វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

@vipasnacentre

បើកវគ្គវិបស្សនា ៧ ថ្ងៃ រាល់ថ្ងៃសៅរ៍ដល់អាទិត្យ។

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

08 Oct, 12:45

បណ្ដាំគ្រូវិបស្សនា
បច្ចុប្បន្ននេះ ព្រះអរិយបុគ្គលមានពិតនៅស្រុក ខ្មែរ សូមលោកសប្បុរសអ្នកមានចិត្តដែលពេញដោយមេត្តាទាំងឡាយ កុំពោលតិះដៀលប្រមាថមើលងាយនៅព្រះសង្ឃ ឬ ពុទ្ធបរិស័ទអ្នកមានសីលណាមួយដែលមានចិត្តបានអប់រំដោយវិបស្សនាញាណ ដោយគ្រាន់តែញោមបានឃើញ ឬ បានឮ អំពីបុគ្គលដែលមិនជ្រះថ្លានឹងព្រះសង្ឃ ហើយក៏ពោលទោសតាមដោយការមើលងាយ ញោមនឹងមានកំណើតអបាយភូមិក្នុងជាតិទី ២ ហើយជាតិនេះ ញោមនឹងជាបុគ្គលអភ័ព្វ ទាំងមិនអាចសម្រេចមគ្គ និង ផល ទោះបីជាញោមចេះវិបស្សនា ឬ ព្រះអភិធម្មដ៏ស្ទាត់ជុំនាញក៏ដោយ ឈានលោកិយ ដែលញោមបានសម្រេចនៅពេលបច្ចុប្បន្ន ក៏ វិនាសគ្មានសល់នៅពេលជិតស្លាប់។

ប្រវត្តិគ្រូវិបស្សនាញាណ
ធ្លាប់បួសភិក្ខុ ១១ ព្រះវស្សា បានសិក្សាព្រះវិន័យបិដក ទាំងអដ្ឋកថា ៣លើក ព្រះសូត្រ ៤លើក និង ព្រះអភិធម្ម ៧លើក ព្រមទាំងភាសាបាលី ។ ធ្លាប់សិក្សាផ្នែកវិបស្សនា ជាមួយគ្រូភូមា ថៃ និងគ្រូវិបស្សនានៅកម្ពុជា បច្ចុប្បន្ន បើកវគ្គវិបស្សនាញាណ ៧ ថ្ងៃ មានទីតាំង ៤ កន្លែងដែលកំពុងបង្រៀន ។

ចុះឈ្មោះសិក្សាវិបស្សនាញាណ ៧ ថ្ងៃ ខាងក្រោម👇
០៩៩ ៤៣៦ ៦០០/០៧៦ ៣៥០ ០៤៣០ /០៧១ ៥៥៥ ០០២៦/០១២ ២៤៧ ០២៦/០៨៦ ៣២២ ៩២៩/០៩៩ ៨៣២ ៥៧៨/០១២ ៤៣៦ ៦១៦។
ចុះឈ្មោះតាមតេឡេក្រាម 👉 https://t.me/SS_mey28

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

24 Sep, 23:32

ព្រះអរហន្តសាវ័ក បិដកភាគ ២០
ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវនាមរូបផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃនាមរូបផង ដឹងច្បាស់នូវសេចក្តីរំលត់នាមរូបផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់នាមរូបផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ នាមរូប តើដូចម្តេច សេចក្តីកើតឡើងនៃនាមរូប តើដូចម្តេច សេចក្តីរំលត់នាមរូប តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់នាមរូប តើដូចម្តេច។ វេទនា១ សញ្ញា១ ចេតនា១ ផស្សៈ១ មនសិការៈ១ នេះហៅថា នាម។ មហាភូតរូបទាំង៤ និងរូបដែលអាស្រ័យមហាភូតរូបទាំង៤នេះ ហៅថា រូប។ ម្នាលអាវុសោ នាមនេះ និងរូបនេះ ហៅថា នាមរូប ដោយប្រការដូច្នេះ។

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

12 Sep, 23:30

ព្រះពុទ្ធដីកា បិដកភាគ ៦៩
កម្លាំងវិបស្សនា តើដូចម្ដេច។ ការឃើញរឿយៗ ថាមិនទៀង ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាមិនមែនខ្លួន ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាគួរនឿយណាយ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាគ្រឿងប្រាសចាកតម្រេក ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទីរំលត់ទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថា គួរលះបង់ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាមិនទៀងក្នុងរូប ឈ្មោះថាកម្លាំងវិបស្សនា។បេ។ ការឃើញរឿយៗ ថា ជាគ្រឿងលះបង់ក្នុងរូប ឈ្មោះថាកម្លាំងវិបស្សនា.....ធម្មជាតិមិនកម្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រក្នុងអវិជ្ជាផង ក្នុងកិលេសដែលប្រកបដោយអវិជ្ជាផង ក្នុងខន្ធផង ឈ្មោះថាកម្លាំងវិបស្សនា នេះកម្លាំងវិបស្សនា។

