DBS Engineering Training Center Information

@dbs_information


DBS Engineering Training Center

តម្លៃ គុណភាព ទំនុកចិត្ត

DBS Engineering Training Center Information

23 Oct, 00:07


ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤

អបអរសាទរ ទិវារំលឹក​ខួប​៣៣ឆ្នាំនៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស
(២៣ តុលា ១៩៩១~២៣ តុលា ២០២៤)

មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។

“សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម”

#សន្តិភាពកម្ពុជា #ការអភិវឌ្ឍន៍ប្រកបដោយចីរភាព #កិច្ចព្រមព្រៀងទីក្រុងប៉ារីស #DBS

DBS Engineering Training Center Information

19 Oct, 01:01


សំនួរមួយចំនួនទាក់ទងនឹងផ្នែកសិក្សាគណនាសសរ ដែលជារឿយៗតែងតែមានលោកគណៈកម្មការសួរមកកាន់បេក្ខជនអំឡុងពេលការពារសារណា៖

1. ដោយយោងទៅតាមបទដ្ឋាន ACI Code តើស្រទាប់ការពារសរសៃដែក សម្រាប់សសរ គួរគប្បីយកកម្រាស់ប៉ុន្មានដែរ?
2. ផ្អែកទៅតាមបទដ្ឋាន ACI Code តើភាគរយដែកអប្បបរមា និង ភាគរយដែលអតិបរមា កំណត់ចំនួនប៉ុន្មានភាគរយ?
3. ក្នុងករណីដែលប្រើប្រាស់អង្កត់ផ្ចិតដែកមេបញ្ឈរ តូចជាងឬក៏ស្មើរនឹង 32mm តើគួរគប្បីជ្រើសរើសអង្កត់ផ្ចិតដែកកងទំហំប៉ុន្មានដែរ?
ក្នុងករណីដែលប្រើប្រាស់អង្កត់ផ្ចិតដែកមេបញ្ឈរ ធំជាងឬក៏ស្មើរនឹង 36mm តើគួរគប្បីជ្រើសរើសអង្កត់ផ្ចិតដែកកងទំហំប៉ុន្មានដែរ?
4. តើមេគុណកាត់បន្ថយភាពធន់ (Phi) និងមេគុណកាត់បន្ថយបន្ថែម (k Factor) តម្លៃស្មើនឹងប៉ុន្មានសម្រាប់ករណីសសរប្រើដែកកងចំណងដាច់ៗ និងដែកកងវ័ណ្ឌ?
5. តើមូលហេតុអ្វី ទើបការសិក្សាគណនាសសរ ចាំបាច់ត្រូវគុណទៅនឹងមេគុណកាត់បន្ថយភាពធន់បន្ថែម?
