វិ.ខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

@cirac_edu


ការងារ ប្រតិបត្តិ សេចក្ដីជូនដំណឹង ផ្សេងៗ របស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

វិ.ខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

13 Oct, 03:15


សេចក្ដីជូនដំណឹងស្ដីពីការឈប់សម្រាក

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូន សិស្ស-និស្សិតទាំងអស់ឱ្យបានជ្រាបថា៖ ក្នុងឱកាស “ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ” វិទ្យាស្ថាននឹងឈប់សម្រាករយៈពេល (មួយ) ថ្ងៃ គឺ៖

ថ្ងៃឈប់សម្រាក៖ ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃចូលរៀន៖ ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ៖ 015 296 938(តេឡេក្រាម) / 070 34 2023 / 017 34 2023
តេឡេក្រាម៖ https://t.me/cirac_edu
Wechat៖ 柬埔寨皇家科学院孔子学院
គេហទំព័រ៖ https://cirac.rac.gov.kh
អាសយដ្ឋាន៖ រាជបណ្ឌិត្យសភាកម្ពុជា មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងកើតផ្សារពោធិ៍ចិនតុង ចម្ងាយ ៥០០ ម៉ែត្រ)

វិ.ខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

04 Oct, 06:58


នាថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំគ្រូបង្រៀនជនជាតិចិនស្វែងយល់ពីពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមង្គលមានលក្ខណ៍ និងវត្តពុទ្ធគីរី។ វិទ្យាស្ថានក៏បានអញ្ជើញលោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រនិងចរិយាសាស្ត្រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាចូលរួមធ្វើការចែករំលែកពីប្រវត្តិ និងទំនៀមទម្លាប់ពិធីបុណ្យភ្ជុំបិណ្ឌជូនគ្រូបង្រៀនជនជាតិចិន ដើម្បីលោកគ្រូ អ្នកគ្រូបានស្វែងយល់ពីពិធីបុណ្យភ្ជុំបិណ្ឌកាន់តែស៊ីជម្រៅបន្ថែមទៀត៕

វិ.ខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

28 Sep, 05:19


សេចក្ដីជូនដំណឹងស្ដីពីការឈប់សម្រាក

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូន សិស្ស-និស្សិតទាំងអស់ឱ្យបានជ្រាបថា៖ ក្នុងឱកាស “ពិធីបុណ្យភ្ជុំបិណ្ឌ” វិទ្យាស្ថាននឹងឈប់សម្រាករយៈពេល ៣(បី) ថ្ងៃ គឺ៖

ថ្ងៃឈប់សម្រាក៖ ចាប់ពីថ្ងៃអង្គារ ទី១ ដល់ថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ២០២៤
ថ្ងៃចូលរៀន៖ ថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២៤

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ៖ 015 296 938(តេឡេក្រាម) / 070 34 2023 / 017 34 2023
តេឡេក្រាម៖ https://t.me/cirac_edu
Wechat៖ 柬埔寨皇家科学院孔子学院
គេហទំព័រ៖ https://cirac.rac.gov.kh
អាសយដ្ឋាន៖ រាជបណ្ឌិត្យសភាកម្ពុជា មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងកើតផ្សារពោធិ៍ចិនតុង ចម្ងាយ ៥០០ ម៉ែត្រ)

វិ.ខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

24 Sep, 04:38


កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤

នាថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលមានការគាំទ្រពីរាជបណ្ឌិត្យសភាកម្ពុជា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា  ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  ឯកឧត្តម សុខ ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គលេខាធិការនៃផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្ដីរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំស្ថានទូតចិនប្រចាំកម្ពុជា សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ដឹកនាំផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងសហគ្រិនចិនប្រចាំកម្ពុជា សារព័ត៌មានកម្ពុជា-ចិន គ្រូជនជាតិចិន និស្សិតកម្ពុជា-ចិន សរុបប្រមាណ ២០០នាក់។