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

24 Jul, 00:02

ព្រះសោតាបន្ន
ដើម្បីមិត្តសព្រហ្មចារីទុកចិត្តថា ញោមជាព្រះអរិយៈ ញោមគួរអធិដ្ឋានចូលផលសមាបត្តិថា សូមឲ្យផលចិត្តកើតឡើងតែម្យ៉ាង ជារាងរហូតតាំងពីពេលនោះ ការចូលផលសមាបត្តិ ក៏ កើតឡើងរឿយៗ ទើបនឹងប្រាកដចិត្តថា ខ្លួនជា ព្រះសោតាបន្ន។

ព្រះពុទ្ធដីកា បិដក ភាគ ៣៤
ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងហេតុនាំឲ្យកើតទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់ការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

11 Jul, 08:24

បឋមជ្ឈាន មានអង្គ៥គឺ៖
វិតក្កៈ សភាពញ៉ាំងចិត្តឲ្យឡើងកាន់អារម្មណ៍១
វិចារៈ សភាពញ៉ាំងចិត្តឲ្យត្រាច់ទៅក្នុងអារម្មណ៍១
បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យពេញ ឲ្យឆ្អែត ឲ្យរីករាយ១
សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១
ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។

ទុតិយជ្ឈាន
ទុតិយជ្ឈាន មានអង្គ៣គឺ៖
បីតិ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យពេញ ឲ្យឆ្អែត ឲ្យរីករាយ១
សុខៈ ធម្មជាតិញ៉ាំងកាយ និងចិត្តឲ្យតាំងនៅដោយស្រួលល្អ១
ចិត្តេកគ្គតា ភាវៈនែចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ១។

ព្រះពុទ្ធដីកា បិដកភាគ ៦៩
កម្លាំងមាន ២ យ៉ាង គឺ កម្លាំងសមថៈ ១ កម្លាំងវិបស្សនា ១។
កម្លាំងសមថៈ តើដូចម្ដេច។ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃនេក្ខម្មៈ ឈ្មោះថាកម្លាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃការមិនព្យាបាទ ឈ្មោះថាកម្លាំងសមថៈ....ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃកិរិយាឃើញរឿយៗ នូវធម៌ជាគ្រឿងលះបង់នូវកិលេស ហើយដកដង្ហើមចេញ ឈ្មោះថាកំឡាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃកិរិយាឃើញរឿយៗ នូវធម៌ជាគ្រឿងលះបង់នូវកិលេស ហើយដកដង្ហើមចូល ឈ្មោះថាកម្លាំងសមថៈ។
តើកម្លាំងសមថៈ ដោយអត្ថដូចម្ដេច។ ធម្មជាតិមិនកំរើក ក្នុងនីវរណធម៌ ដោយបឋមជ្ឈាន ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកំរើក ក្នុងវិតក្កៈ និងវិចារៈ ដោយទុតិយជ្ឈាន ឈ្មោះថាកម្លាំងសមថៈ សមថៈ ធម្មជាតិមិនកម្រើកក្នុងបីតិ ដោយតតិយជ្ឈាន ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន ឈ្មោះថាកម្លាំងសមថៈ..... ធម្មជាតិមិនកម្រើកក្នុងអរូបឈាន ៤ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រ ក្នុងឧទ្ធច្ចៈផង ក្នុងកិលេសដែលប្រកបដោយឧទ្ធច្ចៈផង ក្នុងខន្ធផង ឈ្មោះថាកម្លាំងសមថៈ នេះកម្លាំងសមថៈ។

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

07 Jul, 13:47

បណ្ដាំគ្រូវិបស្សនា
បច្ចុប្បន្ននេះ ព្រះអរិយបុគ្គលមានពិតនៅស្រុក ខ្មែរ សូមលោកសប្បុរសអ្នកមានចិត្តដែលពេញដោយមេត្តាទាំងឡាយ កុំពោលតិះដៀលប្រមាថមើលងាយនៅព្រះសង្ឃ ឬ ពុទ្ធបរិស័ទអ្នកមានសីលណាមួយដែលមានចិត្តបានអប់រំដោយវិបស្សនាញាណ ដោយគ្រាន់តែញោមបានឃើញ ឬ បានឮ អំពីបុគ្គលដែលមិនជ្រះថ្លានឹងព្រះសង្ឃ ហើយក៏ពោលទោសតាមដោយការមើលងាយ ញោមនឹងមានកំណើតអបាយភូមិក្នុងជាតិទី ២ ហើយជាតិនេះ ញោមនឹងជាបុគ្គលអភ័ព្វ ទាំងមិនអាចសម្រេចមគ្គ និង ផល ទោះបីជាញោមចេះវិបស្សនា ឬ ព្រះអភិធម្មដ៏ស្ទាត់ជុំនាញក៏ដោយ ឈានលោកិយ ដែលញោមបានសម្រេចនៅពេលបច្ចុប្បន្ន ក៏ វិនាសគ្មានសល់នៅពេលជិតស្លាប់។