6. តើក្នុងករណីបែបណា ទើបចាត់ទុកថាសសររងបន្ទុកចំផ្ចិត និងចាកផ្ចិត?
7. តើក្នុងករណីផ្ទៀងផ្ទាត់លក្ខខណ្ឌបែបណា ទើបដឹងថាសសរជាប្រភេទគ្រោងមិនយោល (Nonsway or Braced frame) និងជាប្រភេទគ្រោងយោល (Sway or Unbraced frame)?
8. ប្រសិនបើសន្ទស្សន៍ស្ថេរភាពរបស់សសរតូចជាងឬស្មើរ 0.05 ថាតើជាប្រភេទគ្រោងយោល ឬក៏គ្រោងមិនយោល?
9. ប្រសិនបើសន្ទស្សន៍ស្ថេរភាពរបស់សសរធំជាង 0.05 ថាតើជាប្រភេទគ្រោងយោល ឬក៏គ្រោងមិនយោល?
10. តើយើងត្រូវធ្វើដូចម្តេច ដើម្បីកំណត់រកតម្លៃមេគុណប្រវែងប្រសិទ្ធភាព k របស់សសរ?
11. តើត្រូវផ្ទៀងផ្ទាត់លក្ខខណ្ឌបែបណាទើបដឹងថាសសរជាប្រភេទសសរខ្លី និងសសរវែង សម្រាប់គ្រោងយោល និងគ្រោងមិនយោល?
12. នៅក្នុងការគណនាសសរ តម្លៃ M1 និងM2 តើសំដៅទៅលើតម្លៃអ្វីដែរ?
13. យោងតាមបទដ្ឋាន ACI318-14 នៅពេលដែលផលធៀប M1/M2 អវិជ្ជមាន នោះសសរបង្កោងក្នុងកំណោងឌុប ឬក៏កំណោងទោល?
14. យោងតាមបទដ្ឋាន ACI318-14 នៅពេលដែលផលធៀប M1/M2 វិជ្ជមាន នោះសសរបង្កោងក្នុងកំណោងឌុប ឬក៏កំណោងទោល?
15. យោងតាមបទដ្ឋាន ACI318-11 នៅពេលដែលផលធៀប M1/M2 អវិជ្ជមាន នោះសសរបង្កោងក្នុងកំណោងឌុប ឬក៏កំណោងទោល?
16. យោងតាមបទដ្ឋាន ACI318-11 នៅពេលដែលផលធៀប M1/M2 វិជ្ជមាន នោះសសរបង្កោងក្នុងកំណោងឌុប ឬក៏កំណោងទោល?
17. ក្នុងករណីសសរខ្លី តើយើងចាំបាច់ពិចារណាឥទ្ធិពលនៃភាពរលាស់ដែរឬទេ? ព្រោះអ្វី ចូរពន្យល់បកស្រាយ?
18. ក្នុងករណីសសរវែង តើយើងចាំបាច់ពិចារណាឥទ្ធិពលនៃភាពរលាស់ដែរឬទេ? ព្រោះអ្វី ចូរពន្យល់បកស្រាយ?
19. ចំពោះមុខកាត់ប៉ុនគ្នា រវាងសសរវែង និងសសរខ្លី តើមួយណាមានលទ្ធភាពទ្រទ្រង់ធំជាង?
20. ចំពោះមុខកាត់ប៉ុនគ្នា រវាងសសរវែង និងសសរខ្លី តើមួយណាមានលទ្ធភាពទ្រទ្រង់តូចជាង?