វេទិកាអភិវឌ្ឍយុវជនកម្ពុជា-ចិនស្តីពី «កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាកំណត់យកឆ្នាំ២០២៤ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជនកម្ពុជា-ចិន»។ ជាពិសេសគឺដើម្បីរួមចំណែកជំរុញការផ្លាស់ប្តូរយុវជននិងបង្កើនការយល់ដឹងពីបច្ចេកវិទ្យាទំនើបនៅក្នុងយុគសម័យឌីជីថល។

សូមបញ្ជាក់ផងដែរថា កិច្ចសន្ទនានេះត្រូវបានរៀបចំឡើងជា៣វេទិកា រួមមាន៖
វេទិកាទី១.ការចែករំលែកស្តីពីសេដ្ឋកិច្ចឌីជីថលនិងការអភិវឌ្ឍយុវជន 
វេទិកាទី២.ការចែករំលែកស្តីពីការផ្លាស់ប្តូរវប្បធម៌និងប្រជាជន និងវេទិកាទី៣.ការចែករំលែកស្តីពីការផ្លាស់ប្ដូរយុវជនកម្ពុជា-ចិន។

វាគ្មិនតាមបណ្តាស្ថាប័នកម្ពុជា-ចិន ដែលអញ្ជើញចូលរួមក្នុងកិច្ចសន្ទនានេះរួមមាន៖
-ក្រុមហ៊ុន CHINA UNICOM ប្រចាំប្រទេសអាស៊ាន
-ក្រុមហ៊ុន HUAWEI ប្រចាំប្រទេសអាស៊ាន
-រាជបណ្ឌិត្យសភាកម្ពុជា
-វិទ្យាស្ថានការបរទេសនៃក្រសួងការបរទេសចិន
-សាកលវិទ្យាល័យជីវជាំង
-ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន
-សហភាពសហព័ន្ធយុវជនកម្ពុជា៕

វិ.ខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

14 Sep, 01:29


ឆ្នាំសិក្សា២០២៤-២០២៥ និស្សិតរបស់វិទ្យាស្ថានបានទទួលអាហារូបករណ៍១០០%ពេញទៅសិក្សានៅប្រទេសចិនតាមបណ្តាសាកលវិទ្យាល័យមួយចំនួនដូចជា៖ សាកលវិទ្យាល័យជីវជាំង សាកលវិទ្យាល័យធានជីន សាកលវិទ្យាល័យ Beijing Language and Culture សាកលវិទ្យាល័យថុងជិ ក្រុងសៀងហៃ និងសាកលវិទ្យាល័យ Capital Normal ក្រុងប៉េកាំង ដោយក្នុងនោះមានការសិក្សារយៈពេល១ឆមាស ១ឆ្នាំ បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ២០១០មក និស្សិតរបស់វិទ្យាស្ថានដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈវិទ្យាស្ថានមានចំនួនជាង៤០០នាក់ សិក្សានៅតាមសាកលវិទ្យាល័យចំនួន៥៥។

វិទ្យាស្ថានចាប់ផ្តើមទទួលចុះឈ្មោះសម្រាប់វគ្គសិក្សាថ្មី៖

+ថ្ងៃសិក្សាចន្ទ-សុក្រ ចូលរៀន ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤
+ថ្ងៃសិក្សាសៅរ៍ ចូលរៀន ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤
+ថ្ងៃសិក្សាអាទិត្យ ចូលរៀន ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤

- បញ្ជាក់៖ ចំនួនទទួលចុះឈ្មោះមានកំណត់។

លេខទូរសព្ទទំនាក់ទំនង៖ 015296938 / 070342023 / 017342023
តេឡេក្រាម៖ https://t.me/cirac_edu
Wechat៖ 柬埔寨皇家科学院孔子学院
គេហទំព័រ៖ https://cirac.rac.gov.kh
អាសយដ្ឋាន៖ រាជបណ្ឌិត្យសភាកម្ពុជា មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងកើតផ្សារពោធិ៍ចិនតុង ចម្ងាយ ៥០០ ម៉ែត្រ)

5,485

subscribers

168

photos

2

videos