ប្រវត្តិគ្រូវិបស្សនាញាណ
ធ្លាប់បួសភិក្ខុ ១១ ព្រះវស្សា បានសិក្សាព្រះវិន័យបិដក ទាំងអដ្ឋកថា ៣លើក ព្រះសូត្រ ៤លើក និង ព្រះអភិធម្ម ៧លើក ព្រមទាំងភាសាបាលី ។ ធ្លាប់សិក្សាផ្នែកវិបស្សនា ជាមួយគ្រូភូមា ថៃ និងគ្រូវិបស្សនានៅកម្ពុជា បច្ចុប្បន្ន បើកវគ្គវិបស្សនាញាណ ៧ ថ្ងៃ មានទីតាំង ៤ កន្លែងដែលកំពុងបង្រៀន ។

ចុះឈ្មោះសិក្សាវិបស្សនាញាណ ៧ ថ្ងៃ ខាងក្រោម👇
០៩៩ ៤៣៦ ៦០០/០៧៦ ៣៥០ ០៤៣០ /០៧១ ៥៥៥ ០០២៦/០១២ ២៤៧ ០២៦/០៨៦ ៣២២ ៩២៩/០៩៩ ៨៣២ ៥៧៨/០១២ ៤៣៦ ៦១៦។
ចុះឈ្មោះតាមតេឡេក្រាម 👉 https://t.me/SS_mey28

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

29 Jun, 02:46

វិបស្សនាញាណ១៦យ៉ាង
១. នាមរូបបរិច្ឆេទញាណ បញ្ញាដែលកំណត់ដឹងនាមរូប
២. បច្ចយបរិគ្គហញាណ បញ្ញាដែលដឹងហេតុបច្ច័យរបស់នាមរូប
៣. សម្មសនញាណ បញ្ញាដែលដឹងការកើតរលត់របស់នាមរូប
៤. ឧទយព្វញាណ បញ្ញាដែលដឹងនាមរូបជាត្រៃលក្ខណ៍
៥. ភង្គញាណ បញ្ញាដែលឃើញតែសេចក្ដីរលត់របស់នាមរូប
៦. ភយញាណ បញ្ញាដែលដឹងថានាមរូបជាភ័យ
៧. អាទីនវញាណ បញ្ញាដែលឃើញទោសរបស់នាមរូប
៨. និព្វិទាញាណ បញ្ញាដែលនឿយណាយចំពោះនាមរូប
៩. មុញ្ចិតុកម្យតាញាណ បញ្ញាដែលត្រូវការផុតចាកនាមរូប
១០. បដិសង្ខាញាណ បញ្ញាដែលដឹងឧបាយដែលនាំឲ្យផុតចាកនាមរូប
១១. សង្ខារុបេក្ខាញាណ បញ្ញាដែលព្រងើយកន្តើយចំពោះនាមរូប
១២. អនុលោមញាណ បញ្ញាដែលអនុលោមឲ្យឃើញអរិយសច្ច ៤
១៣. គោត្រភូញាណ បញ្ញាដែលធ្វើនិព្វានារម្មណ៍ឲ្យប្រាកដ
១៤.មគ្គញាណ បញ្ញាដែលប្រហារកិលេសឲ្យដាច់ជាសមុច្ឆេទ
១៥. ផលញាណ បញ្ញាដែលសោយនិព្វានារម្មណ៍តាមមគ្គ
១៦. បច្ចវេក្ខណញាណ បញ្ញាដែលពិចារណាមគ្គ ផល និព្វាន កិលេសដែលនៅសល់ និងកិលេសដែលលះហើយ ។

ញាណទី ១ ដល់ញាណទី ១២ ជាលោកិយ
ញាណទី ១៣ នៅក្នុងរវាងលោកិយ និងលោកុត្តរៈ
ញាណទី ១៤ និង ១៥ ជាលោកុត្តរៈ
ញាណទី ១៦ ជាលោកិយ ។
(អត្ថន័យចាកគម្ពីរអភិធម្មត្ថសង្គហ នវមបរិច្ឆេទ កម្មដ្ឋានសង្គហវិភាគ វិបស្សនាកម្មដ្ឋាន, វិសុទ្ធិមគ្គ បញ្ញានិទ្ទេស)

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

21 Jun, 00:57

អរហន្តសាវ័ក បិដកភាគ ៧១
ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចម្រើនសមថៈ មានវិបស្សនាជាប្រធាន កាលភិក្ខុនោះ ចម្រើនសមថៈមានវិបស្សនាជាប្រធាន មគ្គក៏កើតឡើង ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ កាលភិក្ខុនោះ សេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះ ក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស។
ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចម្រើនធម៌ ដែលជាប់គ្នាជាគូគឺ សមថៈ និងវិបស្សនា កាលភិក្ខុនោះចម្រើនធម៌ ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនានោះ មគ្គក៏កើតឡើង ភិក្ខុនោះ ឈ្មោះថាសេព ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលភិក្ខុនោះសេព ចម្រើន ធើ្វឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស។

ក្នុងអដ្ឋកថាមជ្ឈិមនិកាយ មូលបណ្ណាសក
អ្នកណាមិនមានការកំណត់សង្ខារ អ្នកនោះ រមែងមាន សេចក្តីស្រឡាញ់យ៉ាងខ្លាំងក្នុងអត្តភាពថា រូបរបស់យើង វិញ្ញាណរបស់ យើង ដូច្នេះ អ្នកនោះ កាលប្រឈមមុខចំពោះទុពិ្ពក្ខភ័យ និងព្យាធិភ័យ ជាដើមបែបនោះ រមែងទម្លាយសីលហើយរក្សាអត្តភាព។