#Note These questions always ask by the judges during a thesis defense.

DBS Engineering Training Center Information

17 Oct, 12:32


ឈប់ចំណាយពេលប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយចំណាយពេលមកអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឱ្យប្រសើរឡើង ទើបសេចក្ដីសុខកើនឡើង។

ទម្លាប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃកាន់តែតិចសុភមង្គលនៅក្នុងជីវិតក៏កាន់តែមានច្រើន។

==================================
ការទទួលស្គាល់ពិតគឺជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍន៍ដ៏ប្រសើរ ~Golda Meir
==================================

DBS Engineering Training Center Information

15 Oct, 00:00


ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់១២ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
១៥ តុលា ២០១២ | ១៥ តុលា ២០២៤

ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ពុទ្ធសករាជ ២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដោយទ្រង់យាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ​ ឆ្នាំរោង ចត្វាស័ក ព. ស.២៥៥៦ ត្រូវនិងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង០១:២០នាទីរំលងអាធ្រាត្រ (ម៉ោងក្នុងព្រះរាជាណាចក្រកម្ពុជា) នាមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះរោគាពាធ។


នៅក្នុងប្រពៃណីអរិយធម៌ខ្មែរ​ ព្រះមហាក្សត្រមានព្រះនាម​ពីរ​៖​ ទី១ ព្រះនាម​កាលមាន​ព្រះជន្ម​ និងទី២ ព្រះនាមក្រោយការយាងសោយព្រះទិវង្គត​ ជាព្រះនាមផ្សារភ្ជាប់ទៅនឹងសាសនា​ ដែលប្រពៃណីនេះ​បានតភ្ជាប់តាំងពីបុព្វេជារៀងដរាបមក អត្ថន័យ​នៃពាក្យ «​ ព្រះបរមរតនកោដ្ឋ​ » គឺជាព្រះនាម​មរណៈ របស់ព្រះករុណា​ ព្រះបាទ សម្តេចព្រះនរោត្ដម​ សីហនុ ​​ក្រោយពេលព្រះ​អង្គយាងសោយព្រះទិវង្គត​​ ជាព្រះនាមមានអត្ថន័យ​ខ្លឹមសារដ៏ឧត្ដុង្គឧត្ដមខ្ពង់ខ្ពស់បំផុតក្នុងអរិយធម៌ខ្មែរជាអាទិ៍ថា ព្រះរាជមហា​កំពូល​វីរក្សត្រខ្មែរ​ដ៏ឆ្នើម​ ព្រះអង្គយាងទៅកាន់ទីបរមសុខស្ងប់សុខដ៏​ល្អពិសេសក្រៃលែង នៅឋានព្រះនិពាន្វក្រោមរូបភាព​ជាអាទិ​ទេព​ ក៏ព្រះអង្គនៅតែតាមថែរក្សា ប្រជានុរាស្រ្ដ​ និងព្រះនគរ​ជារៀងដ៏រាប។

ទូលព្រះបង្គំ តែងតែចងចាំជានិច្ចនូវព្រះរាជគុណូបការៈ និងវីរភាពដ៏អង់អាចក្លាហានរបស់ព្រះអង្គចំពោះប្រជានុរាស្រ្ត និងជាតិមាតុភូមិ៕

DBS Engineering Training Center Information

12 Oct, 00:30


សម្គាល់៖ ការចុះឈ្មោះសិក្សាមិនបង្ខិតបង្ខំ មិនតម្រូវឱ្យសិស្សនិស្សិតបង់ថ្លៃសិក្សាភ្លាមៗឡើយ យោគយល់អនុគ្រោះ អនុញ្ញាតឱ្យសិស្សនិស្សិតបង់ថ្លៃសិក្សាជាដំណាក់កាលអាស្រ័យទៅតាមលទ្ធភាព។

ចំណែកឯ ខាងក្រោមនេះគឺអត្ថប្រយោជន៍ដែលទទួលបានក្នុងសិក្សា។

DBS Engineering Training Center Information

12 Oct, 00:30


⚠️មាតិកាមេរៀន សំខាន់ៗទាំង១៨ជំពូក

‼️ 𝐑𝐂 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐂𝐈318𝐌-14 & 𝐖𝐈𝐍𝐃 𝐋𝐎𝐀𝐃 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐒𝐂𝐄7-16 𝐈𝐍𝐂𝐋𝐔𝐃𝐈𝐍𝐆 𝐌𝐀𝐓𝐇𝐂𝐀𝐃 𝐏𝐑𝐈𝐌𝐄 10.0 ‼️

DBS Engineering Training Center Information

12 Oct, 00:30


ឌីហ្សាញ សង្ខេបទិន្នន័យនៃការគណនា និង
គូសមុខកាត់ ពង្រាយសរសៃដែកក្នុងមុខកាត់ដោយស្វ័យប្រវត្តិក្នុងកម្មវិធី PTC MATHCAD PRIME 10.0

DBS Engineering Training Center Information

12 Oct, 00:30


⚠️ រួសរាន់ឡើង បងប្អូនសិស្សនិស្សិតទាំងអស់គ្នា វគ្គសិក្សាថ្មីជិតដល់ថ្ងៃចាប់ផ្តើមចូលរៀនហើយណា ‼️

‼️ 𝐑𝐂 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐂𝐈318𝐌-14 & 𝐖𝐈𝐍𝐃 𝐋𝐎𝐀𝐃 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐒𝐂𝐄7-16 𝐈𝐍𝐂𝐋𝐔𝐃𝐈𝐍𝐆 𝐌𝐀𝐓𝐇𝐂𝐀𝐃 𝐏𝐑𝐈𝐌𝐄 10.0 ‼️

