានគ្រូទទួលបន្ទុកថ្នាក់ HRU

18 Oct, 03:56


គោលការណ៍ណែនាំនិស្សិតថ្មី ចូលរៀន

ព័ត៌មានគ្រូទទួលបន្ទុកថ្នាក់ HRU

17 Oct, 00:12


ថ្ងៃនេះជាថ្ងៃបុណ្យ «ចេញព្រះវស្សា»🌷ថ្ងៃសីល❤️សូមឲ្យជីវិតជួបតែសេចក្ដីសុខចម្រើន ជួតែរឿងល្អៗ មនុស្សល្អ ៗ ពេញមួយជីវិត..🤗🌷🙏❤️

ព័ត៌មានគ្រូទទួលបន្ទុកថ្នាក់ HRU

16 Oct, 08:19


បរិញ្ញាបត្ររង ជំនាន់ទី២២
មុខវិជ្ជាប្រឡងបញ្ជប់ សម្រាប់ជំនាញនីមួយៗ

ព័ត៌មានគ្រូទទួលបន្ទុកថ្នាក់ HRU

14 Oct, 01:04


សូមជូនដំណឹងដល់និស្សិតទាំងអស់គ្នា
សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឈប់សម្រាក ចំនួន១ថ្ងៃ ។
សូមអរគុណ !

ព័ត៌មានគ្រូទទួលបន្ទុកថ្នាក់ HRU

05 Oct, 02:51


អបអរសាទរទីវាគ្រូបង្រៀន

ព័ត៌មានគ្រូទទួលបន្ទុកថ្នាក់ HRU

03 Oct, 12:09


ឈប់ច្រើនថ្ងៃហើយ ហាមថែម

ព័ត៌មានគ្រូទទួលបន្ទុកថ្នាក់ HRU

28 Sep, 11:58


ខ្ញុំបាទ និងក្រុមការងារគ្រូទទួលបន្ទុកថ្នាក់ 🤵‍♂️🤵‍♀️ សូមចូលរួមជាមួយយើងខ្ញុំនៅក្នុងការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដ៏មានអត្ថន័យនេះ ដែលបានធ្វើទ្បើងតាំងពីបុរាណកាលមកដល់បច្ចុប្បន្ន 🧑‍🎓👩‍🎓 ហើយពិធីនេះធ្វើឲ្យយើងនឹងឃើញភាពធន់រឹងមាំ ភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសកម្ពុជា និងស្មារតីរឹងមាំនៃការជួបជុំរបស់ប្រជាជន 🙏🌷🌷។ សូមរីករាយនិងការជួបជុំគ្រួសារ បងប្អូន ទៅវត្ត ធ្វើបុណ្យ សន្សំកុសល កុំភ្លេចព្រះនៅផ្ទះ និង សូមជួបប្រសព្វតែសេចក្តីសុខ សេចក្តីចម្រេីន សុភមង្គល សុខភាពល្អបរិបូរណ៍ និងពុទ្ធមង្គលពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ 🙏🙏
សូមឲ្យបងប្អូនសិស្សនិស្សិត សាស្ដ្រាចារ្យ បុគ្គលិក ឲ្យមានសុខវត្តិភាព សុខភាពល្អ ព្រមទាំងជៀសផុតពីជំងឺឆ្លងផ្សេងៗ 🙏🙏🙏 ។ ២៨ - ០៩ - ២០២៤

ព័ត៌មានគ្រូទទួលបន្ទុកថ្នាក់ HRU

28 Sep, 04:09


សូមជូនដំណឹងដល់និស្សិតឆ្នាំទី៣ ឆមាសទី១ ជំនាន់ទី២២
- វេនចន្ទដល់សុក្រ ចូលរៀនថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤
- វេនសៅរ៍-អាទិត្យ ចូលរៀនថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤
សូមអរគុណ !

3,618

subscribers

988

photos

25

videos