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

12 Jun, 01:20

វិបស្សនាញាណ ១៦
១- នាមរូបបរិច្ឆេទញាណ : គឺមហាកុសលញាណសម្បយុត្តចិត្តកើតឡើងនូវលក្ខណៈនាមធម៌ និង រូបធម៌ ដែលញែកចេញដាច់ពីគ្នាពិតៗ (ពុំមែនត្រឹមជាការសិក្សាយល់ដឹង), ខណ:នោះនាមធម៌ មើលឃើញរូបធម៌ដូចជាសាកសពពេលគ្មានវិញ្ញាណនៅគ្រប់គ្រង។
២- បច្ចយបរិគ្គហញាណ : នាមរូបប្រាកដរួមគ្នាដូចដើម ហើយញាណច្បាស់លក្ខណៈនៃសភាវធម៌កើតពីបច្ច័យតាក់តែង ។
៣- សម្មសនញាណ : ញាណច្បាស់នូវការកើតរលត់បន្តគ្នាយ៉ាងរហ័សនៃនាមធម៌ និង រូបធម៌ ។
៤- ឧទយព្វយញាណ : ញាណចាក់ធ្លុះនូវការកើតរលត់នៃនាមធម៌ និង រូបធម៌ដ៏មានកម្លាំង។
៥- ភង្គញាណ : ញាណឃើញសេចក្ដីមិនមានសារៈនៃនាមធម៌ និង រូបធម៌ ដែលបែកធ្លាយទៅនោះ ហើយចាប់ផ្ដើមលះបង់សេចក្ដីពេញចិត្ត។ ៥-៦...............................................
១៤- មគ្គញាណ : សោតាបត្តិមគ្គចិត្តកើតឡើងកាត់ផ្ដាច់ឧបាទាន លះសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ជាសមុច្ឆេទ ហើយញាណឆ្លងផុតភាពជាបុថុជ្ជនបានដល់ភាពជាព្រះអរិយបុគ្គល ។
១៥- ផលញាណ : ជាលោកុត្តរវិបាកចិត្តកើតឡើងក្រោយមគ្គវិថីធ្វើជវនកិច្ច ហើយញាណប្រចក្សច្បាស់ព្រះនិព្វានដោយលោកុត្តរបញ្ញា ។
១៦ - បច្ចវេក្ខណញ្ញាណ : ញាណពិចារណាសភាវធម៌ដែលទើបនឹងប្រចក្សច្បាស់ វារៈនីមួយៗ... គឺ មគ្គចិត្ត វារៈ១, ផលចិត្ត វារៈ១, កិលេសបានលះរួច វារៈ១ កិលេសនៅសល់ វារៈ១ និព្វាន វារៈ១ ។

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

02 Jun, 09:29

ព្រះពុទ្ធដីកា បិដកភាគ ៤០
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរប្រការនេះ ជាចំណែកនៃវិជ្ជា។ ធម៌ពីរ ប្រការ តើដូចម្តេច។ គឺ សមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ សមថៈ ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញ៉ាំងចិត្តឲ្យចំរើន។ ចិត្តដែលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះបង់ នូវរាគៈចេញបាន។ ម្នាលភិក្ខុទាំងឡាយ វិបស្សនា ដែលបុគ្គលចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងញុំាងបញ្ញាឲ្យចំរើន។ បញ្ញាដែល ចំរើនហើយ នឹងសម្រេចប្រយោជន៍អ្វី។ នឹងលះនូវអវិជ្ជាចេញបាន។

ការស្ទាត់ជំនាញក្នុងឈាន ៥យ៉ាង
១- អាវជ្ជនវសី ស្ទាត់ក្នុងការនឹករកអង្គឈាន។
២- សមាបជ្ជនវសី ស្ទាត់ក្នុងការចូលកាន់អង្គឈាន។
៣- អធិដ្ឋានវសី ស្ទាត់ក្នុងការតម្កល់ទុកអង្គឈាន។
៤- វុដ្ឋានវសី ស្ទាត់ក្នុងការចេញចាកអង្គឈាន។
៥- បច្ចវេក្ខណវសី ស្ទាត់ក្នុងការពិចារណាលះបង់អង្គឈាន។

ព្រះពុទ្ធដីកា បិដកភាគ ៦៧
សង្ខារធម៌ទាំងពួងមិនទៀង។បេ។ ចំពោះធម៌ដែលឃើញ ធម៌ដែលថ្លឹង ធម៌ដែលពិចារណា ធម៌ដែលឈ្វេងយល់ ធម៌ដែលច្បាស់ហើយថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