🔥 វគ្គសិក្សាថ្មី ! មូលដ្ឋានគ្រឹះនៃការវិភាគ និងគណនាគ្រឿងផ្គុំបេតុងពង្រឹងដោយសរសៃដែក និងគណនាបន្ទុកខ្យល់ ជំនាន់ទី១៩
🗓 សិក្សារៀងរាល់ព្រឹកថ្ងៃអាទិត្យ (វេនព្រឹក)
🕗 សិក្សាចាប់ពីម៉ោង៨:០០នាទីព្រឹក រហូតដល់ម៉ោង១១:០០នាទី
📖 ផ្តល់ជូនសៀវភៅមេរៀនមួយក្បាល
#ជាភាសាខ្មែរ
💵 តម្លៃសិក្សា 90$/ម្នាក់

==================================
(ដោយនិស្សិតអាចបង់ថ្លៃសិក្សាជាដំណាក់កាលបាន)
==================================

DBS Engineering Training Center Information

11 Oct, 00:15


ជាធម្មតាមនុស្សម្នាក់ៗបំពេញភារកិច្ច កិច្ចការ ការងារណាមួយតែងតែប្រាថ្នាចង់ឱ្យប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរជានិច្ច។ ប៉ុនែ្តការសម្រេចតាមបំណងជាបញ្ហាស្មុគស្មាញ លំបាក ហើយអាចនឹងបរាជ័យទៅវិញក៏មាន។

ទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំ ខំប្រឹង ប្រឹងប្រែងសម្រេចឱ្យបានដោយឈរលើមូលដ្ឋាន ៥យ៉ាងមានដូចជា សមត្ថភាព បទពិសោធ ឧបនិស្ស័យ ភាពស្រឡាញ់ការងារ និងមានសីលធម៌។

សមត្ថភាពគឺជាចំណេះដឹង សមត្ថភាពកកើតចេញពីការសិក្សាចំណេះទូទៅ ជំនាញវិជ្ជាជីវ ឯកទេស។ កាលណាយើងមានចំណេះដឹង យើងមានសមត្ថភាព គឺយើងអាចបំពេញការងារមួយតាមកម្រិតជំនាញរបស់ខ្លួនបានយ៉ាងងាយស្រួល។ ប្រសិនបើខ្វះសមត្ថភាព ទោះបីជាធ្វើការងារអ្វីក៏ដោយ ក៏មិនបានពេញលេញបរិបូរណ៍ដែរ។

ជាមួយនឹងសមត្ថភាព យើងក៏ត្រូវមានបទពិសោធការងារ ពីព្រោះបទពិសោធគឺជាអ្នកតម្រង់ទិសការងារឱ្យមានភាពងាយស្រួល។ ការពិសោធន៍ទៅលើភារកិច្ច កិច្ចការ ការងារមួយអាចជួយឱ្យយើងមានស្មារតីរឹងពឹងធ្វើការងារដោយមិនភ័យខ្លាច និងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ បទពិសោធជាមូលដ្ឋានសំខាន់មួយ សម្រាប់ការទទួលបានលទ្ធផលល្អប្រសើរ ក្នុងពេលបំពេញការងារ។ ការងារដែលប្រព្រឹត្តទៅហាក់ដូចជាធម្មតា ស្ទាត់ជំនាញនិងមានទំនុកចិត្ត។

បន្ថែមលើនេះទៀត យើងក៏ត្រូវមានឧបនិស្ស័យ និងភាពស្រឡាញ់ការងារ ព្រោះកត្តាទាំងពីរនេះជំរុញឱ្យយើងធ្វើការដោយពេញចិត្ត។ កាលណាយើងមានឧបនិស្ស័យ មានភាពស្រឡាញ់នឹងការងារ យើងមានមធ្យោបាយសម្រាប់ធ្វើឱ្យការងារប្រព្រឹត្តទៅកាន់តែល្អប្រសើរជាងមុន។ យើងធ្វើការដោយរីករាយ មិនមានសម្ពាធ ទៀងទាត់ពេលវេលា ស្មោះត្រង់នឹងការងារ ហ៊ានទទួលខុសត្រូវ ប៉ុន្តែយើងក៏មិនត្រូវងប់ងល់នឹងការងាររហូតភ្លេចគ្រួសារ និងភ្លេចមើលថែសុខភាពផងដែរ។

