កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital

@enterprisesgodigital


ឆានែលតេឡេក្រាមផ្លូវការរបស់
កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ។
Official Enterprises Go Digital Channel.

កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital

18 Oct, 11:35


📣 បើកទទួលពាក្យស្នើសុំហើយ!
🔗 ដាក់ពាក្យស្នើសុំដោយឥតគិតថ្លៃ៖ https://shorturl.at/ZY4CA

💠 វគ្គចាប់យកឌីជីថលស្តីពី “ការចាប់ផ្តើមដំណើរបរិវត្តកម្មឌីជីថលសហគ្រាស” ជំនាន់ទី ៤ ដែលផ្តោតលម្អិតទៅលើ ម៉ូឌុលទី ៤ “ការធ្វើទីផ្សារតាមបែបឌីជីថល” នឹងត្រូវរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងទៅដល់សហគ្រាសគ្រប់កម្រិតជាពិសេស សហគ្រាសធុនមីក្រូ តូច និង មធ្យមអំពី តួនាទី និង សារៈសំខាន់នៃការធ្វើទីផ្សារឌីជីថលនៅក្នុងបរិបទអាជីវកម្មទំនើប ។

💻 វគ្គបណ្តុះបណ្តាលនេះនឹងត្រូវបានរៀបចំតាមរយៈអនឡាញ (Microsoft Team) ដោយបែងចែកសិក្ខាកាមចូលរួមជា ២ ក្រុមដោយក្រុមទី ១ នឹងទទួលបានការបណ្តុះបណ្តាលក្នុងខែ វិច្ឆិកា និង ក្រុមទី ២ នៅក្នុងខែ ធ្នូ ។

🌟 សូមបងៗកុំភ្លេចដាក់ពាក្យស្នើសុំចូលរួមទាំងអស់គ្នា! ស្ត្រីត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យចូលរួម!

🧿 គេហទំព័រ និង បណ្ដាញសង្គម៖ https://linktr.ee/enterprises_go_digital

⚙️ រៀបចំដោយ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ", កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស
⚙️ គាំទ្រដោយថវិកា៖ មូលនិធិអភិវឌ្ឍន៍ជំនាញ

កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital

15 Oct, 01:21


[English Below]
❤️ ដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរជានិច្ចនិរន្តន៍ 💙
ប្រជាជនកម្ពុជាគ្រប់រូបសូមចូលរួមគោរពដល់ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងខួបលើកទី ១២ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
#KingNorodomSihanouk

❤️ Forever in Our Hearts 💙
We, Cambodian, would like to observe the 12th anniversary of the Commemoration Day of his majesty Preah Bat Samdech Preah Norodom Sihanouk, Preahmahaviraksat, King-Father of the Cambodian National Independence, Territorial Integrity and Unity.

កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital

09 Oct, 07:19


[ដំណឹងផ្សព្វផ្សាយ]

សារាចរណែនាំ ស្ដីពី ការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសម្រួលក្នុងការបើកគណនីសន្សំ និងផ្ដល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍

ចូលអានឯកសា៖ https://shorturl.at/jTJQj
ស្វែងរកឯកសារពាក់ព័ន្ធ នឹងការស្រាវជ្រាវ និងការបោះពុម្ពផ្សាយ ៖ https://shorturl.at/GQXZ8

🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការ

កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital

01 Oct, 02:20


🌷🌷🌷 សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ!!!
🙏 មជ្ឈមណ្ឌលបណ្ឌុះធុរកិច្ចថ្មី "តេជោ" សូមជូនពរប្រជាជនកម្ពុជា ទទួលបាននូវសេចក្តីសុខ មានសុខភាពល្អ មានសុភមង្គល និង ធ្វេីដំណេីរប្រកបដោយសុខសុវត្ថិភាព។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🌷🌷🌷 Happy Pchum Ben Festival!!!
🙏 Techo Startup Center would like to wish you and your family peace, health, happiness, and prosperity during this Pchum Ben festival!
Have a wonderful holiday and a safe travel during the festive occasion.
🔵 Official social media channels: https://bit.ly/TSC_Social_Media

កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital

24 Sep, 01:00


🇰🇭 អបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើកទី ៣១ (២៤ កញ្ញា ១៩៩៣ ដល់ ២៤ កញ្ញា ២០២៤)។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://bit.ly/TSC_Social_Media

🇰🇭 Happy 31st Anniversary Constitutional day of Cambodia (September 24, 1993 to September 24, 2024).
🔵 Official social media channels: https://bit.ly/TSC_Social_Media

កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital

10 Sep, 03:00


🔹 នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤, អ្នកស្រីបណ្ឌិត វង្ស រីលីដា, នាយករងនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) បានដឹកនាំក្រុមការងារនៃនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាស ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយលោកស្រី Sara Feuerstein, មន្ត្រីការទូតសាធារណៈរបស់ស្ថានទូតអាមេរិក, ព្រមទាំងក្រុមការងារ នៅទីស្នាក់ការកណ្តាលនៃ ម.ធ.ត. ដើម្បីពិភាក្សា និង ស្វែងយល់ពីការងាររបស់អង្គភាពនីមួយៗ និង ពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហការនាពេលអនាគតទាក់ទងនឹងការចាប់យកឌីជីថលរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យមនៅកម្ពុជា។

🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការ (https://linktr.ee/enterprises_go_digital)

កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital

09 Sep, 12:01


🎉កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស-Enterprises Go Digital សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនផ្តល់ដំណោះស្រាយឌីជីថល ភ្ញៀវកិត្តិយស និង ម្ចាស់អាជីវកម្មទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីវគ្គចាប់យកឌីជីថលស្តីពី “ការបណ្តុះបណ្តាលជាក់ស្តែងអំពីផលិតផល/សេវាឌីជីថល”។

🌟កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព អ្នកស្រីបណ្ឌិត វង្ស រីលីដា នាយករងនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ព្រមជាមួយការសហការជាមួយស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាដែលបានអញ្ជើញលោកស្រី Melinda F. Emerson ស្ថាបនិក SmallBizLady Academy មកធ្វើបទបង្ហាញទាក់ទងនឹងគន្លឹះអាថ៌កំបាំងសម្រាប់ម្ចាស់អាជីវកម្មក្នុងការធ្វើទីផ្សារតាមបណ្តាញសង្គមនានា នៅការិយាល័យកណ្ដាលនៃ ម.ធ.ត.។

——-
👉🏻 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការ
👉🏻 ថ្នាលបរិវត្តកម្មឌីជីថលសហគ្រាស

2,075

subscribers

1,180

photos

26

videos