26 May, 13:07

ព្រះពុទ្ធដីកា បិដកភាគ ៦៩
កម្លាំងវិបស្សនា តើដូចម្ដេច។ ការឃើញរឿយៗ ថាមិនទៀង ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាមិនមែនខ្លួន ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាគួរនឿយណាយ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាគ្រឿងប្រាសចាកតម្រេក ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទីរំលត់ទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថា គួរលះបង់ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាមិនទៀងក្នុងរូប ឈ្មោះថាកម្លាំងវិបស្សនា។បេ។ ការឃើញរឿយៗ ថា ជាគ្រឿងលះបង់ក្នុងរូប ឈ្មោះថាកម្លាំងវិបស្សនា.....ធម្មជាតិមិនកម្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រក្នុងអវិជ្ជាផង ក្នុងកិលេសដែលប្រកបដោយអវិជ្ជាផង ក្នុងខន្ធផង ឈ្មោះថាកម្លាំងវិបស្សនា នេះកម្លាំងវិបស្សនា។

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

13 May, 13:06

ព្រះពុទ្ធដីកា បិដកភាគ ៦៩
កម្លាំងមាន ២ យ៉ាង គឺ កម្លាំងសមថៈ ១ កម្លាំងវិបស្សនា ១។
កំឡាំងសមថៈ តើដូចម្ដេច។ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃនេក្ខម្មៈ ឈ្មោះថាកំឡាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃការមិនព្យាបាទ ឈ្មោះថាកំឡាំងសមថៈ....ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃកិរិយាឃើញរឿយៗ នូវធម៌ជាគ្រឿងលះបង់នូវកិលេស ហើយដកដង្ហើមចេញ ឈ្មោះថាកំឡាំងសមថៈ ការមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចនៃកិរិយាឃើញរឿយៗ នូវធម៌ជាគ្រឿងលះបង់នូវកិលេស ហើយដកដង្ហើមចូល ឈ្មោះថាកំឡាំងសមថៈ។
តើកំឡាំងសមថៈ ដោយអត្ថដូចម្ដេច។ ធម្មជាតិមិនកំរើក ក្នុងនីវរណធម៌ ដោយបឋមជ្ឈាន ឈ្មោះថាកំឡាំងសមថៈ ធម្មជាតិមិនកំរើក ក្នុងវិតក្កៈ និងវិចារៈ ដោយទុតិយជ្ឈាន ឈ្មោះថាកំឡាំងសមថៈ សមថៈ ធម្មជាតិមិនកម្រើកក្នុងបីតិ ដោយតតិយជ្ឈាន ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើកក្នុងសុខ និងទុក្ខ ដោយចតុត្ថជ្ឈាន ឈ្មោះថាកម្លាំងសមថៈ..... ធម្មជាតិមិនកម្រើកក្នុងអរូបឈាន ៤ ឈ្មោះថាកម្លាំងសមថៈ ធម្មជាតិមិនកម្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រ ក្នុងឧទ្ធច្ចៈផង ក្នុងកិលេសដែលប្រកបដោយឧទ្ធច្ចៈផង ក្នុងខន្ធផង ឈ្មោះថាកម្លាំងសមថៈ នេះកម្លាំងសមថៈ។

កម្លាំងវិបស្សនា តើដូចម្ដេច។ ការឃើញរឿយៗ ថាមិនទៀង ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាមិនមែនខ្លួន ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាគួរនឿយណាយ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាគ្រឿងប្រាសចាកតម្រេក ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាជាទីរំលត់ទុក្ខ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថា គួរលះបង់ ឈ្មោះថាកម្លាំងវិបស្សនា ការឃើញរឿយៗ ថាមិនទៀងក្នុងរូប ឈ្មោះថាកម្លាំងវិបស្សនា។បេ។ ការឃើញរឿយៗ ថា ជាគ្រឿងលះបង់ក្នុងរូប ឈ្មោះថាកម្លាំងវិបស្សនា.....ធម្មជាតិមិនកម្រើក មិនឃ្លេងឃ្លោង មិនញាប់ញ័រក្នុងអវិជ្ជាផង ក្នុងកិលេសដែលប្រកបដោយអវិជ្ជាផង ក្នុងខន្ធផង ឈ្មោះថាកម្លាំងវិបស្សនា នេះកម្លាំងវិបស្សនា។

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

21 Apr, 21:26

ព្រះពុទ្ធដីកា បិដកភាគ ៦៧
បពិត្រព្រះអង្គជានិរទុក្ខ បញ្ញា ១ សតិ ១ នាម និងរូប ១ ខ្ញុំព្រះអង្គសួរហើយ សូមទ្រង់សំដែងប្រាប់នូវសេចក្តីនុ៎ះដល់ខ្ញុំព្រះអង្គ តើធម៌នុ៎ះ រលត់ទៅក្នុងទីណា។
ព្រះមានព្រះភាគត្រាស់ថា ម្នាលអជិតៈ អ្នកបានសួរហើយ នូវប្រស្នាណា តថាគតនឹងពោលនូវប្រស្នានោះដល់អ្នក នាម និងរូប រលត់មិនមានសេសសល់ក្នុងទីណា នាម និងរូបនុ៎ះ រលត់ក្នុងទីនុ៎ះ ព្រោះកិរិយារលត់វិញ្ញាណ។
ពាក្យថា នាម និងរូបនុ៎ះ រលត់ក្នុងទីនុ៎ះ ព្រោះកិរិយារលត់វិញ្ញាណ អធិប្បាយថា ធម៌ទាំងឡាយណា គឺនាម និងរូប គប្បីកើតក្នុងសង្សារ មានទីបំផុតខាងដើម ដែលគេមិនអាចដឹងបាន វៀរលែងតែកំណើតប្រាំពីរចេញ ធម៌ទាំងនុ៎ះ រលត់ រម្ងាប់ ដល់នូវការវិនាស ស្ងប់រម្ងាប់ ក្នុងសោតាបត្តិមគ្គនុ៎ះ ព្រោះកិរិយារលត់អភិសង្ខារវិញ្ញាណ(១) ដោយសោតាបត្តិមគ្គញ្ញាណ។