ចំណុចសំខាន់មួយទៀត យើងត្រូវមានមនសិការសីលធម៌ដែលជាបុគ្គលជំរុញឱ្យអ្នកដទៃទាំងឡាយប្រព្រឹត្តអំពើសុចរិត យុតិ្តធម៌ ថ្លៃថ្នូរ និងមានទំនាក់ទំនងល្អក្នុងសង្គម។ មនសិការសីលធម៌បង្កើតឱ្យមានគំនិតគិតគូដល់អ្នកដទៃ ជួយការពារផលប្រយោជន៍អ្នកដទៃ ក៏ដូចផលប្រយោជន៍ខ្លួនឯងដែរ។ កាលណាមនុស្សគ្មានមនសិការសីលធម៌ មនុស្សនឹងងាយជួបក្តីវិនាស ងាយនឹងរងការរិះគន់ទាំងឡាយ។

សរុបសេចក្តីមកភារកិច្ច កិច្ចការ ការងារទាំងឡាយទទួលបានលទ្ធផលល្អប្រសើរ លុះត្រាតែយើងមានសមត្ថភាព មានឧបនិស្ស័យ ភាពស្រឡាញ់ការងារ និងមនសិការសីលធម៌៕

| សមត្ថភាព បទពិសោធ ឧបនិស្ស័យ ភាពស្រឡាញ់ការងារនិងមានសីលធម៌ |

DBS Engineering Training Center Information

10 Oct, 14:48


Mathcad Prime 10.0.1.0 is now available! This Mathcad Prime 10 maintenance release ensures that engineers and technical professionals have the best experience using Mathcad's calculation capabilities.

Learn more about what's new in Mathcad Prime 10.0.1.0 and how to install it in our latest blog: http://ptc.co/Ps3Y50TIPuL

DBS Engineering Training Center Information

05 Oct, 00:30


អបអរសាទរទិវាគ្រូបង្រៀន លើកទី២៧
០៥ តុលា ឆ្នាំ១៩៩៧ | ០៥ តុលា ២០២៤

===================================

ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី២៧ ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ។

ទិវាគ្រូបង្រៀន ៥តុលា ត្រូវបានរាជរដ្ឋាភិបាល បង្កើតឡើងតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៩៧ ស្តីពីការបង្កើតទិវាគ្រូបង្រៀន នៃព្រះរាជាណាចក្រកម្ពុជា។

គុណបំណាច់របស់លោកគ្រូ អ្នកគ្រូ ពិតជាមិនអាចកាត់ថ្លៃ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ចំណេះជំនាញ បញ្ញាស្មារតី ដើម្បីបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងបទពិសោធ ក៏ដូចជាអប់រំទូន្មានតម្រង់ទិសដល់សិស្សានុសិស្ស ដូចជាកូនៗរបស់ខ្លួន រហូតដល់លោកគ្រូ អ្នកគ្រូ ត្រូវបានមនុស្សទាំងឡាយប្រសិទ្ធនាមថា “ជាឪពុកម្តាយទី២ របស់សិស្សានុសិស្ស” បន្ទាប់ពីឳពុកម្តាយ ដែលបានបង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូននោះ។

ក្នុងនាមពលរដ្ឋខ្មែរ និងក្នុងនាមជាគ្រូបង្រៀនមួយរូប សូមចូលរួមអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី២៧ ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។ ក្នុងនាមជាគ្រូបង្រៀនម្នាក់ ខ្ញុំនៅតែបន្តការចូលរួម​ ក្នុងស្មារតីលេីកកម្ពស់គុណតម្លៃអ្នកសិក្សា​ ប្រកបដោយគុណាធិបតេយ្យ។

នាឱកាសនេះ​ផងដែរ ខ្ញុំបាទសូមបួងសួងដល់ទេវតារក្សាទឹកដី​ ផ្តល់នូវសេចក្តីសុខ​ សេចក្តីចម្រើនដល់គ្រូបង្រៀន​ និងអ្នកទទួលផលពីការបង្រៀនទាំងអស់​ ដើម្បីបន្តរួមចំណែក​ក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនដោយចីរភាព និងបរិយាបន្ន...

និងសូមគោរពជូនពរលោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

DBS Engineering Training Center Information

01 Oct, 01:41


🙏 សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ 🙏

ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤

==================================

📣📣📣 រួសរាន់ឡើង បងប្អូនសិស្សនិស្សិត ‼️

⚠️ វគ្គសិក្សាថ្មី ចូលរៀនក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់

‼️ 𝐑𝐂 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐂𝐈318𝐌-14 & 𝐖𝐈𝐍𝐃 𝐋𝐎𝐀𝐃 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐒𝐂𝐄7-16 𝐈𝐍𝐂𝐋𝐔𝐃𝐈𝐍𝐆 𝐌𝐀𝐓𝐇𝐂𝐀𝐃 𝐏𝐑𝐈𝐌𝐄 10.0 ‼️

🔥 វគ្គសិក្សាថ្មី ! មូលដ្ឋានគ្រឹះនៃការវិភាគ និងគណនាគ្រឿងផ្គុំបេតុងពង្រឹងដោយសរសៃដែក និងគណនាបន្ទុកខ្យល់ ជំនាន់ទី១៩
🗓 សិក្សារៀងរាល់ព្រឹកថ្ងៃអាទិត្យ (វេនព្រឹក)
🕗 សិក្សាចាប់ពីម៉ោង៨:០០នាទីព្រឹក រហូតដល់ម៉ោង១១:០០នាទី
📖 ផ្តល់ជូនសៀវភៅមេរៀនមួយក្បាល #ជាភាសាខ្មែរ
💵 តម្លៃសិក្សា 90$/ម្នាក់

==================================
(ដោយនិស្សិតអាចបង់ថ្លៃសិក្សាជាដំណាក់កាលបាន)
==================================

សម្គាល់៖ សម្រាប់ការចុះឈ្មោះសិក្សាមិនតម្រូវឱ្យសិស្សបង់ថ្លៃសិក្សាភ្លាមៗឡើយ ម្យ៉ាងវិញទៀតយោគយល់ អនុគ្រោះ អនុញ្ញាតឱ្យសិស្សបង់ថ្លៃសិក្សាជាដំណាក់កាលបានផងដែរ។

DBS Engineering Training Center Information

30 Sep, 01:40


🙏 សូមអនុមោទនា បិណ្ឌទី១៣ 🙏

ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

==================================

📣📣📣 រួសរាន់ឡើង បងប្អូនសិស្សនិស្សិត ‼️

⚠️ វគ្គសិក្សាថ្មី ចូលរៀនក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់

‼️ 𝐑𝐂 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐂𝐈318𝐌-14 & 𝐖𝐈𝐍𝐃 𝐋𝐎𝐀𝐃 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐒𝐂𝐄7-16 𝐈𝐍𝐂𝐋𝐔𝐃𝐈𝐍𝐆 𝐌𝐀𝐓𝐇𝐂𝐀𝐃 𝐏𝐑𝐈𝐌𝐄 10.0 ‼️

🔥 វគ្គសិក្សាថ្មី ! មូលដ្ឋានគ្រឹះនៃការវិភាគ និងគណនាគ្រឿងផ្គុំបេតុងពង្រឹងដោយសរសៃដែក និងគណនាបន្ទុកខ្យល់ ជំនាន់ទី១៩
🗓 សិក្សារៀងរាល់ព្រឹកថ្ងៃអាទិត្យ (វេនព្រឹក)
🕗 សិក្សាចាប់ពីម៉ោង៨:០០នាទីព្រឹក រហូតដល់ម៉ោង១១:០០នាទី
📖 ផ្តល់ជូនសៀវភៅមេរៀនមួយក្បាល #ជាភាសាខ្មែរ
💵 តម្លៃសិក្សា 90$/ម្នាក់

==================================
(ដោយនិស្សិតអាចបង់ថ្លៃសិក្សាជាដំណាក់កាលបាន)
==================================

