អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

@ginbec


ពុទ្ធិកសិក្សា គឺជាគ្រឹះស្ថានអប់រំផ្នែកសាសនាដ៏មានសក្កានុពលនៅសង្គមកម្ពុជាដែលមានតួនាទីក្នុងការបណ្ដុះបណ្ដាលកុលបុត្រ ពុទ្ធសាសនិកជនខ្មែរ​។ https://t.me/ginbec

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

22 Oct, 00:54


ពាក្យស្នើសុំប្រឡងសូត្របាតិមោក្ខ

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

22 Oct, 00:54


អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា
សូមប្រគេន-ជូនដំណឹង ស្តីពីការរៀបចំការប្រឡងប្រជែងសូត្របាតិមោក្ខ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ចន្ទ-អង្គារ-ពុធ ៣-៤-៥ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
អាស្រ័យដូចបានប្រគេននិងជូនដំណឹងខាងលើសូមបេក្ខសមណៈនិមន្តមកដាក់ពាក្យដើម្បីសុំប្រឡងប្រជែងឱ្យបានឆាប់រួសរាន់ សូមអរព្រះគុណ និងអរគុណ!

១-ទីកន្លែងទទួលពាក្យនិងដាក់ពាក្យ៖ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ (ការិយាល័យរដ្ឋបាលនិងសរុប) រៀងរាល់ម៉ោងធ្វើការ។
២-កាលបរិច្ឆេទ នៃការទទួលពាក្យចាប់ពីថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
៣-ឈប់ទទួលពាក្យនៅថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

17 Oct, 08:06


ប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទាំងពីរកម្រិត
===========================
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

16 Oct, 09:50


ដោយមានការអនុញ្ញាតនិងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្នាក់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទីនិងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនិងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រះសង្ឃាលង្ការមុនី បណ្ឌិត យ៉ន កុសល្យ ព្រះប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរធម្មការនិងសាសនារាជធានី ខេត្តនិងគណៈគ្រប់គ្រងពុទ្ធិកអនុវិទ្យាល័យនិងវិទ្យាល័យ ស្តីពីការប្រឡងជ្រើសរើសសមណសិស្ស-សិស្សពូកែផ្នែកភាសាបាលីនិងសំស្ក្រឹត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។
"បាលី-សំស្ក្រឹតនិងព្រះពុទ្ធសាសនាគឺជានិមិត្តរូបនៃពុទ្ធិកសិក្សា"
=======================
ថ្ងៃពុទ្ធ ១៤កើត ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
=======================

Under the high direction and guidance of Samdech Preah Bodhivaṃsa Kittipaṇḍita Am Limheng, Acting Saṅghanāyaka and Inspector General of the General Inspectorate for National Buddhist Education, and His Excellency Chay Borin, Minister of Cults and Religion, Preah Saṅghālaṅkāramunī, Dr. Yorn Kosal, Head of the National Buddhist High School Section, held a meeting with all municipal and provincial departments of Cults and Religions, along with the management team of Buddhist Lower and Upper Secondary Schools, to discuss the selection examination for outstanding monk students and students candidates in Pali and Sanskrit for the academic year 2024-2025.
"Pāli, Sanskrit, and Buddhist studies are symbols of Buddhist School"
==============
Wednesday, 14th waxing moon day of the tenth-lunar month of āssuja, year of dragon, the sixth era of chasaka, 2568 B.E.
Wednesday, October 16, 2024
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/

2,193

subscribers

2,067

photos

14

videos