ចុះឈ្មោះចូលរៀនវិបស្សនាញាណ ៤ វគ្គ ខាងមុខ។
ទូរសព្ទ័លេខ ០៩៩ ៤៣៦ ៦០០/០៧១ ៥៥៥ ០០២៦/០១២ ២៤៧ ០២៦/០៨៦ ៣២២ ៩២៩/០៩៩ ៨៣២ ៥៧៨/០១២ ៤៣៦ ៦១៦។ ចុះឈ្មោះតាមតេឡេក្រាម
👉 https://t.me/SS_mey28

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

10 Apr, 11:05

ព្រះពុទ្ធដីកា វិបស្សនាញាណបិដកភាគ ៦៩

បញ្ញាក្នុងការឃើញនូវការប្រែប្រួលនៃពួកធម៌ជាបច្ចុប្បន្ន ឈ្មោះថា ឧទយព្វយានុបស្សនាញ្ញាណ បញ្ញាក្នុងការឃើញនូវអារម្មណ៍ថា បែកធ្លាយ ឈ្មោះថា វិបស្សនាញ្ញាណ បញ្ញាក្នុងការប្រាកដឡើងថាជាភ័យ ឈ្មោះថា អាទីនវញ្ញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណា ឬការព្រងើយកន្តើយ ឈ្មោះថា សង្ខារុបេក្ខាញ្ញាណ បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសង្ខារនិមិត្តខាងក្រៅ ឈ្មោះថា គោត្រភុញ្ញាណ បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសភាវៈទាំងពីរ ឈ្មោះថា មគ្គញ្ញាណ បញ្ញាដែលសម្រាប់រម្ងាប់នូវព្យាយាម ឈ្មោះថា ផលញ្ញាណ បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថា វិមុត្តិញ្ញាណ។

ចុះឈ្មោះសិក្សាវិបស្សនាញាណ ៧ ថ្ងៃ ខាងក្រោម👇
០៩៩ ៤៣៦ ៦០០/០៧១ ៥៥៥ ០០២៦/០១២ ២៤៧ ០២៦/០៨៦ ៣២២ ៩២៩/០៩៩ ៨៣២ ៥៧៨/០១២ ៤៣៦ ៦១៦។
ចុះឈ្មោះតាមតេឡេក្រាម 👉 https://t.me/SS_mey28

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

03 Apr, 09:27

ព្រះពុទ្ធដីកា បិដកភាគ ៦៧
បពិត្រព្រះអង្គជានិរទុក្ខ បញ្ញា ១ សតិ ១ នាម និងរូប ១ ខ្ញុំព្រះអង្គសួរហើយ សូមទ្រង់សំដែងប្រាប់នូវសេចក្តីនុ៎ះដល់ខ្ញុំព្រះអង្គ តើធម៌នុ៎ះ រលត់ទៅក្នុងទីណា។
ព្រះមានព្រះភាគត្រាស់ថា ម្នាលអជិតៈ អ្នកបានសួរហើយ នូវប្រស្នាណា តថាគតនឹងពោលនូវប្រស្នានោះដល់អ្នក នាម និងរូប រលត់មិនមានសេសសល់ក្នុងទីណា នាម និងរូបនុ៎ះ រលត់ក្នុងទីនុ៎ះ ព្រោះកិរិយារលត់វិញ្ញាណ។
ពាក្យថា នាម និងរូបនុ៎ះ រលត់ក្នុងទីនុ៎ះ ព្រោះកិរិយារលត់វិញ្ញាណ អធិប្បាយថា ធម៌ទាំងឡាយណា គឺនាម និងរូប គប្បីកើតក្នុងសង្សារ មានទីបំផុតខាងដើម ដែលគេមិនអាចដឹងបាន វៀរលែងតែកំណើតប្រាំពីរចេញ ធម៌ទាំងនុ៎ះ រលត់ រម្ងាប់ ដល់នូវការវិនាស ស្ងប់រម្ងាប់ ក្នុងសោតាបត្តិមគ្គនុ៎ះ ព្រោះកិរិយារលត់អភិសង្ខារវិញ្ញាណ(១) ដោយសោតាបត្តិមគ្គញ្ញាណ។

ព្រះពុទ្ធដីកា បិដកភាគ ៦៧
សង្ខារធម៌ទាំងពួងមិនទៀង។បេ។ ចំពោះធម៌ដែលឃើញ ធម៌ដែលថ្លឹង ធម៌ដែលពិចារណា ធម៌ដែលឈ្វេងយល់ ធម៌ដែលច្បាស់ហើយថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។

