SME Bank of Cambodia

@sme_bank_cambodia


នេះជាឆានណែលតេឡេក្រាមផ្លូវការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។

💬 Personal Chat
https://t.me/smebank

👨‍👧‍👦 Facebook Page
https://www.facebook.com/smebankcambodiaplc

🙏 Help us level up our channel
https://t.me/boost/sme_bank_cambodia

SME Bank of Cambodia

21 Jan, 00:23


ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមសម្តែងនូវក្តីសោមនស្ស និងគោរពជូននូវសព្ទសាធុការពរជ័យជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ!

SME Bank of Cambodia

21 Jan, 00:19


នេះជាសកម្មភាព នៃការអញ្ជើញទស្សនាពីអ្នកចូលរួមក្នុងព្រឹតិ្តការណ៍វេទិកាជាតិគណនេយ្យ ២០២៤ ក្រោមប្រធានបទ «តួនាទីនៃគណនេយ្យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា សម្រាប់ចក្ខុវិស័យឆ្នាំ២០៣០» ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមអញ្ជើញមកទស្សនាស្តង់ នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងទទួលយកព័ត៌មានបន្ថែមស្តីពីគម្រោងហិរញ្ញប្បទានគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម។

SME Bank of Cambodia

21 Jan, 00:18


នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងអង្គការ វ៉ធើដុតអក់ (Water.org) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយមានវត្តមានចូលរួមពី លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង លោកស្រី Griselda Gloria Santos នាយិកាប្រចាំតំបន់នៅអាស៊ីអាគ្នេយ៍ នៃអង្គការ វ៉ធើដុតអក់។

អនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងជំរុញលទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន នៃប្រតិបត្តិករទឹកស្អាត នៅកម្ពុជា ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

📖 អានបន្ថែមនៅទីនេះ

សម្រាប់តំណរភ្ជាប់ផ្សេងៗ អំពីអត្ថបទខាងលើ
👉 LinkedIn 👉 Tiktok
👉
Instagram 👉 Youtube