សម្គាល់៖ សម្រាប់ការចុះឈ្មោះសិក្សាមិនតម្រូវឱ្យសិស្សបង់ថ្លៃសិក្សាភ្លាមៗឡើយ ម្យ៉ាងវិញទៀតយោគយល់ អនុគ្រោះ អនុញ្ញាតឱ្យសិស្សបង់ថ្លៃសិក្សាជាដំណាក់កាលបានផងដែរ។

DBS Engineering Training Center Information

28 Sep, 11:50


ជឿខ្ញុំទៅ ‼️ លោកសិស្ស កញ្ញាសិស្ស កុំស្ពាយកាតាបដាក់សៀវភៅយកទៅស្រុកច្រើនពេក គ្មានពេលមើលទេ បានត្រឹមតែស្ពាយទៅនិងស្ពាយមកទេ ខ្ញុំធ្លាប់មានបទពិសោធន៍រួចហើយ 😆

DBS Engineering Training Center Information

28 Sep, 00:10


🙏 សូមអនុមោទនា បិណ្ឌទី១១ 🙏

ថ្ងៃសៅរិ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤

==================================

📣📣📣 រួសរាន់ឡើង បងប្អូនសិស្សនិស្សិត ‼️

⚠️ វគ្គសិក្សាថ្មី ចូលរៀនក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់

‼️ 𝐑𝐂 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐂𝐈318𝐌-14 & 𝐖𝐈𝐍𝐃 𝐋𝐎𝐀𝐃 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐒𝐂𝐄7-16 𝐈𝐍𝐂𝐋𝐔𝐃𝐈𝐍𝐆 𝐌𝐀𝐓𝐇𝐂𝐀𝐃 𝐏𝐑𝐈𝐌𝐄 10.0 ‼️

🔥 វគ្គសិក្សាថ្មី ! មូលដ្ឋានគ្រឹះនៃការវិភាគ និងគណនាគ្រឿងផ្គុំបេតុងពង្រឹងដោយសរសៃដែក និងគណនាបន្ទុកខ្យល់ ជំនាន់ទី១៩
🗓 សិក្សារៀងរាល់ព្រឹកថ្ងៃអាទិត្យ (វេនព្រឹក)
🕗 សិក្សាចាប់ពីម៉ោង៨:០០នាទីព្រឹក រហូតដល់ម៉ោង១១:០០នាទី
📖 ផ្តល់ជូនសៀវភៅមេរៀនមួយក្បាល #ជាភាសាខ្មែរ
💵 តម្លៃសិក្សា 90$/ម្នាក់

==================================
(ដោយនិស្សិតអាចបង់ថ្លៃសិក្សាជាដំណាក់កាលបាន)
==================================

សម្គាល់៖ សម្រាប់ការចុះឈ្មោះសិក្សាមិនតម្រូវឱ្យសិស្សបង់ថ្លៃសិក្សាភ្លាមៗឡើយ ម្យ៉ាងវិញទៀតយោគយល់ អនុគ្រោះ អនុញ្ញាតឱ្យសិស្សបង់ថ្លៃសិក្សាជាដំណាក់កាលបានផងដែរ។