ចុះឈ្មោះសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈលេខទូរសព្ទខាងក្រោម👇
០៩៩ ៤៣៦ ៦០០/០៧១ ៥៥៥ ០០២៦/០១២ ២៤៧ ០២៦/០៨៦ ៣២២ ៩២៩/០៩៩ ៨៣២ ៥៧៨/០១២ ៤៣៦ ៦១៦។
ចុះឈ្មោះតាមតេឡេក្រាម 👉 https://t.me/SS_mey28

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

26 Mar, 20:51

ព្រះអរហន្តសាវ័ក បិដកភាគ ២០
ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវនាមរូបផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃនាមរូបផង ដឹងច្បាស់នូវសេចក្តីរំលត់នាមរូបផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់នាមរូបផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ នាមរូប តើដូចម្តេច សេចក្តីកើតឡើងនៃនាមរូប តើដូចម្តេច សេចក្តីរំលត់នាមរូប តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់នាមរូប តើដូចម្តេច។ វេទនា១ សញ្ញា១ ចេតនា១ ផស្សៈ១ មនសិការៈ១ នេះហៅថា នាម។ មហាភូតរូបទាំង៤ និងរូបដែលអាស្រ័យមហាភូតរូបទាំង៤នេះ ហៅថា រូប។ ម្នាលអាវុសោ នាមនេះ និងរូបនេះ ហៅថា នាមរូប ដោយប្រការដូច្នេះ។

ព្រះពុទ្ធដីកា បិដកភាគ ៤៤
ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងបញ្ញា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់ដឹងនូវការកើត និងការរលត់ ជាបញ្ញាដ៏ប្រសើរ សម្រាប់ទម្លុះទម្លាយ (នូវគំនរកិលេស) ជាបញ្ញាអាចញ៉ាំងវដ្តទុក្ខ ឲ្យអស់ទៅដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ នេះហៅថាកម្លាំងបញ្ញា។

ចុះឈ្មោះសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈលេខទូរសព្ទខាងក្រោម👇
០៩៩ ៤៣៦ ៦០០/០៧១ ៥៥៥ ០០២៦/០១២ ២៤៧ ០២៦/០៨៦ ៣២២ ៩២៩/០៩៩ ៨៣២ ៥៧៨/០១២ ៤៣៦ ៦១៦។
ចុះឈ្មោះតាមតេឡេក្រាម 👉 https://t.me/SS_mey28

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

22 Mar, 10:15

ព្រះពុទ្ធដីកា បិដកភាគ ៧៩
បណ្តាធម៌ទាំងនោះ សមថៈ តើដូចម្តេច។ ការឋិតនៅនៃចិត្ត.... ការកំកល់ចិត្តត្រូវណា នេះហៅថា សមថៈ។ បណ្តាធម៌ទាំងនោះ វិបស្សនា តើដូចម្តេច។ ប្រាជ្ញា ការដឹងច្បាស់....... ការមិនវង្វេង ការពិចារណា សេចក្តីយល់ត្រូវណា នេះហៅថា វិបស្សនា។

ព្រះពុទ្ធដីកា បិដកភាគ ៦៩
ម្នាលភិក្ខុទាំងឡាយ បញ្ញាក្នុងការពិចារណាឃើញនូវអារម្មណ៍ថាបែកធ្លាយ ឈ្មោះថាវិបស្សនាញាណ តើដូចម្តេច។ ចិត្ត មានរូបជាអារម្មណ៍ កើតឡើងហើយបែកធ្លាយទៅវិញ បុគ្គលពិចារណាឃើញនូវការបែកធ្លាយនៃចិត្តនោះ ព្រោះពិចារណានូវអារម្មណ៍នោះ។ ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញ ដូចម្តេច។ ពិចារណាឃើញថាមិនទៀង មិនមែនពិចារណាឃើញថាទៀងទេ ពិចារណាឃើញថាជាទុក្ខ មិនមែនពិចារណាឃើញថាជាសុខទេ ពិចារណាឃើញថាមិនមែនខ្លួន មិនមែនពិចារណាឃើញថាខ្លួនទេ នឿយណាយ មិនរីករាយ ធុញទ្រាន់ មិនត្រេកអរ រំលត់ មិនឲ្យកើតឡើង រលាស់ចោល មិនកាន់យក បុគ្គលកាលពិចារណាឃើញថាមិនទៀង ក៏លះបង់នូវសញ្ញាថាទៀង កាលពិចារណាឃើញថាជាទុក្ខ ក៏លះបង់នូវសញ្ញាថាជាសុខ កាលពិចារណាឃើញថាមិនមែនខ្លួន ក៏លះបង់នូវសញ្ញាថាខ្លួន កាលនឿយណាយ ក៏លះបង់នូវសេចក្តីរីករាយ កាលធុញទ្រាន់ ក៏លះបង់នូវតម្រេក កាលរំលត់ ក៏លះបង់នូវការកើតឡើង កាលរលាស់ចោល ក៏លះបង់នូវសេចក្តីប្រកាន់។

