វចនានុក្រម ព្រះពុទ្ធសាសនា

@prumseng_official


👉 បុគ្គលណាឃើញធម៌ បុគ្គលនោះឃើញតថាគត​
👉 សទ្ធានៅខាងដេីម បញ្ញានៅខាងចុង

វចនានុក្រម ព្រះពុទ្ធសាសនា

11 Oct, 17:12


អកុសលធម៌ គឺជាធម៌ដែលជាអកុសល(អាក្រក់) ដែលព្រះអរិយបុគ្គលគប្បីលះ(ប្រហារ)ដោយកំចាត់ផ្ដាច់ឫសអោយអស់។
អកុសលធម៌ មាន ៩ ប្រភេទគឺ៖

(១) អាសវៈ
អកុសលធម៌ដែលដេកត្រាំនៅក្នុងសន្តាន មាន ៤ គឺ៖ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ និង អវិជ្ជាសវៈ ។

(២) ឱឃៈ
អកុសលធម៌ដែលប្រៀបដូចអន្លង់ទឹកញាុំងសត្វឲ្យលិចចុះក្នុងវដ្ដៈ មាន ៤ គឺ៖ កាមោឃៈ ភវោឃៈ ទិដ្ឋោឃៈ និង អវិជ្ជោឃៈ ។

(៣)យោគៈ
អកុសលធម៌ដែលប្រកបសត្វទុកក្នុងភូមិភពមាន ៤ គឺ៖ កាមយោគៈ ភវយោគៈ ទិដ្ឋិយោគៈ និង អវិជ្ជាយោគៈ ។

(៤) គន្ថៈ
អកុសលធម៌ជាគ្រឿងចងសត្វទុកមាន ៤ គឺ៖ អភិជ្ឈាកាយគន្ថៈ ព្យាបាទកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ និង ឥទំសច្ចាភិនិវេសកាយគន្ថៈ ។

(៥)ឧបាទាន
អកុសលធម៌ជាគ្រឿងប្រកាន់មាំ មាន ៤ គឺ៖ កាមុបាទាន ទិដ្ឋុបាទាន សីលព្វតុបាទាន និង អត្តវាទុបាទាន។

(៦)នីវរណៈ
អកុសលធម៌ជាគឿងរារាំងអំពើល្អ មាន ៥ គឺ៖ កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា។

(៧) អនុសយៈ
អកុសលធម៌ដែលដេកសម្ងំនៅក្នុងសន្តាន មាន ៧ គឺ៖ កាមរាគានុស័យ ភវរាគានុស័យ បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ និង អវិជ្ជានុស័យ។

(៨)សំយោជនៈ
អកុសលធម៌ជាគ្រឿងរួបរឹតសត្វទុក មាន ១០ គឺ៖ ភវរាគៈ មានះ ទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ឥស្សា មច្ឆរិយៈ បដិឃៈ និង អវិជ្ជា ។

(៩)កិលេស
អកុសលធម៌ជាគ្រឿងសៅហ្មង មាន ១០ គឺ៖ លោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ និង អនោត្តប្បៈ។

វចនានុក្រម ព្រះពុទ្ធសាសនា

10 Oct, 16:24


ព្រហ្ម​ចរិយធម៌​ ១០​ ដែលជា«សម្មាបដិបទា»ប្រព្រឹត្តិ​ទៅជាប្រក្រតីក្នុងជីវិតរស់នៅប្រចាំថ្ងៃ​ ដេីម្បីរួចចាកផុតទុក្ខ​ ពោលគឺ ព្រះនិព្វាន 🙏🙏🙏

វចនានុក្រម ព្រះពុទ្ធសាសនា

10 Oct, 15:58


ព្រហ្ម​ចរិយធម៌​ ១០​ ដែលជា«សម្មាបដិបទា»ប្រព្រឹត្តិ​ទៅជាប្រក្រតីក្នុងជីវិតរស់នៅប្រចាំថ្ងៃ​ ដេីម្បីរួចចាកផុតទុក្ខ​ ពោលគឺ ព្រះនិព្វាន 🙏🙏🙏

វចនានុក្រម ព្រះពុទ្ធសាសនា

07 Oct, 17:20


វិវេគ​ ៣៖

(១)​ ចិត្តវិវេគ
(២)​ កាយវិវេគ
(៣)​ ឧបធិវិវេគ

#ព្រំសេង #ធម្មទាន #សីលសមាធិបញ្ញា

វចនានុក្រម ព្រះពុទ្ធសាសនា

07 Oct, 01:19


បញ្ញាចាស់ក្លា​ = បញ្ញិន្រ្ទិយ:

1,421

subscribers

113

photos

376

videos