DA-UYFC News

@dauyfccambodia


ព័ត៌មានសម្ពន្ធ័គ្រូពេទ្យ សសយក

DA-UYFC News

20 Oct, 05:34


បណ្ឌិត ហេង សុខគង់ និងសហការី គោរពជូនពរសម្តេចធិបតីក្នុងឱកាសបុណ្យចម្រើនជន្មាយុ៤៧ ឈានចូល៤៨ឆ្នាំ 🙏❤️🙏

នៅក្នុងវរោកាសដ៏មហាវិសេសវិសាល ជ័យមង្គល ឧត្តុង្គឧត្តម បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុ របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ នៅថ្ងៃអាទិត្យ ៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងភរិយា ព្រមទាំងសហការីទាំងអស់នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សូមគោរពប្រសិទ្ធនូវសព្ទសាធុការពរជ័យ សិរីមង្គលមហាប្រសើរគោរពជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ទាំងអស់ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនបញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ព្រមទាំងសម្រេចបាននូវចក្ខុវិស័យដ៏មហាអស្ចារ្យបំផុតរបស់សម្តេចធិបតី ដែលជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់រូបនោះគឺកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត🙏❤️🙏

DA-UYFC News

19 Oct, 13:23


ថ្ងៃនេះ ក្រុមគ្រួសារ ស.ស.យ.ក. ស្រុកបសេដ្ឋពិតជាមានក្តីរំភើបក្រៃលែងដែលបានទទួលស្វាគមន៍បងប្រធានអញ្ជើញមកលេងដល់ស្រុកពួកយើង។ នាឱកាសនៃការជួបជុំគ្នាថ្ងៃនេះផងដែរ បងប្រធានបានថ្លែងអំណរគុណដល់សមាជិក សមាជិក ស.ស.យ.ក. ក្រុង-ស្រុក ដែលតែងតែលះបង់ពេលវេលា ចំណាយកម្លាំងកាយ និងកម្លាំងចិត្តចូលរួមក្នុងការងារសង្គម។

សកម្មភាពដែលពួកយើងបានធ្វើរួមគ្នាថ្ងៃនេះ មានដូចជា ការត្បាញក្រម៉ាធ្លាស់ ការដាល់អំបុក ការធ្វើនំអាកោរត្នោត ដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែររបស់ដូនតាយើង។ យើងទាំងអស់គ្នាសូមអរគុណដល់បងប្រធាន ហ៊ុន ម៉ានី ចំពោះវត្តមាន និងការចូលរួមដ៏មានអត្ថន័យជាមួយពួកយើង។

#ជួបបងប្រធាន
#ជួបជុំគ្នានៅមូលដ្ឋាន
#មហាគ្រួសារសសយក
#ក្រោមដំបូលតែមួយ
#UYFC2.0

ទស្សនារូបភាពបន្ថែម

👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐| Facebook 🌐| YouTube
🌐| Telegram 🌐| TikTok

DA-UYFC News

19 Oct, 13:22


ដឹងទីតាំងហើយ! ទីតាំងដែលបងប្រធាននឹងអញ្ជើញមកបន្ទាប់នោះគឺ វិទ្យាល័យស្លាបលែង ដែលស្ថិតនៅឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ តស់! ជួយmentionអ្នកឆ្លើយត្រូវឱ្យអេដមីនផង ! ☺️😉🤩

#ជួបបងប្រធាន
#ជួបជុំគ្នានៅមូលដ្ឋាន
#មហាគ្រួសារសសយក
#ក្រោមដំបូលតែមួយ
#UYFC2.0

📲ទស្សនារូបភាពបន្ថែម

👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐| Facebook 🌐| YouTube
🌐| Telegram 🌐| TikTok

2,871

subscribers

1,368

photos

70

videos