ចុះឈ្មោះសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈលេខទូរសព្ទខាងក្រោម👇
០៩៩ ៤៣៦ ៦០០/០៧១ ៥៥៥ ០០២៦/០១២ ២៤៧ ០២៦/០៨៦ ៣២២ ៩២៩/០៩៩ ៨៣២ ៥៧៨/០១២ ៤៣៦ ៦១៦។
ចុះឈ្មោះតាមតេឡេក្រាម 👉 https://t.me/SS_mey28

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

12 Mar, 12:04

ព្រះពុទ្ធដីកា បិដកភាគ ៦៩
រូបជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាមិនទៀង ត្រូវបច្ច័យតាក់តែង កើតឡើងព្រោះគ្រឿងអាស្រ័យ មានការអស់ទៅជាធម្មតា សូន្យទៅជាធម្មតា ប្រាសចាកតម្រេកជាធម្មតា រលត់ទៅជាធម្មតា ហេតុនោះ បញ្ញាក្នុងការបំព្រួញហើយកំណត់ទុក ឈ្មោះថាសម្មសនញ្ញាណ។

ព្រះអរហន្តសាវ័ក បិដកភាគ ២០
ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវនាមរូបផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃនាមរូបផង ដឹងច្បាស់នូវសេចក្តីរំលត់នាមរូបផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់នាមរូបផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ នាមរូប តើដូចម្តេច សេចក្តីកើតឡើងនៃនាមរូប តើដូចម្តេច សេចក្តីរំលត់នាមរូប តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់នាមរូប តើដូចម្តេច។ វេទនា១ សញ្ញា១ ចេតនា១ ផស្សៈ១ មនសិការៈ១ នេះហៅថា នាម។ មហាភូតរូបទាំង៤ និងរូបដែលអាស្រ័យមហាភូតរូបទាំង៤នេះ ហៅថា រូប។ ម្នាលអាវុសោ នាមនេះ និងរូបនេះ ហៅថា នាមរូប ដោយប្រការដូច្នេះ។

ចុះឈ្មោះសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈលេខទូរសព្ទខាងក្រោម👇
០៩៩ ៤៣៦ ៦០០/០៧១ ៥៥៥ ០០២៦/០១២ ២៤៧ ០២៦/០៨៦ ៣២២ ៩២៩/០៩៩ ៨៣២ ៥៧៨/០១២ ៤៣៦ ៦១៦។
ចុះឈ្មោះតាមតេឡេក្រាម 👉 https://t.me/SS_mey28

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

06 Mar, 00:56

Channel name was changed to «វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។»

វិបស្សនាញាណព្រះថេរៈ វណ្ណ សុភាព (ក្រុម) សិស្សវិបស្សនាអាចសូមចុះឈ្មោះចូលសិក្សាវិបស្សនាញាណ ៧ ថ្ងៃ តាមរយៈតេឡេក្រាមនេះបាន។

29 Feb, 23:52

ព្រះអនាគាមី បានដល់ព្រះអរិយបុគ្គលជិតដល់ព្រះអរហន្ត
អនាគាមិ មានន័យថា មិនវិលត្រឡប់ ។ អនាគាមិ ដោយបានកំចាត់កាមរាគៈអស់ហើយ មិនត្រឡប់មកកើត ក្នុងឋានមនុស្ស ឬអបាយភូមិទេ ។ អនាគាមិ កើតតែក្នុង សុទ្ធាវាសព្រហ្ម (ឋានបរិសុទ្ធ) ដោយរូបធាតុពិសេស ហើយក៏និព្វានក្នុងឋាននោះទៅ ។ អនាគាមិខ្លះ ទៅកើតក្នុងសុទ្ធាវាសខ្ពស់មួយជាតិទៀត ទើបនិព្វាន ។ អនាគាមិ បានកំចាត់សំយោជនៈ ៥ ខាងដើមនៃសំយោជនៈ ១០ ដែលជាគ្រឿងចងសត្វលោកឲ្យជាប់ក្នុងការវិលកើតវិលស្លាប់ ។ ព្រះអរិយបុគ្គលនេះ បានសម្រេចជិតទៅដល់ព្រះនិព្វាន ពេញបរិបូណ៌ហើយ ។

ព្រះពុទ្ធដីកា សមណៈ ៤ បិដកភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះអស់សំយោជនៈ ៣ ជាសោតាបន្នបុគ្គល មានកិរិយាមិនធា្លក់ចុះជាធម្មតា ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី១។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី២ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះអស់សំយោជនៈ ៣ មានរាគៈ ទោសៈ មោហៈស្រាលស្ដើង ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្ដងទៀត ហើយទើបធ្វើនូវទីបំផុតនៃទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី២។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះអស់ឱរម្ភាគិយសំយោជនៈ ៥ ជាឱបបាតិកកំណើត បរិនិព្វានក្នុងទីនោះ មិនបានវិលត្រឡប់ចាកលោកនោះជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី៣។ ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមណៈទី៤។ ម្នាលភិក្ខុទាំងឡាយ សមណៈទី១ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី២ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី៣ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី៤ ក៏មានក្នុងធម្មវិន័យនេះ...។