គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

@digitaleconomybusinesscomittee


Created in November 2021 under the leadership and supervision of the Ministry of Economy and Finance. The committee is responsible for facilitating the leadership, monitoring, and evaluation of the implementation of the DES Framework.

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

22 Oct, 09:36


តើអ្នកទាំងអស់គ្នាដឹងទេ ៧០% នៃការបែកធ្លាយទិន្នន័យសំខាន់ៗរបស់សហគ្រិន ម្ចាស់អាជីវកម្ម និង អ្នកកាន់ Page គឺកើតឡើងដោយសារ លេខកូដពាក្យសម្ងាត់របស់អ្នកខ្សោយ។ ហើយការរំលោភបំពាននៃលេខកូដពាក្យសម្ងាត់គឺជាបញ្ហា មួយដ៏សំខាន់ដែលអ្នកទាំងអស់មិនគួរមើលរំលង និង គួរយកចិត្តទុកដាក់បំផុត។ ដូច្នេះ ដើម្បីការពារការបែកធ្លាយ អ្នកទាំងអស់គ្នាគួរតែមានការប្រុងប្រយ័ត្នខ្លាំង ហើយបង្កើតពាក្យសម្ងាត់ខ្លាំងមួយ និង ដាក់ដំណើរការកំណត់សោរពីរ ឬ ការផ្ទៀងផ្ទាត់ពីរជាន់ (Two Factor Authentication) ដើម្បីការពារគណនី និង ការបែកធ្លាយទិន្នន័យរបស់អ្នក។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

22 Oct, 09:01


នៅថ្ងៃអង្គារ ៥ រោច​ ខែ អស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៤, លោកជំទាវ ផល​ ម៉ារីណា, អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក ដើម្បីបន្តកិច្ចពិភាក្សាអំពីស្ថានភាពនៃបរិវត្តកម្មឌីជីថល, ការតភ្ជាប់ឌីជីថល និង ការរៀបចំសេវាសាធារណៈឌីជីថលសម្រាប់ធុរកិច្ចនៅកម្ពុជា។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

22 Oct, 03:52


សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១៦ រូប ដើម្បីចូលបម្រើការងារនៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

💻 គេហទំព័រសម្រាប់ដាក់ពាក្យ៖ https://digitaleconomy.mef.gov.kh/

🔗 ទាញយក សេចក្តីជូនដំណឹង

📱 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ឬ តេលេក្រាម +855 99 280 898 និង +855 16 939 168 (នៅរៀងរាល់ម៉ោងធ្វើការ)។

📝 បញ្ជាក់៖ ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទី។

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

22 Oct, 02:23


នាព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៤, ឯកឧត្តមបណ្ឌិត គង់ ម៉ារី, អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយនឹង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Agence Française de Développement-AFD) និង ទីភ្នាក់ងារអន្តរជាតិបារាំងសម្រាប់ការប្រឹក្សាបច្ចេកទេស (Expertise France) ។ កិច្ចប្រជុំមានគោលបំណង ស្វែងយល់បន្ថែមឱ្យកាន់តែប្រសើរអំពីហេដ្ឋារចនាសម្ព័ន្ធឌីជីថល និង ស្ថាភាពអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់ការសិក្សាបុរេសមិទ្ធិលទ្ធភាពស្តីពីដំណើរការកសាងរដ្ឋាភិបាលឌីជីថលក្នុងប្រទេសកម្ពុជា។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

21 Oct, 06:48


នារសៀល ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ. ) បានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងរបស់ក្រុមការងារអន្តរក្រសួង-ស្ថាប័នលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ (ក.អ.ប.) ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ជាប្រធាន ក.អ.ប.។ កិច្ចប្រជុំនេះត្រូវបានរៀបចំក្នុងគោលបំណង ប្រកាសសមាសភាព ក.អ.ប. និង ពិនិត្យនិងពិភាក្សាទៅលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារលើកទី១។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

7,975

subscribers

2,120

photos

32

videos