DBS Engineering Training Center Information

27 Sep, 06:01


បទដ្ឋានសំណង់ និងបទដ្ឋាន ACI Code (Building Code and The ACI Code)
ការគណនា និងការសាងសង់នៃសំណង់ ត្រូវបានចាត់ចែងដោយច្បាប់រដ្ឋ ដោយហៅថា “បទដ្ឋានសំណង់”។ គោលបំណងចម្បងសំខាន់នៃបទដ្ឋាននេះ គឺដើម្បីការពារសុវត្ថិភាព និងសុខភាពសាធារណៈ។ ប្រទេស ឬក៏រដ្ឋ នីមួយៗមានសេរីភាពសរសេរ ឬរើសយកបទដ្ឋានសំណង់ផ្ទាល់ខ្លួន ហើយក្នុងប្រទេស ឬក៏រដ្ឋនោះគឺមានបទដ្ឋានតែមួយដែលមានសភាពតាមច្បាប់។
ដោយសារតែមានភាពស្មុកស្មាញនៃការសរសេរបទដ្ឋានសំណង់ ជាទូទៅរដ្ឋទាំងអស់ក្នុងសហរដ្ឋអាមេរិកផ្អែកលើបទដ្ឋានសំណង់របស់គេជាបទដ្ឋានគំរូ។ កាលពីមុនឆ្នាំ២០០០ មានបទដ្ឋានគំរូ៣ គឺបទដ្ឋានសំណង់ឯកសណ្ឋាន (UBC, Uniform Building Code) , បទដ្ឋានសំណង់ស្តង់ដា (IBC, International Building Code) និងបទដ្ឋានមូលដ្ឋាន។ បទដ្ឋានទាំងនេះ គ្រប់ដណ្តប់លើប្រធានបទលក្ខខណ្ឌការប្រើប្រាស់មុខងារ លក្ខខណ្ឌអគ្គិភ័យ លក្ខខណ្ឌកំដៅ និងខ្យល់ចេញចូល និងការគណនាគ្រឿងផ្គុំ។ ក្នុងឆ្នាំ២០០០ បទដ្ឋានទាំង៣នេះ ត្រូវបានជំនួសដោយបទដ្ឋានសំណង់អន្តរជាតិ IBC ដែលត្រូវបានកែប្រែបន្ថែមជារៀងរាល់៣ឆ្នាំម្តង។
  បទដ្ឋានកំរិតបច្ចេកទេសគណនាជាក់លាក់សម្រាប់សំណង់បេតុងអាម៉េនៅសហរដ្ឋអាមេរិក បច្ចុប្បន្ននេះ គឺបទដ្ឋានសំណង់សម្រាប់គ្រឿងបង្គុំបេតុង (ACI 318-19) និងសេចក្តីពន្យល់បន្ថែម (ACI 318-19) ត្រង់ចំនុចនេះមានន័យថា បទដ្ឋាន និងសេចក្តីពន្យល់បន្ថែម គឺដាក់បញ្ចូលគ្នាក្នុងសៀវភៅមួយក្បាល។
  បទដ្ឋាននេះ ជាទូទៅសំដៅលើបទដ្ឋាន ACI ដែលមានរួមបញ្ចូលជាមួយឯកសារយោងក្នុងបទដ្ឋានសំណង់អន្តជាតិ និងបំរើការជាបទដ្ឋានប្រៀបធៀបមូលដ្ឋានគ្រឹះក្នុងប្រទេសកាណាដា,  New-Zealand , អូស្រ្តាលី , អាមេរិក , ឡាទីន និងប្រទេសមួយចំនួននៃមជ្ឈឹមបូពាយិ៍។
  យើងសង្កេតឃើញថា បទដ្ឋាន ACI បានទទួលការកែប្រែបន្ថែមជាចំបងរៀងរាល់៣ឆ្នាំម្តង តួយ៉ាងដូចជា ACI318-08 , ACI318-11 , ACI318-14 ជាដើម លើកលែងតែ បទដ្ឋាន ACI318-19 ប៉ុណ្ណោះដែលមានការកែសម្រួលនៅគម្លាតចន្លោះ៥ឆ្នាំ។
  ពាក្យថា “ គ្រឿងផ្គុំសំណង់បេតុង ” ប្រើសំដៅលើគ្រប់គ្រឿងផ្គុំសំណង់បេតុងទាំងអស់ ដោយមិនសំដៅចំពោះផ្នែកណាមួយឡើយ។
  ក្នុងឆ្នាំ១៩៩៥ ឈ្មោះនៃបទដ្ឋាន ACI ត្រូវបានប្តូរពី Building Code Requirement for Reinforced Concrete ទៅជា Building Code Requirement for Structural Concrete ដើម្បីបញ្ជាក់ថាបទដ្ឋានទាក់ទងជាមួយវិសាលភាពទាំងអស់នៃគ្រឿងផ្គុំសំណង់បេតុង។

1,172

subscribers

903

photos

3

videos